ព័ត៌មានទាន់ហេតុការណ៍៖

ដោយមានក្រុមជួញដូរមនុស្សទើបជនភៀសខ្លួនចូលសហគមន៍អឺរ៉ុបកាន់តែច្រើន

ចែករំលែក៖

ប៉ូលិសអឺរ៉ុប Europol និងប៉ូលិសអន្តរ ជាតិ Interpol បានប្រកាសថា កាលពីឆ្នាំ កន្លងមកមានជនភៀសខ្លួនរហូតដល់ទៅជាង១លាននាក់បានចូលដល់ទឹកដីអឺរ៉ុប ហើយក្នុងចំណោមនោះមានពលរដ្ឋរហូតដល់ទៅ៩០ភាគរយត្រូវបង់ថ្លៃជូនក្រុមជួញ ដូរមនុស្ស។

តាមរបាយការណ៍របស់ប៉ូលិសខាង លើក្រុមជួញដូរមនុស្សរកប្រាក់ចំណូល បានរហូតដល់ពី៥ទៅ៦ពាន់លានដុល្លារ ដោយសារតែក្រុមជួញដូរមនុស្សបង្ខំឲ្យជន ភៀសខ្លួនត្រូវតែបង់ប្រាក់ឲ្យពួកគេយ៉ាង តិច៣,២០០ដល់៦,៥០០ដុល្លារអាមេរិកដើម្បីបានចូលទៅកាន់អឺរ៉ុប។ បណ្តាញជួញ ដូរមនុស្សកំពុងតែរកប្រាក់បានយ៉ាងច្រើន ដោយសារតែមានជនភៀសខ្លួនច្រើនចូល ទៅអឺរ៉ុប។

ក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍រវាងសហភាព អឺរ៉ុបនឹងប្រទេសទួរគីកំពុងជួបឧបសគ្គ។ ឧបសគ្គដែលបានកើតមានឡើងក្រោយពីការថ្លែងរបស់លោកប្រធានាធិបតីទួរគី Receyp Tayyip Erdogan ប្រឆាំងនឹង សំណើមួយរបស់អឺរ៉ុបដែលសុំឲ្យទួរគីធ្វើ កំណែទម្រង់ច្បាប់ប្រឆាំងភេរវនិយម។ អឺរ៉ុបបានបញ្ជាក់ថា បើទួរគីមិនបំពេញលក្ខ ខណ្ឌមួយនេះទេ អឺរ៉ុបនឹងមិនលុបចោល ទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីដែលចង់ចូលក្នុងលំហ Schengen ឡើយ។

ដើម្បីអាចឲ្យអឺរ៉ុបលុបទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហ Schengen បាន អឺរ៉ុបបានតម្រូវឲ្យទួរគីបំពេញលក្ខខណ្ឌ ចំនួន៧២ចំណុចចាប់ពីពេលនេះដល់ ដំណាច់ខែមិថុនាខាងមុខ។ ជាថ្នូរត្រឡប់ពី ទួរគីវិញ ទួរគីបានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុបក្នុងការទទួលយកជន អន្តោប្រវេសន៍។ កិច្ចព្រមព្រៀងស្តីពីជន អន្តោប្រវេសន៍រវាងអឺរ៉ុបនឹងទួរគីត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ កិច្ចព្រមព្រៀងស្តីពីជនអន្តោ ប្រវេសន៍នោះបានចែងពីការចាប់បញ្ជូនជន អន្តោប្រវេសន៍ដែលចូលក្នុងទឹកដីប្រទេសក្រិកខុសច្បាប់ទៅកាន់ប្រទេសទួរគីវិញ។

ក្រៅពីយល់ព្រមលុបចោលទិដ្ឋាការ សម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហរ Schengen អឺរ៉ុបក៏យល់ព្រមផ្តល់ប្រាក់ឲ្យទួរគី ចំនួន៣.០០០លានអឺរ៉ូដែរ។ តែជាដំបូង ទួរគីត្រូវគោរពឲ្យបានពេញលេញនូវលក្ខខណ្ឌចំនួន៧២ចំណុចជាមុនសិន។ នៅ ក្នុងលក្ខខណ្ឌចំនួន៧២ចំណុចរបស់អឺរ៉ុបក៏មានសំណូមពរឲ្យទួរគីធ្វើកំណែទម្រង់លើច្បាប់ប្រឆាំងភេរវនិយមដែរ។ ច្បាប់ ដែលអឺរ៉ុបយល់ថា មិនបានឆ្លើយតបតាមស្តង់ដារប្រជាធិបតេយ្យរបស់អឺរ៉ុបទេ។

កន្លងមកទីក្រុងអង់ការ៉ាធ្លាប់បានបញ្ជាក់ ថា ខ្លួនបានបំពេញលក្ខខណ្ឌជាច្រើនដែលអឺរ៉ុបបានទាមទារ រួមទាំងសម្រួលច្បាប់ ប្រឆាំងភេរវនិយមផង។ សូមជម្រាបជូនថា សម្រាប់រដ្ឋាភិបាលទួរគីច្បាប់ប្រឆាំងភេរវនិយមជាប្រធានបទរសើបខ្លាំងណាស់ ព្រោះចំពេលដែលទួរគីកំពុងប្រឈមនឹង ជម្លោះជាមួយក្រុមឧទ្ទាមឃើដ និងកំពុង ទទួលរងអំពើភេរវកម្មជាច្រើនដងពីពួក ជីហាដអង្គការ រដ្ឋអ៊ិស្លាម។ តែសម្រាប់អឺរ៉ុប ច្បាប់ប្រឆាំងភេរវនិយមរបស់ទួរគីហាក់ ដូចជាទូលំទូលាយខ្លាំង ព្រោះវាបានប៉ះ ពាល់ដល់ក្រុមប្រឆាំងនៅទួរគី។

ជាថ្មីម្តងទៀតអឺរ៉ុបបានស្នើឲ្យទួរគីធ្វើ កំណែទម្រង់ច្បាប់នេះឲ្យបានស៊ីជម្រៅ បន្ថែមទៀត។ តែលោកប្រធានាធិបតីទួរគី Erdogan បានបដិសេធ និងប្រើពាក្យធ្ងន់ៗតបនឹងអឺរ៉ុបយ៉ាងដូច្នេះថា «បើអឺរ៉ុបមិន សុខចិត្តទេ យើងគួរតែចែកផ្លូវគ្នាដើរ ហើយ អឺរ៉ុបអាចទៅចុះកិច្ចព្រមព្រៀងជាមួយអ្នក ផ្សេងចុះ»។

សម្រាប់មជ្ឈមណ្ឌល European Policy Center បានយល់ឃើញថា ពាក្យសម្តីរបស់ប្រមុខរដ្ឋទួរគីអាចនឹងធ្វើ ឲ្យកិច្ចព្រមព្រៀងអឺរ៉ុប និងទួរគីស្តីពីជន អន្តោប្រវេសន៍រលាយត្រឹមនេះ៕  ម៉ែវ សាធី

immigrants-585501


ចែករំលែក៖