ភ្នំពេញ៖ ដោយសារតែជនរងគ្រោះ ដោយសារសារធាតុញៀន ចេះតែកើនឡើងជាលំដាប់នោះ អគារស្តារនីតិសម្បទា ជនរងគ្រោះដោយសារគ្រឿងញៀន សម្រាប់ស្នាក់នៅ ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈក្នុងមជ្ឈមណ្ឌ លឱកាសខ្ញុំ ១ខ្នង កម្ពស់ពីរជាន់១២ បន្ទប់ ត្រូវបានសម្ពោធដាក់ឲ្យប្រើ ប្រាស់ ជាផ្លូវការទៅតាមតម្រូវការជាក់ស្តែង កាលពី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកប៉ា សុជាតិវង្ស បានស្នើសុំឲ្យ បងប្អូនប្រជា ពលរដ្ឋដែល មានកូន ចៅ ក្មួយកំពុងរងគ្រោះ ដោយសារ ញៀន គ្រឿង ញៀន ត្រូវបញ្ជូន ពួកគេ មកព្យាបាលនៅទីនេះ ឲ្យបានទាន់ពេលវេលា ជាពិសេសអាជ្ញាធរនិងសមត្ថកិច្ច ក៍ត្រូវបន្ដចាត់ វិធានការបង្ការនិងបង្ក្រាបគ្រឿង ញៀន ឲ្យខាងតែបានផងដែរ ។
លោក បានបញ្ជាក់ថា សព្វថ្ងៃនេះ នៅតំបន់គ្រឿងញៀន អាជ្ញាធរគ្រឿងញៀន កំពុងមានផែនការព្យាបាលជូនអ្នកសេពគ្រឿងញៀននៅតាមសហគមន៍ នឹងមានវិធានការលុបបំបាត់។ ប៉ុន្តែដោយឡែកមូលដ្ឋាន បែរជាសំបូរអ្នកជក់គ្រឿងញៀនកើតមាន ពេញភូមិទៅវិញ។ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះឲ្យបានទាន់ពេលវេលា សូមអាជ្ញាធរត្រូវចាត់វិធានការបន្ទាន់កោះហៅលោកអធិការ លោកមេបញ្ជាការរង មេប៉ុស្តិ៍ មេភូមិ និងចៅសង្កាត់ត្រូវរួមសហការគ្នា ទប់ស្កាត់និងមានវិធានការ ដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមភូមិ សង្កាត់ ក្នុងខណ្ឌទាំងមូលមានទទួលបានភាពកក់ក្តៅឡើងវិញ ជាមួយសមត្ថកិច្ចនិងអាជ្ញាធរ ត្រូវចុះចាប់ និងបង្ក្រាបឲ្យទាន់ពេលនៅពេល ពួកគេធ្វើសកម្មភាព ។ យើងរួមគ្នាបែបនេះ ដើម្បីឲ្យឆ្លើយតប តាមប្រសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ដែលលោកកំពុង យកចិត្តទុកដាក់និងគិតគូរខ្ពស់ ដល់ក្មួយៗ ដែលកំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថា ការស្នាក់នៅតាមបន្ទប់នីមួយៗមាន ភាពចង្អៀត នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ សម្ដេច ក៍ បានសម្រេច ឲ្យ ឲ្យអាជ្ញាធរ រាជធានីភ្នំពេញ ផ្តល់អំណោយ អគារស្តារនីតិសម្បទាជនរងគ្រោះដោយសារគ្រឿងញៀនថ្មី១ ខ្នង ២ជាន់១២បន្ទប់ ដែល មានបណ្តោយប្រវែង៤៨,២២ម៉ែត្រ គុណ១១,៥០ម៉ែត្រ ដែលមានផ្ទៃក្រឡា១.៧០៦,៣៤ម៉ែត្រការ៉េ និងបានដំណើរការសាងសង់កាលពីថ្ងៃទី២៨ខែមករាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ ។តាមបន្ទប់នីមួយៗមានភាពចង្អៀត នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ។
លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងអនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានថ្លែងថា ៖ ដោយពិនិត្យឃើញថាមានយុវជន យុវនារីមួយចំនួន កំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿង ញៀន និងបំពានគ្រឿងញៀន ដែលឈានទៅដល់ការប្រើប្រាស់អំពើ ហិង្សា បង្កគ្រោះថ្នាក់ចរាចរ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនទូទៅ។ ក្រោមការដឹកនាំ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហម ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងជួយដល់យុវជន យុវនារី ដែលកំពុងរងគ្រោះពីការប្រើប្រាស់គ្រឿង ញៀន បានបង្កើតមជ្ឈមណ្ឌលនេះឡើងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០០៦ ស្ថិតនៅនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកាលនោះមជ្ឈមណ្ឌលបានធ្វើការព្យាបាលតែជនរងគ្រោះជាបុរសនិងមានតែអគារតែមួយខ្នងប៉ុណ្ណោះ។
លោកស្រី បានបន្ថែមថា ជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន កន្លងមកមានដូចជា ឆ្នាំ២០០៦ ចំនួន២២០នាក់ឆ្នាំ២០០៧ ចំនួន៥៦៧នាក់ ឆ្នាំ២០០៨ចំនួន ៩៤៨នាក់ ឆ្នាំ២០០៩ចំនួន៧៨១នាក់ ឆ្នាំ២០១០ចំនួន១.០៤២នាក់ ឆ្នាំ២០១១ ចំនួន១.១១៦ ឆ្នាំ២០១២១.២៧៧នាក់ ឆ្នាំ២០១៣ចំនួន១.១២៧នាក់ឆ្នាំ២០១៤ ចំនួន១.៤៩១នាក់ និងឆ្នាំ២០១៥ ចំនួន២.១១៥នាក់។ ដោយឡែកក្នុងឆ្នាំ២០១៦ មជ្ឈមណ្ឌលបានទទួលជនរងគ្រោះដែលប្រើប្រាស់គ្រឿង ញៀនបញ្ជូនមកពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអាណាព្យាបាលជនរងគ្រោះចំនួន ២.៧១៩នាក់ ស្រី១៦១នាក់ និងបានសមាហរណកម្មទៅក្រុមគ្រួសារនិងសហគមន៍វិញចំនួន១.៥១៩នាក់ ស្រី៩៤នាក់។
លោកស្រី បានលើកឡើងថា សរុបជនរងគ្រោះដែលចូលមកទទួលសេវាព្យាបាលអប់រំស្តារនីតិសម្បទាឆ្នាំ២០០៦ដល់២០១៦ មានចំនួន១៣.៤០៣នាក់ ស្រី៦៧៥នាក់។ សមាហរណកម្មទៅក្រុមគ្រួសារនិងសហគមន៍វិញឆ្នាំ២០០៦ដល់២០១៦ សរុបមានចំនួន១២.២០៣នាក់ ស្រី៦០៨នាក់ ។ បច្ចុប្បន្នជនរងគ្រោះកំពុងទទួលបានសេវាបន្តផ្តាច់សារធាតុញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំមានចំនួន១.២០០នាក់ ស្រី៦៧នាក់។
លោកស្រី បានលើកឡើងថា ជនរងគ្រោះទើបមកដល់ថ្មី ត្រូវធ្វើតេស្តរកសារធាតុញៀន ផ្តល់ថ្នាំព្យាបាលតាមមេរោគសញ្ញាជាក់ស្តែង ថ្នាំរម្ងាប់អារម្មណ៍ ព្យាបាលតាមជំងឺឱកាសនិយម ដោយផ្តល់ឱសថតាមបែបវេជ្ជសាស្រ្ត។ អប់រំពីផលប៉ះពាល់គ្រឿងញៀន ទប់ស្កាត់ និងបង្ការខ្លួនពីការលាប់ឡើងវិញនៃការប្រើប្រាស់គ្រឿងញៀន បង្រៀនអំពីបំនិនជីវិត អប់រំតាមសាសនា និងចិត្តសាស្រ្ត ការធ្វើលំហាត់ប្រាណ លំហាត់របៀ ធ្វើពលកម្ម និងលេងកីឡា ពង្រឹងកាយសម្បទា និងសតិអារម្មណ៍។បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដូចជាកុំព្យូទ័រ កាត់ដេរសម្លៀកបំពាក់ ដេរប៉ាក់ កាត់សក់បុរស សំអាងការ អ៊ុតសក់នារី កសិកម្មចិញ្ចឹមត្រីមាន់និងដាំដំណាំ ៕ សំរិត