ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាឈប់ដេកក្នុងរថយន្តពេលគេដាស់ ស្រាប់តែជាន់ហ្គាហោះទៅបុរះសន្តិសុខ២នាក់រងរបួសធ្ងន់ និងម៉ូតូ២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាខ្លាំងដេកក្នុងរថយន្តទាំងមិនបានពន្លត់ម៉ាសុីន ពេលគេដាសអោយងើបស្រាប់តែជាន់ហ្គាបន្ថែមជ្រុលទៅបុករះត្រូវសន្តិសុខ២នាក់ បណ្តាលអោយរងរបួសធ្ងន់ និងម៉ូតូ២គ្រឿងទៀត រងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៩៨៦ចំណុចមុខ ភោជណីដ្ឋាន ឆៀល ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុរថយន្ត១គ្រឿងម៉ាកឡិចស៊ីស ៤៧០ ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2P-8535 មកឈប់ចតក្នុងទិសដៅពីលិចទៅកើតដោយ មានបុរសជាជនជាតិចិនជាអ្នកបើកបរ ហើយបានដេកក្នុងរថយន្ត ក្រោយមក ក៏មានប្រជាពលរដ្ឋទៅគោះរថយន្តហៅអោយអ្នកបើកបរភ្ញាក់ លុះដល់ពេលភ្ញាក់ ស្រាប់តែបុរសជនជាតិចិន ងើបមកជាន់ហ្គារថយន្ត បន្ថែមល្បឿន ទៅមុខក៍ជ្រុលទៅបុកម៉ូតូរបស់ភ្ញៀវនៅមុខហាងសាច់អាំងពន្លឺពេជ្រ ២គ្រឿងហើយរថយន្តមិនទាន់អស់ល្បឿនទៅបុកសន្តិសុខ ដែលឈរយាមនៅមុខភោជណីយដ្ឋាន ឆៀល ១នាក់ ដែលធ្វើចរាចរណ៍បណ្តាលអោយរងរបួសធ្លាយពោះហើយដោយរថយន្តមិនទាន់អស់ល្បឿនរថយន្តបានបើកទៅមុខប្រមាណជា១០០ម៉ែត្រ ទើបជ្រុលទៅបុកម៉ូតូពីរគ្រឿងរបស់ភ្ញៀវមានម៉ាក អ៊ែប្លែក ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1L 3222 និង មួយគ្រឿងទៀត ម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1Q 0508 បណ្ដាលអោយម៉ូតូខ្ទាតទៅត្រូវសន្តិសុខរបស់ហាង រស្មីពន្លឺពេជ្យម្នាក់ទៀត បណ្ដាលអោយរងរបួសបាក់កជើងខាងឆ្វេង ហើយមិនទាន់គ្រប់គ្រាន់នោះទេ រថយន្តបានទៅបុកគូទរថយន្តកាមរីហើមមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M 5891 ដែលចតទុកចោលនៅក្បែរហាង រស្មីពន្លឺពេជ្យ បណ្ដាលអោយរងការខូចខាតផ្នែកខាងក្រោយ ទើបរថយន្តក្រឡាប់ផ្ងារជើងហើយដោយសារតែម្ចាស់ស្រវឹងស្រាខ្លាំងពេក ទើបដេកសន្លប់ឈឹងនៅក្នុងរថយន្តទាំងរថយន្តក្រឡាប់មិនដឹងខ្លួនបន្តិចសោះ។

ក្រោយមកប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាវាយបំបែកកញ្ចក់ រថយន្តដើម្បីយកបុរសជនជាតិចិននោះមកក្រៅដើម្បីជួនសង្គ្រោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាសន្តិសុខទាំង២នាក់រួមនឹងបុរសជនជាតិចិន ដែលជាអ្នកបង្ករត្រូវរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្កនឹងសំភារៈខូចខាតត្រូវបានសមត្ថកិច្ចចរាចរណ៍ ខណ្ឌសែនសុខសហការជាមួយជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ តុង សីហា

dw-1 dw-2 dw-3 dw-4 dw-5 dw-6 dw-7


ចែករំលែក៖