ព័ត៌មានទាន់ហេតុការណ៍៖

បែលហ្ស៊ិកបើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតក្រុមភេរវកម្មចាប់ខ្លួនជនសង្ស័យ១១នាក់

ចែករំលែក៖

កាលពីថ្ងៃទី៨ ខែកុម្ភៈ ប៉ូលិសបែល ហ្ស៊ិកបានចាប់ខ្លួនមនុស្ស១១នាក់សង្ស័យ ជាក្រុមភេរវកម្មក្រោយរយៈពេល៩ថ្ងៃរុក រកនៅតំបន់ជាច្រើននៅក្នុងទីក្រុងប៊្រុចសែល។

សកម្មភាពរបស់ប៉ូលិសបានធ្វើឡើង តាមការសម្រេចរបស់តុលាការក្រោយស្រាវជ្រាវលើបុគ្គលដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម។ សកម្មភាពខាងលើ កើតឡើងក្រោយមានការសង្ស័យទៅលើបុគ្គលមួយចំនួនដែលមកពីប្រទេសស៊ីរី។

មន្ត្រីប៉ូលិសបែលហ្ស៊ិកបានប្រកាសថា ការស្រាវជ្រាវធ្វើឡើងក្រោយពេលមានការ វាយប្រហារភេរវកម្មជាច្រើនកើតឡើងនៅតំបន់អឺរ៉ុបក្នុងនោះមានទីក្រុងប៉ារីស និង ប៊្រុចសែលកាលពីឆ្នាំ២០១៦។ ក្រុមអ្នកស្រាវជ្រាវបែលហ្ស៊ិកបានឲ្យដឹងថា នៅក្នុង សកម្មភាពបោសសម្អាតខាងលើប៉ូលិស រកមិនឃើញអាវុធជាតិផ្ទុះនោះឡើយ។

បែលហ្ស៊ិកគឺជាប្រទេសនៅក្នុងតំបន់ អឺរ៉ុបដែលមានពលរដ្ឋទៅចូលរួមជាមួយក្រុមអ៊ិស្លាម IS នៅក្នុងប្រទេសអុីរ៉ាក់និងស៊ីរី ដោយមានពលរដ្ឋ៤៦៥នាក់ទៅចូលរួមជាមួយ IS ។ ក្រោយការវាយប្រហារនៅតំបន់ អឺរ៉ុបប្រទេសនៅក្នុងតំបន់នេះបានបង្កើនសកម្មភាពការពារយ៉ាងតឹងតែងបំផុត។

សកម្មភាពរបស់បែលហ្ស៊ិកកើតឡើងក្នុងពេលដែលមានជំនួបកំពូលអឺរ៉ុបនាពេល កន្លងមកពិភាក្សាពីការប្រឈមមុខនឹង លំហូរជនអន្តោប្រវេសន៍តាមផ្លូវសមុទ្រ ពិសេសសមុទ្រមេឌីទែរ៉ាណេ។ ពេញមួយ ឆ្នាំ២០១៦ កន្លងទៅមានជនអន្តោប្រវេសន៍ ជាង១៨ម៉ឺននាក់បានផ្សងព្រេងតាមសមុទ្រ ក្នុងនោះមាន៩០ភាគរយចេញពីប្រទេសលីប៊ី។ ទន្ទឹមគ្នានេះចំនួនជនអន្តោប្រវេសន៍ ស្លាប់ក្នុងសមុទ្រក៏មានច្រើនដែរ ពោលគឺ មានជាង៤.៥០០នាក់។ នេះបើយោង តាមរបាយការណ៍អង្គការអន្តោប្រវេសន៍ អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយដែល AFP ទទួលបានមុនឲ្យដឹងថា អាទិភាពរបស់អឺរ៉ុបគឺចូលរួមជួយហ្វឹកហ្វឺន កម្លាំងឆ្មាំសមុទ្រលីប៊ីអំពីប្រតិបត្តិការឃ្លាំ មើលស្ទាក់ចាប់ទូកឬកាណូតដឹកជនអន្តោប្រវេសន៍ និងប្រឆាំងពួកមេខ្លោងអ្នកនាំផ្លូវ។ ទន្ទឹមគ្នានេះអឺរ៉ុបក៏ឯកភាពគ្នាក្នុងការជួយលើកតម្កើងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស លីប៊ី និងរួមសហការស្អិតល្មួតជាមួយឧត្តមស្នងការដ្ឋានអន្តរជាតិទទួលបន្ទុកជនភៀស ខ្លួនដើម្បីធានាពីការទទួល និងការស្នាក់នៅរបស់ជនអន្តោប្រវេសន៍ដែលបានមកដល់ទឹកដីលីប៊ី។

ក្រៅពីបញ្ហាលំហូរជនអន្តោប្រវេសន៍ ជំនួបកំពូលអឺរ៉ុបក៏ជជែកអំពីភូមិសាស្រ្ត នយោបាយ និងយុទ្ធសាស្រ្តថ្មីពិសេសផ្លូវថ្មីដែលអឺរ៉ុបត្រូវដើរដើម្បីឆ្លើយតបនឹងរដ្ឋ បាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ កាលពីដើមសប្តាហ៍នេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ត្រាំ ថាស្កបានចាត់ទុកគួរឲ្យបារម្ភនូវសេចក្តីសម្រេចមួយចំនួនរបស់លោក ដូណាល់ ត្រាំ និងថា រដ្ឋបាលអាមេរិករបស់លោកត្រាំជាការគំរាមកំហែងអឺរ៉ុប។

នៅចុងបញ្ចប់ជំនួបកំពូលជជែកពីអនាគតរបស់សហភាពអឺរ៉ុបបន្ទាប់ពីប្រជារាស្រ្ត អង់គ្លេសបានបោះឆ្នោតចេញពីអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ ២០១៦។ នៅក្នុងបញ្ហានេះ ជំនួបកំពូលបានរួមប្រជុំតែប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលចំនួន២៧ប្រទេសដោយគ្មានវត្តមាននាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ទេ៕ ម៉ែវ សាធី

bc (1)


ចែករំលែក៖