នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉ានត្រា មូឌី បានចំផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេស តំបន់អឺរ៉ុប គោលដៅនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប។ វត្តមានប្រមុខរដ្ឋាភិបាលឥណ្ឌាក្នុងទឹកដីអឺរ៉ុបពេលនេះបានធ្វើឡើង បន្ទាប់ពីលោកស្រីម៉ាកកែល បានអំពាវនាវឲ្យអឺរ៉ុបស្វែងរកអនាគតដោយខ្លួនឯង និងបានសម្តែងការខកចិត្តខ្លាំងចំពោះជំហររបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។
អាល្លឺម៉ង់ជាដៃគូពាណិជ្ជកម្មទី១ របស់ឥណ្ឌានៅផ្ទៃក្នុងអឺរ៉ុបដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសអាល្លឺម៉ង់ជាង ១ ៦០០ ស្ថិតក្នុងទឹកដីឥណ្ឌា និងបានផ្តល់ការងារឲ្យមនុស្សប្រមាណជា ៤០០ ០០០នាក់។ នៅថ្ងៃអង្គារ ទី៣០ ឧសភា លោកម៉ូឌី និងលោកស្រីម៉ាកកែល បានចូលរួមប្រជុំអន្តររដ្ឋាភិបាល និងធ្វើសន្និសីទកាសែតរួមគ្នា។ នាឱកាសដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី អាល្លឺម៉ង់ និងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមានវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងវិស័យការពារ។
ជំនួបរវាងលោកណារ៉ានដ្រា ម៉ូឌី និងលោកស្រីអង់ហ្គេឡា ម៉ាកកែល បានធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីម៉ាកកែល បានត្រឡប់ពីជំនួបកំពូល G៧ និងបានថ្លែងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលស្តីពីចំណងទាក់ទងរវាងអាល្លឺម៉ង់ ជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ។ លោកស្រីម៉ាកកែល បានថ្លែងច្បាស់ៗដោយមិនលាក់លៀមថា អាល្លឺម៉ង់ នឹងមិនអាចបន្តពឹងពាក់លើប្រទេសដៃគូប្រពៃណីបានទៀតឡើយ ពិសេសអាមេរិករបស់លោកដូណាល់ ត្រាំ ឬមួយអង់គ្លេសដែលបានសម្រេចចិត្តចាកចេញពីអឺរ៉ុប។ កន្លងមក លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ធ្លាប់បាននិយាយច្រើនលើក ច្រើនសារពីការងាកទៅរឹតចំណងសេដ្ឋកិច្ចជាមួយបណ្តាប្រទេស ដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង តួយ៉ាងប្រទេសឥណ្ឌា។
ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីអាល្លឺម៉ង់ ឥណ្ឌា លោកម៉ូឌី និងលោកស្រីនាយករដ្ឋមន្រ្តីឥណ្ឌាផ្តើមបំពេញទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុបដើម្បីបង្កើនទំនាក់ទំនង
ដែលនឹងត្រូវចូលរួមជំនួបកំពូល G២០ ក្នុងទឹកដីអាល្លឺម៉ង់នាដើមខែកក្កដាខាងមុខ ក៏ត្រៀមផ្តល់សន្ទុះឡើងវិញនូវកិច្ចព្រមព្រៀងដោះដូរសេរី និងវិនិយោគរវាងអឺរ៉ុប នឹងឥណ្ឌា។ បេសកកម្មរបស់លោកម៉ូឌីនៅអឺរ៉ុបពេលនេះ បានធ្វើឡើង ចំពេលដែលចិនកំពុងមានគម្រោងស្ថាបនាច្រកផ្លូវសេដ្ឋកិច្ច ដែលតភ្ជាប់រវាងចិន អឺរ៉ុប និងអាហ្រ្វិក។ ក្រៅពីប្រធានរឿងសេដ្ឋកិច្ច ជម្លោះនៅសមុទ្រចិនខាងត្បូង ក៏ត្រូវបានលោកម៉ូឌី និងលោកស្រីម៉ាកកែល លើកយកទៅនិយាយដែរ។
ថ្លែងនៅមុនមកដល់ទឹកដីអាល្លឺម៉ង់ លោកម៉ូឌីបានថ្លែងថា ដៃគូយុទ្ធសាស្រ្តរវាងឥណ្ឌា និងអាល្លឺម៉ង់ស្ថិតលើតម្លៃប្រជាធិបតេយ្យ និងកិច្ចសន្យានៅក្នុងសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្តរជាតិ។ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ លោកនាយករដ្ឋមន្រ្តីឥណ្ឌានឹងបន្តទស្សនកិច្ចនៅក្នុងប្រទេសបារាំង អេស្បាញ និងប្រទេសរុស្ស៊ី៕ ម៉ែវ សាធី