ប្រតិភូក្រសួងការពារជាតិរុស្ស៊ីបាន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ។នេះជាដំណើរ ទស្សនកិច្ចជាលើកទី២ហើយ ទៅកានកូរ៉េ ខាងជើង ក្នុងរយៈពេលពីរសប្តាហ៍កន្លង មក។
សារព័ត៌មានRT បានផ្សាយថា គណៈ ប្រតិភូរុស្ស៊ី ដឹកនាំដោយអគ្គនាយករង ទីបញ្ជាការ ការពារជាតិរុស្ស៊ីលោក Viktor Kalganov ដំណើរទស្សនកិច្ចនោះនឹងបន្តរហូតដល់ចុងសប្តាហ៍នេះ។នៅពេលនេះ ភាគីរុស្ស៊ីមិនបានផ្សព្វផ្សាយព័ត៌មានណាមួយស្តីពី ជំនួបពិភាក្សារវាង មន្ត្រីរុស្ស៊ីនឹងកូរ៉េខាងជើងនោះឡើយ។
លោក Viktor Kalganov បញ្ជាក់ទៀត ថា« កូរ៉េខាងជើង ជាប្រទេសជិតខាងជាប់ ព្រំដែនគ្នា ដូច្នេះយើងចាំបាច់ត្រូវតែបង្កើនទំនាក់ទំនង កាន់តែប្រសើរឡើង ។ កិច្ច ពិភាក្សានយោបាយ ជារឿងដ៏សំខាន់ បំផុត »។
សកម្មភាពខាងលើរបស់រុស្ស៊ីគឺជាការបង្ហាញយ៉ាងច្បាស់ថា រុស្សីមិនបោះបង់ កូរ៉េខាងជើងនោះឡើយ ។ រុស្ស៊ីនិងកូរ៉េ ខាងជើង មានទំនាក់ទំនងល្អនឹងគ្នា តាំង ពីដើមមក គឺតាំងពីជំនាន់លោកគីម អីុល ស៊ុង រហូតដល់ គីមជុងអ៊ុន ។ មិនខុស ពីប្រទេសស៊ីរីនោះឡើយ រុស្ស៊ីមិនបោះបង់កូរ៉េខាងជើងទុកឲ្យអាមេរិក វាយប្រហារ នោះដែរ។
ការខិតខំរបស់អាមេរិក ក្នុងការកាត់ ផ្តាច់កូរ៉េខាងជើង ពីសហគមន៍អន្តរជាតិ មិនបានសម្រេចឡើយ ដោយមានប្រទេស ជាច្រើន បន្តទំនាក់ទំនងជាមួយកូរ៉េខាង ជើងដដែល។ មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េ ខាងជើងបានប្តេជ្ញា ប្រែក្លាយកូរ៉េខាងជើងជាប្រទេសមហាអំណាចបរមាណូ ។
នៅក្នុងកម្មវិធីជប់លៀង អបអរចំពោះ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកការងារ សម្រាប់ ការបាញ់តេស្តសាកល្បង មីស៊ីលផ្លោង ឆ្លងទ្វីបដ៏ជោគជ័យ នាពេលថ្មីៗនេះ មេដឹក នាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្តេជ្ញាថា នឹងធ្វើឲ្យប្រទេសឯកោរបស់ខ្លួន ក្លាយជា មហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុត ក្នុងពិភពលោក។
យោងតាមប្រភពព័ត៌មាន ពីកាសែត អង់គ្លេស IBTimes ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុង ពេលកំពុងថ្លែងសុន្ទរកថា នៅសនិ្នសីទ ក្នុងទីក្រុងព្យុងយ៉ាង នាថ្ងៃពុធនោះ មេដឹកនាំផ្ដាច់ការជំនាន់ទី៣របស់កូរ៉េខាងជើង បានថ្លែងកោតសរសើរ ចំពោះការបាញ់ មីស៊ីលថ្មីចុងក្រោយ ថាជាជ័យជម្នះជាប្រវត្តិដ៏សម្រាប់ប្រទេសរបស់លោក។
ក្រៅពីនោះ គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងដឹកនាំប្រទេសខ្លួន ឲ្យធ្វើដំណើរឆ្ពោះ ទៅក្លាយជា មហាអំណាចនុយក្លេអ៊ែរ និង មហាអំណាចយោធា ដ៏ខ្លាំងក្លាបំផុត ក្នុង ពិភពលោក នាពេលអនាគតខាងមុខ ស្រប ពេលដែលមេដឹកនាំរូបនេះ បាន គូសបង្ហាញនូវគោលដៅរយៈពេលវែង សម្រាប់អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង និង ឧស្សាហកម្មការពារជាតិ៕ ម៉ែវ សាធី