ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Visto បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងរបួសជនជាតិចិនម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ ​ បុរសជនជាតិចិនម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា​ឆ្នាំ២០១៩​ ​ តាម​បណ្ដោយ​ផ្លូវ​មាហាវិថី​ សហព័ន្ធ​រុស្ស៊ី​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ពោធិ៍​ចិន​តុង​ ដែល​ស្ថិត​នៅ​ ភូមិ ​ក្បាល​ដំរី​ សង្កាត់ ​កាកាប​ទី​១ ខណ្ឌ ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Visto ពាក់ស្លាកលេខ ភ្នំពេញ2T 9663 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរក្នុងក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ល្បឿនលឿនមិនប្រយ័ត្ន ក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត អស់ចំនួនមួយកង់ ហើយរថយន្តក្រឡាប់ផ្ងារជើង និងធ្វើឲ្យតែកុងបាក់ជើងម្ខាង ។

បន្ទាប់​មក​ជំនាញចរាចរណ៍​ ខណ្ឌ ​ពោធិ៍​សែនជ័យ​បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​វាស់​វែង​ និង​ស្ទូច​រថយន្ត​បង្ក​ខាង​លើ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃ​ក្រោយ​ ៕ សុខាសែនជ័យ​


ចែករំលែក៖