គ្មានឡើយការត្រួតពិនិត្យសុខភាពសត្វជ្រូក ដែលត្រូវបាននាំចូលពីប្រទេសវៀតណាម ឬនាំចូលទៅប្រទេសវៀតណាមវិញ។ ចំណុចនេះបង្កើនចម្ងល់ចំពោះប្រជា ពលរដ្ឋថាហេតុអ្វីបានជាកម្ពុជាក្លាយជាគោលដៅ នៃការនាំជ្រូកចេញ-ចូល នៃសត្វជ្រូកពីវៀតណាម និងថៃយ៉ាងនេះទៅវិញ។ យ៉ាងណាក៏ដោយមន្រ្តីពេទ្យសត្វខេត្ត តាកែវ ត្រូវគេអះអាងថា គ្រប់គ្រងចំណូលពីការនាំចេញ-ចូលសត្វជ្រូកនេះ បានយ៉ាង ល្អប្រសើរ។ លោក ថៃ លី ប្រធានពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តតាកែវ ត្រូវពិពណ៌នា ថាជាស្តេចត្រាញ់ក្នុងបញ្ហាជ្រូកនាំចេញ-ចូលនេះ។
ប្រភពរាយការណ៍ថា តាមច្រកព្រំដែនច្រើនកន្លែងក្នុងស្រុកគិរីវង់ និងស្រុកបុរីជល សារ មានជ្រូកវៀតណាមរាប់ពាន់ក្បាលក្នុងមួយយប់ៗ នាំឆ្លងដែនចូលកម្ពុជា ដោយ មិនមានសមត្ថកិច្ចផ្នែកពេទ្យសត្វត្រួតពិនិត្យនោះឡើយ មានតែមន្រ្តីពេទ្យសត្វចាំរាប់ ចំនួនរថយន្តដឹកជ្រូកនាំចូលតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ ជ្រូកនាំចូលពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ក៏ត្រូវបង់ប្រាក់ជូនមន្រ្តីពេទ្យសត្វ កូនចៅលោក ថៃ លី ដូចគ្នា នេះដែរ ទើបអាចឆ្លងដែនចូលទៅប្រទេសវៀតណាមបាន។ ពួកមន្រ្តីពេទ្យសត្វមិន ដែល ខ្វល់អំពីសុខភាពសត្វដែលឆ្លងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ។ ពួកគេនិយាយ ថានេះជាបញ្ជាលោក ថៃ លី គឺមិនអនុញ្ញាតឲ្យមន្ត្រីពេទ្យសត្វទៅក្បែររថយន្តដឹកជ្រូក ទាំងនោះទេ ពីព្រោះថាបើមានបញ្ហាថ្នាក់លើងាយដោះស្រាយ។
ក្រុមមន្រ្តីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តតាកែវអះអាងថា ពួកគេចង់អនុវត្តច្បាប់ ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋនោះដែរ ប៉ុន្តែថ្នាក់លើ (ថៃ លី) ហាក់ដូចជាមិនប្រាថ្នា ចង់ឃើញប្រជាពលរដ្ឋបានទទួលទានសាច់ជ្រូកដែលមានសុវត្ថិភាពនោះឡើយ។ ពួកគេឆ្ងល់ថា កម្រិតនៃការឆ្លងដែនចេញ-ចូល ចំនួនសត្វជ្រូកនៅតាមព្រំដែនខេត្ត តាកែវជាប់ប្រទេសវៀតណាមមានចំនួនច្រើនជាងជ្រូកដែលចេញ-ចូលពីប្រទេស វៀតណាមតាមច្រកព្រំដែនខេត្តត្បូងឃ្មុំនោះទៅទៀត។ មេពេទ្យសត្វខេត្តត្បូងឃ្មុំត្រូវ បានដកតំណែង ព្រោះតែបណ្តែតបណ្តោយ ឬមិនយកចិត្តទុកដាក់ ឬពាក់ព័ន្ធនឹងអំពើ ពុករលួយក្នុងរឿងជ្រូកហោះចូលពីវៀតណាមនេះ។ គេឆ្ងល់ថា សម្រាប់លោក ថៃ លី ពុករលួយខ្លាំងជាងមេពេទ្យសត្វខេត្តត្បូងឃ្មុំនោះទៀតផង ហេតុអីបានជាទប់តំណែង ជាប់? ទំនងជាលោកចេះចែករំលែកជាមួយមេៗថ្នាក់លើ៕