ភ្នំពេញ ៖ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថាមានកំណើន ៣% ទាបជាងឆ្នាំមុន (៣,៥%) ដោយសារការបន្តអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត ដែលបានដាក់ សម្ពាធលើការប្រើប្រាស់និងវិនិយោគ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពល អវិជ្ជមានដល់កំណើនផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិ។
នៅកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាបន្តងើបឡើងក្នុងអត្រា ៥,៥% ខ្ពស់ជាង ឆ្នាំមុនបន្តិច (៥,២%) ដែលគាំទ្រជាចម្បងដោយកំណើនវិស័យទេសចរណ៍និងផលិតផលកម្មន្តសាល មិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាប ក៏ដោយ។ វិស័យទេសចរណ៍បានកើនឡើងជាលំដាប់ និងបានរួមចំណែកជំរុញការងើបឡើងនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលពាក់ព័ន្ធ ដូចជា ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទូរគមនាគមន៍ ជាដើម។ ការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និង បន្ទះសូឡាទទួលបានកំណើនល្អ ខណៈដែលការនាំចេញសម្លៀកបំពាក់និងស្បែកជើង បានទទួល រងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការនៃប្រទេសដៃគូពាណិជ្ជកម្មចម្បងៗ ជាពិសេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ វិស័យសំណង់ ទទួលបានកំណើនទាប ដែលជាចម្បងត្រូវបានជំរុញដោយ ការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេសនៅក្នុង វិស័យអចលនទ្រព្យបានថយចុះ។ វិស័យកសិកម្មបានកើនឡើងបន្តិច ដែលគាំទ្រដោយកំណើន តម្រូវការក្រៅប្រទេស និងភាពអំណោយផលនៃកត្តាអាកាសធាតុ។
ខណៈដែលអត្រាអតិផរណាពិភពលោកបានថយចុះដល់ ៦,៩% អត្រាអតិផរណាកម្ពុជា បានថមថយមកកម្រិតជាមធ្យម ២,១% នាឆ្នាំ២០២៣ ពី ៥,៤% នាឆ្នាំ២០២២ ដោយសារការធ្លាក់ថ្លៃ ក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការថយល្បឿននៃកំណើនថ្លៃម្ហូបអាហារ។ អតិផរណា ក្នុងកម្រិតទាប ក៏បានរួមចំណែកដោយការថយចុះអតិផរណានាំចូល ដែលជាលទ្ធផលទទួលបាន ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។ អត្រាប្តូរប្រាក់ជាមធ្យមមាន កម្រិត ៤.១១០ រៀលក្នុងមួយដុល្លារអាមេរិក ហើយនៅចុងខែធ្នូ ឆ្នាំ២០២៣ អត្រាមរវក៏បានទទЕС ថយចុះបន្តិចមក ៤.០៨១ រៀលក្នុងមួយដុល្លារអាមេរិក ដែលមានន័យថា តម្លៃប្រាក់ផ្អើលឡើងវិថ្លៃ?? ០,៥៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។ ស្ថិរភាពប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា ស្ថិរភាពថ្លៃ អំណាចទិញរបស់ប្រាក់រៀលក៏ដូចជាចំណូលអ្នកប្រើប្រាស់ និងរក្សាលំនឹងមកសេដ្ឋកិច្ចជារួម។ លទ្ធផលនេះសម្រេចបានតាមរយៈការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ដោយធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍ទិញប្រាក់រៀលនៅលើទីផ្សារប្តូរប្រាក់ ៥៧៣ ប៊ីលាន រៀល (១៣៩,១លានដុល្លារអាមេរិក) និងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ ដើម្បីស្រូបយក ប្រាក់រៀលលើសប្រមាណ ១៥,២ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លារអាមេរិក) ពីក្នុងសេដ្ឋកិច្ច និងរក្សា ការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប។ ទោះយ៉ាងណា ដុល្លារូបនីយកម្មដែលមានកម្រិតខ្ពស់ (ប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅមានកម្រិត ៨៣,៤%) នៅតែជាឧបសគ្គដល់ការ អនុវត្តនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព ជាពិសេសការជះឥទ្ធិពលលើអត្រាការប្រាក់ ទីផ្សារ ដើម្បីជួយជំរុញការប្រើប្រាស់និងវិនិយោគក្នុងស្រុកសម្រាប់គាំទ្រកំណើនឱ្យកាន់តែសកម្ម។ ចំពោះវិស័យខាងក្រៅ ជញ្ជាំងទូទាត់កម្ពុជាបន្តមានអតិរេក ០,៧% នៃផ.ស.ស ធៀបនឹងឆ្នាំមុន ១,២% នៃផ.ស.ស ដោយសារតែទទួលបានការគាំទ្រពីកំណើនវិនិយោគផ្ទាល់បរទេស ១៤,៥% និង នៅពេលដែលឱនភាពជញ្ជាំងពាណិជ្ជកម្មបានធ្លាក់មកត្រឹម ៨,៦% នៃផ.ស.ស ដោយសារការនាំចូល ថយចុះ ខណៈដែលការនាំចេញបានកើនឡើងបន្តិច។ អតិរេកនេះបានរួមចំណែកគរពួនទុនបម្រុង អន្តរជាតិឱ្យកើនឡើង ១២,៣% ដល់ ២០ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់គ្រប់គ្រាន់ស្មើនឹង ជាង ៧ខែនៃការនាំចូលទំនិញនិងសេវានៅគ្រាបន្ទាប់ ធៀបនឹង ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរមាន។
ទន្ទឹមនឹងការងើបឡើងនៃសេដ្ឋកិច្ច ប្រព័ន្ធធនាគារដែលបន្តគ្របដណ្តប់វិស័យហិរញ្ញវត្ថុ ក៏បាន ដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗផងដែរ បើទោះបីល្បឿនកំណើន ឥណទានបានថមថយកំដោយ។ កំណើនឥណទានបានថមថយមកត្រឹម ៤,៨% ដែលជាអត្រាទាប បំផុតក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួន។ ឥណទាន គ្រឹះស្ថានធនាគារទៅកាន់វិស័យសណ្ឋាគារនិងភោជនីយដ្ឋានកើនឡើង ០,៦% ខណៈដែលការជួញដូរ ដុំកើន ៤.៨% ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនកើន ៦.
៤% ការជួញដូរអចលនទ្រព្យកើន ១៦,៩% និងសំណង់កើន ១៣,៩%។ ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនត្រូវបានអនុគ្រោះ ដើម្បីផ្តល់លទ្ធភាពបន្ថែមដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជួយទ្រទ្រង់វិស័យដែលត្រូវការ ហិរញ្ញប្បទានដើម្បីរក្សានិរន្តរភាព និងពង្រីកការវិនិយោគ។ ការពន្យារពេលអនុវត្តការបង្កើនអត្រាប្រាក់ បម្រងកាតព្វកិច្ចជាដុល្លារអាមេរិកនិងបទប្បញ្ញត្តិផ្សេងៗ បានផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមានសន្ទនីយភាពបន្ថែមប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានទៅ វិស័យអាទិភាព។ ក្រៅពីនេះ ប្រព័ន្ធធនាគារបាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុស្រ្តី និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីក្នុង សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្រោមឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់ខ្ពស់លើទីផ្សារអន្តរជាតិ អត្រាការប្រាក់នៅកម្ពុជាបានកើនឡើងកាលពីឆ្នាំ២០២២ តែបានចុះមកវិញបន្តិចនៅឆ្នាំ២០២៣ ដោយអត្រាការប្រាក់ឥណទានវិស័យធនាគារជារៀលនិងជាដុល្លារអាមេរិកបានថយចុះបន្តិចមកដល់ ១៣,៣៩% និង ១១,០៨% រៀងគ្នា ធៀបនឹងឆ្នាំ២០២២ (១៣,៥១% និង ១១,២៤%) ខណៈពេលដែលអត្រាការប្រាក់បង្ហើបរៀលនិងជាដុល្លារអាមេរិកបានកើនបន្តិចដល់ ៧.៧% និង ៦,៨៧% រៀងគ្នា ធៀបនឹងឆ្នាំ២០២២ ដែលមានកម្រិត ៦,៨៨% និង ៥,៣៦%។ ទោះយ៉ាងណា – វិស័យមីក្រូហិរញ្ញវត្ថុបន្តទទួលរងឥទ្ធិពលពីកំណើន។
អត្រាការប្រាក់អន្តរជាតិ ដោយសារប្រភពមូលនិធិភាគច្រើនទទួលបានពីកម្ចីខាងក្រៅ។ អត្រាការប្រាក់ ឥណទានជាមធ្យមក្នុងវិស័យមីក្រូហិរញ្ញវត្ថុជារៀល និងជាដុល្លារអាមេរិកបានកើនឡើងបន្តិចដល់ ១៧.៨៨% និង ១៦,២% រៀងគ្នា ពី ១៦,៨% និង ១៥,១% នៅឆ្នាំ២០២២ ស្របពេលដែលអត្រាការប្រាក់ បញ្ញើជារៀលនិងជាដុល្លារអាមេរិកបានកើនបន្តិចដល់ ៨,៣៩% និង ៨,២៥% រៀងគ្នា ធៀបនឹង ឆ្នាំ២០២២ ដែលមានកម្រិត ៧,៨២% និង៧,៣៨%។
ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម និងបាន រួមចំណែកគាំទ្រដល់ឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្មទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ លើសពីនេះ ភាពងាយស្រួល ក្នុងការទទួលបានសេវាទូទាត់ក៏បានលើកកម្ពស់បរិយាបន្ទហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ផងដែរ។ ជាក់ស្ដែង ទំហំទឹកប្រាក់ទូទាត់ជាអេឡិចត្រូនិកសរុបបានកើនឡើង ៧៨% ស្មើនឹងជាង ៧ដង នៃផ.ស.ស ដែលក្នុងនោះការទូទាត់តាមប្រព័ន្ធបាគងជារៀលបានកើនឡើង ៣,៤ដង និងជាដុល្លារ អាមេរិកកើនឡើង ២,៤ដង។ ប្រព័ន្ធទូទាត់ត្រូវបានតភ្ជាប់ជាមួយប្រទេសនិងបណ្តាញទូទាត់អន្តរជាតិ ដូចជា ថៃ ម៉ាឡេស៊ី ឡាវ វៀតណាម និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយបាន និងកំពុងតភ្ជាប់ជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន សិង្ហបុរី និងប្រទេសផ្សេងទៀតក្នុងតំបន់។
ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យនៃ ការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០២៣។ នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃ ស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រ ដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹង សម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយ វិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេស ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនានា គូបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។ វិស័យសំណង់និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីតម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលត្នោតក្រទមុន
លើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិតដ៏សំបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។ អតិផរណានៅឆ្នាំ២០២៥ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងនៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការ ផ្គត់ផ្គង់។
ក្នុងបរិការណ៍នេះ ការបន្តអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន នឹងបន្ត រក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ព្រមទាំងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃនិងការពារអំណាចទិញ នៃប្រាក់រៀល។ ក្របខណ្ឌនយោបាយរូបិយវត្ថុនឹងត្រូវពង្រឹង ជាពិសេស ការអភិវឌ្ឍឧបករណ៍និង ទីផ្សាររូបិយវត្ថុស្របពេលគ្នានឹងការដាក់ចេញឱ្យប្រើប្រាស់សាកល្បងអត្រាការប្រាក់គោលរបស់ ធនាគារជាតិនៃកម្ពុជា ដើម្បីតម្រង់ទិសអត្រាការប្រាក់ជារៀលនៅលើទីផ្សារឱ្យមានកម្រិតសមស្រប។ សំខាន់ដូចគ្នានេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុជាអាទិភាពមួយក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោក បន្តប្រឈមនឹងភាពមិនច្បាស់លាស់ និងមានកំណើនយឺត ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការតាមដាននិងវាយតម្លៃជាប្រចាំលើហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និង ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន។ ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ជាពិសេស ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នឹងបន្ត ទាមទារឱ្យមានការរួមចំណែក និងកិច្ចសហការពីភាគីពាក់ព័ន្ធតាមវិស័យនានា និងសាធារណជន។ ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖ -កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា ចិន អាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់លំហូរវិនិយោគ នាំចេញ និងទេសចរណ៍ V-ប្រក្រតីកម្មនយោបាយរូបិយវត្ថុនៃប្រទេសអភិវឌ្ឍន៍ធំៗប្រព្រឹត្តទៅយឺតជាង ការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និងអត្រាការប្រាក់នៅកម្ពុជា -ការកើនឡើង នៃភាពតានតឹងនិងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញនិងវិនិយោគ iv/-កត្តាប្រែប្រួលអាកាសធាតុដែលធ្វើឱ្យវិស័យ កសិកម្មមានកំណើនទាប ជាពិសេស បាតុភូតអែលនីញ៉ូ ដែលត្រូវបានព្យាករថានឹងមានឥទ្ធិពល ខ្លាំងជាងឆ្នាំ២០២៣ និង -លទ្ធភាពកើនឡើងនៃឧក្រិដ្ឋកម្មសាយប៊័រ អាចប៉ះពាល់ដល់ជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធទូទាត់ឌីជីថល និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។ ទន្ទឹមនេះ ហានិភ័យ ខាងក្នុង រួមមាន៖ – ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ ការប្រើប្រាស់និងការវិនិយោគ និង il-កំណើននៃវិស័យសំណង់និងអចលនទ្រព្យអាចបន្តមានកម្រិត ទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារ ជាដើម។ ជាមួយគ្នានេះ កម្ពុជាក៏នៅប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធចម្បងៗ ដូចជា V-ពិពិធកម្មសេដ្ឋកិច្ចនិងការនាំចេញទៅ មានសន្ទុះយឺត il-សមត្ថភាពជំនាញ និងផលិតភាពនៅមានកម្រិត TW-ថ្ងៃដឹកជញ្ជូននិងរកសមិទស គម ធៀបនឹងប្រទេសជាដៃគូប្រកួតប្រជែងសម្រាប់ការនាំចេញ iv/-វិស័យកសិកម្មងាយរងគ្រោះពី ការប្រែប្រួលអាកាសធាតុ និង v/-ដុល្លារូបនីយកម្មនៅមានកម្រិតខ្ពស់៕
ដោយ ៖ សុខ ខេមរា