ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជាក់ពី ភូមិលាំងជាហឺ “អ្នករូងភ្នំ” និងរូបថត ផ្ទះរូងភ្នំចាស់នៃភូមិលាំងជាហឺ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ភូមិលាំងជាហឺលាក់ខ្លួននៅតាមប្រឡាយតូចចង្អៀតមួយ។ ចូលពីមាត់ប្រឡាយដើរទៅមុខ ផ្លូវជួនកាលទូលាយជួនកាលតូចចង្អៀត ហើយមានផ្លូវបំបែកជាច្រើនដែលឆ្លាស់គ្នា។ ភូមិលាំងជាគឺស្ថិតនៅខាងក្រោយផ្លូវទឹកតូចចង្អៀតនិងវែងមួយនេះ។ ពីឃុំវិនអានយីដល់ភូមិលាំងជាហឺ មានចម្ងាយជាង ៧ គីឡូម៉ែត។ 

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ មានដីផុសច្រើននៅលើផ្លូវដ៏តូចចង្អៀត ឱ្យតែមនុស្សដើរកាត់ហើយ ធូលីនឹងហុយត្រង់ចូលច្រមុះតែម្ដង។ ក្រោយមក លោកស៊ីជីនភីង បានរំឭកឡើងវិញថា វាពិបាកទ្រាំជាង PM2.5 ឥឡូវនេះទៅទៀត។ នោះគេត្រូវហៅថា PM250 ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ អាហារដំបូងដែលយុវជនមកពីក្រុងប៉េកាំងបានទទួលទាននៅភូមិលាំងជាហឺត្រូវបានគេហៅថា “Minjie”។  “Minjie”គឺជាអាហារបែបប្រពៃណីនៅភាគខាងជើងខេត្តស្រាន់ស៊ី។ វាប្រើម្សៅសណ្តែកគួរឬម្សៅសណ្ដែកបាយជាវត្ថុធាតុដើមសំខាន់ ក៏អាចលាយបញ្ចូលម្សៅស្រូវសាលីឬម្សៅពោតផងដែរ។ បន្ទាប់ពីលាយទឹកជាមួយម្សៅធ្វើជានំហើយដាក់ប្រដាប់ឈូសលើឆ្នាំងដែលមានទឹកពុះ រួចឈូសនំម្សៅលើប្រដាប់ឈូស ចេញជាមីខ្លីៗពីរន្ធប្រដាប់ឈូស ដែលនោះមានឈ្មោះថា “Minjie”។ ក្នុងសម័យកាលនោះ អាហារប្រភេទនេះត្រូវបានគេចាត់ទុកថាជាអាហារវិសេសវិសាលហើយ។ ជាធម្មតា អ្វីដែលអ្នកភូមិទទួលទានច្រើនជាងគេគឺ នំវ៉ូវ៉ូថូវដែលធ្វើចេញពីការលាយអង្កាមស្រូវនិងអង្កាមពោតជាមួយម្សៅពោត។ អ្នកស្រុកហៅវាថា នំTuan។

  គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ទៀតថា ៖ ភូមិលាំងជាហឺមានប្រជាជនជាង ៦០ គ្រួសារ សរុបជាង ២០០ នាក់។ ស្ទឹងតូចមួយហូរកាត់ភូមិ។

 អ្នកភូមិរស់នៅរាយប៉ាយនៅតាមរូងភ្នំដែលសាងសង់តាមជម្រាលភ្នំនៅសងខាងស្ទឹងនោះ។ ខាងក្រៅរូងភ្នំសុទ្ធតែជាភ្នំដីលឿងដ៏ខ្ពស់ចោត។ មេឃងងឹតជាបណ្តើរៗ បើគេឈរនៅក្បែរ ស្ទឹងហើយក្រឡេកមើលភូមិ គេនឹងឃើញពន្លឺនៃចង្កៀងប្រេងកាតក្នុងរូងភ្នំធ្លាយចេញតាមបង្អួច ហើយផ្ទៃដីរាបធំបំផុត ដែលគេអាចមើលឃើញគឺតិចជាង ១០០ ម៉ែត្រការ៉េ។ លោកស៊ីជីនពីងបាននិយាយនៅពេលនោះថា “នេះពិតជាការរស់នៅរបស់អ្នករូងភ្នំមែន!”។

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ យុវជនដែលមានចំណេះដឹងទាំង ១៥ នាក់ ត្រូវបានបែងចែកជាពីរក្រុម ក្រុមមាន៩ នាក់បានទៅក្រុមទី១ ក្រុម៦នាក់ទៀតបានទៅក្រុមទី ២ ។ លោកស៊ីជិនភីង និងតៃមីង ឡីភីងសឹង វ៉ាងយានសឹង យ៉ាងជីងសឹងជាដើមត្រូវបានបែងចែកទៅក្រុមទី ២។ ពួកគេសុទ្ធតែជាក្មេងប្រុសទាំងអស់។ ពួកគេរស់នៅបណ្តោះអាសន្ននៅក្នុងរូងភ្នំមួយនៃផ្ទះរបស់លោកចាងឈីងយាន លេខាធិការសាខាសម្ព័ន្ធយុវជនកុម្មុយនិស្តចិនប្រចាំភូមិ

លាំងជាហឺ។ ក្នុងរូងភ្នំមានគ្រែធ្វើពីដី ផ្នែកម្ខាងនៃគ្រែដីភ្ជាប់ជាមួយនឹងចង្រ្កាន។ ខាងក្រោមគ្រែដីមានប្រហោង ដែលតភ្ជាប់ជាមួយបំពង់ផ្សែងនៅផ្នែកខាងលើនៃរូងភ្នំ។ នៅពេលដុតភ្លើងចំអិនម្ហូប គ្រែដីក៏នឹងឡើងកម្តៅដែរ។នេះគឺជាប្រាជ្ញារស់នៅរបស់ប្រជាជននៅភាគខាងជើងខេត្តស្រាន់ស៊ី។ លោកស៊ីជីនភីង និងមិត្តទាំង ៦ នាក់ ដេកប្រជ្រៀតគ្នាលើគ្រែដីតែមួយនេះ , ការរស់នៅជនបទក៏បានចាប់ផ្តើម ៕

ដោយ ៖ សិលា


ចែករំលែក៖