ភ្នំពេញ ៖ ប្រធាន អនុប្រធានមន្ទីរ នាយកសាលាក្រុង-ស្រុកទូទាំងខេត្តកំពង់ឆ្នាំប្រមាណ៧១នាក់ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការប្រឆាំងដូពីង” ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាន នៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ។ នេះបើតាមការឲ្យដឹងពី លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគ្រោងបិទបញ្ចប់សិក្ខាសាលានេះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវ ជន និងកីឡា ។
លោក ប៉ុន សុខ បានប្រាប់ឲ្យដឹងថា ការ រៀបចំឲ្យមានសិក្ខាសាលានេះឡើងដើម្បីចង់បញ្រ្ជាបការយល់ដឹងជុំវិញការប្រឆាំងសារធាតុញៀត ពិសេសសារធាតុញៀន ដែលគេហាមឃាត់ក្នុងវិស័យកីឡា ។ ក្នុង នោះយើងមានវាគ្មិនសំខាន់ៗចំនួន៤នាក់ដែលត្រូវធ្វើបទឧទ្ទេសនាមក្នុងសិក្ខាសាលា នេះដូចជាលោក កែវ សារ៉េត នាយក សាលាបាល់ទាត់ទន្លេបាទី, លោកវេជ្ជ បណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក អិុត ឡេង មន្ត្រីមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោក ប៉ុន សុខ បញ្ជាក់ថា ការប្រឆាំង សារធាតុដូពីង ឬហៅថា ដូប៉ាក្នុងវិស័យ កីឡាមានន័យថា ប្រឆាំងនឹងការប្រើប្រាស់សារធាតុលើកកម្លាំងក្នុងកីឡា។ ដូច្នេះសិក្ខា កាមដែលបានចូលរួមទាំង៧២នាក់ក្នុងនោះស្រ្តី២នាក់ ដែលមានតួនាទីជាប្រធាន អនុប្រធានការិយាល័យអប់រំកាយ និង កីឡា និងមន្ត្រីការិយាល័យអប់រំកាយនិង កីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្រុង-ស្រុក និងនាយក នាយករងសាលា ទូទាំងខេត្តកំពង់ឆ្នាំង ។ ប្រធានបទដែលយកមកឧទ្ទេសនាមក្នុងសិក្ខាសាលានេះមានសេចក្ដីសង្ខេបស្ដីពីទីភ្នាក់ងារប្រឆាំងសារធាតុដូពីងក្នុងវិស័យកីឡានៅកម្ពុជា។ ការលើកលែងការប្រើប្រាស់ថ្នាំសម្រាប់ ព្យាបាល ។ តើមានអ្វីកើតឡើងនៅពេល ដែលកីឡាករណាម្នាក់ត្រូវបានគេជ្រើស រើសឲ្យផ្ដល់សំណាក? ហេតុអ្វីត្រូវប្រឆាំង ដូពីង? ការលេងដោយយុត្តិធម៌ (Fair-Play)។ អនុសញ្ញាអន្តរជាតិប្រឆាំងការ ប្រើប្រាស់ដូពីង, អនុសញ្ញាអន្តរជាតិស្ដីពីការអប់រំកាយ និងកីឡា និងរបបចំណី អាហារវិធីសាស្ត្របង្ការរបួសក្នុងវិស័យ កីឡា ការគ្រប់គ្រងលទ្ធផល និងការសង្គ្រោះ បឋមជាដើម៕ សារីម