ព័ត៌មានទាន់ហេតុការណ៍៖

គ្រូចាមស្រីល្បីឈ្មោះខាងស្នេហ៍មុខ និងព្យាបាលជំងឺ

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញមនុស្សឥតដាច់ចេញចូលផ្ទះគ្រូស្នេហ៍ចាមស្រីល្បីឈ្មោះម្នាក់នាតំបន់ច្រាំងចំរេះ ឬគីឡូម៉ែត្រលេខ៩។ គ្រូខ្មែរអ៊ីស្លាមរូបនេះ មិនត្រឹមតែល្បីខាងធ្វើស្នេហ៍មុខលើមុខជំនួញជួញដូរទេ គឺក៏ល្បីនឹងរឿងព្យាបាលជំងឺ ដោះអំពើវង្វេងវង្វាន់ផងដែរ។

ចាប់ពីអ្នករកស៊ីតូចៗរហូតដល់អ្នកជំនួញធំដុំ ហើយក៏មានសិល្បករជាច្រើនបានបន្តកន្ទុយគ្នាចេញទៅពឹងពាក់គ្រូចាមស្រីល្បីឈ្មោះអ្នកស្រីហ៊ីមណាវី ដើម្បីធ្វើស្នេហ៍មុខលើមុខរបររកស៊ីឲ្យកាន់តែកាក់កប និងពឹងឲ្យអ្នកស្រីជួយព្យាបាលជំងឺជាដើម។

តាំងពីព្រលឹមទល់ព្រលប់ស្ទើគ្មានបានឈប់សម្រាកអ្នកស្រី ហ៊ឹម ណាវី បានឆ្លៀតផ្តល់បទសម្ភាសន៍ខ្លះៗថា អ្វីដែលធ្វើឲ្យមានអ្នកចេញចូលមិនស្រាកស្រាន្តនេះ ព្រោះតែពួកគេសុទ្ធតែមានទុក្ខលំបាកផ្សេងៗហើយត្រូវការជំនួយពីអ្នកស្រីហើយពួកគេសុទ្ធតែទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។អ្នកស្រីបញ្ជាក់ថាអ្នកមកពឹងពាក់ឲ្យអ្នកស្រីជួយមានគ្រប់មជ្ឈដ្ឋានទាំងមន្ត្រីស្រ្តីមេផ្ទះសិល្បករអាជីវករទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហើយភាគច្រើនគឺការដឹងតៗគ្នា ព្រោះតែអ្នកស្រីជួយរំដោះទុក្ខអ្នកពាងពាក់អស់ជិត៣០ឆ្នាំហើយគឺចាប់តាំងពីការជួយដោះទុក្ខដោយដូរអង្ករមកម្ល៉េះ។

អ្នកស្រីបញ្ជាក់ថា ទាក់ទិនរឿងធ្វើស្នេហ៍គូស្រករវិញ អ្នកស្រីបញ្ជាក់ថា មិនធ្វើដាច់ខាតធ្វើស្នេហ៍ដាក់ប្តីគេ ព្រោះតែវាជាអំពើបាបដែលខុសទៅនឹងក្រមសីលធម៌ និងវិន័យគ្រូ។ អ្នកស្រីបន្តថា អ្នកពឹងពាក់មានច្រើនមែន ប៉ុន្តែភាគច្រើនពួកគេមានទុក្ខលើបញ្ហាគ្រួសារនិងការងាររកទទួលទាន។ អ្នកស្រីបញ្ជាក់ដែរថា ក្រៅពីធ្វើស្នេហ៍មុខ អ្នកស្រីក៏ទទួលព្យាបាលជំងឺផ្សេងៗជាច្រើនពិសេសជំងឺសសៃប្រសាទ វង្វេងវង្វាន់ និងជំងឺជាច្រើនមុខទៀត។

គ្រូស្រីល្បីឈ្មោះវ័យ៥៦ឆ្នាំរូបនេះបញ្ជាក់ដែរថាអ្នកស្រីចេះជំនាញទស្សនទាយជោគជតារាសីរំដោះគ្រោះធ្វើស្នេហ៍មុខនិងព្យាបាលជំងឺនេះគឺមានក្បួនខ្នាតនិងការរៀងត្រឹមត្រូវពីគ្រូឥស្លាមម្នាក់កាលពីមុនពេលដែលអ្នកស្រីចាប់អាជីបនេះ។ អ្នកស្រីថាអ្វីដែលសមប្រកបទាំងអស់មិនមែនអ្នកស្រីពូកែទេគឺមានទេវត្តាជាអ្នកជួយអ្នកស្រីជាបន្តបន្ទាប់។

អ្នកស្រីបញ្ជាក់ដែរថាមិនមានទ្រនឹបអ្វីដូចគ្រូដទៃឡើយគឺអ្នកស្រីទទួលតែលុយហើយលុយក៏មិនកំណត់ដែរគឺអាស្រ័យលើធនធានរបស់អ្នកពឹងពាក់ប៉ុណ្ណោះប៉ុន្តែអ្នកស្រីប្រកាសមិនជួយដាច់ខាតសម្រាប់ការធ្វើអំពើធ្មប់និងធ្វើស្នេហ៍សម្រាប់ស្ត្រីទាក់ទងស្វាមីអ្នកដទៃដែលអ្នកស្រីចាត់ទុកថាជាអំពើបាបកម្មធ្ងន់ធ្ងរ។ អ្នកស្រីបញ្ចាក់ថាមិនត្រឹមតែអ្នកក្នុងស្រុកទេសូម្បីតែអ្នកក្រៅស្រុកក៏ពឹងពាក់ឲ្យអ្នកស្រីជួយផងដែរហើយពួកគេក៏ទទួលបានលទ្ធផលល្អប្រសើរតាមចិត្តចង់បានដែរ។

អ្នកស្រីបញ្ជាក់ថារាលពេលថ្ងៃពីប្រលឹមទល់ព្រលប់ថ្ងៃខ្លះស្ទើររកពេលសម្រាកទទួលទានបាយស្ទើតែមិនបានហើយពេលវេលាទាបភ្លឺគឺជាពេលដែលអ្នកស្រីត្រូវធ្វើពិធីខាបអន្ទងប្រសិទ្ធីឲ្យដល់អ្នកមានជំនឿផងដែរ។ ការប្រកាន់ត្រណមនិងប្រព្រឹត្តិអំពើល្អក្នុងសង្គមក៏បានក្លាយជាការស្រលាញ់រាប់អានពីមិត្តភ័ក្កិសាច់ញាតិនិងអ្នកភូមិផងរបងជាមួយហើយនេះគឺជាគោលការសម្រាប់អ្នកស្រីប្រតិបត្តិតាម។ ប្រការបែបនេះគឺអ្នកគ្រូប្រកាន់ជំហរធ្វើបុណ្យសាងកុសលសុំឲ្យតែទទួលបានសេចក្តីសុខព្រោះរាល់ថ្ងៃអ្នកគ្រូខិតខំចិញ្ចឹមក្មេងៗក្រីក្រកំព្រាខ្លះអត់មានឪពុកម្តាយជាច្រើននាក់ប្រៀបដូចជាសង្រ្គោះមនុស្សឲ្យមានអនាគតផុតពីទុក្ខវេទនា។

គួរបញ្ជាក់ដែរថាអាស័យដ្ឋានផ្ទះអ្នកគូ្រហ៊ីមណាវីស្ថិតនៅភូមិ៣ក្រុម៥សង្កាត់ច្រាំងចំរេះខណ្ឌឬស្សីកែវរាជធានីភ្នំពេញហើយបងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទអ្នកគ្រូ០១២៦៥៩០១៧៕ វឌ្ឍនា


ចែករំលែក៖