អ្នកនាំពាក្យរដ្ឋាភិបាលតំបន់ស្វ័យភាពកាតាឡូនៀបានប្រកាសថា តំបន់នេះនឹងប្តឹងឡើងទៅកាន់តុលាការធម្មនុញ្ញា អេស្បា៉ញ ដើម្បីរារាំងការសម្រេចរបស់រដ្ឋាភិបាល ហាមតំបន់នេះឯករាជ្យ និងដក សិទ្ធិគ្រប់គ្រងស្វ័យភាព ហើយបើបរាជ័យ នោះ នឹងបន្តប្តឹងទៅកាន់តុលាការអន្តរជាតិ។
កាលពីថ្ងៃទី២៤ ខែតុលា អ្នកនាំពាក្យ រដ្ឋាភិបាលកាតាឡូនៀ លោក Jordi Turull បានប្រកាសថា រដ្ឋាភិបាល តំបន់ កាតាឡូនៀ នឹងបន្តប្តឹងឡើងទៅកាន់ តុលាការ ធម្មនុញ្ញអេស្បា៉ញដើម្បីរារាំង រដ្ឋាភិបាលដំណើរការមាត្រាទី១៥៥នៃរដ្ឋធម្មនុញ្ញអេស្បា៉ញក្នុងការដកហូតសិទ្ធិ គ្រប់គ្រងស្វ័យភាពតំបន់នេះ។ ប្រសិន បើការតវ៉ា មិនមានប្រសិទ្ធភាព កាតាឡូ នៀ នឹងប្តឹងរដ្ឋាភិបាលអេស្បា៉ញឡើងទៅកាន់តុលាការអន្តរជាតិ។
កន្លងមករដ្ឋាភិបាល អេស្បា៉ញបាន ស្នើដល់សភាអនុម័តច្បាប់ ដាក់តំបន់កាតាឡូនៀនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ របស់រដ្ឋាភិបាលអេស្បា៉ញចាប់ពីថ្ងៃទី២៨ ខែតុលា ហើយដកហូតតំណែងទាំងអស់ នៃមន្ត្រីរដ្ឋាភិបាលតំបន់ស្វ័យភាព កាតាឡូនៀ ប្រគល់ឲ្យក្រសួងនានាគ្រប់គ្រងតំបន់នោះ ក៏ដូចជាកាត់បន្ថយ ប្រសិទ្ធភាពនៃ សភាកាតាឡូនៀ។
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកម៉ារី យ៉ាណូ រ៉ាហយ បានប្រកាសអនុវត្តមាត្រាទី ១៥៥នៃរដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យ រដ្ឋាភិបាលអេស្ប៉ាញ ផ្អាកព្យួរស្វ័យភាព របស់រដ្ឋាភិបាលតំបន់កាតាឡូនៀ។ ដោយមិនបង្អែរបង្អង់យូរនៅតែប៉ុន្មានម៉ោងក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាល អេស្ប៉ាញ ចលនាទាមទារឯករាជ្យឲ្យតំបន់ ស្វយ័ត កាតាឡូនៀបានរៀបចំធ្វើមហា បាតុកម្ម ប្រឆាំងនឹងវិធានការរបស់រដ្ឋាភិ បាលក្រុងម៉ាឌ្រីដ។
ទៅតាមការអំពាវនាវរបស់សមាគម ដើម្បីឯករាជ្យរបស់តំបន់កាតាឡូនៀ មនុស្សជាង៤សែន ៥ម៉ឺននាក់ បានចូលរួម ក្នុងក្បួនមហាបាតុកម្ម។ នេះបើតាមតួលេខផ្តល់ដោយប៉ូលិសជាតិកាតាឡូនៀ។ ជា មួយនឹងទង់ជាតិកាតាឡូនៀ ក្រុមបាតុករបានស្រែកទាមទារឲ្យដោះលែងថ្នាក់ដឹកនាំពីររូបរបស់សមាគម ដែលត្រូវបាន អាជ្ញាធរអេស្ប៉ាញ ចាប់ឃុំខ្លួន និងចោទ ប្រកាន់ពីបទបំបះបំបោរឲ្យផ្តាច់ទឹកដីនៅអេស្ប៉ាញ។
មហាបាតុកម្មនៅទីក្រុងបាសឺឡូន ធ្វើ ឡើងនៅតែប៉ុន្មានម៉ោងក្រោយ លោក នាយករដ្ឋមន្រ្តី អេស្ប៉ាញ ម៉ារីយ៉ាណូ រ៉ាហយ ប្រកាសអនុវត្តមាត្រាទី ១៥៥ នៃរដ្ឋធម្មនុញ្ញ។ អំណឹះតទៅ រដ្ឋាភិបាលនៅតែចាំភ្លើងខៀវពីព្រឹទ្ធសភាអេស្ប៉ាញតែប៉ុណ្ណោះ ដើម្បីផ្អាកព្យួរជាផ្លូវការស្វ័យ ភាពតំបន់កាតាឡូនៀ។
ប្រមុខដឹកនាំកាតាឡូនៀ លោក Carles Puigdemont មិនទទួលស្គាល់ការ សម្រេចរបស់រដ្ឋាភិបាលអេស្ប៉ាញដែលលោកចាត់ទុកថា ជាការំលោភសិទ្ធិតំបន់ កាតាឡូនៀ ដែលគេមិនធ្លាប់ជួបប្រទះ តាំងពីរបបផ្តាច់ការ Franco បានដួល រលំនៅអេស្ប៉ាញ។ នៅក្នុងសុន្ទរកថា ធ្វើឡើងក្នុងបីភាសា គឺកាតាឡូនៀ អេស្ប៉ាញ និងអង់គ្លេសដើម្បីសំដៅដល់សហភាព អឺរុប លោក Carles Puigdemont បាន ព្រមានផងដែរថា តម្លៃរបស់អឺរ៉ុបកំពុងរងគ្រោះថ្នាក់ធំ៕ ម៉ែវ សាធី