ស្ថានភាពនយោបាយនិងសន្តិសុខនៅលើពិភពលោកមានការវិវឌ្ឍគួរឲ្យចាប់ អារម្មណ៍ ដោយក្នុងនោះមានហេតុការណ៍ធំៗដែលទាក់ទាញបំផុតលើពិភពលោក មានដូចជា ចិនឆ្ពោះទៅកាន់អឺរ៉ុបដោយ ផ្តល់ជំនួយអត់សំណងរាប់ពាន់លានដុល្លារ និង ការបាញ់សាកល្បងមីស៊ីលជាថ្មីក្រោយរយៈពេលស្ងប់ស្ងាត់ជាង៧០ថ្ងៃរបស់កូរ៉េខាងជើង។
អំពីការវាយប្រហារភេរវកម្មវាយប្រហារនៅមហាវិទ្យាល័យប៉ាគីស្ថានស្លាប់និងរបួសជិត៥០នាក់ៈ
ខ្មាន់កាំភ្លើងក្រុមតាលីបង់ បានបើកការ វាយប្រហារ នៅថ្ងៃទី១ដើមខែធ្នូ ទៅលើ មហាវិទ្យាល័យកសិកម្ម Peshawar ប្រទេស ប៉ាគីស្ថាន សម្លាប់មនុស្ស៩នាក់និងជិត ៤០នាក់ទៀតរងរបួស។ ស្នងការ ប៉ូលិស ទីក្រុង Peshawar លោក Tahir Khan បានឲ្យដឹងថា ជនវាយប្រហារបានប៉ះទង្គិចគ្នាជាមួយកម្លំាងសន្តិសុខ នៅក្នុងតំបន់ ។ លោក Tahir Khan បានបញ្ជាក់ទៀតថា «កម្លំាងទាហាននិងប៉ូលិសបានឡោមព័ទ្ធទីធ្លាសាលា ហើយជនដៃដល់ត្រូវបាន សម្លាប់» ។
ក្រោយហេតុការណ៍វាយប្រហារភ្លាមៗ ក្រុមតាលីបង់ បានទទួលស្គាល់ការវាយ ប្រហារខាង លើ។ អ្នកនាំពាក្យក្រុមតាលី បង់ លោក Mohammad Khorasani បាន ឲ្យដឹងថា ការវាយប្រហារគឺសម្តៅទៅលើ កន្លែងលាក់ខ្លួនដ៏មានប្រសិទ្ធភាព របស់ ក្រុមចារកិច្ចចម្រុះរបស់កម្លាំងទាហានប្រទេសនេះ។
អំពីនយោបាយៈ
ក្រុមអ្នកវិភាគបានលើកឡើងថា ចិន កំពុងតែអនុវត្តគោលនយោបាយចាយប្រាក់ដើម្បី ទាក់ទាញប្រទេសនានាគាំទ្រចិន កាន់តែច្រើននៅលើពិភពលោក ពិសេស គឺនៅតំបន់អឺរ៉ុប ដែលតាំងពីដើមមកគឺជាទីលានរបស់អាមេរិក និង ជប៉ុនដែលចិន ពិបាកក្នុងការឈានចូល ក្នុងតំបន់នោះ។ ប៉ុន្តែដោយសារតែចិនមានសេដ្ឋកិច្ចរីក ចម្រើនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក ទើបប្រទេសជាច្រើនបានងាកទៅសម្លឹងចិនច្រើនជាង អាមេរិក។
ចិនពិតជាមិនធ្វើឲ្យប្រទេសជឿជាក់លើខ្លួនខកចិត្តនោះឡើយ ដោយបានផ្តល់ជំនួយអត់សំណងជាទឹកប្រាក់ ជាង៣ពាន់ លានអឺរ៉ូ ដល់អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាង កើត។ ការផ្តល់ជំនួយខាងលើធ្វើឡើងតាមរយៈដំណើរទស្សនកិច្ច របស់នាយករដ្ឋ មន្ត្រីចិន លីខឺជាំងទៅកាន់អឺរ៉ុបដើម្បីចូល រួមកិច្ចប្រជុំកំពូល ចិន-អឺរ៉ុបកណ្តាលនិង ខាងកើត China-CEEC នាទីក្រុងប៊ុយ ដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃចន្ទទី ២៧ ខែវិច្ឆិកា២០១៧ នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ជំនួយឥតសំណង ដល់ក្រុម ប្រទេសនៅតំបន់នេះ ក្នុងតម្លៃទឹកប្រាក់ ទំហំជិតបីពាន់លានអឺរ៉ូ ជាជំនួយឧបត្ថម្ភ គម្រោងដែលជាចំណែកមួយនៃនយោ បាយ ផ្លូវមួយខ្សែក្រវាត់មួយរបស់លោកស៊ី ជីនពីង។
នៅក្នុងឱកាសជួបប្រជុំរវាងចិន នឹង ក្រុមប្រទេសនៅតំបន់អឺរ៉ុបខាងកើត អឺរ៉ុប កណ្តាល និងតំបន់បាល់កង់ ជាសមាជិក និងមិនមែនជាសមាជិកសហភាពអឺរ៉ុប ហៅកាត់ថា PECO ជាភាសាបារាំង ឬ CEEC ជាភាសាអង់គ្លេស ដែលនាយករដ្ឋ មន្ត្រីចិន បានប្រកាសជូនដំណឹងអំពីការ ផ្តល់ជំនួយដោយឥតសំណងដល់ទៅជិតបីពាន់លានអឺរ៉ូ។ ក្រុមប្រទេស¨ PECO ទាំង១៦ រួមមាន ៖ អាល់បានី បូស្នី-អ៊ែរ ហ្សេហ្គោវីនប៊ុលហ្ការី ក្រូអាស៊ី អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ម៉ាសេដ្វាន ម៉ុងតេណេហ្គ្រោ ប៉ូឡូញ សាធារណរដ្ឋឆេក រ៉ូម៉ានី ស្លូវេនី ស្លូវ៉ាគី និងស៊ែរប៊ី។
សម្តេចសង្ឃប៉ាប(គ្រឹស្តសាសនា) បំពេញទស្សនកិច្ចប្រទេសកាន់ព្រះពុទ្ធសាសនាៈ
សាសនានៅលើពិភពលោក គឺចង់ឲ្យ មនុស្សដើរលើផ្លូវល្អ និងមានការប្រាស្រ័យ គ្នា ជួយដល់សង្គម ទាំងនោះហើយដែល សម្តេចប៉ាប បំពេញទស្សនកិច្ចទៅកាន់ ប្រទេសដែលកាន់សាសនាគ្រឹស្តតែជាង១ភាគរយប៉ុណ្ណោះ។
សម្តេចប៉ាបហ្វ្រង់សុីស Françis បានផ្តើមបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា សម្រាប់ រយៈពេលបួនថ្ងៃ។ បន្ទាប់មកព្រះអង្គនឹងយាងបន្តទៅប្រទេសបង់ក្លាដែសទៀត។ ព្រះអង្គជាសម្តេចប៉ាប ទីមួយក្នុងប្រវត្តិសាស្ត្ររបស់បុរីវ៉ាទីកង់ ដែលសម្រេចព្រះទ័យទៅកាន់មីយ៉ាន់ម៉ា ប្រទេសមានអ្នកកាន់សាសនាកាតូលិក យ៉ាងតិចតួចបំផុត។ ទស្សនកិច្ចរបស់សម្តេចប៉ាបនេះ បានទទួល ចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះព្រះនាងដំណើរយាងចុះសួរសុខទុក្ខពលរដ្ឋមីយ៉ាន់ម៉ា ភាគតិចកាន់សាសនាកាតូលិកផង ប្រព្រឹត្តទៅក្នុងបរិបទតានតឹងអន្តរសាសនា ពោលគឺវិបត្តិរ៉ូហ៊ីងយ៉ា។
ព្រះរាជដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដែលមានប្រជាជនប្រមាណតែ៦% ប៉ុណ្ណោះជាអ្នកកាន់សាសនាកាតូលិក (១,៣%បើប្រៀបទៅនឹងជនជាតិភាគតិច១៣៥ទៀតនៅមីយ៉ាន់ម៉ា) ទំនងជានឹង គ្មានហ្វូងមនុស្សមកទទួលស្វាគមន៍ព្រះ អង្គ ដូចពេលសម្តេចប៉ាបយាងទៅកាន់ អាមេរិកឡាទីន ប្រទេសកូឡុំប៊ី បេរ៉ូ … ។ ប៉ុន្តែទស្សនកិច្ចនេះឆ្លើយតបបានទាំងស្រុងទៅនឹងទស្សនៈវិស័យរបស់ព្រះអង្គ។
បង់ប្រាក់បញ្ចប់ការរឿងក្តីពុករលួយរបស់ព្រះរាជ្យបុត្រ សាវឌីអារ៉ាប៊ីៈ
ការចរចា មានតម្លៃជាង១ពាន់លាន ដុល្លារ បានជួយដល់ព្រះរាជ្យបុត្រសាវឌីអារ៉ាប៊ី Miteb Bin Abdullah រួចផុតពី ទោសពុករលួយ។
សារព័ត៌មានរ៉យទ័របានបានដកស្រង់សម្តីមន្ត្រីសាវឌីអារ៉ាប៊ីដែលបញ្ជាក់កាលពីថ្ងៃទី២៩ខែវិច្ឆិកាថា អតីតរដ្ឋមន្ត្រីកម្លាំង ការពារជាតិ រាជ្យបុត្រ Miteb Bin Abdullah ត្រូវបានដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃទី២៨ខែវិច្ឆិកា ក្រោយពេល ចរចាសម្រេចបង់ប្រាក់ ជាង១ពាន់លាន ដុល្លារ ដើម្បីបញ្ចប់រឿងក្តីពុករលួយរបស់ទ្រង់។
ជាបុត្រា របស់អតីតព្រះមហាក្សត្រ ព្រះអង្គAbdullah ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ខែវិច្ឆិកា នៅក្នុងសកម្មភាពកម្ចាត់ អំពើពុករលួយរបស់រជ្ជទាយាទ Mohammed Bin Salman ។ នៅក្នុងយុទ្ធនាការនោះបានចាប់ខ្លួន ព្រះរាជបុត្ររហូតដល់ ១១អង្គ និងរដ្ឋមន្ត្រី៤រូប រួមទាំង អតីត មន្ត្រីរាប់សិបនាក់ទៀត ។សកម្មភាពខាងលើត្រូវបានគេវាយតម្លៃថាជាសកម្មភាព ក្នុងការពង្រឹងអំណាចរបស់រជ្ជទាយាទ មុនពេលឡើងស្នងរាជសម្បត្តិដឹកនាំសាវឌី អារ៉ាប៊ី។
ដើម្បីទទួលបានការដោះលែងឲ្យមានសេរីភាព ព្រះអង្គម្ចាស់ Miteb បានចំណាយ ប្រាក់ មួយចំនួនធំរហូតដល់ជាង១ពាន់លានដុល្លារ តាមកិច្ចព្រមព្រៀងដែលបាន រៀបចំ។
នេប៉ាល់រៀបចំបោះឆ្នោតជាប្រវត្តិសាស្រ្តក្នុងក្តីសង្ឃឹមបិទទំព័រអស្ថិរភាពនយោបាយៈ
នៅថ្ងៃទី២៦ វិច្ឆិកា ប្រទេសនេប៉ាល់បានផ្តើមរៀបចំបោះឆ្នោតជ្រើសរើសសមាជិកសភាជាតិ និងសមាជិកសភាខេត្ត។ ការរៀបចំបោះឆ្នោតនេះត្រូវរៀបចំជាពីរដំណាក់កាល គឺដំណាក់កាលទី១ នៅថ្ងៃទី២៦ ខែវិច្ឆិកា សម្រាប់ប្រជាជនរស់នៅប៉ែក ខាងជើង និងដំណាក់កាលទី២ នៅថ្ងៃទី៧ ខែធ្នូខាងមុខសម្រាប់ប្រជាជនដែលរស់នៅប៉ែកខាងត្បូង។ អ្វីជាការកត់សម្គាល់ ការរៀបចំបោះឆ្នោតជាប្រវតិ្តសាស្រ្តពេលនេះបានធ្វើឡើង ១០ឆ្នាំក្រោយពីការបិទ បញ្ចប់សង្រ្គាមស៊ីវិល និងចំពេលដែលនេប៉ាល់កំពុងស្គាល់អស្ថិរភាពនយោបាយ។
ក្នុងរយៈពេល ១០ឆ្នាំ ពោលពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៦ ប្រទេសនេប៉ាល់បានស្គាល់ភាពញាំញីនៃការតស៊ូប្រដាប់អាវុធពីក្រុមឧទ្ទាមម៉ៅនិយមដែលបណ្តាលឲ្យមានមនុស្សស្លាប់ ១៧ ០០០នាក់។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពរវាងក្រុម ឧទ្ទាមម៉ៅនិយម និងរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ មក ក៏ជាការបិទបញ្ចប់របបរាជា និយមក្នុងឆ្នាំ ២០០៨ ដោយដាក់ជំនួស របបសាធារណរដ្ឋវិញ។ តែបញ្ហានៅត្រង់ ថា សម័យកាលអន្តរកាលតាមបែបលទ្ធិ ប្រជាធិបតេយ្យបានធ្វើឲ្យរដ្ឋាភិបាលនៃរបបសាធារណរដ្ឋស្គាល់ភាពវឹកវរនយោបាយយ៉ាងខ្លាំង។ គ្រាន់តែក្នុងរយៈពេល ១១ឆ្នាំ ចុងក្រោយនេះ នេប៉ាល់មានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីដល់ទៅ ១០នាក់។
អពីសន្តិសុខពិភពលោកៈ
សន្តិសុខពិភពលោក ដែលចាប់ អារម្មណ៍បំផុត គឺការ បាញ់សាកល្បង មីស៊ីល ឆ្លងទ្វីបជាថ្មីរបស់កូរ៉េខាងជើងក្រោយរយៈពេលជាង៧០ថ្ងៃនៅស្ងប់ស្ងៀម ។ មីស៊ីលផ្លោងឆ្លងទ្វីប Hwangsong-15 អាច វាយប្រហារលើតំបន់ ដីគោកទាំងមូល របស់ សហរដ្ឋអាមេរិក ហើយវាអាចត្រូវ បានភ្ជាប់ ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ធុនធ្ងន់ ថែមទៀតផង ។
រដ្ឋាភិបាលស៊ីរី នឹងទៅដល់ទីក្រុងហ្សឺ ណែវ សម្រាប់កិច្ច ពិភាក្សាសន្តិភាពៈ
គណៈប្រតិភូរបស់រដ្ឋាភិបាលស៊ីរី នឹង ទៅដល់ទីក្រុងហ្សឺណែវ នៅថ្ងៃពុធសប្ដាហ៍ នេះ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាសន្តិ ភាព។យោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា កាសែត SANA បានរាយការណ៍បន្តថា គណៈប្រតិភូរដ្ឋា ភិបាលស៊ីរីនេះ នឹងដឹកនាំដោយលោក Bashar al-Ja‘afari ដែលជាឯកអគ្គរដ្ឋទូតអចិន្ត្រៃយ៍ស៊ីរី ប្រចាំនៅអង្គការសហប្រជា ជាតិ និងជាប្រធានមន្ត្រីចរចា។
គួរបញ្ជាក់ដែរថា គណៈប្រតិភូនេះ បានផ្អាកការចេញដំណើរទៅចូលរួម ក្នុង កិច្ចពិភាក្សា សន្តិភាពយូអិន ដែលកំណត់ ធ្វើឡើង នៅថ្ងៃអង្គារមុននេះ ព្រោះតែ ការទទូចរបស់ ក្រុមប្រឆាំង ឲ្យប្រធានា ធិបតីស៊ីរី លោក បាសា អាល់អាសាដ ចុះចេញពីតំណែង៕ ម៉ែវ សាធី