ពិភពលោកនៅឆ្នាំ២០១៧នេះ បានឆ្លងកាត់នៅព្យុះភ្លៀងនិងស្ថានការណ៍នយោបាយប្រែប្រួលជាច្រើន ចាប់តាំងពីប្រធានា ធិបតីដូណាល់ ត្រាំ ឡើងកាន់តំណែង ដឹក នាំអាមេរិកនិងពិភពលោកមក។ គោល នយោបាយអាត្មានិយមរបស់លោក បាន ធ្វើឲ្យទម្រង់នយោបាយរបស់ពិភពលោកប្រែប្រួល លើសពីការស្មាន ។
ខាងក្រោមនេះជាព្រឹត្តិការណ៍ពិភពលោកសំខាន់ៗទាំង១០ប្រចាំឆ្នាំ២០១៧៖
១-លោកដូណាល់ ត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក
កាលពីថ្ងៃទី២០ ខែមករា មហាសេដ្ឋី អាចលនទ្រព្យដូណាល់ ត្រាំ ដែលជាអ្នក មិនមានបទពិសោធន៍នៅក្នុងការដឹកនាំ នយោបាយពិភពលោក បានជាប់ឆ្នោតឡើង កាន់តំណែង ប្រធានាធិបតីអាមេរិកទី៤៥ ។ លោកត្រាំបានបង្ហាញពីគោលនយោបាយដឹកនាំខុសពីប្រធានាធិបតីមុនៗ ដោយ លោកអនុវត្តគោលនយោបាយ អាមេរិកជា ដំបូង( American First)។ធ្វើឲ្យសម្ពន្ធមិត្ត និងដៃគូពាណិជ្ជកម្មលើពិភពលោក ប្រឈម នឹងបញ្ហាជាច្រើន។
នយោបាយដែលលោកត្រាំអនុវត្ត រង ការ ប្រឆាំងខ្លាំងជាងគេនោះ គឺការដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរទ្វីប TPP។ ការដកខ្លួនចេញពីសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យពិភពលោកខកចិត្តយ៉ាងខ្លាំង។ មិនតែ ប៉ុណ្ណោះលោកត្រាំក៏បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍ ក៏ដូចជា កាត់បន្ថយជំនួយដល់អង្គការ សហប្រជាជាតិ បន្ទាប់ពីអង្គការកំពូលមួយនេះប្រឆាំងនឹងសេចក្តីប្រកាសទទួលស្គាល់តំបន់ហ្សេរ៊ុយសាឡឹមជារដ្ឋធានីរបស់ អីុស្រាអែល។ក្រៅពីនេះ ការប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង ជុំវិញកម្មវិធី បរមាណូនិងមីស៊ីល។
២-កូរ៉េខាងជើងសាកល្បងគ្រាប់បែក បរមាណូ មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មាន
នៅក្នុងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូហីុត្រូសែនមានកម្លាំងផ្ទុះ ស្មើនឹង១២០គីឡូតុន គឺផ្ទុះខ្លាំងជាង គេដែល ក្នុងការសាកល្បង ៦លើកកន្លង មករបស់កូរ៉េខាងជើង ដោយសាកល្បង នៅថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧។ នៅថ្ងៃទី ២៩ខែវិច្ឆិកា កូរ៉េខាងជើង ក៏បានសាក ល្បងមីស៊ីលឆ្លងទ្វីប Hwasong-15 ជា មីស៊ីលខ្លាំងបំផុតអាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ក្រោយការសាកល្បង មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានប្រកាសថា ប្រទេសរបស់លោក គឺជា ប្រទេសមហាអំណាចបរមាណូ ។
៣-មហាសន្និបានបក្សកម្មុយនិស្តចិន លើកទី១៩ ប្រកាសពីមហិច្ឆតា ក្លាយជា មហាអំណាចពិភពលោក
មហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី១៩ធ្វើឡើង នៅខែតុលាឆ្នាំ២០១៧ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី និងគោលនយោបាយថ្មីសម្រាប់៥ឆ្នាំខាងមុខ។ ដោយសារតែទទួលបានជោគជ័យនៅក្នុងការដឹកនាំ អាណត្តិ៥ឆ្នាំកន្លងមក លោកស៊ីជីងពីងបន្តជាប់ឆ្នោតដឹកនាំប្រទេសចិនមួយអាណត្តិ ៥ឆ្នាំទៀត។ជាមួយគ្នានេះចិនក៏បានបង្ហាញ ពីគោលនយោបាយ ក្លាយជាប្រទេសមហា អំណាចសេដ្ឋកិច្ចយោធានៅលើពិភពលោកផងដែរ។
៤-ប្រធានាធិបតីបារាំង Emmanuel macron ជាប់ឆ្នោត
លោក Emmanuel Macron ទទួលបានទទួលជ័យជម្ននះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង កាលពីខែឧសភា កន្លងមក ក្លាយជាប្រធានាធិបតីវ័យក្មេង បំផុតនៅក្នុងប្រវត្តិសាស្ត្របារាំង ។ ប្រធា នាធិបតីវ័យ៣៩ឆ្នាំ គឺជាក្តីសង្ឃឹម របស់ ពលរដ្ឋបារាំងនិងអឺរ៉ូបទាំងមូលនៅក្នុងការបង្រួមបង្រួមអឺរ៉ុប និងសកម្មភាពប្រឆាំងក្រុមភេរវកម្ម។
៥-បងប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងណាម រងការធ្វើឃាតនៅម៉ាឡេស៊ី
កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោកគីមជុង ណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ស្លាប់ ក្រោយពេល ស្ត្រីពីរនាក់ ម្នាក់ឈ្មោះ Siti Aisyah ជន ជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀតឈ្មោះ Doan Thi Huong ជនជាតិវៀតណាម បានដាក់ សារធាតុ VN ទៅលើមុខរបស់ ជនរងគ្រោះនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។
នៅពេលដែល ឪពុកជាមេដឹកនាំកូរ៉េ ខាងជើង លោកធ្លាប់កាន់តំណែងខ្ពស់នៅក្នុងជួយរដ្ឋាភិបាល ហើយត្រូវបានគេជឿជាក់ថាជាអ្នកស្នងតំណែង ពីឪពុកផងនោះ ប៉ុន្តែក្រោយបាត់បង់ឱកាស លោកក៏ត្រូវ រស់នៅរសាត់អណ្តែតក្រៅប្រទេស។
៦-ក្រុមភេរវកម្ម IS ត្រូវកម្ចាត់ទាំងស្រុង ពីទីក្រុង រ៉ាក់កា និង មូសាល
ក្រោយរយៈ៤ឆ្នាំនៃសង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរីនិង អីរ៉ាក់ ដោយមានការចូលរួមពីអាមេរិកនិង រុស្ស៊ីផងនោះ ក្រោមភេរវកម្មនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ត្រូវបានកម្ចាត់ទាំងស្រុង ដណ្តើម ទីតាំងទាំងឡាយមកគ្រប់គ្រងវិញ។ អីុរ៉ាក់ និងស៊ីរី ក៏បានធ្វើពិធីសង្ហែរក្បួនព្យុះហយាត្រា ពីជ័យជ្នះខាងលើផងដែរ។
៧-ប្រទេសអារ៉ាបកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ
មជ្ឈិមបូព៌ាកាន់តែតានតឹង ចាប់តាំង ពីថ្ងៃទី ៥ខែមិថុនា ក្រោយពេលសាវឌី អារ៉ាប៊ី បារ៉ែន អេហ្សីប និងអារ៉ាបរួម បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយប្រទេសកាតារ ដោយចោទប្រកាន់ប្រទេសនេះគាំទ្រក្រុមភេរវកម្ម និងប្រទេសអីុរ៉ង់ដែលជាសត្រូវរបស់ប្រទេសសាវឌីអារ៉ាប៊ី។ក្រោយមកក៏មានប្រទេស ១០ទៀតដើរតាម អារ៉ាប៊ីសាអូឌីត ក៏បាន ដាក់ទណ្ឌកម្ម កាតារផងដែរ ដោយបិទទ្វារ ទាំងដែនគោកដែនទឹកនិងដែនអាកាស។
៨-ដូណាល់ ត្រាំទទួលស្គាល់តំបន់ហ្ស៊េ រុយសាឡឹមជារដ្ឋធានីអីុស្រាអែល
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី ៦ខែធ្នូ បានប្រកាសទទួល ស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានី របស់អីុស្រាអែលនិង ប្រកាសប្តូរស្ថានទូតទៅកាន់ទីនោះផងដែរ ដែលជាការផ្លាស់ប្តូរ នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុង រយៈពេល៧០ឆ្នាំកន្លងមក។ ការប្រកាសទទួលស្គាល់នោះធ្វើឲ្យអីុស្រាអែលនិង ប៉ាឡេស្ទីនប្រឈមមុខដាក់គ្នាសាជាថ្មី ដោយហិង្សា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយនាក់។
អង្គការសហប្រជាជាតិបានបោះឆ្នោត ប្រឆាំងនឹងសកម្មភាពរបស់លោកត្រាំ ។មិន តែប៉ុណ្ណោះ ប្រទេស កាន់សាសនាអ៊ិស្លាមចំនួន៥៧ប្រទេសបានប្រកាស ទទួលស្គាល់តំបន់ជេរ៉ូសាឡឹមខាងលើជារដ្ឋធានីរបស់ប៉ាឡេស្ទីនផងដែរ។ សកម្មភាព ទាំងនោះបានធ្វើឲ្យតំបន់មជ្ឈឹមបូព៌ាធ្លាក់នៅក្នុង ដំណាក់កាល អាក្រក់បំផុត ។មិនត្រឹមតែនៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយសូម្បីនៅបណ្តាប្រទេស កាន់សាសនាអ៊ិស្លាម ទាំងអស់បានធ្វើបាតុកម្មប្រឆាំងនិង សកម្មភាព របស់អាមេរិក។
៩-វិបត្តិនៅប្រទេសវេណេហ្សុ៊យអេឡា
កាលពីថ្ងៃទី ២៧ខែមិថុនា អតីតមន្ត្រី ចារកិច្ចប្រទេសវេណេហ្សុ៊យអេឡាបានបើក ឧទ្ទម្ភាគចក្របាញ់១៥គ្រាប់ ទៅលើអគារ ក្រសួងមហាផ្ទៃ និងទម្លាក់គ្រាប់បែក៤ គ្រាប់ ទៅលើតុលាការកំពូលប្រទេសវេណេហ្សុ៊យអេឡា ។ នៅលើឧទ្ទម្ភាគចក្រ របស់លោកបានសរសេរ ថា«សិទ្ធិសេរី ភាព ក្នុងមាត្រាទី ៣៥០» មាននៅក្នុងរដ្ឋ ធម្មនុញ្ញប្រទេសនេះដោយអនុញ្ញាតឲ្យ ពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល ដែល បំពានសិទ្ធិមនុស្ស…។
ប្រធានាធិបតី Maduro ចាត់ទុកសកម្ម ភាពខាងលើ របស់លោក Perez ជាការ វាយប្រហារភេរវកម្ម ។ រដ្ឋមន្ត្រីការបរ ទេសវេណេហ្សុ៊យអេឡា បានរិះគន់យ៉ាងខ្លាំងដល់ប្រទេសលោកខាងលិច ដែលមិន មានសកម្មភាពប្រឆាំង នឹងការវាយប្រហារ ខាងលើ បែរជាចោទប្រកាន់រដ្ឋាភិបាល ប្រើអំពើហឹង្សាទៅលើ បាតុករទៅវិញ។
១០-ប្រធានាធិបតីហ្ស៊ីមបាវេ ត្រូវដក ហូតតំណែង ដោយរដ្ឋប្រហារមិនបង្ហូរ ឈាម
នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា កម្លាំង ទាហានហ្ស៊ីមបាវេ បានគ្រប់គ្រង ទីតាំង សំខាន់ៗរបស់រដ្ឋាភិបាល និងឃុំខ្លួនប្រធានាធិបតីវ័យ៩៣ឆ្នាំនៅក្នុងផ្ទះ ក្រោយហេតុការណ៍ដកហូតតំណែងអនុប្រធានាធិប តី។ ក្រោមការដាក់គំនាបរបស់កម្លាំង ទាហាននៅថ្ងៃទី ២១ខែវិច្ឆិកា ប្រធានាធិបតីហ្ស៊ីមបាវេបានប្រកាសលាលែងចេញពីតំណែង។
លោក Mugabe ត្រូវបានគេលើកកម្ពស់ថាជាវីរបុរសឯករាជ្យ ដោយលោកទាមទារឯករាជ្យដល់ហ្ស៊ីមប៉ាវេ នៅឆ្នាំ១៩៨០ ប៉ុន្តែការដឹកនាំរបស់លោកមិនបានធ្វើឲ្យ ប្រទេសរីកចំរើនឡើងគឺធ្លាក់ចុះជាបន្ត បន្ទាប់៕ ម៉ែវ សាធី