ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបាននិយាយ ថា ការដ្ឋានបូមខ្សាច់មួយនេះបានដំណើរ ការជិត១ឆ្នាំមកហើយៗសកម្មភាពនៅតែ បន្ត បើទោះបីជាអាជា្ញធរបានហាមឃាត់ ក៏ដោយ។
ការដ្ឋានបូមខ្សាច់មួយកន្លែង ដែលនៅ មិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកភូមិ និងទីវត្តអារាម ពេលនេះត្រូវបានពលរដ្ឋផ្តិតមេដៃប្តឹងតវ៉ា ឬជំទាស់មិនឲ្យដំណើរការអាជីវកម្មដោយ ពួកគាត់យល់ថា ការដ្ឋាននេះអាចប្រឈម នឹងការគ្រោះថ្នាក់សម្រាប់កូនចៅរបស់ពួក គាត់គ្រាដែលមានរថយន្តធំៗដឹកខ្សាច់ចេញ ពីការដ្ឋានឆ្លងកាត់ភូមិ-ឃុំនៅតបន់នោះ។
ក្រៅពីព្រួយបារម្ភពីសុវត្ថិភាព ផ្ទះប្រជា ពលរដ្ឋក្នុងភូមិជាច្រើនគ្រួសាររួមនឹងទីវត្ត អារាម ដែលនៅចម្ងាយប្រមាណជាង២០ ម៉ែត្រពីការដ្ឋានបូមខ្សាច់ក៏ប្រឈមនឹង ការបាក់ស្រុត ឬគ្រោះថ្នាក់ផងដែរ ខណៈ ដែលការដ្ឋានបូមខ្សាច់មួយនេះកំពុង ដំណើរការអាជីវកម្មទាំងបំពានច្បាប់។
ការដ្ឋានបូមខ្សាច់នេះស្ថិតនៅតំបន់ដង ស្ទឹងព្រែកត្នោត ក្នុងភូមិកណ្តោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយពេលនេះនៅតែបន្តអាជីវកម្មទាំង បំពានច្បាប់បន្ទាប់ពីអ្នកភូមិនៅតំបន់នោះ ប្តឹងឲ្យបិទអាជីវកម្ម និងប្តឹងទៅតុលាការ ខេត្តកំពង់ស្ពឺ រហូតមន្ត្រីការិយាល័យធន ធានរ៉ែ និងអាជា្ញធរពាក់ព័ន្ធបានចុះទៅហាម ឃាត់ជាច្រើនលើកច្រើនសា។ ការដ្ឋាន នេះត្រូវបានគេរាយការណ៍ថា ជារបស់ មន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃជាអនុ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជាពាក់ ផ្កាយ១ គ្រោងឡើងផ្កាយ២ ឈ្មោះ សុខ វាសនា។
ពាក់ព័ន្ធនឹងការបូមខ្សាច់នៅតំបន់ដង ស្ទឹងព្រែកត្នោត អាជា្ញធរបានចាត់ទុកថា ម្ចាស់ក្រុមហ៊ុនបានបំពានច្បាប់បន្ទាប់ពី អាជា្ញធរជំនាញរ៉ែ និងថាមពលបានចុះ ហាមឃាត់៣លើកមកហើយ។
មេឃុំតាំងស្យា លោក មាស ជឹម នៅថ្ងៃ ទី៥ កុម្ភៈ ឆ្នាំ២០១៨ បានថ្លែងថា ការដ្ឋាន បូមខ្សាច់នេះបានដំណើរការយូរមកហើយ រហូតមកទល់នឹងពេលនេះមានពាក្យបណ្តឹង ជាច្រើនករណីរហូតប្តឹងទៅដល់សាលា ដំបូងខេត្តកំពង់ស្ពឺទៀតផង។
បើតាមលោក មាស ជឹម “នៅក្នុងឃុំ តាំងស្យា មានការដ្ឋានបូមខ្សាច់៣កន្លែង មួយក្រុមហ៊ុនមិនស្គាល់ឈ្មោះ, ទី២-ក្រុម ហ៊ុនតាន់ស៊ីម៉ន និងទី៣-ក្រុមហ៊ុន លោក សុខ វាសនា ហើយក្រុមហ៊ុនទាំងនេះអាជា្ញ ធរធ្លាប់ណែនាំ និងធ្វើកិច្ចសន្យា ជុំវិញ ការបំផ្លិចបំផ្លាញផ្លូវ និងបង្កគ្រោះថ្នាក់ដល់ ពលរដ្ឋ។ ប៉ុន្តែម្ចាស់ក្រុមហ៊ុនមិនគោរព ច្បាប់ឡើយ ហើយថ្មីៗនេះខ្ញុំបានទទួល ពាក្យបណ្តឹងពីពលរដ្ឋថែមទៀតផង ជុំវិញ ការដឹកខ្សាច់ហុយទ្រលោមប៉ះពាល់សុខភាព”។
លោក ប៊ិន ថេត ប្រធានការិយាល័យធន ធានរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បញ្ហាដីហុយបង្កដោយរថ យន្តដឹកខ្សាច់នៅតំបន់ដងស្ទឹងព្រែកត្នោត អាជា្ញធរបានបញ្ចប់ដំណោះស្រាយហើយ បន្ទាប់ពីមានកិច្ចសន្យារវាងក្រុមហ៊ុនចំនួន ៣ ទី១-ក្រុមហ៊ុន តុង ហ្វុង, ទី២-ក្រុមហ៊ុន តាន់ ស៊ីម៉ន និងទី៣-ក្រុមហ៊ុន សុខ វាសនា នឹងអាជា្ញធរ។
លោក ប៊ិន ថេត បានប្រាប់អ្នកសារព័ត៌ មានថា “បញ្ហាដីហ៊ុយយើងបានដោះ ស្រាយបញ្ចប់ហើយ នៅឡើយតែជម្លោះផ្ទៃក្នុងក្រុមហ៊ុនប៉ុណ្ណោះ” បញ្ហាផ្ទៃក្នុង ខ្ញុំមិនស៊ីជម្រៅទេ គ្រាន់តែដឹងថា លោក រស់ ចិន្តា ប្តឹងលោក សុខ វាសនា ទៅតុលាការជុំវិញករណីឆបោកនូវទឹកប្រាក់រាប់ម៉ឺន ដុល្លារទាក់ទងនឹងការរកស៊ីបូមខ្សាច់ ពេល នោះតុលាការខេត្តកំពង់ស្ពឺបានចេញដីកា រក្សាការពារ។ បន្ទាប់មកតុលាការខេត្ត កំពង់ស្ពឺដដែលបានសម្រេចលុបចោល ដីកានេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីមានបណ្តឹងជំទាស់ទៅតុលាការ ឧទ្ធរណ៍ ប៉ុន្តែនៅឡើយក្រសួងរ៉ែមិនទាន់ អនុញ្ញាតឲ្យដំណើរការបូមខ្សាច់ទេ”។ លោកបញ្ជាក់បន្ថែម “ខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុនបូមខ្សាច់ទាំងនេះពិតជាបង្កការ ខូចខាតផ្លូវ និងហុយប៉ះពាល់មែន ពីព្រោះ ផ្លូវនេះក្រសួងកំពុងតែអភិវឌ្ឍ ដែលមាន ទទឹងផ្លូវប្រមាណពី៨-១០ម៉ែត្រ និងចម្ងាយ ប្រមាណជាង២០គីឡូម៉ែត្រ” ។
លោក សុខ វាសនា ម្ចាស់ក្រុមហ៊ុនការ ដ្ឋានបូមខ្សាច់ ឈ្មោះ សុខ វាសនា ដែល រងបណ្តឹងនិងរងការចោទថា រំលោភបំពាន ការហាមឃាត់ពីសំណាក់អាជា្ញធរ នៅព្រឹក ថ្ងៃទី៥ កុម្ភៈនេះ អ្នកយកព័ត៌មានយើងមិន អាចទំនាក់ទំនងសុំការពន្យល់ជុំវិញរឿង នេះបានទេ ដោយលោកបញ្ជាក់ថា កំពុង ជាប់ប្រជុំ ប៉ុន្តែតំណាងក្រុមហ៊ុន គឺលោក ម៉ុន សំអាត បានបំភ្លឺថា ក្រុមហ៊ុននេះមាន ច្បាប់ត្រឹមត្រូវ មិនបានបំពានទេ ហើយថ្មីៗនេះតុលាការសាលាឧទ្ធរណ៍បានសម្រេចឲ្យភាគីក្រុមហ៊ុនជាអ្នកឈ្នះ ពោលគឺត្រូវ លុបចោលដីការក្សាការពារ៕ ហេង នរិន្ទ្រ