ព័ត៌មានទាន់ហេតុការណ៍៖

ចិនដំណើរការ ក្រុមហ៊ុនទ្រព្យឌីជីថល ដំបូងនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនទ្រព្យឌីជីថល អន្តរជាតិ ខេមបូឌា អ៊ិកឆេង (BTK) បានដាក់ដំណើរប្រព័ន្ធឌីជីថល ផ្តល់សេវាកម្មផ្នែកពាណិជ្ជកម្ម ដំបូងនៅក្នុងប្រទេសកម្ពុជា ដែលជាបច្ចេកវិទ្យា ទិញ លក់ ដោយមិនប្រើសាច់ប្រាក់។

លោក ANDY LAU ប្រធានក្រុមហ៊ុនទ្រព្យឌីជីថល អន្តរជាតិ ខេមបូឌា អ៊ិកឆេង (BTK) បានថ្លែងក្នុងសនិ្នសីទសារព័ត៌មាន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា បានឲ្យដឹងថា ការដាក់ដំណើរការប្រព័ន្ធ បច្ចេកវិទ្យាទំនើប ឌីជីថល ធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយមើកឃើញថា កម្ពុជាប្រទេសមួយមានអំណោយផល ហើយការដាក់ប្រព័ន្ធឌីជីថលក៏ចូលរួមចំណែកក្នុងការជួយពន្លឿនការទិញសំភារៈ ផ្សេងៗ ដោយប្រើប្រាស់តាមប្រព័ន្ធអ៊ិនធឺណេត។

លោកបញ្ជាក់ថា “នឹងចង្អុលបង្ហាញអំពីការបង្កើតក្រុមហ៊ុនទ្រព្យឌីជីថលអន្តរជាតិ អ៊ិចឆេងក៏ដូចជាការអភិវឌ្ឍ ខ្លួនរបស់ប្រទេសកម្ពុជា ចូលក្នុងយុគសម័យពាណិជ្ជកម្ម ឌីជីថលផងដែរ។ យើងខ្ញុំសង្ឃឹមថា នឹងអាចទាក់ទាញក្រុមជំនាញមកចូលរួមអភិវឌ្ឍន៍វិនិយោគ នៅប្រទេសជាសមាជិកអាស៊ាន ដើម្បីជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាជំនាញនេះ”។

លោកគូសបញ្ជាក់ថា ប្រព័ន្ធឌីជីថលនេះ នឹងទទួលបន្ទុកក្នុងការនំាមកនូវកំណើនការអភិវឌ្ឍគម្រោង blokchain ការពារ នឹងត្រួតពិនិត្យទៅលើផ្សារពិភពលោក ផ្តល់ចំណេះដឹង និងព័ត៌មានទៅគ្រប់ទីកន្លែង ក្នុងគោលបំណងបង្កើតវេទិកាពាណិជ្ជកម្មទ្រព្យឌីជីថលលំដាប់ពិភពលោក។ ការដំណើរការទ្រព្យជីឌីថលអន្តរជាតិ នឹងចូលរួមដោះស្រាយខ្សែចង្វាក់ពាណិជ្ជកម្មដែលមានកម្រិតទាបឲ្យមានភាពល្អប្រសើរ ។ ជាងនេះមិនគ្រាន់តែជាការជួញដូរ រូបបិយប័ណ្ណបែបឌីជីថល ប៉ុណ្ណោះទេ នឹងមានទំនួលខុសត្រូវ ក្នុងការជ្រើសរើសខ្សែចង្វាក់ផ្សេងក្នុងការដោះស្រាយផ្លាសប្តូរអាជីវកម្មមានកម្រិតទាប និងផ្លាសប្តូរការធ្វើអាជីវកម្មបែបបុរាណដើម្បីធ្វើឲ្យមានតុល្យភាពនៃសេដ្ឋកិច្ចបែបប្រពៃណីយ៍ និងសេដ្ឋកិច្ចបែបសម័យ។

លោក ជា វុទ្ធី គណៈលេខាធិការរង នៃគណៈកម្មាធិការវិយោគកម្ពុជាគណៈកម្មការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងតំណាងឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ការដំណើរការនេះក៏នឹងចូលរួមជំរុញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា មួយរាជរដ្ឋាភិបាលកម្ពុជាឲ្យមានការកើនឡើងជាលំដាប់ឲ្យដូចបណ្តាប្រទេសដ៏ទៃទៀតក្នុងតំបន់។

លោកបន្តថា ក្រុមហ៊ុននឹងផ្តល់សេវាកម្មដល់អ្នកធ្វើអាជីវកម្មទៅក្នុងស្រុកក៏ដូចជាអន្តរជាតិដែលធ្វើការវិនិយោគនៅកម្ពុជា ពិសេសការប្រើប្រាស់យ៉ាងសំខាន់ជាខ្សែចង្កោមក្នុងតំបន់ blokchain ដែលជាការផ្លាសប្តូរ និងការធ្វើពាណិជ្ជកម្មបែបការធ្វើវិនិយោគ មួយដែលមិនចាំប្រើប្រាស់រូបបិយប័ណ្ណរឹង ធ្វើតាមការប្រើប្រាស់ទំនើបគឺប្រព័ន្ធអ៊ីនធឺណេត។

លោកបន្តថា blokchain ជាប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយសម្រាប់ប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្ម និងការផ្លាសប្តូររូបបិយប័ណ្ណជៀសវាងការប្រើប្រាស់ក្រដាសប្រាក់ ។

លោក ជា វុទ្ធិ ក៏បានប្រកាសគំាទ្រដល់ធនាគារជាតិនៃកម្ពុជាដែលឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នដល់ក្រុមហ៊ុននានា ដែលធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាផងដែរ៕ស តារា


ចែករំលែក៖