ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩៖ ឱកាសសម្រាប់វិស័យទេសចរណ៍វៀតណាមរីកចំរើន ខ្លាំង

ចែករំលែក៖

វេទិកាទេសចរណ៍អាស៊ានហៅកាត់ (ATF) ឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការស្តីពីទេសចរណ៍តំបន់អាស៊ាន។ ជាទូទៅ នៅក្នុងក្របខ័ណ្ឌ ATF នឹងមានកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ និង ពីធីតាំងពិពណ៌ទេសចរណ៍ TRAVEX ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតនឹងប្រព្រឹត្តទៅបន្ទាបពីកិច្ចប្រជុំ។
ទាំងនេះគឺជាសកម្មភាពសំខាន់ដើម្បីផ្លាស់ប្តូរព័ត៌មាននិងទិសដៅនៃកិច្ចសហប្រតិបត្តិការបង្កើនប្រសិទ្ធភាពនៃវិស័យទេសចរណ៍ក្នុងតំបន់ នឹងធានានិរន្តភាពនៃការអភិវឌ្ឍទេសចរណ៍អាស៊ានដែលមានបំណងបង្កើតអាស៊ានឱ្យទៅជាគោលដៅទេសចរណ៍រួមតែមួយ។ ទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ និងផ្លាសប្តូរអ្នកទេសចរណ៍ក្នុងតំបន់ ។
ពិព័រណ៍ TRAVEX ២០១៩ គឺជាពិព័រណ៍ទេសចរណ៍ប្រកបដោយវិជ្ជាជីវៈនិងមានឥទ្ធិពលនៅក្នុងតំបន់អាស៊ាននិងអាស៊ី ត្រូវបានធ្វើឡើងបន្ទាបពិវេទិកា ATF ២០១៩។ ពិព័រណ៍នេះនឹងបង្កើតឱកាសសម្រាប់ទំនាក់ទំនងជាមួយបណ្តា ក្រុមហ៊ុន វៀតណាម ជាមួយនិងដៃគូ ទេសចរណ៍សំខាន់ៗ ព្រមទាមងផ្សាភ្ជាប់ ជាមួយសង្វាក់ទេសចរណ៍និងផលិតផលរបស់តំបន់និមួយ និងសហគមន៍ អង្គភាព។ បង្កើនការធ្វើសមាហរណកម្មទេសចរណ៍និងការវិនិយោគពាណិជ្ជកម្ម។
ជាមួយនិងវេទិកាខាងលើនេះវៀតណាមបានបានលើកសំណើរ នឹងទទួលបានការយល់ព្រមពីបណ្តាប្រទេសអាស៊ានទៅលើ ប្រធានបទ “អាស៊ាន – កម្លាំងនៃសាមគ្គីភាព” ASEAN –the power of One ។ នេះគឺជាការសម្រេចអំពីទិសដៅរួមនៃបណ្តាប្រទេសក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ” ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” (One Vision, One Identity, One Community)។
ខ្លឹមសារទាំងនោះបានបង្ហាញ ពីខ្លឹមសារ នៃភាពរឹងមាំ និងភាពស្រស់បំព្រោង នៃប្រទេសអាស៊ានទាំង១០ពេលសហការជាមួយគ្នា ផ្សាភ្ជាប់ទៅលើប្រធានបទនិមួយៗ និងបុគ្គលនៅក្នុងសហគមន៍ដើម្បីបង្កើតលក្ខខណ្ឌ លើកកម្ពស់ និងគោរព ឆ្ពោះទៅកាន់ គោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព វិបុលភាព ។ កម្លាំងបានបង្ហាញតាមរយៈសាមគ្គីភាព គឺជាអំណាចដ៏រឹងមាំ។
អាស៊ានគឺជាទិសដៅរួម នៃដំណើរទេសចរណ៍ ក្នុងតំបន់ ដោយមានភាពចម្រុះពណ៌ ភាពស្រស់ស្អាត ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធតាមរយៈផលិតផលទេសចរណ៍ កម្មវិធីទេសចរណ៍អន្តរជាតិ សកម្មភាពទីផ្សារនិងកម្មវិធីជំរុញវិនិយោគទុន ស្តង់ដានៃសេវាកម្មទេសចរណ៍និងធនធានមនុស្ស។ អាស៊ានធ្វើសកម្មនភាព ឆ្ពោះទៅកាន់ទិសដៅរួម ក្លាយជាគោលដៅទស្សនាកិច្ច កម្សាន ដែលមានគុណភាព ឆ្ពោះទៅរកការអភិវឌ្ឍដែលមានតុល្យភាព រួបរួមគ្នា និងការទទួលខុសត្រូវ  រួមចំណែកដល់ភាពរុងរឿងរបស់ប្រជាជនអាស៊ានទាំងមូល។
ប្រជាពលរដ្ឋនិមួយៗ និងសហគមន៍ ក្នុងតំបន់អាស៊ាន ជាអ្នកដើរតួដ៏សំខាន់គាំទ្រនិងសម្របសម្រួលក្នុងការចូលរួមនិងទទួលបានអត្ថប្រយោជន៍នៅក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍ដែលជាទិសដៅសំខាន់ដើម្បីបង្កើតកម្លាំងរួម បង្រួបបង្រួម នៅគ្រប់ ស្រទាបវណ្ណៈ តាំងពិឯក សហគមន៍មូលដ្ឋាន រហូតដល់ ថ្នាក់ជាតិ និងតំបន់ ។
សកម្មភាពសំខាន់នៅក្នុង ក្របខ័ណ្ឌ ATF ឆ្នាំ ២០១៩នេះ រួមមាន: សន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ជាមួយប្រទេសជាដៃគូ (ចាប់ពីថ្ងៃទី ១៧-១៨ ខែមករាឆ្នាំ ២០១៩) ។ វៀតណាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ដោយមានអ្នកចូលរួមប្រមាណ ២00 នាក់នឹងមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាដៃគូ ដូចជា (ចិន, ប្រទេស ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា) អគ្គលេខាធិការអាស៊ាន អង្គការអន្តរជាតិ និងតំបន់ (អង្គការទេសចរណ៍ពិភពលោក ធនាគារពិភពលោក សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សមាគមក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក សមាគមទេសចរណ៍អាស៊ាន … ) ។
សន្និសីទថ្នាក់រដ្ឋមន្ត្រីនឹងពិភាក្សាគ្នាតាមផែនការដែលបានកំណត់នៅក្នុងយុទ្ធសាស្ដ្រទេសចរណ៍អាស៊ាន២០១៦-២០២៥ ដែលបានផ្តោតលើ: ការពង្រឹងភាពប្រកួតប្រជែង។ បង្កើតស្តង់ដារ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព គ្រប់ដណ្តប់តំបន់ទំាងមូល។
ពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៩ ។ នៅទីនេះរដ្ឋមន្រ្តីនឹងផ្តល់រង្វាន់ដល់ក្រុមហ៊ុនអាជីវកម្ម សហគមន៍ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានដោយមានពានរង្វាន់ចំនួនបួនដែលត្រូវប្រគល់ជូន។
វៀតណាមសង្ឃឹមថាក្រោយពិព័រណ៍នេះ រូបភាពនៃវិស័យទេសចរណ៍របស់វៀតណាម នឹងកាន់តែមានប្រជាប្រិយភាព ទាក់ទាញ នៅពេលភ្ជាប់ ជាមួយតំបន់អាស៊ាន ។ កិច្ចសហប្រតិបត្តិការ ទេសចរណ៍វៀតណាម – កម្ពុជា នឹងត្រូវបានជំរុញ និងសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត។ ជាពិសេសគោលដៅនៃវិស័យទេសចរណ៍វៀតណាមត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ផ្សេងទៀត។ គុណភាពនៃសេវាកម្មរបស់ប្រទេសទាំងពីរត្រូវបានកែលម្អកាន់តែប្រសើរឡើង ឈានដល់ស្តង់ដាររួម នៃតំបន់និងពិភពលោក។ ភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមកពីបណ្តាប្រទេសនានា កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសកម្មភាពវិនិយោគទៅលើវិស័យទេសចរណ៍វៀតណាមនិងកម្ពុជា ត្រូវបានជម្រុញកាន់តែខ្លាំងឡើង នៅពេលខាងមុខ ៕ ម៉ែវ សាធី

ចែករំលែក៖