ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាន់​ ! រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​វិធានការ​ដោះស្រាយ​បន្ទាន់​ចំពោះ​ផល​ប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន​២៣០គីឡូវ៉ុល​និង​៥០០គីឡូវ៉ុល​ ភ្នំពេញ​-ព្រះសីហនុ​

ចែករំលែក៖

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​ សង្កេតឃើញ​ថា​ មាន​ផល​ប៉ះពាល់​ដល់​គម្រោង​ខ្សែ​បញ្ជូន​២៣០គីឡូវ៉ុល​និង​៥០០គីឡូវ៉ុល​ ដែល​ជា​ខ្សែ​បញ្ជូន​អាទិភាព​ ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ដេីម្បី​បញ្ជូន​ថាមពល​ពី​ប្រភព​ភាគ​ខាងត្បូង​មក​ប្រេីប្រាស់​ក្នុង​បណ្តាញ​ជាតិ​ទាំង​មូល​ ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហេីយ​ត្រូវ​បញ្ចប់​ឱ្យ​បាន​មុន​ចុង​ខែ​មករា​ ឆ្នាំ​២០២០​ខាងមុខ​នេះ​ ។

នេះ​បេី​យោង​តាម​ “បញ្ជា​របស់​រាជរដ្ឋាភិបាល​ស្តីពី​វិធានការ​ដោះស្រាយ​បន្ទាន់​ចំពោះ​ផល​ប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន​២៣០គីឡូវ៉ុល​និង​៥០០គីឡូវ៉ុល​ ភ្នំពេញ​-ព្រះសីហនុ​”ដែល​ ទេីប​ទទួល​បាន​នៅ​ថ្ងៃទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ៕ ចេស្តា


ចែករំលែក៖