ភ្នំពេញ៖ គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម មានតួនាទី និងភារកិច្ចដូចតទៅ៖
-រៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជ តាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្តីជាន់ខ្ពស់។
– សិក្សា និងរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម រៀបចំបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម។
-រៀបចំកំណត់ប្រភេទវិវាទពាណិជ្ជកម្ម ពិនិត្យ និងរៀបចំតម្រូវការធនធានមនុស្សសម្រាប់បម្រើការងារនៅតុលាការពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជ្រើសរើសទីប្រឹក្សា ជាពាណិជ្ជករ ឬអ្នកដែលមានចំណេះដឹងផ្នែកច្បាប់ពាណិជ្ជកម្មទៅតាមច្បាប់កំណត់ រៀបចំគម្រោងថវិកាសម្រាប់ដំណើរការតុលាការពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មលើកសំណើចាំបាច់ផ្សេងៗ ដើម្បីសុំយោបល់ ឬសុំការសម្រេចនានាពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
– បំពេញភារកិច្ចផ្សេងៗទៀតតាមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សូមអាននូវខ្លឹមសារ ក្រសួងយុត្តិធម៌ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សុខ ខេមរា