ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, ( ជំងឺវីរុសកូវីដត្រូវការស្វែងរកប្រភពដើម មេរោគនយោបាយក៏ត្រូវការស្វែងរកប្រភពដើមដែរ ! ) ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដដែលរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក(WHO) ជាពិសេសបានប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ជាមួយអង្គការWHO។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកគឺជាទង្វើ“ចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ ចាកចេញពីWHOដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាពWHOតាមរយៈការបញ្ឈប់ផ្តល់ជំនួយ នេះគឺជាសហរដ្ឋអាមេរិក។ យកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងយកបញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់WHOលើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល ក៏ជាសហរដ្ឋអាមេរិក។ “ត្រូវគ្នាក៏សហការ មិនត្រូវគ្នាក៏បោះបង់”អង្គការWHOនិងពហុភាគីនិយម ក៏នៅតែជាសហរដ្ឋអាមេរិក។ ចាកប្រធានបទនៅក្នុងកិច្ចប្រជុំខាងលើ លើកតែការស្វែងរកប្រភពដើមនៃជំងឺវីរុស បង្ខូចនិងលាបពណ៌ចិន ក៏នៅតែជាសហរដ្ឋអាមេរិក។
អ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់។ អ្វីដែលចិនមិនទទួលយកនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសខុសពីតម្រូវការនៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការWHO។ អ្វីដែលចិនមិនចូលរួមនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយមិនគោរពតាមសេចក្តីសន្និដ្ឋាននិងអនុសាសន៍នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១។ ប្រទេសចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមនៃជំងឺវីរុសជាមួយអង្គការWHO បានអញ្ជើញអ្នកជំនាញអង្គការWHOបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។ ជិត៧០ប្រទេសបានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការWHO បានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារទូតជាដើមដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម គាំទ្ររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការWHOស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។
សំណួរឥឡូវនេះគឺ តើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពីFort Detrick? តើពេលណាអាចពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង២០០កន្លែងនៅជុំវិញពិភពលោក? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការWHOដូចប្រទេសចិន?
新冠病毒要溯源,政治病毒也要溯源
近日,针对有记者提问在联大听取新冠肺炎疫情应对评估独立专家组通报会上,美国常驻联合国副代表称中国试图阻挠世卫组织正常开展工作,特别是宣布将不参与世卫组织第二阶段溯源工作计划,中国外交部发言人赵立坚表示,美方副代表的发言是一出“贼喊捉贼”“倒打一耙”的闹剧。悍然退出世卫组织,动辄以停缴会费威胁世卫组织行动的,正是美国。公然把疫情污名化、病毒标签化,干扰世卫组织协调全球抗疫行动的,也正是美国。对世卫组织“合则用、不合则弃”,对多边主义“合则用、不合则弃”的,还是美国。在上述疫情应对评估通报会上偏离会议主题,大谈病毒溯源、污蔑中国的,也还是美国。
中方不认同的是被高度政治化的溯源,不接受的是偏离了世卫大会决议要求的溯源,不参与的是无视第一阶段研究结论和建议的溯源。中国在溯源问题上一直秉持开放、透明、科学、合作态度。我们是率先同世卫组织开展溯源合作的国家,两次邀请世卫专家来华开展溯源研究,并接待国际专家组访问武汉病毒研究所。近70个国家纷纷通过致函世卫组织总干事、发表声明、照会等方式反对溯源问题政治化,支持中国—世卫组织溯源联合研究报告。
现在的问题是,美方什么时候能够正面回应国际社会对美国德特里克堡的疑问?什么时候能够向国际社会解释遍布全球200多个生物实验室的疑点?什么时候能像中方一样同世卫组织开展科学溯源合作?៕
ដោយ៖ សិលា