ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans នាយកកម្មវិធីមិត្តអ្នកអាន (Readers’ Editor) ឆ្លើយតបចំពោះលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបញ្ជាក់ពី ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans នាយកកម្មវិធីមិត្តអ្នកអាន (Readers’ Editor) ឆ្លើយតបចំពោះលិខិតរបស់ លោក  កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

អង្គភាព”កាសែតនគរវត្ត” សូមជូនអោយអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ;

ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ

ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣,១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួច ហើយដោយលោកស្រីនិពន្ធនាយក ខេតធឺរីន វីននឺ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman) 1

ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញនិងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលមិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្ដម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។

អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។

ស្មេរអត្ថបទមានការសោកស្ដាយដោយបង្កឱ្យមានការបារម្ភដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវ ដំណោះស្រាយគួរជាទីពេញចិត្ត។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

THUANIUR TUIUS (Elisabeth Ribbans) កម្មវិធីមិត្តអ្នកអានការិយាល័យកម្មវិធីមិត្តអ្នកអាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖