ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា តាមប្រព័ន្ធវីដេអូដែលមានរយៈពេលពីរថ្ងៃ ស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា តាមប្រព័ន្ធវីដេអូដែលមានរយៈពេលពីរថ្ងៃ ស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) * នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និង អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូដោយប្រធានបេសកកម្មការទូត/ការិយាល័យកុងស៊ុលរបស់កម្ពុជានៅ ក្រៅប្រទេស ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួង។
សិក្ខាសាលា ដែលរៀបចំដោយក្រុមការទូតសេដ្ឋកិច្ចរបស់ក្រសួង ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ លោកឧបនាយករដ្ឋមន្ត្រី មានគោលបំណងដើម្បីគាំទ្រដល់ការទាញយកអត្ថប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀង RCEP តាមរយៈការពង្រឹងចំណេះដឹង និងការយល់ដឹងអំពីកិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីការទូតក្រសួង។
នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត នេះ និងបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការវិលត្រឡប់មកវិញន ពហុភាគីនិយម។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ការចូលជាធរមាន របស់កិច្ចព្រមព្រៀង / RCEP បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះវិបុលភាព រួម ការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន និងការស្តារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយពីវិបត្តិ នៃជំងឺរាតត្បាត ដោយផ្អែកលើពាណិជ្ជកម្មសេរី និងច្បាប់ជាគោល។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ចប់សុន្ទរកថាដោយគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ បេសកកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការបង្កើត និងគាំទ្រដល់ការអនុវត្តប្រកបដោយជោគជ័យនូវ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ និងពិពិធកម្មពាណិជ្ជកម្ម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច។
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជា វាគ្មិនកិត្តិយស បានចែករំលែកជូនសិក្ខាសាលាអំពីចំណេះដឹង ស្ដីពីកិច្ចព្រមព្រៀង RCEP ) និងបទ ពិសោធន៍ដ៏ជ្រាលជ្រៅរបស់ឯកឧត្តមនៅក្នុងវិស័យពាណិជ្ជកម្ម។
កិច្ចព្រមព្រៀង RCEP បានចាប់ផ្តើមការចរចាជុំដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ក្រោមភាព ជាប្រធានអាស៊ានរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះ ត្រូវបានចុះហត្ថលេខានៅ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូសន្ទនា អាស៊ានចំនួន៥ រួមមានប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ ដែលធ្វើឱ្យ កិច្ចព្រមព្រៀងនេះក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ RCEP គ្របដណ្តប់ ប្រមាណ (១) ២,២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ២៦,៦ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបសកល (GDP) និង (៣) ១២,៧ ទ្រីលានដុល្លារ អាមេរិក ឬ ២៨% នៃពាណិជ្ជកម្មសកល៕
ដោយ ៖ សុខ ខេមរា