ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាសម្រាប់សន្និសីទសារព័ត៌មាន ថ្លែងដោយ លោក ប្រាក់ សុខុន មាន ៣៨ចំណុច ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, សុន្ទរកថាសម្រាប់សន្និសីទសារព័ត៌មាន ថ្លែងដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ 

អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមលើកយកបញ្ជាក់ជូនខ្លះៗ ដូចខាងក្រោម : 

សុន្ទរកថាសម្រាប់សន្និសីទសារព័ត៌មាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី១របស់បសិតពិសេសប្រធានអាស៊ាន

ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ 

អស់លោក លោកស្រី អ្នកសារព័ត៌មានទាំងអស់ជាទីមេត្រី !

១. ខ្ញុំទើបតែបានបញ្ចប់ការបំពេញទស្សនកិច្ចការងាររយៈពេលពីរថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា ក្នុង តួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា។ នេះគឺជាដំណើរទស្សនកិច្ចលើក ដំបូងរបស់ប្រេសិតពិសេស ដែលមានកម្មវិធីយ៉ាងមមាញឹក ជាមួយនឹងកិច្ចប្រជុំជាច្រើនជាមួយ នឹងភាគីពាក់ព័ន្ធនានា ដែលមានតួនាទីសំខាន់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ចំណុចរបស់អាស៊ាន ដែលយើងតែងហៅថា Five-Point Consensus។

២. ទស្សនកិច្ចរបស់ខ្ញុំទៅមីយ៉ាន់ម៉ាជាលើកដំបូងនេះ គឺដើម្បីតាមដាន និងពិនិត្យការជឿនលឿនក្នុង ការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧-៨ ខែ មករា ឆ្នាំ២០២២ និងកិច្ចសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ជាមួយ លោកនាយឧត្តម សេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក៏ដូចជាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លង ទៅនេះ។

៣. លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន ក៏បានចូលរួម ជាមួយខ្ញុំក្នុងដំណើរបេសកកម្មនេះដែរ។

៤. ក្នុងសន្និសីទសារព័ត៌មាននេះ ខ្ញុំនឹងផ្ដោតលើបីចំណុច គឺ (ទី១) ទាក់ទងទៅនឹងសកម្មភាពនានា នៅមីយ៉ាន់ម៉ា និងលទ្ធផលនៃកិច្ចប្រជុំ (ទី២) ការវាយតម្លៃរបស់ខ្ញុំចំពោះដំណើរទស្សនកិច្ចនេះ និង (ទី៣) ទិសដៅដែលត្រូវអនុវត្តទៅអនាគត។

(ទី១) ចំពោះសកម្មភាពនានា និងលទ្ធផលនៃកិច្ចប្រជុំ ថ្ងៃទី១៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២

៥. ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ គឺជាថ្ងៃដែលខ្ញុំបានជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ មីន អាងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ បន្ទាប់មកទៀត ខ្ញុំក៏បាន ជួបមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការឈានទៅសម្រេច ឱ្យបាននូវវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ជាក់ស្ដែង ខ្ញុំ បានជួបជាមួយនឹង៖

ទី១- រដ្ឋមន្ត្រីការបរទេស Wunna Maung Lwin ដើម្បីបានពិភាក្សាអំពីទិដ្ឋភាពនយោបាយ និងការ សម្របសម្រួលការងារនានាជាទូទៅរបស់ប្រេសិតពិសេស។

ទី២ ខ្ញុំក៏បានជួបឯកឧត្តម Ko Ko Hlaing រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុម ការងារពិសេសស្ដីអំពីជំនួយមនុស្សធម៌អាស៊ាន (ដែលក្រុម Task Force នេះគឺមានក្រសួង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល និងក្រសួងសុខុមាលភាពសង្គម) និងបាន ពិភាក្សាអំពីបញ្ហាជំនួយមនុស្សធម៌។

រដ្ឋមន្ត្រីមួយរូបទៀតដែលយើងបានជួបគឺ លោក ឧត្តមសេនីយ៍ឯក យ៉ា ភី (Yar Pyae) ដែល ជាប្រធានគណៈកម្មាធិការសាមគ្គីជាតិ និងកសាងសន្តិភាព ដែលកិច្ចពិភាក្សានេះបានផ្ដោត សំខាន់ទៅលើការពង្រឹងបទឈប់បាញ់ និងការចរចាសន្តិភាពជាមួយក្រុមជនជាតិប្រដាប់អាវុធ នានា។

៦. ក្នុងជំនួបទាំងនេះ ខ្ញុំបានរំឭកអំពី “ទស្សនកិច្ចទម្លាយភាពទាល់ច្រក” របស់សម្តេចតេជោនាយក រដ្ឋមន្ត្រី កាលពីថ្ងៃទី ៧-៨ ខែមករា ដែលបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់ខ្ញុំក្នុង ឋានៈជាប្រេសិតពិសេស។ ខ្ញុំបានគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការអនុវត្តអាណត្តិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលប្រកាន់ខ្ជាប់នូវភាពមិនលម្អៀង និងគោលការណ៍ នៃធម្មនុញ្ញអាស៊ាន ជាពិសេសការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការគោរពចំពោះ អធិបតេយ្យរបស់មីយ៉ាន់ម៉ា។

៧. បានពន្យល់ពីភាពបន្ទាន់នៃការសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដោយផ្តោតលើចំណុចសំខាន់ៗចំនួនបី គឺ (១) ការបញ្ឈប់អំពើហិង្សា (២) ការផ្តល់ជំនួយ មនុស្សធម៌ និង (៣) ការស្វែងរកដំណោះស្រាយនយោបាយប្រកបដោយបរិយាប័ន្ន ដែល ដំណើរចរចានយោបាយនេះ ជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់ តាម រយៈការសន្ទនាដោយមានការចូលរួមពីគ ងអស់។ នេះខ្ញុំសូមបញ្ជាក់ បញ្ហានេះគឺយើង សង្កត់ធ្ងន់ទៅលើការចូលរួមរបស់គ្រប់ភាគីទាំងអស់។

៨. ចំពោះការបញ្ឈប់អំពើហិង្សា ខ្ញុំបានស្វាគមន៍ការប្រកាសនាពេលថ្មីៗនេះរបស់ក្រុមប្រឹក្សារដ្ឋ បាលរដ្ឋ ដែលបានពន្យារបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការបញ្ឈប់អំពើហិង្សាមានប្រសិទ្ធភាពពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីគ្រប់ភា គឺទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) និងក្រុមដែលប្រឆាំងនឹងក្រុម ប្រឹក្សារដ្ឋបាលរដ្ឋ បានន័យថាក្រុមដែលបង្កើតឡើងក្រោយព្រឹត្តិការណ៍ថ្ងៃ០១ ខែកុម្ភៈ ឆ្នាំមុន។

ចំពោះ ៣០ចំណុចទៀតសូមប្រិយមិត្តមេត្តាអានទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖