ខេត្តពោធិ៍សាត់ ៖ កាលពីម្សិលមុិញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក Tan Kimsour សកម្មជនការពារធនធានធម្មជាតិ ជាមួយក្រុមការងារ បានបង្ហោះពីសកម្មភាព បំផ្លិចបំផ្លាញព្រៃឈើ នៅភ្នំឱរ៉ាល់ ដោយភ្ជាប់នូវសកម្មភាព កំពុងដឹកឈើ ហើយសរសេរថា, ពួកយើងបានមកដល់កន្លែងដែលមានការបំផ្លាញធនធានធម្មជាតិដ៏ធំមួយនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ហើយក៏បានសាងនូវភាពក្ដៅក្រហាយដោយរំខានដល់ការរកស៉ីបំផ្លាញព្រៃឈើ និងឈូសទន្ទ្រានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធរបស់គេផងដែរ។ សង្ឃឹមថាថ្នាក់ដឹកនាំខេត្ត ក្រសួងពាក់ព័ន្ធនឹងមានចំណាត់ការណ៍ទៅសកម្មភាពទាំងនេះ ហើយធ្វើការឃាត់ខ្លួនជនល្មើសដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុត🙏🙏🙏
លោកបន្តថា, ពួកយើងមិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតទេ តែពួកយើងពិតជាខ្លាចនូវការបាត់បង់ព្រៃឈើខ្លាំងណាស់។
នៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៣ លោក Tan Kimsour សកម្មជនការពារធនធានធម្មជាតិ បានបង្ហោះថា, ខ្ញុំមិនបដិសេធ ចំពោះការលើកឡើងរបស់លោកទេ។ ខ្ញុំសូមយករឿងនេះមកដាក់លើតុជាសាធារណៈដើម្បីឲ្យមហាជនបានយល់ដូចគ្នា អ្វីដែលលោកបានលើកឡើងមកនេះហាក់ដូចជាផ្ទុយអំពីអ្វីដែលពួកយើងបានជួបប្រទះដោយផ្ទាល់ លោកលើកឡើងថា ការលើកស្លាកនេះគឺក្នុងគោលបំណងរក្សាតំបន់ដែលជាអតីតសមរភូមិ និងធ្លាប់មានប្រវត្តិសង្គ្រាមនៅកម្ពុជា។ ការលើកឡើងបែបនេះប្រហែលជា លោក Tan Kimsour សកម្មជនការពារធនធានធម្មជាតិ និយាយចំៗពេក ហើយប្រតិកម្មពីសមត្ថកិច្ច សំងំដេក មើលទៅ ?
ដោយមានអាចិនគណនី facebook មួយសរសេរថា, អរគុណចំពោះការចូលរួមការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ។ ខ្ញុំចង់ចូលរួម និងជម្រាបជូន បន្តិចថា ការលើកស្លាកតំបន់ប្រវត្តិសាស្រ្ត យោធា ពិតណាស់មានអត្តន័យសំដៅដល់ការរក្សាតំបន់ដែល ធ្លាប់ជាអតីតសមរភូមិ និងធ្លាប់មានប្រវត្តិពាក់ពន្ធ័នឹង ដំណើរនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយទទួល បានការគាំទ្រពីរាជរដ្ឋាភិបាលឱ្យមានការសិក្សានិង រៀបចំឡើងវិញនូវតំបន់ទាំងនោះ និងមានការចូលរួម ជាអន្តរសា្ថប័ន រួមមាន ការពារជាតិ បរិស្ថាន កសិកម្ម ទេសចរណ៍ និងផ្នែកពាក់ពន្ធ័ទាំងអស់ ក្នុង គោលបំណងរក្សាតឹកតាង និងប្រែក្លាយតំបន់ ទាំងនោះឱ្យក្លាយជាតំបន់ទេចរណ៍ប្រវត្តិសាស្ត្រ។ ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាបាននិងកំពុងរៀបចំ ប្រមាណជា ៨០ទីតាំង នៅទូទាំងប្រទេស ដូច្នេះ លោកអាចសិក្សាបន្ថែម មុននឹងធ្វើការវាយតម្លៃតាម បែបអវិជ្ជមានដូចក្នុងវីដេអូដែលបានលើកឡើង។ ខ្ញុំគាំទ្រ និងលើកទឹកឱ្យមានការប្រឆាំងទៅលើរាល់ សកម្មភាពដែលផ្ទុយទៅនឹងគោលបំណងន ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ជាពិសេសពាក់ ពន្ធ័នឹងករណីបទល្មើសព្រៃឈើ ឬការបំផ្លិចបំផ្លាញ ធម្មជាតិជាដើម…តែក៏ទទូចឱ្យមានការសិក្សាឱ្យបាន ច្បាស់មុននឹងធ្វើការផ្សព្វផ្សាយជាលក្ខណៈ សាធារណៈដែលនាំឱ្យប៉ះពាល់ដល់គោលបំណងពិត នៃការរៀបចំនេះ។ Tan Kimsour។
ក្រោយមក លោក Tan Kimsour សកម្មជនការពារធនធានធម្មជាតិ បានបង្កើតជាចំងល់ថា :
ចម្ងល់ទី១៖ តើនេះគឺជាការថែរក្សារបៀបម៉េច? ថែរក្សារហូតដល់ផ្លូវរូងខូងជម្រៅជិត៣ម៉ែត្រដោយបណ្ដោយឲ្យបទល្មើសព្រៃឈើធ្វើចរាចរណ៍រាប់សិបឆ្នាំយ៉ាងអនាធិបតេយ្យបែបនេះ? នេះឬហៅថាជាការថែរក្សា? (ឡានអាដំរីទឹកធំៗត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍បាន តែគោយន្តមិនត្រូវបានអនុញ្ញាតនោះទេ) អាចថែរក្សាទៅរួចដែលឬ បើបទល្មើសព្រៃឈើពេញព្រៃកំពុងតែបំផ្លាញព្រៃឈើ និងតឹកតាងដែលលោកអះអាងថាកំពុងតែព្យាយាមថែរក្សាបែបនេះ?
ចម្ងល់ទី២៖ តើការបង្កើតប៉ុស្ដិ៍ចាំយាមនៅខាងក្រោមភ្នំតាមផ្លូវបទល្មើសធ្វើចរាចរណ៍ដឹកឈើនោះដើម្បីអ្វីឲ្យពិតប្រាកដ?
ចម្ងល់ទី៣៖ លោកលើកឡើងថានឹងរៀបចំប្រែក្លាយតំបន់នោះឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តើរៀបចំយ៉ាងម៉េច? អ្វីដែលពួកយើងបានសង្កេតឃើញនៅតំបន់នោះ ក្រៅពីការបើកដៃឲ្យមានការប្រព្រឹត្តិបទល្មើសព្រៃឈើខ្នាតធំ ដូចជាមិនមានឃើញការរៀបចំអ្វីបន្តិច សូមបីតែបន្តិចឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាល់តែសោះ។
លោក Tan Kimsour សកម្មជនការពារធនធានធម្មជាតិ បានលើកថា, ខ្ញុំហ៊ាននិយាយដោយការជឿជាក់ដោយមិនខ្លាចជាប់ទោសថា ការលើកឡើងរបស់លោកគឺក្នុងចេតនាការពារភាពមិនប្រក្រតីរបស់ក្រុមលោកកំពុងតែធ្វើតែប៉ុណ្ណោះ ៕
ដោយ ៖ សិលា