ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ស្វែងយល់ អំពី ធម្មនុញ្ញអាស៊ាន មាត្រា២ អំពីគោលការណ៍ ចំណុច២

ភ្នំពេញ ៖ ធម្មនុញ្ញអាស៊ាន មាត្រា២ អំពីគោលការណ៍ ចំណុច២ បានចែងថា អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ដូចខាងក្រោម៖ គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិក អាស៊ានទាំងអស់ ... Read More »

ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក៖ ប្រទេសជាច្រើនប្រតិកម្ម អ៊ីស្រាអែលហៅអ៊ីរ៉ង់ថាជាការគំរាមកំហែងដល់ពិភពលោក

ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតា។ អ៊ីរ៉ង់អះអាងថា គោលដៅនៅឆ្ងាយពីតំបន់លំនៅឋាន និងទីក្រុងក្នុងប្រទេសកាតា។ នៅព្រឹកព្រលឹមថ្ងៃទី 24 ខែមិថុនា (ម៉ោងនៅកម្ពុជា)អ៊ីរ៉ង់បានប្រកាសចាប់ផ្តើមយុទ្ធនាការឆ្លើយតប ដោយបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់មូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។ យោងតាម AFP ... Read More »

មន្ត្រីម្នាក់ដែលត្រូវទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យបានរកឃើញសាកសពហើយនៅចំណុច អូរយាយផាត នាព្រឹកថ្ងៃអង្គារនេះ

ខេត្តកោះកុង៖ លោកអភិបាលស្រុកគិរីសាគរ បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦ និង ២៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ ភ្ញីមាសនិងកម្លាំង អធិការដ្ឋាននគរបាលស្រុកគិរីសាគរ សហការជាមួយអាជ្ញាធរឃុំ ... Read More »

រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់ បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជាវិញ

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ​បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបសម្រាប់ឆ្នាំ២០២៥ ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។  ... Read More »

អបអរសាទរ! ពលករខ្មែរចំនួន ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

ខេត្តកោះកុង ៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបវិលត្រឡប់ពីប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ ... Read More »

ម្ចាស់ក្រុមហ៊ុនZoomបង្ហើបថាជោគជ័យពុំមានតល្យភាពជីវិត-ការងារឡើយតែគ្រួសារសំខាន់បំផុត

នាយកប្រតិបត្តិក្រុមហ៊ុន Zoom លោក Eric Yuan ដែលជាមហាសេដ្ឋីជនជាតិអាមេរិកដើមកំណើតចិនដែលមានជាងគេបំផុតមួយរូប ជឿជាក់ថា ព្រំដែនរវាងការងារ និងជីវិតផ្ទាល់ខ្លួនបានរលាយបាត់ទៅហើយសម្រាប់អ្នកជោគជ័យ ប៉ុន្តែលោកទទូចថាគ្រួសារត្រូវយកអាទិភាពនៅពេលមានជម្លោះកើតឡើង។ Yuan បាននិយាយនៅក្នុងវគ្គថ្មីនៃកម្មវិធី Grit podcast ដែលត្រូវបានដកស្រង់ដោយ ... Read More »

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ជាមួយលោកស្រី ... Read More »

រថយន្តបុកម៉ូតូរងរបួសធ្ងន់ម្នាក់ ម្ចាស់រថយន្តបើកគេចខ្លួនបាត់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយរថយន្តបុកម៉ូតូ នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៧-១៨)ផ្លូវ២៥៦D ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាៈ ក្មេងរងគ្រោះឈ្មោះ ស៊ុន ណាវីន ... Read More »

កីឡាករវាយ​កូនបាល់​ជប៉ុន Kei Nishikori សុំទោស​ជា​សាធារណៈ​ដែលបានក្បត់ប្រពន្ធ​សាងស្នេហ៍ជាមួយ​តារា​ម៉ូឌែល

តារាវាយកូនបាល់ជប៉ុន Kei Nishikori អតីតកីឡាករលំដាប់លេខ៤ពិភពលោក បានចេញមុខសុំទោសជាសាធារណៈដល់ភរិយា Mai Yamaguchi និងកូនទាំងពីរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយតារាម៉ូឌែល Azuki Oguchi ។ យោងតាមសារព័ត៌មាន ​​Shukan ... Read More »

សហម្ចាស់ក្រុមហ៊ុន New York Jetsទិញភាគហ៊ុននៅក្លឹប Crystal Palace

សហម្ចាស់ក្រុមហ៊ុន New York Jets លោក Robert Wood Johnson បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្របច្បាប់មួយដើម្បីទិញភាគហ៊ុនរបស់ Eagle Football Holding នៅ Crystal Palace ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ខេត្តសៀមរាប ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ  នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការ ... Read More »

អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នាខេត្ត សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ Recommendations of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia and the Honorary President of Union of Youth Federations of Cambodia (UYFC), at the Closing of the Central Committee Meeting of UYFC Siem Reap Province, 23 June 2025

ខេត្តសៀមរាប ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ៖  ១. ដើម្បីធានានូវភាពរឹងមាំ នៃរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់, យើង ត្រូវបន្តយកចិត្តទុកដាក់ធ្វើ ទំនើបកម្មស្ថាប័ន ឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប, ដោយផ្អែកលើស្មារតីលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង និង ... Read More »

Atletico ធ្លាក់ចេញពី Club World Cup បើទោះបីជាឈ្នះ Botafogo ក៏ដោយ

គ្រាប់បាល់ស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Antoine Griezmann បានជួយឱ្យក្រុម Atletico Madrid ទទួលជ័យជម្នះ 1-0 លើក្រុម Botafogo កាលពីថ្ងៃចន្ទ ប៉ុន្តែជ័យជម្នះនេះមិនអាចជួយសង្គ្រោះក្រុម LaLiga ពីការធ្លាក់ចេញពីវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Club ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចែករំលែកចំណេះដឹងស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាដល់ប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្ដេ

ភ្នំពេញ៖ លោក ឡា វិបុល អនុរដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលដឹកនាំដោយលោក Bonino Barros មន្ត្រីជំនាញគាំទ្របច្ចេកទេសនៃស្ថានឯកអគ្គរដ្ឋទីម័រឡេស្ដេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

ប្រមុខក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី

ភ្នំពេញ​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀនបានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាម លោកអភិសន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ ... Read More »

ស្ត្រីវ័យ៤១ឆ្នាំម្នាក់​ នៅស្រុកពួក ខេត្តសៀមរាប ឆ្លងជំងឺផ្ដាសាយបក្សី H5N1 កំពុងមានសភាពធ្ងន់ធ្ងរ

ខេត្តសៀមរាប​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ ... Read More »

ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ... Read More »

ព្យុះទី២ ក្នុងឆ្នាំ២០២៥ ឈ្មោះ សេពផេត (Sepat) T2502 ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ​ ប៉ុន្តែ​អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់៣០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២ ក្នុងឆ្នាំ២០២៥ ឈ្មោះ សេពផេត (Sepat) T2502 មានឥទ្ធិពលលើសម្ពាធទាប ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ... Read More »

ប៉ូលិសថៃ៖ នាយករដ្ឋមន្ត្រី Paetongtarn នឹងត្រូវអញ្ជើញឱ្យឆ្លើយបំភ្លឺរឿងឃ្លីបសំឡេង

ទីក្រុង​បាងកក៖ បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation បាននិយាយថា​ អគ្គស្នងការនគរបាលជាតិថៃ បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ថា ក្រុមអ្នកស៊ើបអង្កេតនឹងអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ... Read More »

បុរសជាមុខសញ្ញាចាស់ ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៥:១០នាទីរសៀល ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅភូមិតាស្គរ ... Read More »

ការបង្ហោះផ្សាយរបស់ Facebook Page ថាមានការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា​ ជាមួយថៃនេះ គឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ​៖​ លេខាធិការដ្ឋាន​ គ.ស.ព.ស​ បានឱ្យដឹងថា​ ការបង្ហោះផ្សាយរបស់ Facebook Page ថាមានការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា​ ជាមួយថៃនេះ គឺជាព័ត៌មានក្លែងក្លាយ។ តាមការបញ្ជាក់ពីក្រសួងការពារជាតិគឺមិនមានការផ្ទុះអាវុធនៅខ្សែត្រៀមជួរមុខនោះទេ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងៀមស្ងាត់ និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ៕ ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប((ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់)  -ចំនួន ១០ករណី ឃាត់ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់

ខេត្តព្រះវិហារ៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ​២០២៥​ បានជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ... Read More »

នាយករដ្ឋមន្ត្រីថៃ ប្រើភាសាដល់បន្ទាត់ក្រហម ភ្លេចពាក្យទំនាក់ទំនងអ្នកជិតខាងល្អ !

ទីក្រុងបាងកក ៖  នាយករដ្ឋមន្ត្រីថៃ លោកស្រី អុងអ៊ីង នៅរសៀលថ្ងៃនេះ បានចេញមកប្រកាសដោយទម្លាក់កំហុសកម្ពុជាយើងថា ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ហើយត្រៀមដាក់វិធានការមួយចំនួនមកលើកម្ពុជាទៀតផង។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលថៃដោយចុចឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួនដប់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែនដែលភ្ជាប់ទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា ទទួលបន្ទុកកិច្ចការបទល្មើសឆបោកតាមអនឡាញ បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានទម្លាយថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ... Read More »

ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មានស្តីពីជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្តម Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជា

ភ្នំពេញ៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក Jang Yun ... Read More »

សារព័ត៌មានថៃ៖​ UN ទាមទារឱ្យរដ្ឋាភិបាលថៃផ្តល់ការបកស្រាយលម្អិត ជុំវិញបញ្ហាអំពើជួញដូរមនុស្ស ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ

ទីក្រុង​បាងកក៖ បើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥​ បាននិយាយថា​ ក្រុមអ្នករាយការណ៍ពិសេស UN បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជុំរិញឱ្យមានការបកស្រាយឱ្យលម្អិត អំពីចំណុចសំខាន់ចំនួន១០ ... Read More »

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធជួញដូរ និងប្រើ ប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល ដកហូតបានម៉ាទឹកកក ៦កញ្ចប់

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជន សង្ស័យប្រុស ៥នាក់ ដែលមានសារធាតុញៀនក្នុងទឹកនោម (+) ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃទី២២ មិថុនា ... Read More »

ក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ នាថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ

ភ្នំពេញ​៖​ ក្រសួងព័ត៌មាន នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ ក្រោមអធិបតីភាព ... Read More »

🔥អគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្ត​សៀមរាប៖ ករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង២០នាទីរសៀល ។  ករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្ចាស់ផ្ទះឈ្មោះ ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពខ្មែររូបណាដែលបានបាញ់ឲ្យឆេះរថក្រោះរបស់សត្រូវដែលចូលឈ្លានពានទឹកដីខ្មែរ

ខេត្តសៀមរាប ៖ នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតីមានប្រសាសន៍ថា កងកម្លាំងគាំទ្ររបស់ប្រជាជាតិដ៏ផុលផុសក្នុងពេលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឲ្យឃើញពីគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឲ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ ខណៈទាំងរថក្រោះនិងដ្រូនរបស់ ប្រទេសជិតខាង ដូចជាថៃដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាបង្ហាញសំញ៉ែងមកកម្ពុជាក្នុងបំណងឌឺដង។  «ហើយកំពុងអង្គុយគិតអារថក្រោះមួយៗ ... Read More »