ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

លួចបានម្ដងញ៉ាម​ មកលួចម្ដងទៀតជាប់អន្ទាក់សមត្ថកិច្ច

​     ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ជាជនជាតិចិន​ត្រូវបានកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ចាប់ឃាត់ខ្លួនបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០២៦នេះដេីម្បីចាត់ការតាមច្បាប់​ ពាក់ព័ន្ធ​ករណី​គាស់ទម្លុះទម្លាយទ្វារផ្ទះលួចយកម៉ូតូកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០១និង៣៨នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង ... Read More »

Rodriguez នឹងដឹកនាំ​ក្រុម​ជម្រើសជាតិ​កូឡុំប៊ី​ប្រកួត​មិត្តភាព​ជាមួយ​ក្រូអាត និង​បារាំង

គ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ី លោក Nestor Lorenzo បានតែងតាំង កីឡាករ James Rodriguezជាក្រុមនៅក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខជាមួយក្រុមក្រូអាត និងបារាំង បន្ទាប់ពីគាត់បានត្រលប់មកចូលរួមប្រកួតក្នុងក្របខណ្ឌអាមេរិក Major League Soccer ក្រោយផ្លាស់ចេញពីក្លឹប Leon ... Read More »

មន្ត្រីនគរបាលម្នាក់ព្រោះតែវិបត្តិក្នុងគ្រួសារបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ព្រោះតែវិបត្តិក្នុងគ្រួសារបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឃុត បន ... Read More »

កូរ៉េខាងជើង និងហ្វីលីពីន មានកៅអីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ 2027

ប្រទេសកូរ៉េខាងជើងបានទទួលកៅអីការប្រកួត World Cup ស្ត្រីជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 2011 កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងប្រទេសហ្វីលីពីនក៏ទទួលបានកន្លែងនៅក្នុងព្រឹត្តិការណ៍ពិភពលោកនៅប្រទេសប្រេស៊ីលនៅឆ្នាំក្រោយផងដែរ។ ក្រុមកូរ៉េបានលត់តៃវ៉ាន់ 4-0 នៅលើកោះ Gold Coast របស់អូស្ត្រាលីក្នុងការប្រកួតជម្រុះ Asian Cup ចំណែកហ្វីលីពីន ... Read More »

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ

ខេត្តកំពង់ចាម៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ... Read More »

ខ្សែប្រយុទ្ធ Erling Haaland ក្លាយជាអ្នកវិនិយោគក្នុងគម្រោង ការប្រកួតអុកអន្តរជាតិថ្មីមួយ

ខ្សែប្រយុទ្ធErling Haalandរបស់ក្រុម Manchester City  ត្រូវបានប្រកាសថា ជាអ្នកវិនិយោគក្នុងគម្រោង ការប្រកួតអុកអន្តរជាតិថ្មីមួយ។ កីឡាករវ័យ 25 ឆ្នាំ រូបនេះកំពុងគាំទ្រអង្គការ Norway Chess ដែលមានគម្រោងបង្កើតការប្រកួតថ្មីឈ្មោះ Total ... Read More »

យកគ្រាប់បែកចង្កោមមកបោកលេងបណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែ មីនានេះថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែយកគ្រាប់បែកចង្កោមមកបោកលេង។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១៖៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម១ករណីនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ... Read More »

David Beckham រកបាន 25 លានដុល្លារក្នុងមួយខែអរគុណដល់ World Cup នាពេលខាងមុខ

លោក Sir David Beckham បានរកចំណូលបាន 25 លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ដោយសារកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលរកកម្រៃបានទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នៅអាមេរិកខាងជើង។ Beckham បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សព្វផ្សាយសំខាន់ៗជាមួយម៉ាកល្បីៗទូទាំងពិភពលោក។ ទោះបីជាបានចូលនិវត្តន៍ពីបាល់ទាត់អាជីពជាងមួយទស្សវត្សមុនក៏ដោយ ក៏យីហោផ្ទាល់ខ្លួនរបស់គាត់បច្ចុប្បន្នត្រូវបានគេវាយតម្លៃថាខ្លាំងជាងពេលណាៗទាំងអស់។ សារព័ត៌មាន ... Read More »

កូនស្រីរបស់លោក គីម ជុងអ៊ុន បើកបររថក្រោះចម្បាំងធំ

កូរ៉េខាងជើងបានចេញផ្សាយរូបថតរបស់ គីមជូអេ ដែលជាកូនស្រីរបស់លោកគីមជុងអ៊ុន កំពុងបើកបររថក្រោះចម្បាំងធំជំនាន់ថ្មីដោយផ្ទាល់ ខណៈពេលកំពុងត្រួតពិនិត្យសមយុទ្ធកងទ័ព។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃនេះថា សមយុទ្ធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា នៅមូលដ្ឋានហ្វឹកហ្វឺនលេខ៦០ ក្នុងទីក្រុងព្យុងយ៉ាង ដោយមានការចូលរួមពីកងវរសេនាធំថ្មើរជើងមេកានិច អង្គភាពរថក្រោះចម្បាំងធំនៃកងកម្លាំងបម្រុងនៃអគ្គសេនាធិការកងទ័ពកូរ៉េខាងជើង និងអង្គភាពកងកម្លាំងពិសេស។ ... Read More »

រថយន្តLEXUS RX400H ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ​បេីកបុកបង្កាន់ដៃស្ពានអាកាសចោមចៅរងការខូចខាត

ភ្នំពេញ៖​ បុរស​ម្នាក់​បេីក​រថយន្ត​មួយគ្រឿង​ម៉ាក​ LEXUS RX400H ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ​លឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឱ្យរងការខូចខាតរថយន្តទៅមុខលែងរួច។  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៤និង៤០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុងសង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីក រថយន្តម៉ាក ... Read More »

រោងចក្រឧស្ម័នធម្មជាតិរាវ (LNG) របស់ប្រទេសកាតាត្រូវបានវាយប្រហារ តម្លៃប្រេងឆៅ និងឧស្ម័ននៅអឺរ៉ុបកើនឡើង

ការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅមជ្ឈិមបូព៌ាបានបណ្តាលឱ្យតម្លៃឧស្ម័ននៅអឺរ៉ុបកើនឡើងយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីរោងចក្រនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏សំខាន់មួយនៅក្នុងប្រទេសកាតាត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ដោយមីស៊ីល។នៅពេលបិទការជួញដូរនៅរសៀលថ្ងៃទី 19 ខែមីនា ប្រេងឆៅ Brent នៅទីក្រុងឡុងដ៍បានកើនឡើងជិត 11.4 ដុល្លារក្នុងមួយបារ៉ែល (ស្មើនឹងការកើនឡើង 10.6%) ដោយជួញដូរជិត 119 ... Read More »

ទើបចេញពីពន្ធនាគារសោះ លួចកាត់ចេកខ្ចីគេ ១ស្ទោង លីទាំងយប់ សមត្ថកិច្ចប្រទះឃើញក្របួចជាប់

ខេត្តកណ្ដាល÷ បុរសជាមុខសញ្ញាញៀនថ្នាំម្នាក់ដែលទើបនឹងចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់ កាលពី យប់ ថ្ងៃទី១៨ ខែមីនា ២០២៦ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ... Read More »

ជម្លោះរវាងបងប្អូន២នាក់ វាយគ្នាដណ្តើមមនុស្សស្រី ក្រោយចេញពីផឹក បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ ជម្លោះរវាងបងប្អូន២នាក់ វាយគ្នាដណ្តើមមនុស្សស្រី ក្រោយចេញពីផឹក បង្កការភ្ញាក់ផ្អើលពេញស្តុបបឹងកេងកង កាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅស្តុបបឹងកេងកង ផ្លូវលេខ៣១០ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ... Read More »

តុលាការចេញដីកាឃុំខ្លួនមនុស្ស៦៥នាក់(ជនជាតិ៨នាក់)ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលមានអង្គការចាត់តាំងនៅពីក្រោយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមនុស្ស៦៥នាក់ ក្នុងនោះមានជនជាតិបរទេស៨នាក់និងជនជាតិខ្មែរ៥៧នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបបាននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី 20 ខែមីនា ឆ្នាំ2026 ។ ការឃុំខ្លួនមនុស្សទាំង៦៥នាក់ដាក់ពន្ធនាគារនេះ ... Read More »

នៅតាមបណ្ដាខេត្តមួយចំនួន​ និងរាជធានីភ្នំពេញ​ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរហូតដល់​២០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពី «ជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន»

ភ្នំពេញ​៖​ លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានជួបប្រជុំ ពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា ... Read More »

អភិបាល ខេត្តបន្ទាយមានជ័យឲ្យពលរដ្ឋប្រុងប្រយ័ត្ន អនុវត្តវិធានការសុខាភិបាល ពីការឆ្លងជំងឺផ្តាសាយបក្សី ក្រោយរកឃេីញពលរដ្ឋម្នាក់ ឆ្លងជំងឺនេះនៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ជាខាច់ខាតនេះបើតាមការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក្រោយមានករណីរកឃេីញជំងឺផ្តាសាយបក្សីប្រភេទហាស់៥ អុិន១ (H5N1) ចំនួន ០១ករណី ... Read More »

កុំចេះតែហ៊ាន..! បេីករថយន្តបំពានបារ៉ាសបិទមិនឲ្យឆ្លងកាត់ពេលរថភ្លើងធ្វើដំណើរ ត្រូវរថភ្លើងបុកអូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកអាល់ផាត១គ្រឿង ឆ្លងផ្លូវរថភ្លើង ទាំងបំពានបារ៉ាសដាក់ឃាំងហាមឃាត់មិនអោយឆ្លងកាត់ ខណៈរថភ្លើងធ្វើដំណើរ ក៏បានបុកចំពាក់កណ្តាលអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ... Read More »

រថយន្ត toyota prius ១គ្រឿងបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍រងការខូចខាត

ភ្នំពេញ៖ រថយន្ត toyota prius ១គ្រឿងបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍រងការខូចខាតសង្ស័យអ្នកបើកបរស្រវឹងស្រា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៤៥ នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនជ័យ ... Read More »

លោកទេសរដ្ឋមន្រ្តី លី ធុជ ៖ កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ... Read More »

អាជ្ញាធររាជធានីភ្នំពេញនឹងដាក់ទោសទណ្ឌផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ប្រសិនបើម្ចាស់ទីតាំងផ្ទះជួលនានា ព្រងើយកន្តើយ

ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា៖ ម្ចាស់ទីតាំងផ្ទះជួលនានា បើព្រងើយកន្តើយមិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅផ្ទះរបស់ខ្លួននោះទេនឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ ។    លោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានី បានបញ្ជាក់បែបនេះ ខណៈដែលលោកអញ្ជើញជាតំណាងលោក ... Read More »

ឃាតក ដែលកាប់សម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ប្តីបានស្លាប់ ប្រពន្ធរងរបួស ត្រូវតុលាការកាត់ទោស ដាក់​ពន្ធនាគារ​ចំនួន​៨ឆ្នាំ

ភ្នំពេញ៖ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លេីជន​ជាប់​ចោទ​ឈ្មោះ​ ឃុត ខេន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ... Read More »

ការស្ទង់មតិ របស់ CGTN ៖ រទេះភ្លើងចិន-អឺរ៉ុប រួមចំណែកសំខាន់ ចំពោះ ការជំរុញ សេដ្ឋកិច្ច ពិភពលោក បែបបើកទូលាយ

អន្តរជាតិ ៖ រទេះភ្លើងចំនួន ៣៥០១ ជើង និង ដឹកជញ្ជូន កុងតឺន័រ ចំនួន៣សែន៥ ម៉ឺន២ពាន់ TEU ដែល កើនឡើង៣២ភាគរយនិង២៥ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀប ... Read More »

អ្នកយល់ការងារច្បាស់ ជាមួយនឹងសារព័ត៌មានអាជីព បានលើកឡើងថា ៖ ទំនិញចេញ-ចូលប្រទេស មិនមែនអភិបាលខេត្តអ្នកកំណត់នោះទេ!

ភ្នំពេញ ៖ អ្នកលេងតាមបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអាជីព នឹងដឹងពី សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ៖ ខ្ញុំឃើញមានប្រតិកម្មច្រើនលើសម្តីលោកអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ពាក់ព័ន្ធទំនិញពីថៃ ... Read More »

កម្ពុជា-ចិន ដាក់ឱ្យដំណើរសេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍ ជំនួសដោយការទូទាត់សាច់ប្រាក់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីដាក់ឲ្យដំណើរការ «សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំឡើងដោយធនាគារ Bank of China ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

រដ្ឋកាតារ បណ្ដេញមន្ត្រីស្ថានទូតអុីរ៉ង់ចេញពីប្រទេស បន្ទាប់ពីអុីរ៉ង់វាយប្រហារប្រទេសខ្លួនម្តងហើយម្តងទៀត

អន្តរជាតិ​៖​ ប្រទេសកាតារបានប្រកាសថា អនុព័ន្ធសន្តិសុខនិងអនុព័ន្ធយោធានៅក្នុងស្ថានទូតរបស់អ៊ុីរ៉ង់ គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដោយតម្រូវឱ្យពួកគេចាកចេញពីប្រទេសកាតារ ក្នុងរយៈពេលយ៉ាងយូរ២៤ម៉ោង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកាតារ កាលពីថ្ងៃពុធ (១៨ មីនា) នៅក្នុងកំណើនភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអ្វីដែលកាតារពិពណ៌នាថា ជាការកំណត់គោលដៅនិងការឈ្លានពានដដែលៗម្ដងហើយម្ដងទៀត ដែលបានរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន ... Read More »

ខ្សែការពារអង់គ្លេស Trent Alexander-Arnold របស់ Real Madrid ផ្តាច់ចំណងស្នេហ៍18ខែពីមិត្តស្រីតារាម៉ូដែល Estelle

តារាបាល់ទាត់របស់ក្លឹបReal Madrid សញ្ជាតិអង់គ្លេស Trent Alexander-Arnold និងមិត្តស្រីម៉ូដែល Estelle Behnke បានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ គូស្នេហ៍ដែលបានរួមរស់ជាមួយគ្នាកាលពីក្នុងខែតុលា ឆ្នាំ 2024 ត្រូវបានគេនិយាយថាបានបែកបាក់គ្នា ហើយនៅតែរាប់អានជាមិត្តនឹងគ្នា។ ប្រភពមួយបានប្រាប់សារព័ត៌មាន ... Read More »

បង្ក្រាបនិងឃាត់ខ្លួនមួយសំបុកធំសំងំជួញដូរប្រើប្រាស់គ្រឿងញៀនក្ន្ងុងផ្ទះសំណាក់ មនុស្សប្រុសស្រី១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកក១៧កញ្ចប់

ខេត្តកណ្តាល ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា មូលដ្ធានកងរាជអាវុធ ហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំដែលសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ហ្គោលអន) កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រែកតាឡៃ ... Read More »