ប្រធានាធិបតី Volodymyr Zelensky បានសារភាពថា ថវិកាអ៊ុយក្រែនមិនគ្រប់គ្រាន់សម្រាប់ផ្តល់មូលនិធិដល់កងទ័ព ហើយបានសង្កត់ធ្ងន់ថា “អឺរ៉ុបត្រូវការផ្តល់មូលនិធិដល់កម្មវិធីនេះ តាមឧត្ដមគតិទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក”។យោងតាមសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time លោកប្រធានាធិបតី Volodymyr Zelensky ... Read More »
Author Archives: sopha kol
ក្រសួងការងារ៖ ចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី, គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ... Read More »
លោក Ding Xuexiang ជួបសន្ទនាដោយឡែកពីគ្នាជាមួយអ្នកនយោបាយសំខាន់ៗនៃប្រទេសមួយចំនួនដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៦ ... Read More »
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ តំណាងវិនិយោគិនអាម៉េរិក បង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ... Read More »
លោក Wang Huning ធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រធានគណៈកម្មការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ... Read More »
ក្រុមស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បញ្ជាក់ថា ទីក្រុង កូរ៉េខាងជើង បញ្ជូនកងទ័ពបន្ថែម ៣០០០នាក់ ទៅជួយរុស្ស៉ី
សារព័ត៌មាន AFP បានដកស្រង់ ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុង ឆ្នាំ២០២៥នេះ ហើយនៅតែបន្តផ្គត់ផ្គង់មីស៊ីល កាំភ្លើងធំ និងគ្រាប់រំសេវដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ ... Read More »
អភិបាលខេត្តកំពង់ចាម សម្រេចបញ្ចប់តំណែងប្រធានការិយាល័យមួយរូប ដោយសារយកលុយ ៣៦០ដុល្លារ ពីប្រជាពលរដ្ឋ រឿងកែតម្រូវសំបុត្រកំណើត
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ... Read More »
ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា នាំម្សៅថ្មក្វាត(Quartz) ទៅកាន់ទីផ្សារអន្តរជាតិ គឺប្រទេសចិនក្នុង១ខែ ប្រមាណ៣មុឺនតោន
ភ្នំពេញ ៖ ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) នឹងចាប់ផ្ដើមនាំម្សៅថ្មក្វាត(Quartz) ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ខ្មែរដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ ... Read More »
EU កំណត់លក្ខខណ្ឌសម្រាប់ការដកទណ្ឌកម្មលើរុស្ស៊ី
ការដកទ័ពទាំងស្រុងរបស់រុស្ស៊ីចេញពីអ៊ុយក្រែននឹងក្លាយជាលក្ខខណ្ឌចម្បងមួយសម្រាប់សហភាពអឺរ៉ុប (EU) ដើម្បីដក ឬកែប្រែទណ្ឌកម្ម។ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃទី 26 ខែមីនាថា “លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌសម្រាប់ការធ្វើវិសោធនកម្មឬដកទណ្ឌកម្មគឺថារុស្ស៊ីត្រូវតែបញ្ចប់សកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនហើយដកកងទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន” ។ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃទី 26 ខែមីនាថា រាល់ការកែប្រែទណ្ឌកម្មនឹងទាមទារឲ្យមានឯកភាពគ្នាក្នុងចំណោមប្រទេសសមាជិកទាំង ២៧។ អឺរ៉ុបមើលឃើញទណ្ឌកម្មជាមធ្យោបាយមួយដើម្បីដាក់សម្ពាធរុស្ស៊ីឲ្យបោះបង់យុទ្ធនាការយោធានៅអ៊ុយក្រែន។ ... Read More »
រដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ... Read More »
តោះ! មកស្គាល់សារសំខាន់ នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខ អ៉ីនធេីណេត
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបង្ហាញពីសារសំខាន់នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៉ីនធេីណេត។ នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា ឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិតគឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលប៉ះពាល់ដល់ការសម្ងាត់ ភាពសុចរិត នៃបណ្តាញ ឬទិន្នន័យប្រព័ន្ធឌីជីថល មានចំនួន០៥ ដូចខាងក្រោម ៖ *១. ... Read More »
លោក គីម ជុងអ៊ុន បានពិនិត្យដោយផ្ទាល់នូវ UAV អត្តឃាត ដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិមិត្ត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយថា នៅថ្ងៃទី 27 ខែមីនាថា លោក Kim Jong-un បានសង្កត់ធ្ងន់ថា សមត្ថភាពគ្រប់គ្រងយន្តហោះគ្មានមនុស្សបើករួមបញ្ជូនបញ្ញាសិប្បនិមិត្ត AI គួរតែជាអាទិភាពកំពូលក្នុងការអភិវឌ្ឍអាវុធទំនើបរបស់ប្រទេសអាស៊ីបូព៌ា។ លោក Kim ក៏បានត្រួតពិនិត្យយន្តហោះឈ្លបយកការណ៍ដែលទើបនឹងកែលម្អថ្មី ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ ... Read More »
ក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានព្រះវិហារបានចុះសាងសង់ផ្ទះថ្មីជូនលោកយាយ ដែលផ្ទះចាស់របស់គាត់ភ្លើងឆេះអស់
ខេត្តព្រះវិហារ៖ លោកយាយម្នាក់ដែលផ្ទះចាស់របស់គាត់បានរងគ្រោះដោយអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥នោះ ពេលនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារបានចុះសាងសង់ផ្ទះថ្មីជូនគាត់ហើយ។ ការចុះសាងសង់ផ្ទះថ្មីជូនលោកយាយដែលផ្ទះរបស់គាត់ត្រូវភ្លើងឆេះនោះក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារបានចុះជួយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋអ្នកភូមិនោះផងដែរ។ លោកយាយរងគ្រោះឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន ... Read More »
បុរសម្នាក់បើកឡំប្រឺតាទៅបុកម៉ូតូរុឺម៉កដឹកអេតចាយក្រឡាប់ផ្ងារជើងទារសំណងគេ៥០០ដុល្លារ
ភ្នំពេញ៖ បុរសម្នាក់បើកឡំប្រឺតាទៅបុកម៉ូតូរ៉ឺម៉កដឹកអេតចាយក្រឡាប់ផ្ងារជើងម្ចាស់ឡំប្រឺតា ទារថ្លៃសំណងពីម្ចាស់រុឺម៉កដឹកអេតចាយ ៥០០ដុល្លារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅ លើផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ អញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៥» របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ... Read More »
ក្រុមហ៊ុនយានយន្ត និងអេឡិចត្រូនិកចំនួន ៣នៅខេត្តស្វាយរៀង បង្ហាញភាពជោគជ័យក្នុងការវិនិយោគនៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា
ខេត្តស្វាយរៀង៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សារបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។ ជាក់ស្ដែងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ ... Read More »
រឿង៖ អត់ដឹងខ្យល់ (តចប់)
នៅពេលដែលយើងច្រូតកាត់ និងរៀបចំស្រូវទុកដាក់ស្រួលហើយ ទើបអង្គការបានឲ្យកុមារត្រឡប់ទៅក្នុងភូមិស្រុកវិញ ប៉ុន្តែមនុស្សចាស់ៗនៅធ្វើការបន្តទៀត។ ក្រោយមកអង្គការបានឲ្យខ្ញុំទៅចាំទួលសម្រាប់បោះតង់។ទួលនោះមានព្រៃត្រែងដុះលិចៗក្បាលជុំវិញ។ ខ្ញុំខ្លាចពោះណាស់។ខ្ញុំសុំអង្គការអត់នៅទួលទេហើយសុំទៅដេញចាបជំនួសវិញ។ នៅពេលដែលខ្ញុំទៅដេញចាបមេឃក្តៅហែង ហើយខ្ញុំខ្ជិលឈរក៏ដោះអាវពីខ្លួន និងដោះកន្សែងពីក្បាលយកទៅធ្វើទីងមោងឲ្យចាបផ្អើល រួចយកដាក់ចំកណ្ដាលវាលស្រែហើយខ្ញុំអង្គុយស្រែកដេញចាបក្នុងម្លប់។ បន្ទាប់មកកងទ័ពខ្មែរក្រហមពីរនាក់បានដើរមកឃើញខ្ញុំអង្គុយខ្លួនទៅទេអត់កន្សែង និងអត់អាវដូច្នោះកងទ័ពខ្មែរក្រហមម្នាក់ក៏បានដោះកន្សែងហុចឲ្យខ្ញុំ។ ស្អែកឡើងពេលថ្មើរហ្នឹងកងទ័ពខ្មែរក្រហមដដែលបានមកដល់កន្លែងខ្ញុំចាំចាបម្ដងទៀត។ គាត់ពាក់អាវខ្មៅបង់កន្សែងឆ្នូតក្រហម ពាក់មួកនិងពាក់ស្បែកជើងកង់ឡាន ... Read More »
ប្រុសស្រី២នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូចេញពីធ្វើការបានជួបគ្រោះថ្នាក់នៅស្តុបអូរឬស្សី
ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវបែកជាបួន ទៅបុករថយន្តស៊េរីទំនើប១គ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ១៨២កែងផ្លូវលេខ១៦១ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
ឃាតកលាក់មុខ! បន្តសម្លាប់មនុស្សតាមដងផ្លូវស្ទើររាល់ថ្ងៃ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃបានសម្លាប់មនុស្សនៅតាមដងផ្លូវស្ទើររាល់ថ្ងៃ និងបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលផងដែរ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ប្រភពដដែលបន្តថា ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ មីនាម្សិលមិញនេះ កើតឡើងចំនួន ... Read More »
ខេត្តប៉ៃលិន កំពង់ស្ពឺ ព្រះវិហារ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ... Read More »
ជនសង្ស័យ២នាក់ឆក់កាបូបពីនារីម្នាក់បានសម្រេច រួចគេចខ្លួនបាត់ស្រមោល
ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកកាបូបពីនារីម្នាក់ខណៈជិះម៉ូតជាមួយបុរសជនជាតិស្បែកខ្មៅ បានសម្រេចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅគល់ស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នារីរងគ្រោះឈ្មោះ អូ សុខណាត អាយុ៣២ឆ្នាំ ... Read More »
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំជួបគ្នាពិភាក្សាគិតគូរអំពីផ្ទេរមន្ត្រី ដោយត្រូវថ្លឹងថ្លែងជាមូលដ្ឋានលើស្ថានភាពរបស់លោកគ្រូ អ្នកគ្រូផង អត្ថប្រយោជន៍របស់សិស្សានុសិស្សផង និងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈផង
ភ្នំពេញ៖ ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ... Read More »
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ ខាងមុខ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ... Read More »
ម៉ូតូហុងដាឌ្រីមជិះបុករថយន្តford ranger នៅផ្លូវបំបែកជាបួនបណ្តាលឲ្យមនុស្ស២នាក់រងរបួស
ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជិះម៉ូតូហុងដាឌ្រីមខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្ត ford ranger ដែលបេីកដោយបុរសម្នាក់នៅផ្លូវបំបែកជាបួនបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ត្រង់ចំនុចផ្លូវលេខ១៩៩កែងផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ ... Read More »
លោកហេង សួរ ផ្ដាំផ្ញើនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រឡប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ លោក ហេង ... Read More »
សាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្មេងទំនើងទាំង២នាក់នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធនិងករណីកាន់ដាវអុកឡុក
ខេត្តស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្មេងទំនើងទាំង២នាក់នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធនិងករណីកាន់ដាវអុកឡុក នៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិត្រោកឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទីយប់ ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ទោះបីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អួតថាខ្លួនជាបញ្ញវ័ន្តសញ្ញាប័ត្រស្រុកបារាំងយ៉ាងណាក្តី ... Read More »
អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា
ភ្នំពេញ៖ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជានិងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានគាំទ្រដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំនៅកម្ពុជា បានរួមគ្នារៀបចំកម្មវិធីផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM)» ជូនដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ។ កម្មវិធីនេះមានការចូលរួមពីមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »