ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរបស់កម្ពុជា ជួបប្រជុំ JBC នៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ ... Read More »

ផ្លូវកៅស៊ូចំនួន៤ខ្សែ ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានរដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អឱ្យល្អប្រសើរឡើងវិញ

ខេត្តកោះកុង៖ ដើម្បីលើកកម្ពស់គុណភាពបម្រើដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព រដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អផ្លូវកៅស៊ូចំនួន៤ខ្សែដែលហួសសុពលភាពប្រើប្រាស់ ឱ្យល្អប្រសើរឡើងវិញ។ បើតាមលោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា ផ្លូវកៅស៊ូ៤ខ្សែដែលនឹងកែលម្អ ... Read More »

Update៖ យុវជនខ្មែរដែលយោធាថៃឃាត់ខ្លួននៅតំបន់បឹងត្រកួន ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុភូមិវិញ

ក្រុងប៉ោយប៉ែត៖ យុវជនខ្មែរម្នាក់ដែលត្រូវយោធាថៃឃាត់ខ្លួន ខណៈចូលទៅកាន់លំនៅដ្ឋានរបស់ខ្លួននៅតំបន់បឹងត្រកួន ត្រូវបានភាគីថៃព្រមដោះលែង និងបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ក្រោយមានការអន្តរាគមន៍ និងស្នើសុំជាផ្លូវការពីអាជ្ញាធរមូលដ្ឋាន តាមរយៈក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ ប្រចាំតំបន់បឹងត្រកួន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ ជនរងគ្រោះមានឈ្មោះ ផល ប៉ោង ... Read More »

នគរបាលក្រុងប៉ៃលិន បង្ក្រាបក្មេងទំនើង១០នាក់ ប្រើកាំបិតនិងដាវ ប្រយុទ្ធគ្នា

ខេត្តប៉ៃលិន ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើង ២ក្រុម បានបង្កហិង្សាដាក់គ្នា ទៅវិញទៅមក កាលពីវេលាម៉ោងប្រហែល០៦ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្រះឈូក ក្បែរដីឡូត៌ ផ្សារបុរសឈ្មោះឈាងអ៊ិត ភូមិប៉ាហ៊ីជើង ... Read More »

កម្ពុជា-សិង្ហបុរី សង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

ភ្នំពេញ៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Vivian ... Read More »

ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ?

ការមកដល់របស់ Liam Rosenior នៅក្លឹប Chelsea ផ្តល់ឱកាសឲ្យគាត់អាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ Premier League សម្រាប់អ្នកគ្រប់គ្រង និងគ្រូបង្វឹកជនជាតិអង់គ្លេស។ ចាប់តាំងពី Premier League ត្រូវបានបង្កើតឡើងប្រហែល 34 ... Read More »

នៅឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ ទទួលសេវារបស់អង្គភាពច្រកចេញចូលតែ មួយតាមប្រព័ន្ធអនឡាញ របស់គេហទំព័ររាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវា របស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ របស់គេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ខណៈក្នុងឆ្នាំ២០២៥កន្លងមករដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ ។ លោក ហុក ហួលីម ... Read More »

នគរបាលស្រុកគងពិសីឃាត់ខ្លួនក្មេងទំនើង៣នាក់បង្ហោះម៉ូតូដោយឃាត់ទុកម៉ូតូរយៈពេល ៣ខែ

ខេត្តកំពង់ស្ពឺ ៖ អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបក្មេងទំនេីងមិនដកដៃ និងការបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ,នគរបាលអធិការដ្ឋាននគរបាលស្រុកគងពិសីបេីកប្រតិបត្ដិការស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ រួចថតរូបបង្អួតសមត្ថកិច្ចតាមរយៈបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី១៣ ខែមករា។ លោកវរសេនីយ៍ឯក ... Read More »

ឃាត់ខ្លួនមនុស្ស៧នាក់ក្នុងករណីបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទជល់មាន់អនឡាញមួយកន្លែងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ប្រភេទជល់មាន់អនឡាញ បង្កប់នៅហាងការហ្វេ មួយកន្លែងដែលបង្កភាពអនាធិបតេយ្យ និងដកហូតសម្ភារៈកំព្យូទ័រ រួមនាំខ្លួនមនុស្ស៧នាក់។ ប្រតិបត្តិការណ៍នេះបានធ្វេីឡេីងនៅល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

កម្លាំងជំនាញនគរបាលស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ១០នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការ ... Read More »

រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយឈរលើមូលដ្ឋានច្បាប់

ភ្នំពេញ៖ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹងសំណួររបស់អ្នកសារពត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា ឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត។ លោកបានថ្លែងថាក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ... Read More »

៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ ៖ ៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា “លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង ... Read More »

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនាំនៃការរីកចម្រើននាពេលអនាគត

ចិន៖ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ការបង្កើតថ្មីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនឹងដឹកនាំនៃការរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យោងតាមការផ្សាយរបស់សារព័ត៌មាន ក្វាងស៊ី បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ នៅក្នុងពិព័រណ៍ចិន-អាស៊ាន និង កិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន លើកទី២២ កន្លងទៅថ្មីៗនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជា”តួឯកសំខាន់”ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយកំពុងតែនាំពិភពលោកទៅកាន់ការរីកចម្រើនថ្មីមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្មាំខាងមុខនេះ។ ... Read More »

ឈើសុក្រំចំនួន២២ដុំត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំចុះបង្ក្រាប

ខេត្តរតនគិរី៖ ឈើសុក្រំចំនួន២២ដុំដែលឈ្មួញដឹកមកសម្រាប់លក់ចែកចាយតាមរោងសិប្បកម្មនានានៅក្នុងក្រុងបានលុងនោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ ចុះចាប់ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីឲ្យធ្វើការបង្ក្រាបបទល្មើសដូចភ្លៀងរលឹម ហើយប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។ ការបង្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ។ ... Read More »

ប្ដីកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រោះភ្លើងប្រច័ណ្ឌ

ខេត្តកំពង់ធំ៖ បុរសជាប្តីបានកាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ... Read More »

ចាប់ខ្លួនបុរសម្នាក់បន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ស្តុបរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទាំងស្ថានភាពស្រវឹងក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX470 កំពុងតែឈប់រងចាំស្តុបក្រហមចំពីក្រោយយ៉ាងពេញទំហឹងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១២ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus ... Read More »

លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) 

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ... Read More »

លោក ឃួង ស្រេង ដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាប់ភ្លាមប្រសិនបើដឹងមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS

ភ្នំពេញ៖ លោកឃួង ស្រេង បានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាប់ភ្លាមប្រសិនបើដឹងមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE ... Read More »

គ្រូធំ Liverpool ថាគាត់នឹងដាក់ក្រុម ខ្លាំងបំផុតដើម្បីយកឈ្នះ Barnsley ក្នុងពានរង្វាន់ FA Cup

អ្នកចាត់ការក្រុម Liverpool លោក Arne Slot នឹងជ្រើសរើសក្រុមខ្លាំងបំផុតរបស់គាត់សម្រាប់ការប្រកួត FA Cup ជុំទី 3 នៅថ្ងៃចន្ទជាមួយនឹងក្រុម Barnsley មកពីក្របខណ្ឌអង់គ្លេសLeague One ខណៈដែលគាត់ព្យាយាមជៀសវាងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលដូចកាលពីរដូវកាលមុនដោយចាញ់ ... Read More »

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ... Read More »

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះមកពិនិត្យទីតាំង និងប្រជុំរៀបចំផែនការត្រៀមក្នុងការពិនិត្យព្យាបាលជំងឺ និងអប់រំសុខភាពជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ

ខេត្តកំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការលេីកកម្ពស់សុខភាពសិស្ស នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអនុវត្តវិធានការគន្លឹះវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ... Read More »

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ឆ្លើយតបចំពោះការរិះគន់ រូបសំណាកព្រះពោធិសត្វលោកេស្វរៈ នៅរង្វង់មូលខេត្តឧត្តរមានជ័យ!

ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការ លោក មាន ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- សៀមត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថាជាមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកឆ្លងដែននៅអាស៊ីដែលមានមន្ត្រីធំៗជាមេក្លោង ... Read More »

ស្លាប់៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកផ្លែឈេីបុករថយន្តធុនធ្ងន់ ដែលឈប់ចតជាយផ្លូវ នៅផ្លូវជាតិលេខ៤ 

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណត់ផ្លូវជាតិលេខ 4 ក្នុងភូមិសាស្ត្រក្រុងកំពង់សោមបណ្ដាលឲ្យមនុស្សបីនាក់បានស្លាប់។ មន្ត្រីនគរបាលក្រុងកំពង់សោមឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣ទៀបភ្លឺ លេីផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩២-១៩៣ ក្នុងភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បើកវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងទប់ស្កាត់អំពើទារុណកម្ម!

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាពដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ... Read More »

ស្គាល់អត្តសញ្ញាណសពបុរសដែលក្មេងៗបង្ហោះខ្លែងប្រទះឃើញក្នុងដីឡូត៍ ខណៈសមត្ថកិច្ចកំពុងវែកមុខឃាតក

ភ្នំពេញ ៖ បុរសម្នាក់ដែលស្លាប់នៅក្នុងដីឡូត៍១កន្លែងស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលក្មេងៗបង្ហោះខ្លែងប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។ តាមរបាយការណ៍នគរបាលបានឲ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះ សុវណ្ណ ... Read More »

Apple នាំមុខទីផ្សារស្មាតហ្វូនពិភពលោកដណ្តើមយកចំណែកទីផ្សារបាន 20% ក្នុងឆ្នាំ 2025

ក្រុមហ៊ុនស្រាវជ្រាវCounterpoint បាននិយាយនៅថ្ងៃចន្ទនេះថា ការនាំចេញស្មាតហ្វូនជាសកលបានកើនឡើង 2% បើប្រៀបធៀបនឹងឆ្នាំមុនក្នុងឆ្នាំ 2025 ដែលត្រូវបានកើនឡើងដោយតម្រូវការកាន់តែខ្លាំង និងសន្ទុះទីផ្សារដែលកំពុងរីកចម្រើនខ្លាំងឡើង ក្នុងប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍ។ ក្រុមហ៊ុន Apple បាននាំមុខទីផ្សារដោយដណ្តើមបានចំណែកទីផ្សារ 20% ដែលជាក្រុមហ៊ុនធំជាងគេក្នុងចំណោមម៉ាកកំពូលទាំងប្រាំ ដែលគាំទ្រដោយតម្រូវការដ៏រឹងមាំនៅក្នុងទីផ្សារកំពុងរីកចម្រើន ... Read More »

ការឡើងទស្សនាលើកំពូលប្រាសាទអង្គរវត្ដ ដែលជាទីដ្ឋានគេជឿថា មានបារមីសក្តិសិទ្ធិ និងមានអ្នកទេសចរគ្រប់ជាតិសាសន៍ទៅគោរពបូជានោះ ត្រូវបានកំណត់ម្ដងត្រឹម ១០០នាក់

ខេត្តសៀមរាប៖ រួតបាកាណ ឬកំពូលប្រាសាទអង្គរវត្ដ ដែលជាទីដ្ឋានគេជឿថា មានបារមីសក្តិសិទ្ធិ និងមានអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជានោះ នៅតែកំណត់ឱ្យឡើងទៅទស្សនាម្ដងមួយរយនាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ដោយក្នុងមួយថ្ងៃមានអ្នកឡើងទៅទស្សនាប្រមាណ៥០០០នាក់។ បើតាមប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក សេង ... Read More »

Update៖ ថៃដោះលែងប្រជានេសាទខ្មែរ៤រូបមកវិញ ក្រោយចាប់ខ្លួនរយៈពេល៦ថ្ងៃ

ខេត្តកោះកុង៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ភាគីថៃបានដោះលែងប្រជានេសាទខ្មែរចំនួន៤រូបមកឱ្យភាគីកម្ពុជាវិញក្រោយចាប់ខ្លួនយកទៅទុកនៅប្រទេសថៃរយៈពេល ៦ ថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកអភិបាលរងខេត្តកោះកុង បានសរសេរដូច្នេះនៅលើគណនីហ្វេសប៊ុកផ្លូវការថា ៖ ... Read More »