ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សម្ដេចធិបតីប្រកាសគ្មានការលើកលែងអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

ខេត្តកំពង់ចាម៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ៖ គ្មានការលើកលែងឡើយ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាការពារនិងអភិរក្សធនធានធម្មជាតិសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធានាដល់សន្ដិសុខស្បៀង។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែកក្កដា រកឃើញយានយន្តល្មើស ចំនួន ៣២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៣គ្រឿង, ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០១ កក្កដា កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៣លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨នាក់ (ស្រី ១នាក់), រងរបួសសរុប ... Read More »

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយប្រជុំបូកសរុបការងារ ប្រចាំខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០២៤ រួមនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆមាសទី១ និងទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ នៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែមិថុនា និងទិសដៅខែកក្កដា ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីអភិរក្សធនធានធម្មជាតិទុកឱ្យកូនចៅជំនាន់ក្រោយ

ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត ... Read More »

រដ្ឋមន្ត្រីក្រសួងការងារអញ្ជើញផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាកម្មវិធីអាទិភាពថ្នាក់ជាតិ​ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែ កក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» ... Read More »

គ្រូបង្វឹកបារាំងមានក្តីបារម្ភក្នុងជំនួបជាមួយបែលហ្ស៊ិកនៅរាត្រីនេះ

គ្រូបង្វឹកលោក Didier Deschamps បាននិយាយនៅមុនការប្រកួតថា ការស៊ុតបាល់បញ្ចូលទីនៅតែជាក្តីបារម្ភសម្រាប់ជម្រើសជាតិបារាំង ខណៈដែលក្រុមប្រកួតប៉ះបែលហ្ស៊ិកក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ European Championship នៅរាត្រីថ្ងៃចន្ទនេះ។ មិនទាន់មានកីឡាករបារាំងណាស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាក៤លើកចុងក្រោយរបស់ពួកគេ ក្រោយការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយកាណាដា និងការប្រកួតក្នុងពូលចំនួន៣ក្នុងប្រទេសអាឡឺម៉ង់ ជាកន្លែងដែលបារាំងបានផ្តួលអូទ្រីសដោយបាល់ចូលទីខ្លួនឯង និងស្មើ ១-០ ... Read More »

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅក្រិច ឈានដល់ថ្ងៃទីពីរ ហើយរាលដាលកាន់តែខ្លាំង

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសក្រិចបាននិងកំពុងទប់ទល់ចំពោះភ្លើងឆេះព្រៃ២កន្លែងនៅក្បែររដ្ឋធានីអាថែន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ចំពេលដែលមានខ្យល់បោកបក់ខ្លាំង ប៉ុន្មានម៉ោងបន្ទាប់ពីអាចគ្រប់គ្រងមិនឱ្យរាលដាលចេញតំបន់ភ្នំមួយក្បែររដ្ឋធានី ក៏ដូចជានៅលើកោះមួយនៃសមុទ្រ Aegean។ ស្របពេលដែលអាកាសធាតុក្តៅ និងមានខ្យល់បោកបក់នៅទូទាំងប្រទេសក្រិច ... Read More »

នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន ពោលជារឿងស្នួលរបស់សង្គមជាតិ ត្រូវមានភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យដល់ឫសគល់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។  នាយឧត្តមសេនីយ៍ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងកសិកម្មបន្តការយកចិត្តទុកដាក់ស្រាវជ្រាវបច្ចេលទេសបង្កាត់បន្តពូជត្រីជិតដាច់ពូជ ដើម្បីបន្តការរីកឡើងចំនួនត្រី ឱ្យបានច្រើន !

ខេត្តកំពង់ចាម ៖ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុង”ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ... Read More »

ការបោះឆ្នោតសភាបារាំងជុំទី១ ៖ គណបក្សស្តាំនិយមទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ

ក្រសួងមហាផ្ទៃបារាំងបានប្រកាសលទ្ធផលនៃការបោះឆ្នោតសភាជុំទីមួយរបស់បារាំងជាមួយនឹងជ័យជម្នះរបស់គណបក្សស្តាំនិយម National Rally (RN) ដែលនាំមុខក្រុមចម្រុះរបស់លោកប្រធានាធិបតី Emmanuel Macron ។ នៅថ្ងៃទី ១ ខែកក្កដា ក្រសួងមហាផ្ទៃបារាំងបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាជុំទី ១ របស់បារាំងជាមួយនឹងជ័យជម្នះរបស់គណបក្សស្តាំនិយម National ... Read More »

រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥-៦ កក្កដា

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។  តបតាមការអញ្ជើញរបស់ លោក ... Read More »

ឃាត់ខ្លួន​ជនសង្ស័យចំនួន០៣នាក់​ ក្រោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ​ ខណៈ​ជនសង្ស័យចំនួន​ ៣នាក់​ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ ។  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ... Read More »

ទីតាំងបាញ់បង្ហោះយានអវកាសប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មដំបូងបង្អស់របស់ប្រទេសចិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបាញ់បង្ហោះ

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី៣០ខែមិថុនា អ្នកសារព័ត៌មានបានទទួលដំណឹងពីទីតាំងបាញ់បង្ហោះយានអវកាសប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនៃខេត្តហៃណានឱ្យដឹងថា ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរ និងជំរុញការវិនិយោគ ពាណិជ្ជកម្ម ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ លោក សាហារូឌីន ប៊ីន អុន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មី ... Read More »

ការកាត់បន្ថយពន្ធរបស់ហ្វីលីពីន បើកឱកាសថ្មីសម្រាប់ការនាំចេញអង្កររបស់វៀតណាម

ប្រភពព័ត៍មានរបស់វៀតណាមបានឲ្យដឹងថា ការកាត់បន្ថយពន្ធនាំចូលអង្កររបស់ប្រទេសហ្វីលីពីននឹងបង្កើតគុណសម្បត្តិកាន់តែច្រើន និងបង្កើនឱកាសសម្រាប់អង្ករវៀតណាមក្នុងការចូលទីផ្សារហ្វីលីពីននៅចុងឆ្នាំនេះ។ ប្រទេសហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក និងជាអ្នកនាំចូលគ្រាប់ធញ្ញជាតិវៀតណាមដ៏ធំបំផុតបានប្រកាសជាផ្លូវការនូវការកាត់បន្ថយពន្ធនាំចូលពី 35% ទៅ 15% ដែលមានប្រសិទ្ធភាពចាប់ពីដើមខែសីហាឆ្នាំនេះ និងមានរយៈពេលរហូតដល់ឆ្នាំ 2028។ នេះអាចត្រូវបានគេមើលឃើញថាជាសកម្មភាពចុងក្រោយរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការដោះស្រាយអតិផរណា ជាពិសេសការកើនឡើងនៃតម្លៃអង្ករនៅលើទីផ្សាររហូតមកដល់ពេលបច្ចុប្បន្ន ក្នុងឆ្នាំនេះ។ ... Read More »

កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ

ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ តួលេខនេះមាន ការកើនឡើងជាង៣៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។   យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុង រយៈពល៦ខែ ... Read More »

តើអុីស្រាអែលត្រូវបានហាមប្រាមពីអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ដែរឬទេ?

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានរិះគន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថា មិនបានរារាំងអ៊ីស្រាអែលពីការចូលរួមក្នុងផងដែរ ដោយសារតែប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន IOC លោក Thomas Bach បានច្រានចោលការទាមទារនេះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង !

ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គម្រោង«ព្រែកជីកហ្វូណនតេជោ» មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។  សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

ថ្ងៃ នេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី   គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ ដូច្នេះ ... Read More »

តម្លៃ ប្រេងឥន្ធនៈ នៅ កម្ពុជា ៖ សាំង ធម្មតា (ឡើងថ្លៃ៥០៛ ) ត្រូវ លក់តម្លៃ ៤,២៥០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ៥០៛)លក់៤,២០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែកក្កដា ឆ្នាំ ២០២៤នេះ!

ភ្នំពេញ ៖ បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹកថ្ងៃ ទី០១ ខែកក្ដដា ឆ្នាំ ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ... Read More »

កាណាដា ៖ ក្រុមហ៊ុនអាកាសចរណ៍ WestJet បានលុបចោលជើងហោះហើរប្រហែល៧០០ ដោយសារការធ្វើកូដកម្មបុគ្គលិកបច្ចេកទេស

យោងតាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ FlightAware ក្រុមហ៊ុនអាកាសចរណ៍ធំទីពីររបស់កាណាដា WestJet បានលុបចោលជើងហោះហើរជាង 70% របស់ខ្លួនកាលពីថ្ងៃទី 30 ខែមិថុនា ដោយសារការធ្វើកូដកម្មរបស់បុគ្គលិកបច្ចេកទេសរបស់ខ្លួន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅមុនថ្ងៃឈប់សម្រាក ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើរក្នុងនិងក្រៅប្រទេសរាប់ម៉ឺននាក់។ ជើងហោះហើរ WestJet ប្រហែល ... Read More »

លោកអភិសន្តិបណ្ឌិត ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ... Read More »

ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ប៉ុនប៉ងលួចទូរស័ព្ទដៃនិងកាបូបលុយ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣:៤៥នាទីទាបភ្លឺ កម្លាំងផ្នែកជំនាញ និងសហការប៉ុស្តិ៍ក្រុម១+២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្សូយ០១នាក់ជាក់ស្ដែងពីបទលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ប៉ុនប៉ងលួចទូរស័ព្ទដៃនិងកាបូបលុយរបស់ជនរងគ្រោះ) ប្រព្រឹត្តបទល្មើសនៅចំណុចបេប៊ីអនឡែត ផ្លូវលេខ២៨៩ ក្រុមទី៦៩ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ចំនួន ៥ ក្នុង “ទិវាមច្ឆជាតិ” លើកទី១៩

ខេត្តកំពង់ចាម ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ... Read More »

បោះឆ្នោតអាមេរិកឆ្នាំ 2024 ៖ គណបក្សប្រជាធិបតេយ្យច្រានចោលលទ្ធភាពនៃការជំនួសលោក Biden

នៅថ្ងៃទី 30 ខែមិថុនា គណបក្សប្រជាធិបតេយ្យឈានមុខគេបានច្រានចោលការជំនួសប្រធានាធិបតីអាមេរិក Joe Biden ជាបេក្ខជនបន្ទាប់ពីការជជែកដេញដោលខ្សោយប្រឆាំងនឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ Donald Trump ។ បន្ទាប់ពីការសម្តែងការជជែកដេញដោលដ៏អាក្រក់របស់លោក Biden មេដឹកនាំគណបក្សប្រជាធិបតេយ្យបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអំពាវនាវឱ្យជ្រើសរើសបេក្ខជនវ័យក្មេងសម្រាប់ការបោះឆ្នោតថ្ងៃទី 5 ខែវិច្ឆិកា។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្ម

ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ៖ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតកម្ម រកទីផ្សាររក្សាលំនឹងតម្លៃកសិផលសំខាន់ក្នុងកម្រិតសមរម្យ ការដាក់ចេញពង្រាយមន្រ្តីកសិកម្មឃុំ ការរក្សាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ... Read More »

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន ៦០ករណី និងសម្រេចអនុញ្ញាតបានចំនួន ៥៤ករណី

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ចាំង សសរពុក បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង ... Read More »

ស្វាគមន៍ដើមខែកក្កដា កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់

សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃចន្ទ ទី១ ខែកក្កដានេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ មួយថ្ងៃបន្ទាប់ពីទីក្រុង ព្យុងយ៉ាងបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ក្រោយការធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំមួយក្នុងប្រទេសកូរ៉េខាងត្បូង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា យោធារបស់ខ្លួនចាប់បានសញ្ញានៃការធ្វើតេស្ដមីស៊ីលចំនួន២គ្រាប់ ដោយមីស៊ីលគ្រាប់ទី១នៅម៉ោង ៥៖០៥នាទីព្រឹក និងគ្រាប់ទី២ ... Read More »

សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី “ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ រួមជាមួយភរិយា ចូលរួមកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ... Read More »