ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »
ព័ត៌មានថ្មី
លោក ហ៊ុន ម៉ានី ៖ ក្រោមយុទ្ធនាការ “ពលរដ្ឋល្អ” ដើម្បីចូលរួមធានានូវយុត្តិធម៌ តម្លាភាព និងធម្មានុរូបភាពនៃការបោះឆ្នោតនាពេលខាងមុខ
ភ្នំពេញ ៖ ដូចសព្វមួយដង សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះ បានរៀបចំវគ្គបណ្តុះបណ្តាល ដល់ជនបង្គោលរាជធានី-ខេត្ត របស់ខ្លួន ត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ អ្នកឆ្លងថ្មី ០១នាក់, អ្នកជាសះស្បើយ ០៣នាក់និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, ឣ្នកជាសះស្បើយ ០៣នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
Chelsea តែងតាំងអតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino ជាអ្នកចាត់ការថ្មី
ក្លិបតោខៀវ Chelsea បានតែងតាំងអតីតគ្រូបង្វឹក Tottenham និង Paris St-Germain លោក Mauricio Pochettino ជាគ្រូបង្វឹកថ្មីជាផ្លូវការ។ បុរសសញ្ជាតិអាហ្សង់ទីនវ័យ៥១ឆ្នាំរូបនេះនឹងចាប់ផ្តើមតួនាទីថ្មីរបស់គាត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ... Read More »
លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក
ភ្នំពេញ ៖ អបអរសាទរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅ់ទីក្រុងឆ្នេរសមុទ្រ Horta ប្រទេសព័រទុយហ្កាល់។ ... Read More »
ទុកម៉ូតូដឹកគោចេញពីក្រោលលាងទឹកត្រឡប់មកវិញបាត់ម៉ូតូ
ខេត្តកណ្ដាល ៖ បុរសម្នាក់ទុកម៉ូតូទុកនៅមុខក្រោលគោដោយជាប់សោនៅនឹងម៉ូតូផង រួចយកគោទៅលាងទឹក លុះត្រឡប់មកវិញ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូយកទៅបាត់ ក៏ផ្អើលឆោឡោដឹងដល់សមត្ថកិច្ចយកបានមកវិញ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧និង២៦នាទី ចំណុចភូមិទន្សាយគាច ... Read More »
ប្រទេសថៃស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ១ លាននាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៣
ភ្ញៀវទេសចរចិនជាង១លាននាក់បានមកលេងប្រទេសថៃក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ចាប់តាំងពីប្រទេសនេះបានបើកដំណើរការជាផ្លូវការបន្ទាប់ពីការរាតត្បាត Covid-19 នៅថ្ងៃទី ៩ ខែមករា។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃទី ២៨ ឧសភាថា ប្រទេសថៃសង្ឃឹមថានឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរចិនចំនួន ... Read More »
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។ សម្តេចតេជោ ហ៊ុនសែន ថ្លែងដូចនេះក្នុង ពិធីសម្ពោធពុទ្ធិកសាកលវិទ្យាល័យព្រះសីហៈមុនីរាជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ... Read More »
🔴ឃើញសំណង់បុរី ( VIP ) ធ្វើឱ្យអតិថិជន ខ្លាចរអា ក្នុងការចំណាយប្រាក់ ទិញផ្ទះល្វែង
ភ្នំពេញ ៖ ពិតណាស់ថា , ប្រជាពលរដ្ឋ ដែលជាអតិថិជនពួកគាត់រកប្រាក់ពិបាកណាស់ សន្សំផង ខ្ចីបុលគេផង ខ្ចីធនាគារផង ដើម្បីទិញផ្ទះល្វែង ឱ្យសមរម្យរស់នៅ ដែលគេច្រើនលើកឡើងថា, សត្វត្រូវមានសំបុក មនុស្សត្រូវមានជម្រក។ ម្ល៉ោះហើយ ... Read More »
Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »
កីឡាការិនី ស្រួង ភាវី ចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន !
ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី ដែលដណ្តើមមេដាយមាស ១គ្រឿង មេដាយសំរិទ្ធ ១គ្រឿង ជូនជាតិ ហើយជាកីឡាការិនី មួយរូប ពោរពេញដោយបេះដូង ស្រឡាញ់ប្រទេសជាតិ ស្រុកកំណើត ... Read More »
ក្រសួងបរិស្ថាន ៖ ចេកជ្វា វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដកស្រង់ចេញផ្សាយពីសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា ថា៖ ចេកជ្វា ចេកគ្រាប់ – Wild starchy banana។ ចេកជ្វា ៖ ជារុក្ខជាតិ ដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ... Read More »
អង្គការសហប្រជាជាតិព្រមានពីគ្រោះទុរ្ភិក្សនៅហៃទី តំបន់ Sahel និងស៊ូដង់
ហានិភ័យនៃវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់កំពុងរីករាលដាល ហើយបាតុភូត El Nino បានធ្វើឱ្យមានការព្រួយបារម្ភអំពីព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងប្រទេសដែលងាយរងគ្រោះនៅជុំវិញពិភពលោក។ អង្គការសហប្រជាជាតិទើបតែដាក់ប្រទេសហៃទី តំបន់ Sahel រួមទាំងប្រទេស Burkina Faso Mali និងស៊ូដង់ ទៅក្នុងបញ្ជីតំបន់ដែលមានការព្រមានអំពីអសន្តិសុខស្បៀងខ្ពស់បំផុត ដែលទាមទារឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់»។ ... Read More »
រថយន្តកូរ៉េបត់កាត់មុខរថយន្តឡង់គ្រីស័រត្រូវរថយន្តឡង់គ្រីស័របុករងការខូចខាត
ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបេីកបរវ៉ាជែងខាងឆ្វេងនៃរថយន្តឡង់គ្រីស័រមួយគ្រឿងហេីយបានបត់ស្តាំកាត់មុខធ្វេីឱ្យរថយន្តឡង់គ្រីស័រចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតហេីយរថយន្តកូរ៉េបានបេីកចូលក្នុងឃ្លាំងបាត់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លេីងឆេះរទះ ខណ្ឌកំបូល។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តឡង់គ្រីស័រ ពណ៌ស (ដោះស្លាកលេខចេញក្រោយកេីតហេតុ)ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង ... Read More »
Bayern Munich បណ្តេញនាយកប្រតិបត្តិ និងនាយកកីឡាចេញ បន្ទាប់ពីក្លិបឈ្នះពាន Bundesliga
ក្លិបបានប្រកាសថា Bayern Munich បានចែកផ្លូវជាមួយនាយកប្រតិបត្តិក្លិបលោក Oliver Kahn និងលោក Hasan Salihamidzic នាយកផ្នែកកីឡាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីពួកគេបានដណ្តើមបានជើងឯក Bundesliga លើកទី១១ជាប់ៗគ្នាក្នុងការប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍។ ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ កំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបវិនាសកម្ម ,បន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ ... Read More »
រូបសំណាករបស់ Marcelo Gallardo វីរបុរសក្លិប River Plate ធ្វើឱ្យមានការចំអកជុំវិញការរចនា
រូបសំណាកយក្សមួយដែលត្រូវបានគេដាក់បង្ហាញក្នុងប្រទេសអាហ្សង់ទីនរបស់វីរបុរសក្លិប River Plate លោក Marcelo Gallardo បានបង្កឱ្យមានការចំអកក្នុងចំណោមអ្នកគាំទ្រដោយសារតែមានលក្ខណៈមិនសមរម្យមួយគឺកន្លែងខាងមុខខោជាកន្លែងសំខាន់បែរជាធ្វើពកចេញចំប្រដាប់ភេទ។ រូបសំណាកធ្វើពីសំរិទ្ធកម្ពស់៨ម៉ែត្ររបស់លោក Gallardo អាយុ៤៧ឆ្នាំដែលឈរនៅខាងក្រៅពហុកីឡដ្ឋាន Monumental របស់ក្លិបបានបំផុសគំនិតជាច្រើននៅលើអុីនធើណេត។ ជាងចម្លាក់លោកស្រី Mercedes Savall ... Read More »
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »
សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងបានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី២៩ ឧសភាម្សិលមិញនេះ!
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៦នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ។ ... Read More »
មនុស្សស្លាប់ ៥នាក់ និងរបួស ១១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈយានយន្តល្មើសចំនួន ១៤គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី២៩ ឧសភាម្សិលមិញ!
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៤នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ... Read More »
លោក Allegri ថា អនាគតរបស់គាត់នៅ Juventus នឹងត្រូវសម្រេចបន្ទាប់ពីរដូវកាលនេះចប់
អ្នកចាត់ការក្លិប Juventus លោក Massimiliano Allegri បាននិយាយថាអនាគតរបស់គាត់នៅក្លិបនឹងមានភាពច្បាស់លាស់ លុះត្រាតែបញ្ចប់រដូវកាលនេះ ដោយក្រុមស្ទើរតែប្រាកដក្នុងចិត្តថានឹងបញ្ចប់ ការមិនបានលេងក្របខ័ណ្ឌ Champions League បន្ទាប់ពីពិន័យកាត់១០ពិន្ទុ។ ក្លិបត្រូវបានកាត់ពិន្ទុក្នុងក្របខ័ណ្ឌ Serie A ... Read More »
លោក នេត្រ ភក្ត្រា ៖ ទើបទទួលបានរូបភាពសត្វកែះ ដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សកម្ពុជា
ភ្នំពេញ៖ រូបភាពទើបទទួលបានពីមន្ត្រីនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សកម្ពុជា គឺសត្វកែះ ដែលជាប្រភេទសត្វកម្រជិតផុតពូជ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ នេះបេីយោងតាមប្រភពព័ត៌មានពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ... Read More »
ក្រសួងធនធានទឹក ៖ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ
ភ្នំពេញ ៖ មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ ... Read More »
រថយន្តស្តារិចបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តស្តារិចមួយគ្រឿងម្ចាស់បេីកលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅមុខស្ថានទូតវៀតណាម តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ស្ពឺ2B-6286 ... Read More »
រថយន្តALPHARDបុកម៉ូតូធុនធំបណ្ដាលឱ្យដាច់កង់ក្រោយខ្ទាតចេញពីតួ និងរងរបួសធ្ងន់បុរសម្នាក់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿងជ្រុលចង្កូតទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូដាច់កង់ខាងក្រោយខ្ទាតចេញពីតួជាច្រើនម៉ែត្រ និងរងរបួសធ្ងន់បុរសអ្នកបើកម៉ូតូ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម ក្បែរនឹងផ្សារបឹងបៃតង ស្ថិតក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »
ជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន
ភ្នំពេញ ៖ តបតាមសំណើរបស់ លោក វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី (VOLODY MYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »
ទីក្រុងប៉េកាំងជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការរឹតបន្តឹងការនាំចេញបន្ទះឈីប
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៩ខែឧសភាបានផ្សាយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការគ្រប់គ្រងការនាំចេញឧបករណ៍អេឡិចត្រូនិកសឺមីកុងឌុចទ័រ (semiconductor) ដោយហៅទង្វើនេះថាជា «ការប្រព្រឹត្តខុស» ដែល «បំពានយ៉ាងធ្ងន់ធ្ងរ» ... Read More »
ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះនឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ... Read More »
នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង
ខេត្តកំពត ៖ កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង។ នេះជាប្រសាសន៍ របស់ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច