ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រោយ​ឃាត់ខ្លួនលោកស្រី ឈឹ​ម វ​ត្តី ម្ចាស់​ហាង​សម្អាងការ​លុ​ច្ស និងកូនស្រី​ បញ្ជូនទៅ​តុលាការ​ពេល​ព្រឹក​,​ នៅ​រសៀល​​ដោះលែង​លោកស្រី​ឲ្យនៅ​ក្រៅ​ឃុំ​ ខណៈ​កូនស្រី​ត្រូវ​​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​

ភ្នំពេញ៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ​កាលពីព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​ បានចាប់ឃាត់ខ្លួនបញ្ជូន​លោកស្រី ឈឹ​ម វ​ត្តី​ ម្ចាស់​ហាង​សម្អាងការ​លុ​ច្ស និង​ជាហាង​កែ​សម្ផស្ស​ល្បី​មួយ​នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​កូនស្រី ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ពាក់ព័ន្ធ​ករណី​ឆបោក​.​ទិញ​លក់​ដី​ខ្យល់។ យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ ... Read More »

រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ដល់ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកមានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ផ្សារដើមគនិងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឲ្យបានជ្រាបថាៈ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលស្ថិតនៅសាលាបឋមសិក្សាបឹងសាឡាង និងត្រូវបិទបញ្ចប់នៅវេលាម៉ោង… ១៦ និង ៣០នាទី ថ្ងៃទី០១ ... Read More »

ជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តបុកចូលកៀបជាប់ក្រោមរថយន្ត

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាំងបំពានភ្លេីងស្តុបត្រូវបានរថយន្តបុកកៀបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យរងការខូចខាតសំណាងរបួសស្រាល។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សុី ភូមិ ក្បាលដំរី២ ... Read More »

បុរសចំណាស់ម្នាក់តូចចិត្តប្រពន្ធមិនឱ្យផឹកស្រាគិតខ្លីចង.កសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកភូមិក៏ដូចជាក្រុមគ្រួសារបន្ទាប់ពីប្រទះឃើញបុរសជាប្ដីបានចង.កសម្លាប់ខ្លួនក្រោមដើមប្រេងខ្យល់ខាងក្រោយផ្ទះកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ស្ថិតនៅចំណុចក្នុងភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល។ យោងតាមសមត្ថកិច្ចនគរបាលស្រុកឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉ែន ថាន អាយុ៥៤ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។ បើតាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថាមិនគួរឡើយប្ដីរបស់គាត់គិតខ្លីបែបនេះសោះ ខណៈគ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចដោយមិនឲ្យផឹកស្រាច្រើនពេកនិងជួយគិតគូរធ្វើការងារផ្ទះសម្បែងផង ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែដើរទៅខាងក្រោយផ្ទះយកក្រមាចង.កនឹងដើមប្រេងខ្យល់បង្កការភ្ញាក់ផ្អើលតែម្ដង។ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថាបន្ទាប់ពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយករណីចង.កប្រាកដមែនមិនមានអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ។ ក្រោយមកសពបុរសខាងលើសមត្ថកិច្ចបានប្រគល់ឱ្យ ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ ... Read More »

គិតខ្លីណាស់ មិនគួរណានារីវ័យក្មេងបញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.ក

ខេត្តឧ​ត្ត​រ​មានជ័យ ៖ ​នារីពេញក្រមុំម្នាក់មិនដឹងជាមានរឿងហេតុអីមានគំនិតខ្លីបានធ្វើអត្តឃាតបញ្ចប់ជីវិតដោយវិធីចង.កស្លាប់ចោលឪពុកម្តាយ បងប្អូនទាំងវ័យនៅក្មេងខ្ចី។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៧និង​១៥​នាទីយប់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​គគី​រ កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ ​ ... Read More »

ជនមិនស្គាល់មុខមួយក្រុម ចូលលួចកាប់ឈើគ្រញូង មួយដើមក្នុងតំបន់អង្គររួចគេចខ្លួនបាត់

ខេត្តសៀមរាប៖ ឈើគ្រញូងមួយដើមទំហំជិតមួយអោបកូនក្មេង ត្រូវជនមិនស្គាល់មុខមួយក្រុមចូលទៅលួចកាប់នៅក្នុងតំបន់អង្គរបម្រុងដឹកចេញតែត្រូវសមត្ថកិច្ចដឹងទៅទប់ស្កាត់ទាន់ហើយជនសង្ស័យរត់គេចបាត់អស់។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២១នេះ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរបានឲ្យដឹងថា ឈើគ្រញូងខាងលើក្រោយកាប់ផ្តួលរួចត្រូវជនសង្ស័យកាត់ជាកង់ៗមានមុខកាត់ទំហំ០,២០ម៉ែត្រគុណនឹងមួយម៉ែត្រ ចំនួនមួយដុំ ,០,២០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ចំនួនមួយដុំនិង០,១០ម៉ែត្រគុណនឹង១,៥០ ម៉ែត្រមួយដុំ ... Read More »

ក្រសួងធនធានទឹក ៖ ក្នុងមួយសប្ដាហ៍ទៅមុខនេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី២ – ៨ ខែមិថុនា ឆ្នាំ២០២១ ) របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ... Read More »

កូវីដ-១៩ នៅច្រើនកន្លែង ! រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម៖ ១- ក្រុងព្រៃវែង ... Read More »

លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​​ពោធិ៍សែនជ័យ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិតដែលមកទទួលបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម   នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា  នាយកវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិ​បាល ជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ  ... Read More »

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា

ភ្នំពេញ៖ ថ្ងៃនេះជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ ជារៀងរាល់ឆ្នាំកម្ពុជារួមនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ តែងប្រារព្ធពិធីមីទ្ទីងក្នុងទ្រង់ទ្រាយធំនៅគ្រប់កន្លែង ដើម្បីចូលរួមអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺរាតត្បាតកូវីដ-១៩ បានរារាំងមិនឱ្យយើងអាចប្រារព្ធពិធីជួបគ្នាដូចសព្វដងនោះទេ។ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព ... Read More »

ជនជាតិចិនស្រវឹងបើករថយន្តលឿនបុកលូទុកចោលតាមចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាត តែសំណាងមិនរបួសមនុស្ស

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តToyota Prius មួយគ្រឿងក្នុងស្ថានភាពស្រវឹងខ្លាំងបានជ្រុលចង្កូតទៅបុកលូចំនួន២កង់ដែលគេទុកចោលតាមចិញ្ចើមផ្លូវបណ្ដាលឱ្យបែកបាក់ រីឯរថយន្តខូចផ្នែកខាងមុខទៅលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ នៅចំណុចមុខរោងចក្រទឹកដោះគោ តាមបណ្ដោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តToyota ... Read More »

លោក ឃួង ស្រេង ច្រានចោលព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈដែលអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩

       ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថានឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ-១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះហាក់មានការកើនឡើង។     ... Read More »

រថយន្តកុងតឺន័របេីកថយចូលឃ្លាំងមិនប្រយ័ត្នជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ទ្រេតមួយដេីម

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿងថយក្រោយចូលឃ្លាំង​មិនប្រយ័ត្ន​ បានជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមនៅចិញ្ចើមផ្លូវបណ្ដាលឲ្យទ្រេត​ កាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៣ កែងនិងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ... Read More »

រថយន្តដឹកប្រេងធុនធំបើកមិនប្រយ័ត្នជ្រុលធ្លាក់ត្រាំទឹកប្រឡាយទាំងយប់

ភ្នំពេញ ៖ រថយន្តដឹកប្រេងធុនធំមួយគ្រឿង បានបើករេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ តែសំណាងល្អមិនមានជាការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ។  ​  គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ... Read More »

សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុនសែន ក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G ) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ សុន្ទរកថាទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឱកាសក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G ) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ... Read More »

ច្បាស់ហើយតារាសម្តែង និងជាកីឡាករល្បីល្បាញ Antoine Pinto គឺជាចៅប្រុសអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាសោះ

មុននេះប៉ុន្មានថ្ងៃស្រាប់តែលេចចេញដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រតារាសម្តែង និងជាកីឡាករប្រដាល់ល្បីនៅប្រទេសថៃ លោក  Antoine Pinto បានទម្លាយថាខ្លួនជាកូនកាត់បារាំងខ្មែរ ពោលគឺលោកមានមា្តយជាកូនកាត់ខ្មែរបារាំងនោះ។ កាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺនៅថ្ងៃទី៣១ ខែឧសភានេះគឺលោកបានបង្ហាញមុខ និងអត្តសញ្ញាណរបស់ជីតាលោកហើយនោះគឺលោក លន់ ណុនជាអតីតមន្ត្រីយោធាជាន់ខ្ពស់ ក្នុងរបបសាធារណរដ្ឋខ្មែរ និងជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃកម្ពុជាតែម្តង។  យោងតាម ... Read More »

យប់ថ្ងៃទី៣១ខែឧសភា ទីក្រុងហ៊ូជីមិញរកឃើញករណីឆ្លងកូវីដ-១៩ចំនួន៥១នាក់

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង ទីក្រុងហ៊ូជីមិញ HCDC បានបញ្ជាក់ថា គិតដល់យប់ថ្ងៃទី៣១ខែឧសភា មានមនុស្ស៥៥នាក់ចូលរួមក្នុងពិធីសាសនា នៅក្នុងការរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៤០នាក់ នៅ Go Vap។ នៅក្នុងទីតាំងនេះបានឆ្លងរាលដាលដល់មនុស្ស១៥១នាក់ ផ្សេងទៀត ដែលឆ្លងចេញពីតំបន់នេះ ។ ក្រៅពីនេះទីតាំងខាងលើក៏បានជាប់ពាក់ព័ន្ធនឹងការឆ្លងនៅខេត្ត ... Read More »

លោកអភិបាលក្រុងស្វាយរៀងដឹកនាំក្រុមការងារ ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ... Read More »

ឆេះរថយន្តសាំយ៉ុងមួួយគ្រឿងយ៉ាងសន្ធោសន្ធៅគ្មានសល់សង្ស័យធ្វេីដំណេីរឆ្ងាយពេក

ភ្នំពេញ​៖​ រថយន្តសាំយ៉ុងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​គ្មានសល់សង្ស័យធ្វេីដំណេីរឆ្ងាយពេកខណៈឈប់ចតមួយសន្ទុះក៏ផ្ទុះចេញភ្លើងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ៣១​ ខែឧសភា​ ឆ្នាំ២០២១​ នៅខាងលិចសួនវឌ្ឍនៈ​ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង)​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ ។  ​      តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុង​ ... Read More »

ចិនបានអនុញ្ញាតឲ្យគូស្វាមីភរិយាមានសិទ្ធិបង្កើតកូន៣នាក់

កាលពីមុនចិនអនុញ្ញាតឲ្យបង្កើតកូនបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែគោលនយោបាយបែបនោះបានធ្វើឲ្យចិនធ្លាក់ចុះយ៉ាងខ្លាំង លើគ្រប់វិស័យទាំងវិស័យយោធា និងសេដ្ឋកិច្ចជាតិ ។ ក្រោយមកចិនក៏បានសម្រេចលុបច្បាប់មានកូនតែមួយ ហើយពេលនេះក៏បានអនុញ្ញាតឲ្យបង្កើតកូនបានដល់ទៅ៣នាក់។ រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយប្តីមួយប្រពន្ធមួយ ហើយមានកូន៣នាក់ ។ សារព័ត៌មានស៊ីនហួរ បានដកស្រង់របាយការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការបក្សកុម្មុយនិស្តចិន ដឹកនាំដោយប្រធានាធិបតីស៊ី ជីនពីង នាថ្ងៃទី៣១ខែឧសភាថា ... Read More »

មួយសប្ដាហ៍ចុងក្រោយនេះ ! ខណ្ឌ ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេរួមមានរហូត ៥ខណ្ឌ នៅរាជធានីភ្នំពេញ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,មួយសប្ដាហ៍ចុងក្រោយនេះ ! ខណ្ឌ ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេរួមមានរហូត ៥ខណ្ឌ នៅរាជធានីភ្នំពេញ ! ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

វាយប្រហារ២លើកនៅសាធារណរដ្ឋកុងហ្គោស្លាប់៣៩នាក់

មន្ត្រីសាធារណរដ្ឋកុងហ្គោ បានចោទប្រកាន់ក្រុមអ៊ីស្លាមជ្រុលនិយម បើកការវាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់។ ក្រុមនេះក៏ទទួលរងការចោទប្រកាន់វាយប្រហារជាច្រើនករណីក្នុងរយៈពេល១៨ខែកន្លងមក។ ចាប់តាំងពីដើមឆ្នាំ២០២១មកទល់ពេលនេះ មានមនុស្សរាប់រយនាក់ស្លាប់ ដោយការវាយប្រហារ។ តាមការលើកឡើងរបស់ ក្រុមសន្តិសុខ Kivu (KST) នៅថ្ងៃទី ... Read More »

អតិថិជន លោកស៊ុន សុភ័ន្ត​ សម្រេច​ប្តឹងក្រុមហ៊ុន​ SMART ចោទប្រកាន់​ថាលួចលក់លេខទូរស័ព្ទគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ​ ឲ្យទៅបុគ្គលផ្សេងទៀតទាំងបំពាន

ភ្នំពេញ៖ លោកសុន សុភ័ន្ត​ ដែល​ជាអតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន​ SMART ​(ស៉ឹម​កាត​)​ បានសម្រេច​ដាក់ពាក្យប្តឹងទៅ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត(SMART) ថា៖​ បានលួចលក់លេខទូរស័ព្ទរបស់គាត់​ ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀត ដែលមិនមែនជាម្ចាស់កម្មសិទ្ធផ្ទាល់យកទៅប្រើប្រាស់ផ្ទុយពីច្បាប់ ហើយធ្វើទាំងបំពានអតិថិជន។ ចំពោះ​ការលើកឡើង​បែបនេះ​របស់លោក​ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសណ្តាប់ធ្នាប់ តាមច្រាំងទន្លេ ផ្លូវថ្នល់ សួនច្បារសាធារណៈ

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងក្រោមឱវាទចុះរៀបចំ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង និងបាញ់ទឹកលាងសម្អាតតាមច្រាំងទន្លេ ,ផ្លូវថ្នល់ សួនច្បារសាធារណៈ ផងដែរ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៣១ ... Read More »

បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈ Video Conference ... Read More »

ពិតជាសាហាវណាស់បីនាក់ឪពុកនិងកូន ដាច់ចិត្តសម្លាប់មនុស្សព្រោះតែខឹង ជនរងគ្រោះអុកឡុកដេញវាយសត្វពពែប្រាប់មិនស្តាប់

ខេត្តស្ទឹងត្រែង៖ ទីបំផុតឃាតក ៣នាក់ឪពុកនិងកូនៗ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពសម្លាប់យុវជនម្នាក់ស្លាប់ កាលពីវេលាម៉ោង២០៖១៨នាទី ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១ នៅចំណុចទំនប់អូរពូក ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅថ្ងៃទី៣១ ខែឧសភា ... Read More »

លោកប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានចុះជួយឧបត្ថម្ភសង្កាត់គយត្របែក ប្រគល់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ៨គ្រួសារ ដែលជាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនត្រូវបានលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក បានយកមកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន០៨គ្រួសារ ដើម្បីជួយសម្រាលបន្ទុក កំឡុងពេលជាប់ធ្វើចត្តាឡីស័ក។ ការប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនបានធ្វើឡើងនារសៀលថ្ងៃចន្ទ ៥រោច ខែជេស្ឋ ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រនៅកូឡុំប៊ី ប៉ូលិស៥នាក់ស្លាប់

ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានប្រកាសថា មានប៉ូលិស៥នាក់ស្លាប់ ក្នុងករណីគ្រោះធ្នាក់ធា្លក់ឧទ្ធម្ភាគចក្រ នៅក្នុងស្រុក Cantagolloភាគខាងត្បូង ខេត្ត Bolivar នៅថ្ងៃទី ៣០ខែឧសភា។ ពេលនេះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់។ នៅលើបណ្តាញសង្គម ... Read More »

បញ្ចៀសពាក្យរិះគន់ចាយតែលុយប្រពន្ធ យុទ្ធ ឋានៈ ទម្លាយកាដូគ្រឿងពេជ្រជូនសូដា នីតា

   ភ្នំពេញ៖ ចំណងស្នេហារវាងអ្នកសិល្បៈដូចគ្នាលោក  យុទ្ធ ឋានៈ និងសូដា នីតា ត្រូវបានទម្លាយឡើងក្នុងអំឡុងខែតុលាឆ្នាំ២២០ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាមួយរយៈ។ ខាងប្រុសធ្លាប់លើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។ ពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីដើមខែមីនាឆ្នាំ២០២១នេះ។    ... Read More »

អ្នកមានជីវភាពក្រីក្រខ្វះខាត២គ្រួសារដែលរស់នៅក្នុងសង្កាត់ព្រៃឆ្លាក់ទទួលអំណោយពីសប្បុរសជនរស់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានបន្តផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពចំនួន២គ្រួសារក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងនារសៀល ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ លោក ណានចាន់មករា បម្រើការងារនៅ មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានចុះសួរសុខទុក្ខនិងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាសម្រាប់ដោះស្រាយជីវភាពមានឈ្មោះ យូ ស៊ីណា ភេទស្រីអាយុ៥៧ឆ្នាំដែលមានសមាជិក៧នាក់ និងឈ្មោះ សួស សារ៉ន ភេទស្រីអាយុ៦៨ឆ្នាំមានសមាជិក៥នាក់ដែល រស់នៅក្នុងភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។ ... Read More »