ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈនិងថវិកាដល់សាលាពលទាហានទី៥

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »

រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយទួលពង្រ២ ប្រវែងជាង៦គីឡូម៉ែត្រដើម្បីរំដោះទឹកចេញពីភូមិឋានពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានី

ភ្នំពេញ៖ ដើម្បីរំដោះនូវការលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ។ ការងារស្ដារប្រឡាយនេះនៅតែធ្វើបន្តបើទោះបីរាជធានីភ្នំពេញបាននិងកំពុងទប់ស្កាត់និងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ។    លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ខែមិថុនានេះថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក ... Read More »

បើករថយន្តស៊េរីទំនើបBMWគេចពីម៉ូតូជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ

        ភ្នំពេញ ៖ យុវជនម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក BMWក្នុងល្បឿនលឿនគេចពីម៉ូតូជ្រុលចង្កូតទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ជនជាតិវៀតណាម៥នាក់ ពាក់ព័ន្ធករណី​លួចឆ្លងដែនខុសច្បាប់​ ត្រៀមបណ្ដេញចេញពីកម្ពុជា

ខេត្ត​ប៉ៃលិន ​៖ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ​ បានបញ្ជូន​ជនជាតិវៀតណាម៥នាក់ ទៅនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅខេត្តសៀមរាប​ ដែលជាកន្លែងត្រៀមបណ្ដេញចេញពីកម្ពុជា ក្រោយមន្រ្តីជំនាញចាប់ឃាត់ខ្លួនពីបទលួចឆ្លងដែនដោយខុសច្បាប់កាលពីពេលកន្លងទៅ។បើតាមស្នងការនគរបាលខេត្ដប៉ៃលិន លោកឧត្តមសេនីយ៍ទោ ... Read More »

ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ផ្សាភ្ជាប់ជាមួយការការពារកូវីដ-​១៩ សម្រាប់ប្រជាជនខ្មែរនៅវៀតណាម

អាចនិយាយបានថា រយៈពេលកន្លងមក តំបន់ជនបទដែលខ្មែររស់នៅនិងរកស៊ីកំពុងត្រូវបានផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លូវលំដី ត្រូវបានជំនួសដោយផ្លូវក្រាលកៅស៊ូ ផ្ទះថ្មថ្មីៗជាច្រើនបានដុះឡើង។ ការផ្លាស់ប្តូរនៅតាមភូមិស្រុក បានបង្ហាញថាជីវិត រស់នៅបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះប្រជាជនខ្មែរនៅប្រទេសវៀតណាមមានភាពរុងរឿងនិងកក់ក្តៅ។ -ជីវិតរស់នៅរបស់ពលរដ្ឋខ្មែរផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ យោងតាមប្រធានគណៈកម្មាធិការជនជាតិភាគតិចខេត្តវិញឡុង ថាច់យឿង បានអោយដឹងថាខេត្តបានអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់រដ្ឋាភិបាលមជ្ឈិមនិងមូលដ្ឋាន ដើម្បីកែលម្អជីវភាពរស់នៅ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Heang Jiang អគ្គនាយកថ្មី ក្រុមហ៊ុន Cambodia Digital TV ខេត្តយូណាន់ ប្រទេសចិន

ភ្នំពេញ៖ ក្នុងឱកាសដែលត្រូវមកបំពេញភារកិច្ចថ្មី ជាអគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ CDTV ប្រទេសចិន ប្រចាំកម្ពុជា លោក Heang Jian បានអញ្ជើញចូលជួប សម្តែងការគួរសមនិងស្នើសុំជាមតិណែនាំពីលោក ... Read More »

ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ២គ្រឿងនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងមនុស្សប្រុសស្រីពីរនាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទៅចោមរោមមើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៩នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រ ១៣០និង១៣១ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។   សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ប្រាក់ វណ្ណណេត  ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់

ខេត្តកំពង់ចាម៖ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០៥នាក់ ស្រុកជើងព្រៃ ១៦នាក់ ... Read More »

ប្រភពនៃទិវាកុមារអន្តរជាតិ១មិថុនា

នៅថ្ងៃទី ១ខែមិថុនា គឺជាទិវាកុមារអន្តរជាតិ ដែលមនុស្សទាំងឡាយនៅលើពិភពលោកបានដឹងយ៉ាងច្បាស់ពីថ្ងៃនេះ ប៉ុន្តែមានមនុស្សជាច្រើនមិនដឹងពីប្រភពនៃទិវាកុមារអន្តរជាតិនោះឡើយ។ នៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ១៩៤២ កម្លាំងទាហានណាហ្សុីអាល្លឺម៉ង់ បានឡោមព័ទ្ធភូមិ Lidice ពេលនេះជាសាធារណរដ្ឋឆេក ដោយបានចាប់ខ្លួនបុរស១៧៣នាក់ ជាមួយស្ត្រីនិងកុមារ១៩៦នាក់។ ក្រោយការសម្លាប់មនុស្ស៦៦នាក់ រួចមកក្រុមណាហ្សីុបានបញ្ជូនកុមារ ១០៤នាក់ទៅកាន់ជំរំ ... Read More »

ក្រសួងពាណិជ្ជកម្ម​៖​ តម្លៃ​សាំង ៣៨០០រៀលដដែល​ ខណៈប្រេងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល

ភ្នំពេញ​៖​ បេីយោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​ នៅថ្ងៃអង្គារ​ទី០១​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ ស្តីពីតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ។ នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ តម្លៃប្រេងឥន្ធនៈពីថ្ងៃទី១-១៥ ខែមិថុនា ឆ្នាំ២០២១ – សាំង = ៣៨០០៛ ... Read More »

Zinedine Zidane ចាកចេញពី Real Madrid ព្រោះក្លិបលែងមានជំនឿលើគាត់ទៀតហើយ

លោក Zinedine Zidane មានប្រសាសន៍ថា គាត់បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Real Madrid ដោយសារតែគាត់មានអារម្មណ៍ថា ក្លិបលែងមានជំនឿលើគាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាកចេញពីក្លិប ... Read More »

រដ្ឋបាលខេត្តតាកែវ៖ ក្រោយរកឃើញអ្នកជំងឺកូវីដ-១៩​ ឆ្លងថ្មី​ ចំនួន​ ៥០នាក់​ បានបង្ហាញអត្តសញ្ញាណ

ខេត្ត​តាកែវ​៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសបង្ហាញពីអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៥០នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះភាគច្រើនជាអាជីវករផ្សារ។ នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ... Read More »

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់ការលើកទឹកចិត្ដកុមារកំព្រានៅមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនាខួបលើកទី៧២ និងលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ... Read More »

ប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់និងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍

ខេត្តស្វាយរៀង៖ លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់ ក្រុងស្វាយរៀងនិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ដើម្បីចាត់ចែងដោះស្រាយជូនគ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។   ការប្រគល់គ្រឿងឧបភោគបរិភោគនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ដោយមានការចូលរួមពីសំណាក់លោកហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់និងលោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ជាច្រើនរូបផងដែរ។   លោក ... Read More »

បន្ទាប់ពីរងចាំអស់រយៈពេលជាង១ឆ្នាំ, ពលរដ្ឋរងគ្រោះជាង២៦៥គ្រួសារ ក្នុងឃុំចំនួនពីរ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានយុត្តិធម៌ ក្រោយមានការជួយអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន

ខេត្តកំពង់ធំ ៖ ករណីខ្លះភាពអយុត្តិធម៌នៅក្នុងសង្គម តែងតែកើតមាននៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារអ្នកមានអំណាច អ្នកអន្តរាគមន៍ គួបផ្សំនឹងអាជ្ញាធររួមទាំងមន្ត្រីច្បាប់ខ្លះយកលុយជាធំ មិនបានគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សូមជួយអបអរសាទរប្រជាពលរដ្ឋផងដែរ ! បន្ទាប់ពីរងចាំអស់រយៈពេលជាង១ឆ្នាំ, ពលរដ្ឋរងគ្រោះជាង២៦៥គ្រួសារ ក្នុងឃុំចំនួនពីរ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

ក្រសួងសុខាភិបាល ​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦១៦នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៧៥៣នាក់​ និងអ្នក​ស្លាប់​ ៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃអង្គារទី១ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៦១៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៥៣នាក់ និងករណីស្លាប់​ ០៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

កម្លាំងទាហានមីយ៉ាន់ម៉ា វាយប្រហារតាមដានអាកាសទៅលើទីតាំងទាហានក្រុមប្រឆាំង

កម្លាំងទាហានមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមដែនអាកាសនិងដែនគោកទៅលើទីតាំងកម្លាំងទាហានប្រឆាំងនឹងរដ្ឋប្រហារ បណ្តាលឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១ខែមិថុនា បានផ្សាយថា ការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនឹងទាហានក្រុមប្រឆាំងកើតឡើងនៅថ្ងៃទី ៣១ខែឧសភា ស្ថិតនៅក្នុងរដ្ឋ Kayah ជាប់ព្រំដែនប្រទេសថៃ ។ កម្លាំងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបាញ់កាំភ្លើងធំចេញពីស្រុក ... Read More »

ហ្វីលីពីន៖​ ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន​ និងបន្តបិទខ្ទប់រដ្ឋធានីម៉ានីល​ ដើម្បីទប់ស្កាត់​ COVID-19

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ​នៅព្រឹក​ថ្ងៃអង្គារទី១ ខែមិថុនា ឆ្នាំ២០២១នេះថា៖​​ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញនេះ​ បានប្រកាសសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង ... Read More »

រថយន្តកុងតឺន័របុកជាមួយម៉ូតូបញ្ច្រាសគ្នាស្លាប់កម្មករម្នាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរសកម្មករម្នាក់បានស្លាប់ភ្លាមនៅកន្លែងខណ:ជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តកុងតឺន័រនិងម៉ូតូបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២៨នាទីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ០១គីឡូម៉ែត្រលេខ ១២៣និង១២៤ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ឡឹក គង់សុភ័ក្រ្ក ... Read More »

Daniil Medvedev ទទួលបានជ័យជម្នះដំបូងនៅ French Open ២០២១

កីឡាករវាយតឺន្នីសលំដាប់ទី២របស់រុស្ស៊ី Daniil Medvedev បានបង្ហាញភាពកក់ក្តៅរបស់ខ្លួនភាពវេទនារបស់ខ្លួននៅឯ French Open នៅពេលដែលគាត់បានផ្តួល Alexander Bublik សម្រាប់ជ័យជម្នះលើកដំបូងរបស់គាត់លើដីឥដ្ឋ Roland Garros ។ កីឡាករវ័យ២៥ឆ្នាំ Medvedev ... Read More »

ការប្រកួតពានរង្វាន់ Copa America ត្រូវផ្អាកដោយគ្មានម្ចាស់ផ្ទះ បន្ទាប់ពីអាហ្សង់ទីនបានដកចេញ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ទ្វីបអាមេរិកឡាទីន ដែលគេហៅថា“Copa America” ឆ្នាំ២០២១ ត្រូវបានផ្អាកទុកចោលដោយគ្មានម្ចាស់ផ្ទះតិចជាង២សប្តាហ៍មុនពេលចាប់ផ្តើម បន្ទាប់ពីប្រទេសអាហ្សង់ទីនត្រូវបានដកចេញពីការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ដើមឡើយអាហ្សង់ទីនត្រូវបានគេកំណត់ឲ្យធ្វើជាសហម្ចាស់ផ្ទះជាមួយកូឡុំប៊ីដែលត្រូវបានដកចេញនៅថ្ងៃទី២០ ខែឧសភាបន្ទាប់ពីមានការតវ៉ានៅក្នុងប្រទេស។ សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (Conmebol) បានឲ្យដឹងថាអាហ្សង់ទីនត្រូវបានដកចេញដោយសារតែស្ថានភាពបច្ចុប្បន្នមិនមានភាពនឹងនរ ... Read More »

Barcelona ចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Sergio Aguero ក្នុងកិច្ចសន្យា២ឆ្នាំជាផ្លូវការហើយ

ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នឹងចូលរួមជាមួយក្លិប Barcelona ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី៣១ ខែឧសភា។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានចាកចេញពី ... Read More »

ពុទ្ធោគ្រឿងញៀនជាង១០០គីឡូក្រាមបម្រុងឆ្លងដែនត្រូវបានកម្លាំងជំនាញបង្ក្រាបនិងរឹបអូស

ខេត្តកណ្តាល ៖ សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជាង ១០០គីឡូក្រាម។  គួរបញ្ជាក់ថានៅថ្ងៃទី ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនាំកូនស្រីគេចេញពីផ្ទះទៅធ្វើស្រីឡង់សេស្រាបៀរនិងជួញដូរផ្លូវភេទ

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលយុត្តិធម៌ខេត្តព្រះវិហារបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២នាក់ ពាក់ព័ន្ធករណីនាំកូនស្រីគេចេញពីផ្ទះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ម្សិលមុិញនេះ។ មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តព្រះវិហារ បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចការិយាល័យមួយនេះបានទទួលបណ្តឹងពីឈ្មោះ ស៊ឹម យ៉ា ... Read More »

ក្រោយ​ឃាត់ខ្លួនលោកស្រី ឈឹ​ម វ​ត្តី ម្ចាស់​ហាង​សម្អាងការ​លុ​ច្ស និងកូនស្រី​ បញ្ជូនទៅ​តុលាការ​ពេល​ព្រឹក​,​ នៅ​រសៀល​​ដោះលែង​លោកស្រី​ឲ្យនៅ​ក្រៅ​ឃុំ​ ខណៈ​កូនស្រី​ត្រូវ​​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​

ភ្នំពេញ៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ​កាលពីព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​ បានចាប់ឃាត់ខ្លួនបញ្ជូន​លោកស្រី ឈឹ​ម វ​ត្តី​ ម្ចាស់​ហាង​សម្អាងការ​លុ​ច្ស និង​ជាហាង​កែ​សម្ផស្ស​ល្បី​មួយ​នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​កូនស្រី ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ពាក់ព័ន្ធ​ករណី​ឆបោក​.​ទិញ​លក់​ដី​ខ្យល់។ យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ ... Read More »

រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ដល់ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកមានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ផ្សារដើមគនិងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឲ្យបានជ្រាបថាៈ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលស្ថិតនៅសាលាបឋមសិក្សាបឹងសាឡាង និងត្រូវបិទបញ្ចប់នៅវេលាម៉ោង… ១៦ និង ៣០នាទី ថ្ងៃទី០១ ... Read More »

ជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តបុកចូលកៀបជាប់ក្រោមរថយន្ត

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាំងបំពានភ្លេីងស្តុបត្រូវបានរថយន្តបុកកៀបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យរងការខូចខាតសំណាងរបួសស្រាល។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សុី ភូមិ ក្បាលដំរី២ ... Read More »

បុរសចំណាស់ម្នាក់តូចចិត្តប្រពន្ធមិនឱ្យផឹកស្រាគិតខ្លីចង.កសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកភូមិក៏ដូចជាក្រុមគ្រួសារបន្ទាប់ពីប្រទះឃើញបុរសជាប្ដីបានចង.កសម្លាប់ខ្លួនក្រោមដើមប្រេងខ្យល់ខាងក្រោយផ្ទះកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ស្ថិតនៅចំណុចក្នុងភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល។ យោងតាមសមត្ថកិច្ចនគរបាលស្រុកឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉ែន ថាន អាយុ៥៤ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។ បើតាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថាមិនគួរឡើយប្ដីរបស់គាត់គិតខ្លីបែបនេះសោះ ខណៈគ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចដោយមិនឲ្យផឹកស្រាច្រើនពេកនិងជួយគិតគូរធ្វើការងារផ្ទះសម្បែងផង ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែដើរទៅខាងក្រោយផ្ទះយកក្រមាចង.កនឹងដើមប្រេងខ្យល់បង្កការភ្ញាក់ផ្អើលតែម្ដង។ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថាបន្ទាប់ពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយករណីចង.កប្រាកដមែនមិនមានអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ។ ក្រោយមកសពបុរសខាងលើសមត្ថកិច្ចបានប្រគល់ឱ្យ ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ ... Read More »

គិតខ្លីណាស់ មិនគួរណានារីវ័យក្មេងបញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.ក

ខេត្តឧ​ត្ត​រ​មានជ័យ ៖ ​នារីពេញក្រមុំម្នាក់មិនដឹងជាមានរឿងហេតុអីមានគំនិតខ្លីបានធ្វើអត្តឃាតបញ្ចប់ជីវិតដោយវិធីចង.កស្លាប់ចោលឪពុកម្តាយ បងប្អូនទាំងវ័យនៅក្មេងខ្ចី។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៧និង​១៥​នាទីយប់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​គគី​រ កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ ​ ... Read More »

ជនមិនស្គាល់មុខមួយក្រុម ចូលលួចកាប់ឈើគ្រញូង មួយដើមក្នុងតំបន់អង្គររួចគេចខ្លួនបាត់

ខេត្តសៀមរាប៖ ឈើគ្រញូងមួយដើមទំហំជិតមួយអោបកូនក្មេង ត្រូវជនមិនស្គាល់មុខមួយក្រុមចូលទៅលួចកាប់នៅក្នុងតំបន់អង្គរបម្រុងដឹកចេញតែត្រូវសមត្ថកិច្ចដឹងទៅទប់ស្កាត់ទាន់ហើយជនសង្ស័យរត់គេចបាត់អស់។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២១នេះ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរបានឲ្យដឹងថា ឈើគ្រញូងខាងលើក្រោយកាប់ផ្តួលរួចត្រូវជនសង្ស័យកាត់ជាកង់ៗមានមុខកាត់ទំហំ០,២០ម៉ែត្រគុណនឹងមួយម៉ែត្រ ចំនួនមួយដុំ ,០,២០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ចំនួនមួយដុំនិង០,១០ម៉ែត្រគុណនឹង១,៥០ ម៉ែត្រមួយដុំ ... Read More »