ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងវប្បធម៌, មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការ ប្រើប្រាស់រូបថតរបស់សារមន្ទីរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង យោង ៖ គេហទំព័រសារព័ត៌មាន Vice ចំណងជើងថា These People Were Arrested by ... Read More »

Update ៖ ដោយសារអុជទៀនធូបខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យផ្ទះ១ខ្នងឆេះខូចខាតទាំងស្រុងនិង១ខ្នងទៀតអស់មួយចំហៀង(មានវីដេអូ)

ខេត្តកណ្ដាល៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ១ខ្នងឆេះខូចខាតទាំងស្រុង និង១ខ្នងទៀតរងការខូចខាតអស់ជញ្ជាំងមួយចំហៀង រួមទាំងបាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ ដោយសារអុជធូបទៀនមិនប្រយ័ត្ន។ ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ... Read More »

ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានអ្នក​ជំងឺកូវីដ១៩​ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីតាំងនោះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ . ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២៧ ខែមីនា ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទការចេញ-ចូលជាបណ្តោះអាសន្ន ភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។ ... Read More »

ដឹងច្បាស់ហេីយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកកៀនស្វាយគឺបណ្ដាលមកពីអុជធូបទៀនថ្ងៃសីលខ្វះការប្រុងប្រយ័ត្ន

ខេត្តកណ្ដាល៖ ដឹងច្បាស់ហេីយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកកៀនស្វាយគឺមកពីដុតធូបទៀនថ្ងៃសីលមិនបាននៅមេីលក៏ឆេះតែម្តង​ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ ស្ថិតក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ​ ជិតមណ្ឌលកំសាន្តព្រិនស៍ម៉ាណ័រ​ ។ រថយន្តអគ្គិភ័យរបស់ស្នងការខេត្តនិងរថយន្តអគ្គិភ័យស្រុកកៀនស្វាយចេញទៅអន្តរាគមន៍ជួយពន្លត់បាញ់ទឹកអស់៤ឡានទេីបរលត់​ជាស្ថាពរនៅវេលាម៉ោង១២និង៣០ថ្ងៃដដែល។ អគ្គិភ័យឆេះអស់ផ្ទះ១ខ្នងទាំងស្រុង សម្ភារខូចខាតនិងទ្រព្យសម្បត្តិអស់ជាង១៥មុឺនដុល្លារ។  – ផ្ទះឈើជញ្ជាំងឈើ ប្រក់គ្បឿងមាន ... Read More »

លោកត្រំាសន្យា ដណ្តើមសេតវិមាន និងរដ្ឋសភា មកឲ្យគណបក្សសាធារណរដ្ធវិញ

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងជួយដល់គណបក្សសាធារណរដ្ឋដណ្តើម សិទ្ធិគ្រប់គ្រងរដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតសភានាឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១១ ខែមេសា បានផ្សាយថា អតីតប្រធានាធិបតីដូណាល់ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមចុះដឹកនាំត្រួតពនិត្យតាមគោលដៅហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ

ខេត្តកំពង់ចាម​ ៖​ ដេីម្បី​កាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍​២០កុម្ភៈ​ កម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ចាម​ សហការជាមួយកម្លាំងចម្រុះឯទៀតឈរជើងតាមគោលដៅត្រួតពិនិត្យ​អនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជ​រដ្ឋាភិបាល​ ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយទូទាំងខេត្តជាបណ្តោះអាសន្ន ដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម។ កម្ម្លាំងចម្រុះបានអនុវត្តវិធានការនេះតាំងពីថ្ងៃទី៧រហូតមកដល់យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។  យ៉ាងណាមិញ ... Read More »

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ សម្រេចបិទ​ខ្ទប់​ភូមិ​ចំនួន​១០ ក្នុង​ខណ្ឌ​ចំនួន​ពីរ នៅ​រាជធានី​ភ្នំពេញ ​រយៈពេល​១៤​ថ្ងៃ​

ភ្នំពេញ​៖ គិត​មកដល់ពេលនេះ​ ភូមិ​ចំនួន​១០​ហើយ នៃ​សង្កាត់​ចំនួន​២ ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់ (Lockdown) រយះពេល ២​សប្តាហ៍ (១៤​ថ្ងៃ​)​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​ បេីយោង​នៅក្នុង​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំ​ព​ញ បាន​បញ្ជាក់ថា ការសម្រេច​ឲ្យ​បិទ​ខ្ទប់​នេះ ... Read More »

មន្រ្តីជំនាញខាងសហគមន៍​នេសាទ​ខេត្តស្ទឹងត្រែង​ បន្តបង្ក្រាប​ទូក​ឆក់​ត្រី​បាន​មួយគ្រឿង​ទៀត

ខេត្ត​​ស្ទឹងត្រែង៖ កម្លាំង​គណៈកម្មការ​សហគម​ន៍​នេសាទ​កោះ​ស្រឡៅ​បាន​សហការ​ជាមួយ​សហគមន៍​ឃុំ​កោះ​ស្នែង​ កោះ​កន្ធាយ​ ​ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​ដែលមានគ្នាចំនួន​៦​នាក់​ បានធ្វេីការប្រ​ដេញ​ពួនស្ទាក់​ និង​បង្ក្រាបបាន​ទូក​ស្មាច់​មួយគ្រឿង​ ដែលក្រុមជនល្មើសលួចធ្វេីសកម្មភា​ពឆក់ត្រីយ៉ាងជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១​ ​ខែមេសា​ ឆ្នាំ​២០២១នេះ​ ។   អ្នកតំណាង​សហគមន៍​នេសាទ​បាន​ឱ្យដឹង​ថា ពួកគេ​បាន​សហការ​ចុះបង្ក្រាប​ក្រុម​ទូករបស់ពួកជនល្មើសលួចឆក់ត្រី​ កាលពី​វេលា​ម៉ោង​៣​រសៀល​ម្សិលមិញ​នេះ​ ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចុះត្រួតពិនិត្យហាមឃាត់ការធ្វើដំណើរ ចេញ-ចូល របស់ប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ គោលដៅផ្លូវជាតិលេខ៥

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ... Read More »

គ្រួសារកងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១

ខេត្តបន្ទាយមានជ័យ ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាម គោចរឃាត់បានម៉ូតូចំនួន៣គ្រឿងទៀត នៅយប់មិញ

ភ្នំពេញ ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូចំនួន ៣គ្រឿង។ យានយន្តដែលត្រូវបានឃាត់ ... Read More »

Breaking News ៖ អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាតែប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះ និងបន្តទៅមុខទៀត

ភ្នំពេញ៖ សម្រាប់ផ្សព្វផ្សាយបន្ទាន់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញអង្គការសុខភាពពិភពលោកព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នាចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅមុខទៀត ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការផ្ទះរាលដាលដ៏អាក្រក់ដែលមិនធ្លាប់មានកន្លងមក អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីព្រមានធ្ងន់ៗមួយ ថាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងខ្លួនអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្លួន។ ... Read More »

អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រមានថាប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាតត្បាតកូវីដ-១៩

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រមានថាប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាតត្បាតកូវីដ-១៩ បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ។ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា «ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក ... Read More »

១​គ្រាប់​នៅ​ម៉ោង​បន្ថែមរបស់Alexander-Arnold ​ជួយ Liverpool ​យក​ឈ្នះ Aston Villa ​២ទល់១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ

កីឡាករ Alexander-Arnold ​រក​គ្រាប់​បាល់​ចុង​ម៉ោងជួយ​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Aston Villa ​​ក្នុង​លទ្ធផល ២–១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ​។ ​ការ​ប្រកួត​នៅ​នាទីទី​៤៣​ Watkins ​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុមភ្ញៀវ ... Read More »

លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរ ក្រោមឱវាទនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរស់នៅតំបន់ដែលត្រូវបិទខ្ទប់ជាង១ម៉ឺនគ្រួសារ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យអាជ្ញាធរបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ ... Read More »

គ្មានទេថ្ងៃសៅរ៍-អាទិត្យ របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកស្រីពេជ ចន្ទមុន្នី ដើម្បីបម្រើពលរដ្ឋ !

ភ្នំពេញ៖ បេសកកម្មថ្មីនៅក្នុងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ បានចាប់ផ្តើម ក្រោមការដឹកនាំរួមរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកស្រីពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធបានចូលរួមនៅក្នុងការរៀបចំនេះ ... Read More »

លោក គឹម សន្តិភាព ៖ អនុក្រឹត្យស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១ លោកបានធ្វើការពន្យល់ បកស្រាយជូនសាធារណជនថា, កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះ៖ មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្រ្តីរាជការសាធារណៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ... Read More »

ក្រុម Real Madrid ​ហក់​ឈរ​កំពូល​តារាង La Liga របស់អេស្ប៉ាញ ​ក្រោយ​ឈ្នះ Barcalona ក្នុងលទ្ធផល ២-១​

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២–១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Ligaរបស់អេស្ប៉ាញ​នៅ​យប់មិញ​នេះ​។​ នៅ​តង់​ទី​១ ​ក្រុម Real Madrid ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ មាត្រា១._អនុក្រឹត្យនេះ កំណត់អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ មាត្រា២ -អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចាក់វ៉ាក់សាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បី ... Read More »

អាជ្ញាធរក្រុងបាវិតសហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តចុះស្រាវជ្រាវនៅរោងចក្រផលិតកង់ អេវើហ្រ្គេន និងការដ្ឋានសំណង់ HUI SHANG Construction ស្ថិតក្នុងក្រុងបាវិតដែលមានករណីវិជ្ជមានកូវីដ-១៩

        ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោកលឹមសៀងហេង អភិបាលក្រុង សហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបានចុះមកស្រាវជ្រាវនៅរោចក្រផលិតកង់ អេវើហ្រ្គេន ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងការដ្ឋានសំណង់ HUI SHANG ... Read More »

ព័ត៌មានបឋម ៖ ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកកៀនស្វាយជិតមណ្ឌលកំសាន្តព្រិនស៍ម៉ាណ័រ

ខេត្តកណ្គាល៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះមួយខ្នងស្ថិតក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយជិតមណ្ឌលកំសាន្តព្រិនស៍ម៉ាណ័រ។ខណៈនេះរថយន្តអគ្គិភ័យរបស់ស្នងការខេត្តនិងរថយន្តអគ្គិភ័យស្រុកកៀនស្វាយចេញទៅអន្តរាគមន៍ជួយពន្លត់។មិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ។ ព័ត៌មានលម្អិតនិងផ្សាយជូននៅក្រោយបន្តទៀត៕ ដោយ៖ស្អាង ជ័យ Read More »

រដ្ឋបាលខណ្ឌដូនពេញ៖​ ប្រជុំបេីកវគ្គបណ្តុះបណ្តាលស្តីពីវិធីព្យាបាលជំងឺកូវីដ-១៩​ តាមផ្ទះ​

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ​ នៅថ្ងៃ​អាទិត្យ​ ១៤រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១១​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ៩​ និង០០នាទីព្រឹក​ ... Read More »

គេភ័យព្រួយ ខ្លាចបញ្ហាជំងឺកូវីដ-១៩ ទូទាំងប្រទេស ដោយឡែកអីក្រុមមនុស្សចង្រៃប្រមូលផ្តុំគ្នា ! ដ៏ពពាក់ពពូនគ្នាលេងល្បែងសុីសង !

      ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច បង្រ្កាបទីតាំងល្បែងភ្នាល់តាមអនឡាញបញ្ជល់មាន់ និងប្រដាល់ Live តាមទូរទស្សន៍កណ្តាលក្រុងព្រះវិហារ, ដកហូតវត្ថុតាងមួយចំនួន ខណៈក្រុមអ្នកញៀនល្បែងរត់ចោលស្បែកជើង មានទាំងមន្ត្រីរាជការផងដែរ។ នៅរសៀលថ្ងៃទី១០ ខែមេសា ... Read More »

បាតុករមីយ៉ាន់ម៉ាជាង ៨០នាក់ស្លាប់នៅក្នុងការបំបែកពីកម្លាំងយោធា

ក្រុមសកម្មជននៅក្នុងតំបន់បានឲ្យដឹងថាកម្លាំងទាហាន មីយ៉ាន់ម៉ា បានបាញ់ប្រហារទៅលើក្រុមបាតុករ នៅក្នុងស្រុកមួយជិតទីក្រុង Yangon បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅជាង ៨០នាក់។ សារព័ត៌មាន Maynmar Now ដែលជាសារព័ត៌មាន ត្រូវ កម្លាំងទាហានដកអាជ្ញាប័ណ្ណ បានផ្សាយថា មានបាតុករ ... Read More »

ដើម្បីប្រជាពលរដ្ឋ បានសុខ ជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកហើយ រំឮកទៀត !

ភ្នំពេញ៖ ពលរដ្ឋគ្រប់រូបពិតជាបានដឹងយ៉ាងច្បាស់ពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងការទទួលខុសត្រូវរបស់សម្តេច ! ត្រូវចាំថា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ... Read More »

ស្រ្តីម្នាក់ច្រឡំផឹកថ្នាំកណ្តុរ ស្មានតែស្រា ពុលប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ខេត្តក្រចេះ ៖ អកុសលណាស់ដែលស្រ្តីម្នាក់បានយកថ្នាំកណ្តុរមកផឹកដោយច្រឡំថាជាស្រាថ្នាំ បណ្តាលឲ្យពុលស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ ។  ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចអូរស្ទឹងឆ្លាំង ភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ស្រ្តីរងគ្រោះឈ្មោះ ហួត ជីម ... Read More »

បញ្ជូនខ្លួន​លោកស្នងការរងនគរបាលខេត្តកំពតម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀន​ និងបក្ខពួក២នាក់ទៅតុលាការ

ភ្នំពេញ​៖ លោកស្នងការរងនគរបាលខេត្តកំពតម្នាក់​ ដែលជាមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ បញ្ជូនខ្លួន​ពួកគេទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមច្បាប់​ ក្រោយ​បង្រ្កាប​បានគ្រឿងញៀនជិត២គីឡូ​ក្រាម​។ នេះបើ​តាមការបញ្ជាក់ពី​លោក គុជ គឹមឡុង អ្នកនាំពាក្យ នៃតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ... Read More »

លោក Jose Mourinho អះអាងថា Spurs ចង់មានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើអ្នកលេងតាមអុីនធើណេត

អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយថា ក្លិប Tottenham Hotspur ចង់ធ្វើឱ្យមានឥទ្ធិពលលើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអុីនធើណេតបន្ទាប់ពីខ្សែការពារ Davinson Sanchez ត្រូវបានគេកំណត់គោលដៅកាលពីសប្តាហ៍មុន ហើយអាចចូលរួមក្រុមផ្សេងទៀតនៅក្នុងការធ្វើពហិការក្នុងបណ្តាញសង្គម។ ម្ចាស់ជើងឯកស្កុតឡេន Rangers និងក្រុមលំដាប់ទី២អង់គ្លេស ... Read More »

Update ៖ ក្រសួងសុខាភិបាលប្រកាសថា, មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៤៨ឆ្នាំ​ បុរសជនជាតិខ្មែរអាយុ​ ៣៦ឆ្នាំ​ និងស្ត្រីជនជាតិខ្មែរអាយុ​ ៧២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១ សរុប៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៤៨ឆ្នាំ​ បុរសជនជាតិខ្មែរអាយុ​ ៣៦ឆ្នាំ​ និងស្ត្រីជនជាតិខ្មែរអាយុ​ ៧២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី១០​ ខែមេសា​ ... Read More »