ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ១នាក់ករណីឆក់ទូរស័ព្ទដៃគេ

     ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង ប៉ុស្តិ៍នគរបាលគោកឃ្លាងឃាត់ខ្លួនករណីឆក់យកទូរស័ព្ទដៃគេ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី៣១ ខែមីនា                 ... Read More »

”Time to Rise” របស់ វណ្ណដា ក្លាយរបត់ចម្រៀងថ្មីនៃការលាយបញ្ចូលគ្នារវាងសិល្បៈ បុរាណ និងសម័យ

       ភ្នំពេញ៖បទចម្រៀង ”Time to Rise” របស់តារាចម្រៀង វណ្ណដា មិនត្រឹមតែមិនធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនខកចិត្តនោះទេ ថែមទាំងបានសាងភាពភ្ញាក់ផ្អើលខ្លាំងមិននឹកស្មានសម្រាប់ទស្សនិកជន តាមរយៈស្នាដៃបទចម្រៀងបង្កប់ដោយអត្ថន័យអប់រំស៊ីជម្រៅ ពិសេសការច្រៀងលាយបញ្ចូលគ្នានូវទម្រង់សិល្បៈចាប៉ីខ្មែរ និងចម្រៀងរ៉េបបែបយុវវ័យ ... Read More »

ក្លិប Real Madrid ងាកមកចាប់អារម្មណ៍ Diogo Jota ក្នុងការប្រកួតវគ្គ៨ក្រុម Champions League

ក្រុម Real Madrid នឹងស្វាគមន៍ក្រុមហង្សក្រហម Liverpool នៅថ្ងៃអង្គារទី ៥ ខែមេសានេះនៅក្នុងជើងទីមួយនៃវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ហើយក្នុងចំណោមតារាបាល់ទាត់ជាច្រើនដែលពួកគេនឹងត្រូវជួបនោះ កីឡាករនឹងត្រូវប្រយ័ត្នជាពិសេសគឺខ្សែប្រយុទ្ធ Diogo Jota ។ ... Read More »

ការសម្រេចចិត្តលើទម្រង់ថ្មីជាមួយនឹងការពន្យារពេល១០ប្រកួតនៃដំណាក់កាលទី១ ក្នុងពានរង្វាន់ Champions League ២០២៤

ការសម្រេចចិត្តលើទម្រង់ថ្មីនៃក្របខ័ណ្ឌ Champions League ដែលបានគ្រោងទុកដោយមាន១០ ប្រកួតដំបូងចាប់ពីឆ្នាំ២០២៤ ត្រូវបានពន្យារពេលហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង EPA កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ សំណើដែលត្រូវបានពិភាក្សាអស់រយៈពេលជិត២ឆ្នាំមកហើយនោះត្រូវបានគេរំពឹងថា ... Read More »

បាតុភូតធម្មជាតិខ្យល់កួច បំបាក់ផ្ទះមួយខ្នង របួសធ្ងន់ស្រ្តីម្នាក់

ខេត្តបន្ទាយមានជ័យ៖ បាតុភូតធម្មជាតិខ្យល់កួចយ៉ាងខ្លាំងមួយបានកើតឡើងបណ្តាលឲ្យផ្ទះ០១ខ្នង សង់នៅជាប់នឹងដីរលំរមូរចូលគ្នាបង្កឲ្យម្ចាស់ផ្ទះម្នាក់បានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៅទីនោះជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ បាតុភូតធម្មជាតិនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ... Read More »

លំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ មួយគ្រួសារ

ភ្នំពេញ៖ យប់មុិញមានអារម្មណ៍ ក្តុកក្តួល សរសេរអត្ថបទមិនចេញ ! នៅពេលបានឃើញលំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩មួយគ្រួសារ សូមជូនពរ ឲ្យបានឆាប់ជាសះស្បើយនិងបានត្រឡប់មកលំនៅឋានវិញ ។ (ទីតាំងចាស់) : រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ នៅវេលាម៉ោង ២៣៖០០នាទី ... Read More »

រាប់អានមិត្តភក្តិដំបូង បបួលគ្នា កាច់កម៉ូតូ ជិះរត់គេច ពេញទីក្រុងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖  រាប់អានមិត្តភក្តិដំបូង បបួលគ្នា កាច់កម៉ូតូ  រួចជិះរត់គេចពីចំណុចផ្លូវ២៧១ ម្តុំពេទ្យរុស្សុី និងបន្តជិះគេចខ្លួនពេញទីក្រុងភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយទីតាំងឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅក្បែរផ្លូវបំបែក៣១០ កែវវិថីព្រះមុន្នីវង្ស ដោយម៉ូតូដែលជនសង្ស័យបានលួច ... Read More »

ក្រសួងកសិកម្ម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាចំនួនជាង ៣ ៣០០ នាក់

ភ្នំពេញ៖ យោងតាមផែនការដែលបានគ្រោងទុករវាងគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ ... Read More »

ជួយគ្នាឲ្យកាន់តែយល់ពីវ៉ាក់សាំង!

ភ្នំពេញ៖ ខ្លួនយេីងមានប្រព័ន្ធការពារ​ ២បែប។ ពាក្យបច្ចេកទេសពេទ្យ​ ហៅទាំង​ ២នេះ​ ថា​ ប្រព័ន្ធអុីមួន​ immune system ។ ៙​ ប្រព័ន្ធការពារទីមួយ​ ហៅថា​ប្រព័ន្ធមានពីកំណេីត​ innate ... Read More »

រដ្ឋបាលខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩នៅក្រុងបាវិត ចំនួន ១០នាក់​ កាលពីថ្ងៃទី២៩ មីនា​ និងនៅតាមទីតាំងមួយចំនួន

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់ នៅក្រុងបាវិត តាមលទ្ធផលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញ ថ្ងៃទី៣០ ... Read More »

លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់កម្លាំង!

ភ្នំពេញ៖ នារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ្រ ... Read More »

លទ្ធផលនៃការនាំស្រូវ និងអង្ករចេញរបស់កម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១

ភ្នំពេញ៖ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានដូចខាងក្រោម៖ ១-លទ្ធផលនៃការនាំចេញស្រូវ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ... Read More »

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន

ខេត្តព្រះសីហនុ ៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១បានដឹកនាំ កម្លាំងអាវុធហត្ថស្រុក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាម ដីកាបង្គាប់ឱ្យនាំខ្លួន លេខ១៤៩៩គព/២១ ចុះកាលពីថ្ងៃទី១៨ ... Read More »

ទាស់សម្ដីគ្នារឿងជំពាក់លុយ១មុឺនរៀល​ ធ្វេីឲ្យបុរសម្នាក់ត្រូវអ្នកជំពាក់លុយកាប់៣កាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់បានទារលុយពីអ្នកជំពាក់ចំនួន១មុឺនរៀលមិនបាន​ ថែមទាំងត្រូវអ្នកជំពាក់លុយកាប់៣កាំបិតចំខ្នងបណ្ដាលឲ្យរងរបួសធ្ងន់​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១​ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១​ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមចាន់​ សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ ​ ... Read More »

ក្រុមគ្រូពេទ្យជំនាញបន្តចុះយកជនជាតិចិនម្នាក់នៅភូមិព្រៃទា១ក្រោយរកឃេីញវិជ្ជមានកូវីដ-១៩

ភ្នំពេញ​៖​ យប់ថ្ងៃ​ទី៣១​ ខែមីនា​ ឆ្នាំ២០២១​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោក ប៉ាង​ លីដា​ អភិបាលរងខណ្ឌ​ សហការជាមួយរដ្ឋបាលសង្កាត់​ចោមចៅទី៣​ និងក្រុមគ្រូពេទ្យជំនាញ​ បានមកយកជនជាតិចិន​ម្នាក់ ដែលមានវិជ្ជមានCOVID -19 នៅសណ្ឋាគារយូ​ ... Read More »

វ៉ាក់សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយរបស់មិត្តចិន បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅរាត្រីថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមចំនួន (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ... Read More »

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និង ផលិតកូនត្រីពូជ

ខេត្តស្ទឹងត្រែង៖ នៅរសៀល ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

ទាំងយប់ក្រសួងសុខាភិបាល បញ្ជាក់ថា, ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ មានករណីស្លាប់ស្ត្រីអាយុ​ ៥៦ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅយប់ម៉ោង១១និង០០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

លោក ឃួង ស្រេង ទទួលស្គាល់ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងអតីតយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសទទួលស្គាល់ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ដែលមានតួនាទីជាជំនួយការលោកសម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យលោក ... Read More »

ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចុះមកពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៅទីស្តីការក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌក្រសួងបរិស្ថាន ... Read More »

បុរសម្នាក់ស្រវឹងស្រាចុះទៅអូសត្រីនៅស្រះទឹកទួលអ្នកតា ចៃដន្យអាក្រក់លង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ខណៈស្រវឹងស្រាជោកនឹកចង់ក្លែមសាច់ត្រីបានចុះអូសត្រីនៅស្រះទឹកទួលអ្នកតាបណ្ដាលឱ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយស្រង់លើកមកគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចស្រះទឹកទួលអ្នកតាស្ថិតក្នុងភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះប៉ាង រិទ្ធី អាយុ៣៨ឆ្នាំ មុខរបរកសិករ ... Read More »

លោកវរសេនីយ៍ឯក ឡុង ឆេកូ អសកម្មការងារ មិនគោរពវិន័យកងកម្លាំងនគរបាលជាតិ មិនគោរពការចាត់តាំង ព្រមទាំងបង្កឱ្យមានបញ្ហានៅក្រៅអង្គភាព

ភ្នំពេញ៖ អ្នកនាំពាក្យនៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបាន ជ្រាបថា , លោកវរសេនីយ៍ឯក ឡុង ឆេកូ អត្តលេខ ៥៨០៤៥ ជាគ្រូនគរបាលជាតិដែលអសកម្មការងារ មិនគោរពវិន័យកងកម្លាំងនគរបាលជាតិ មិនគោរពការចាត់តាំង ព្រមទាំងបង្កឱ្យមានបញ្ហានៅក្រៅអង្គភាព។ ដោយពិនិត្យឃើញបញ្ហារបស់សាមីខ្លួនបែបនេះ ... Read More »

ប៉ូលិសប្រចាំរដ្ឋសភាអាមេរិកប្តឹង លោកត្រាំ ពាក់ព័ន្ធអំពើហិង្សាថ្ងៃទី៦ខែមករា

ប៉ូលិសពីររូបឈ្មោះ James Blassingame និង Sidney Hemby តំណាងឲ្យប៉ូលិសដែលការពារវិមានកាពីតូល(វិមានរដ្ឋសភា) បានដាក់ពាក្យបណ្តឹងប្តឹងលោកត្រាំ នៅថ្ងៃទី៣០ ខែមីនា(ពេលវេលាអាមេរិក) ។ នៅក្នុងលិខិតបានចោទប្រកាន់លោកត្រាំ ពីបទញុះញង់ឲ្យមានអំពើហិង្សាបណ្តាលឲ្យប៉ូលិសរាប់សិបនាក់រងរបួស និងស្លាប់ម្នាក់។ នៅក្នុងពាក្យបណ្តឹងបញ្ជូនឡើងទៅកាន់តុលាការទីក្រុងវ៉ាស៊ីនតោន ... Read More »

លោក គឹម សន្តិភាព: រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ,ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ! ... Read More »

ក្រុមតំណាងរាស្ត្រមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងយោធា

តំណាងរាស្ត្រមីយ៉ាន់ម៉ា បានឡើងគម្រោងបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីតទល់ជាមួយកម្លាំងយោធា នៅពេលដ៏ខ្លីខាងមុខ ។ ស្ថានភាពខាងលើបង្កក្តីបារម្ភកាន់តែខ្លាំង ពីសង្គ្រាមស៊ីវិលផ្ទុះឡើងក្នុងប្រទេសនេះ។ លោក Zin Mar Aung តំណាងរាស្ត្រមួយរូបមកពីគណបក្សជាតិដើម្បីប្រជាធិបតេយ្យ NLD បានលើកឡើងថា «យើងជិតបានសម្រេចហើយ ... Read More »

រថយន្តហ៊ីយ៉ាន់ដាយដឹកដែកថយចេញពីឃ្លាំងកិនក្មេងអាយុជាង៣ឆ្នាំស្លាប់ម្នាក់

      ភ្នំពេញ​៖​ ពិតជាអាសូរណាស់ក្មេងប្រុសម្នាក់ទើបអាយុជាង៣ឆ្នាំត្រូវបានរថយន្តដឹកដែកថយក្រោយចេញពីឃ្លាំងកិនស្លាប់​ ខណៈកំពុងរត់លេង។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​នថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចឃ្លាំងសិប្បកម្មមួយកន្លែង​ ភូមិចាក់ជ្រូក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​  រាជធានីភ្នំពេញ​។  ជនរងគ្រោះឈ្មោះរ៉េត​ ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា, នៅថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ មានករណីស្លាប់ស្ត្រី​ អាយុ​ ២៨ឆ្នាំ​ ដោយសារជំងីកូវីដ-១៩​

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ... Read More »

ឥណ្ឌាបង្កកប្រាក់របស់ក្រុមហ៊ុនមេ របស់TikTok នៅក្នុងប្រទេសឥណ្ឌា ដោយចោទប្រកាន់ពីបទគេចពន្ធ

ក្រោយពេលហាមប្រាមបណ្តាញសង្គមtiktok និងបណ្តាញផ្សេងទៀតជាច្រើន របស់ចិន នៅពេលនេះ ឥណ្ឌាបានសម្រេចបង្កកប្រាក់របស់ក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់tiktok នៅក្នុងធនាគារធំៗចំនួនពីរនៅឥណ្ឌា។ សារព័ត៌មាន South China Morning Post បានផ្សាយថា ឥណ្ឌា បានបង្កកប្រាក់ ... Read More »

ក្រសួងសុខាភិបាល ធ្វើការកែតម្រូវអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់​ ដែលចាក់បានពីអាយុ​ ១៨ឆ្នាំឡេីង​ (មិនមែនពី​ ១៨ឆ្នាំ​ ដល់​ ៥៩ឆ្នាំ​ នោះឡេីយ)

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ .ក-១៩) សូមគោរពជម្រាប ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា, វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) សម្រាប់ចាក់ដល់មនុស្ស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ១៨ឆ្នាំ ទៅដល់អាយុ៥៩ឆ្នាំទេ។ (គ.វ .ក.១៩) ... Read More »

ខេត្តកំពង់ចាមអនុវត្ត ! ការផាកពិន័យអន្តរការណ៍លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ច ទាំងមិនពាក់ម៉ាស់និង រក្សាគម្លាតសុវត្ថិភាពបុគ្គល

ខេត្តកំពង់ចាម៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាប ជូនដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក មេត្តាជ្រាបថា៖ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ នឹងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងអនុវត្តតាមប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ... Read More »