ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រថយន្តកុងតឺន័​របុក​រង្វង់​មូល​រូប​ក្រពើផ្អើលអ្នកភូមិកំពុងដេកទាំងយប់នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងកណ្ដាលយប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងតែដេកលង់លក់ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង ​បើក​បុក​រង្វង់​មូល​រូប​ក្រពើបណ្ដាលអោយ​​ខូចខាត​គ្រឹះ​រូបសំណាក​ក្រពើ​អស់​មួយ​ចំហៀង​ប៉ែក​ខាងជើង​សំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋក្បែនោះ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលា​ម៉ោង​១០និង២០នាទី​យប់ ​ថ្ងៃទី ១៧ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅ​រង្វង់​មូល​រូប​ក្រពើ ស្ថិតនៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ... Read More »

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ... Read More »

លួចទូរស័ព្ទគេបាន៤ថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនរួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូន ជនសង្ស័យ១នាក់រួមទាំងវត្ថុតាង បន្ទាប់ទទួលបណ្ដឹងពីម្ចាស់ទូរស័ព្ទ ថាជនសង្ស័យរូបនេះបានលួចទូរស័ព្ទខ្លួនកាលពីប៉ុន្មានថ្ងៃមុន ។ ជនសង្ស័យរួមទាំងទូរស័ព្ទ១គ្រឿង បានបញ្ជូនមកដល់ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឱ្យមេបញ្ជាការចំណុះកងទ័ពជើងគោក ណែនាំកងទ័ពឱ្យបង្កើនការ ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានណែនាំដល់មេបញ្ជាការទាំងអស់ចំណុះឱ្យកងទ័ពជើងគោក យកចិត្តទុកដាក់ណែនាំដល់កងទ័ពក្រោមបង្គាប់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ។ ការណែនាំរបស់ ... Read More »

រុស្ស៊ីទទួលបានសិទ្ធិគ្រប់គ្រងអណ្តូងប្រេង al-Thawra នៅក្នុងប្រទេសស៊ីរី

កម្លាំងទាហានរុស្ស៊ីទទួលបានសិទ្ធិ គ្រប់គ្រងអណ្តូងប្រេងដ៏សំខាន់ al-Thawra នៅតំបន់ភាគនិរតី ខេត្ត Raqqa ប្រទេសស៊ីរី ។ ទីតាំងអណ្តូងប្រេងនេះ អាចផលិតប្រេងបានដល់ទៅ៦ពាន់បារ៉ែល ក្នុងមួយថ្ងៃ។ នៅពេលនេះ រថយន្តយោធារុស្ស៊ី៩ គ្រឿង និងយន្តហោះ៤គ្រឿង ... Read More »

បារាំងនិងអុីតាលីនឹងចាក់វ៉ាក់សាំងរបស់ AstraZeneca ក្រោយទទួលបានការបញ្ជាក់ពីEMA

ក្រោយពេលស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប EMA បញ្ជាក់ពីសុវត្ថិភាព របស់វ៉ាក់សាំង AstraZeneca និងជឿជាក់លើវ៉ាក់សាំងនេះ ហើយឥឡូវបារាំងនិងអុីតាលីចាប់ផ្តើមចាក់វ៉ាក់សាំងនេះ។ កាលពីថ្ងៃទី ១៦ខែមីនា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអុីតាលី លោក ... Read More »

គួរឱ្យរន្ធត់ណាស់! ម៉ូតូនិងរថយន្តបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

      ខេត្តកណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងរថយន្តបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូត្រូវរថយន្តអូសជាច្រើនម៉ែត្រស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ត្រង់ចំណុចមុខសាលាស្រុកស្អាងលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។   ជនរងគ្រោះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ម.2805ភ.ព1 ... Read More »

តើអាចរកគុកឃើញទេ បើលាក់ទុកអាវុធនិងគ្រាប់ម្លឹងៗ?!

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងមមាញឹកបន្តនីតិវិធីលើជនលាក់ទុកអាវុធ និងគ្រាប់សម្រាប់ប្រើប្រាស់ខុសច្បាប់២នាក់ ខណៈមន្រ្តីបរិស្ថានឃាត់ខ្លួនយកមកប្រគល់ជូន ។  ករណីមន្រ្តីបរិស្ថានប្រគល់ជនលាក់ទុកអាវុធខុសច្បាប់ជូនមន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

ខ្យល់ប្តូរទិសដៅធ្វើឲ្យព្យុះខ្សាច់បក់បោកចូលទទីក្រុងប៉េកាំង

ប៉ុន្មានថ្ងៃកន្លងមកតំបន់ជាច្រើនក្នុងប្រទេសចិន ក្នុងនោះមានរដ្ឋធានីប៉េកាំងផងដែរ បានប្រឈមនិឹងព្យុះខ្សាច់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក បង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានក្នុងទីក្រុង។ ធូលីខ្យាច់បង្កឡើងដោយព្យុះខ្យាច់ នៅតំបន់ភាគខាងជើងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៥ខែមីនា ហើយបានប្តូរទិសខ្យល់ទិសនិរតីវិញធ្វើឲ្យបកចូលទៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១៧ខែមីនា ធ្វើឲ្យទីក្រុងទាំងមូលគ្របដណ្តប់ដោយធូលី ខ្យាច់។ មជ្ឈមណ្ឌលត្រួតពិនិត្យអេកូឡូស៊ីនិងបរិស្ថានទីក្រុងប៉េកាំង នៅថ្ងៃទី ១៧ខែមីនា បានប្រកាសថា ស្ថានភាពធូលីបង្កផលប៉ះពាល់ មានកម្រិត ... Read More »

អគ្គិសនី​កម្ពុជា​៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា​ មានការជួសជុល​ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី

ភ្នំពេញ​៖​ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា​ នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវ​នឹង​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី​របស់អគ្គិសនីកម្ពុជា ... Read More »

រស់ក្នុងភូមិជាមួយគ្នា​ បែកគំនិតចាប់នាង​រំលោភក្នុងបន្ទប់ទឹក

ខេត្តត្បូងឃ្មុំ​ ៖​ កម្លោះក្រមុំមួយគូរស់នៅក្នុង​ភូមិជាមួយគ្នា​ តែខាងប្រុសបានបែកគំនិត​រក​គុកច្រវាក់ដោយសារតែគេបង្កេីតគម្រោងការ​ប្រេីកាំបិតគំរាមដេីម្បីចាប់រំលោភ​សេព​សន្ថវៈ​លេី​នារីវ័យ៣៣ឆ្នាំ​នៅក្នុងបន្ទប់ទឹក​ នៅ​ភូមិជើងអង ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។     តាមកំណត់ហេតុ​របស់សមត្ថកិច្ច​បានឱ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​១៩:​៣០​នាទី ... Read More »

កោតតែហ៊ាន… ម្ចាស់នៅក្នុងបន្ទប់ហេីយហ៊ានចូលលួចទ្រព្យសម្បត្តិទៀតចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ៖  ជនសង្ស័យម្នាក់ខណៈកំពុងដេីរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឃេីញទ្វារបន្ទប់ជួលរបស់គេបេីកចំហហើយម្ចាស់ដេកលក់នៅខាងក៏យកឱកាសល្អនេះចូលទៅរេីកកាយរកលុយនិងរបស់ទ្រព្យល្អៗ តែជាសំណាងអាក្រក់ម្ចាស់បន្ទប់ភ្ញាក់ទាន់ក៏ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់​។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះមួយកន្លែងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពេជ្រ  អាយុ១៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។    ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមេការ២នាក់និងអ្នកពាក់ព័ន្ធក្រោយពីលួចបើកខារ៉ាអូខេបំពានច្បាប់មិនស្តាប់ការណែនាំ

ភ្នំពេញ៖ មេការខារ៉ាអូខេចំនួន២នាក់និងអ្នកពាក់ព័ន្ធចំនួ​ន៧នាក់ទៀតត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនក្នុងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ «សម្រស់ជាយក្រុង» ស្ថិតនៅតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង ២១៖០០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ... Read More »

ប្រជាកសិករសប្បាយចិត្តនឹងការប្រមូលផលស្រូវ ដែលបានការផ្គត់ផ្គង់ពូជស្រូវពីសម្ដេចតេជោ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិកររីករាយសប្បាយចិត្ត ក្រោយពីបានទទួលពូជស្រូវពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជាកសិករប្រកបរបរធ្វើស្រែប្រាំង ជាការស្ដារឡើងវិញក្រោយពីគ្រោះធម្មជាតិ ទឹកជំនន់ នាចុងឆ្នាំ ២០២០ កន្លងមកនោះ ឥឡូវប្រជាកសិករ ក្នុងភូមិនាងតេត ... Read More »

ខួបទី ១៥៨ ទីវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធនរបស់សង្គមជាតិ”

.     ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអង្គចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ... Read More »

រថយន្ត ម៉ាកស្តារិចដឹកថ្នាំពេទ្យលក់ បានឆេះសន្ធោរសន្ធៅនៅក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានអោយដឹងថា រថយន្តម៉ាកស្តារិច( Starex) ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest បានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីនៅមុខតាប្លូមុខរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ។  ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១៤នឹង០០ នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ... Read More »

សិស្ស​សាលា នៅវិទ្យាល័យភ្នំធំ​ ចំនួន២០នាក់​ បានដួលសន្លប់បន្តបន្ទាប់ត្រូវបានគ្រូរពេទ្យនិងអាជ្ញាធរជួយសង្គ្រោះ

ខេត្តបន្ទាយមានជ័យ​ ៖​ សិស្សសាលាចំនួនប្រមាណជា ២០​នាក់ បានដួលសន្លប់ជាបន្តបន្ទាប់​ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោយង៩និង៣០ព្រឹកថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២១នៅវិទ្យាល័យភ្នំធំ​ ស្រុកមង្គលបូរី​ ។ ក្រោយមានករណីនេះកើតឡើង គេឃើញក្រុមគ្រូ ពេទ្យបានយករថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗផងដែរ។ លោករ័ត្ន​ ដាស៊ីណង់​ ... Read More »

បេក្ខជន​​វគ្គផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ Smartរៃអង្គាសប្រាក់ជួយដល់​អ្នករត់ស៊ីក្លូ

ភ្នំពេញ៖ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២១ការ​រៃអង្គា​ស​ប្រាក់ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អំពើ​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​លោក តាំង ហួងហាវ ​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។ ឥឡូវនេះ លោក ហួងហាវ ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ... Read More »

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន៤៨៣,២០៤ ដុល្លារអាមេរិក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែងនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ។ លោក មិកាមិ ... Read More »

ថ្លើមធំមែន! ជនជាតិចិន២នាក់ ហ៊ានលួចយកថ្នាំញៀនចូលកន្លែងចត្តាឡីស័ក

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា មានស្រីស្រស់ប្រុសស្អាតជនជាតិ២នាក់បានបញ្ជាទិញថ្នាំញៀនយកចូលទៅកន្លែងចត្តាឡីស័ក។ ជនជាតិចិនទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ និងកំពុងរៀបចំបណ្ដេញចេញពីកម្ពុជា។ លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ... Read More »

ក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិតក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជនក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងធ្វើឱ្យសង្គមជាតិមានចលាចល។ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងកើតឡើងនៅតាមសហគមន៍នេះ អ្នកសារព័ត៌មានទាំងវិទ្យុ កាសែត ទូរទស្សន៍ ... Read More »

វិជ្ជមានកូវីដ-១៩ ចំនួន២នាក់ថ្មីទៀតដែលម្នាក់ជាអ្នកនិពន្ធនៅហង្សមាសនិងម្នាក់ទៀតពាក់ព័ន្ធតារាកំប្លែង ស្រីអុីត

ភ្នំពេញ៖ ការធ្វើតេស្តលើកទី២បានឱ្យដឹងថា អ្នកនិពន្ធល្បីឈ្មោះម្នាក់ទៀតនៅហង្សមាសគឺលោក ម៉ម មិថុនា រកឃើញវិជ្ជមានកូវីដ-១៩ ។ ក្រោយពីរកឃើញវិជ្ជមានជំងឺនេះ សមាជិកគ្រួសាររបស់លោកចំនួន៥នាក់ទៀតក៏ត្រូវបានសង្ស័យថាមានវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផលនៅឡើយទេ។ លោកម៉ម មិថុនាបានក្លាយជាបុគ្គលិកទី៨របស់ក្រុមហ៊ុនហង្សមាសហើយដែលរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះបន្ទាប់ពីលោក ណុប បាយ៉ារិទ្ធិ អ្នកនាង ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នការចេញ ចូលផ្ទះមានបន្ទប់ជួលនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ(MOSSO Bar& Restaurant) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក ម៉ែន ប៊ុន ម្ចាស់ផ្ទះមានបន្ទប់ជួលនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ (MOSSO Bar&Restaurant) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវត្ថុ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តល់គ្រឿងបរិភោគ និងថវិកា ៥លានរៀល ជូនដល់ក្រុមគ្រួសារសពលោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ដែលជាករណីស្លាប់លេីកទី១ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ឡៅ វណ្ណា អាយុ៥០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ... Read More »

ក្រសួងអប់រំ ពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ ... Read More »

រដ្ឋបាលស្រុកស្រុកកោះធំ ខេត្តកណ្ដាល សម្រេចឲ្យផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ខ្លួនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការចម្លងទ្រង់ទ្រាយធំ

ខេត្តកណ្ដាល, រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ,ភូមិព្រែកស្បូវ,ភូមិព្រែកស៊ឹង) មេត្តាជ្រាបថា៖ ដោយសារបច្ចុប្បន្នស្ថានភាពនៃការចម្លង និងរីករាល ដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺ កូវី១៩ ... Read More »

រដ្ឋសភាជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប

ភ្នំពេញ, សេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រ កម្ពុជា ២០២១/២៥៧៩(RSP) និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖ ១- ... Read More »

ព័ត៌មានបឋម! ឆេះរថយន្តមួយគ្រឿងដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ មានករណីរថយន្តមួយគ្រឿងត្រូវបានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ ស្ថិតនៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទៅដល់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ និងគ្រប់គ្រងកន្លែងកើតហេតុ បានហើយ ... Read More »

បើករថយន្តសុីទែនសាំងក្នុងល្បឿនលឿនងងុយដេកផងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តក្រចេះ៖ រថយន្តសីុទែនសាំងមួយគ្រឿងត្រូវអ្នកបើកបរបើកក្នុងល្បឿនលឿនមិនប្រងប្រយ័ត្នបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងស្លាប់អ្នករួមដំណើរម្នាក់និងអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍រថយន្តសុីទែនសាំងក្រឡាប់ធ្លាក់ផ្លូវនោះបានកើតឡើងនៅវេលាម៉ោង២៣ៈ១០នាទីយប់ ថ្ងៃទី១៦ខែមិីនាឆ្នាំ២០២១លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង) ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨៦-៣៨៧ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ។ ប្រភពបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនោះគឺរថយន្តម៉ាកហីុយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ៤A- ៧៩៦២បើកបរក្នុងទិសដៅពីត្បូងទៅជើង ដែលមានអ្នកបើកបរឈ្មោះណុប ស៊ន់ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរុង ... Read More »

ជិះម៉ូតូមិនប្រកាន់ស្តាំក្នុងល្បឿនលឿនត្រូវរថយន្តបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងស្លាប់ម្នាក់

ខេត្តក្រចេះ៖ បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តបើកបរបញ្ច្រាស ទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យស្លាប់នៅនិឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ៈ១០នាទីថ្ងៃទី១៣ ខែមិីនាឆ្នាំ២០២១ ត្រង់ចំណុចកែងបត់តាសេកក្នុងភូមិ ហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៧៣ពីទីរួមស្រុកឆ្លូងទៅស្រុកតំបែរ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេ ... Read More »