ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ចាប់យកវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំចុះបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងព្រមទាំងចាប់យកវត្ថុតាងមួយចំនួន។ លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ... Read More »

កម្លាំងសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងឃាត់ខ្លួនមនុស្សពីរនាក់ជាកម្មករលើកឈើ

ខេត្តមណ្ឌលគិរី៖ រថយន្តមួយគ្រឿងដឹកឈើហុបធំៗត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមាចុះបង្ក្រាបយកទៅរក្សាទុក។ ការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១ៈ២២ នាទី ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចផ្លូវកែងជិតផ្ទះក្រហម ស្ថិតក្នុងភូមិឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោក ព្រហ្ម វិបុលរតនៈ ... Read More »

ច្បាស់ហើយ ! គឺតារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook ថា «លោកបានឆ្លងជំងឺ Covid-19» អ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវតែក្លាហានបញ្ជាក់ការពិត

ភ្នំពេញ ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានប្រកាសថា ក៏មានវិជ្ជមានកូវីដ-១៩ផងដែរបន្ទាប់ពីរកឃើញពិធីការិនី ចាន់ កែវនិមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-១៩ នៅពេលនេះ ។ សូមជម្រាបថា, ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ

ខេត្តព្រះសីហនុ៖ សូមជម្រាបជូនថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ ... Read More »

អង្គការសហប្រជាជាតិអំពាវនាវដល់កម្លាំងយោធសមីយ៉ាន់ម៉ាដោះលែងបាតុករ ដែលបានចាប់ខ្លួន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antoniio Guterres បានអំពាវនាវដល់កម្លាំងយោធាមីយ៉ាន់ម៉ា ដោះលែងបាតុកម្មរាប់រយនាក់ដែលយោធាបានចាប់ខ្លួននៅតាម អគារខុនដូ ក្នុងទីក្រុង Yangon ។ សារព័ត៌មាន AFP បានផ្សាយថា មានសម្លេងផ្ទុះជាច្រើន កើតឡើងនៅតំបន់ជាច្រើន។ ... Read More »

ក្រសួងកសិកម្ម ចេញសេចក្តីណែនាំស្តីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញ សេចក្តីណែនាំ ស្តីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ (Covid-19)។ ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក ... Read More »

លោក ស សុខា ជូនពរដល់ លោក អ៊ិន ទីតូ អ្នកនាងចាន់ កែវ និមល និងស្វាមី ព្រមទាំងបុត្រ ក៏ដូចជាពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អគ្រប់ៗគ្នា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា, សូមជូនពរដល់ក្រុមការងារស្ម័គ្រចិត្តជួយការងារសង្គម ជាពិសេសលោក អ៊ិន ទីតូ ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដកអាជ្ញាប័ណ្ណពីសារព័ត៌មានក្នុងស្រុកចំនួន៥ ដែលតែងផ្សាយពីការតវ៉ាប្រឆាំងរបបសឹក

អន្តរជាតិ​៖​ សារព័ត៌មានក្នុងស្រុកចំនួន៥​ របស់ប្រទេស​មីយ៉ាន់ម៉ា​ មានដូចជា៖ Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News​ ដែលតែងផ្សាយពីការតវ៉ាប្រឆាំងរបបសឹក​ ... Read More »

ឆក់កាបូបបានហេីយជិះម៉ូតូបុកគូទរថយន្តដួលត្រូវសមត្ថកិច្ចឃាត់ជាប់ម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយា​មជិះម៉ូតូគេចខ្លួនតែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យដួលរងរបួសត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗម្នាក់ចំណែក២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិតាងួន២​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះ ឃឹម សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ ... Read More »

សមត្តកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ពីបទប្លន់ជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាលបង្ក្រាបបាន ជនជាតិចិនចំនួន០៤នាក់ ដែលធ្វើសកម្មភាពប្លន់ លើជនជាតិចិនដូចគ្នា ក្រោយក្រុមនេះធ្វើសកម្មភាពនៅល្ងាចថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ស្ថិតក្នុង ... Read More »

ក្រោយផ្អើលរឿងតារាជួរមុខវិជ្ជមានជំងឺកូវីដ-១៩ សុគន្ធ នីសាបញ្ជាក់សារទៅកាន់មហាជន

ភ្នំពេញ៖ រាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលខ្លាំងអំពីដំណឹងនៃការរកឃើញវិជ្ជមានកូវីដ-១៩ កើតមានឡើងលើក្រុមអ្នកសិល្បៈល្បីឈ្មោះនៅកម្ពុជា ពិសេសក្រុមសិល្បករនៃទូរទស្សន៍ និងផលិតកម្មហង្សមាស ដែលបង្កើតឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ សុគន្ធ នីសា ដែលស្ថិតក្រោមការសង្ស័យថាអាចនឹងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះបានបង្ហាញសារតបទៅកាន់មហាជន និងអ្នកគាំទ្រដែលបារម្ភពីស្ថានភាពសុខភាពនាង ខណៈដែលពេលនេះនាងបាននិងកំពុងបន្តតាមដានសុខភាពនៅឡើយ។    ... Read More »

រដ្ឋបាលខេត្តកណ្តាលសម្រេច បិទជាបណ្តោះអាសន្នការធ្វើដំណើរចេញចូលទីប្រជុំជនជ្រៃធំ និងកាស៊ីណូ ខណៈមានជនបរទេស ៥នាក់តេស្តឃើញមានកូវីដ-១៩

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល ជម្រាបមក លោកអភិបាល នៃគណៈអភិបាលស្រុកកោះធំ។ កម្មវត្ថុ ៖ ស្តីពីការបិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងបិទការធ្វើដំណើរចេញចូល នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ សូមជម្រាបជូន ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការលក់ឱសថ​ ផលិតផលបំប៉នសុខភាព​ និងឧបករណ៍បរិក្ខារពេទ្យក្នុងឱសថស្ថាន-ឱសថស្ថានរង​ ស្របច្បាប់​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបជូនលោក លោកស្រីឱសថការីទទួលខុសត្រូវបច្ចេកទេស និងអគ្គនាយកគ្រឹះស្ថានផលិតឱសថ – លោក លោកស្រីឱសថការីទទួលខុសត្រូវបច្ចេកទេស និងនាយកគ្រឹះស្ថានផលិតឧបករណ៍បរិក្ខារពេទ្យ – លោក លោកស្រីឱសថការី ទទួលខុសត្រូវបច្ចេកទេស និងល្អនាយកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ – ... Read More »

ឥណ្ឌាជាប្រទេសដែលមាន អាកាសយានិកស្ត្រីច្រើនបំផុតលើពិភពលោក

ស្ត្រីឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រឆាំងកូវីដ -១៩ ដោយសារតែស្ត្រីឥណ្ឌាទទួលបានជោគជ័យក្នុងវិស័យអាកាសចរណ៍។ មានប្រសាសន៍នៅក្នុងទិវានារីអន្តរជាតិ ៨មីនា រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក Hardeep Singh Puri បានបញ្ជាក់ថា ឥណ្ឌាជាប្រទេសឈរលំដាប់ទី១ពីចំនួនអាកាសយានិកស្ត្រីច្រើនជាងគេបំផុតលើពិភពលោក។ បណ្តាក្រុមហ៊ុនអាកាសចរណ៍បានប្រើប្រាស់អាកាសយានិកស្ត្រី ដល់ទៅ១២,៤% ... Read More »

បាតុករមីយ៉ាន់ម៉ា៣នាក់រងការបាញ់សម្លាប់នៅថ្ងៃទី៨ខែមីនា

មានបាតុករមីយ៉ាន់ម៉ា៣នាក់ទៀតហើយបានស្លាប់ដោយការចូលរួមធ្វើបាតុកម្ម កាលពីថ្ងៃទី៨ខែមីនា ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានបាតុករពីរនាក់ត្រូវបាញ់ចំក្បាលស្ថិតនៅទីក្រុង Myitkyina។ ជាមួយគ្នានេះដែរ ក៏មានមនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសនៅក្នុងពេលចូលរួមបាតុកម្មនៅតំបន់ភាគខាងត្បូងស្រុក Phyar Pon ។ នៅពេលនេះគេមិនទាន់ដឹងថា កម្លាំងទាហាន ឬប៉ូលិសជាអ្នកបាញ់ទៅលើក្រុមបាតុករនោះឡើយ។ ... Read More »

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្អាកការប្រកួតជម្រុះ World Cup ក្នុងខែមីនា

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង (CONMEBOL) បានពន្យារពេលជាផ្លូវការនៃការប្រកួតជម្រុះ World Cup របស់ពួកគេដែលត្រូវបានគេគ្រោងនឹងធ្វើឡើងក្នុងអំឡុងពេលសម្រាកអន្តរជាតិក្នុងខែមីនា។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា បណ្តាប្រទេសអាមេរិចខាងត្បូងត្រូវលេងការប្រកួតជម្រុះចំនួន២ប្រកួតក្នុងរយៈពេលវិស្សមកាលប៉ុន្តែការហាមឃាត់ការធ្វើដំណើរបានបង្កជាបញ្ហាដល់កីឡាករ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ CONMEBOL បានបង្ហាញថាគណៈកម្មាធិការ CONMBEOL បានសម្រេចចិត្តផ្អាកការប្រកួតជម្រុះចំនួន២នៅ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងទទួលអំណោយម៉ាស់ និង ជែលពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ ម៉ាស់ចំនួន២ម៉ឺន៥ពាន់ម៉ាស់ និង ជែល ១០ កេស ពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដើម្បីរួមចំនែកជាមួយរាជរដ្ឋាភិបាល ... Read More »

លោក Xavi ឈ្នះពានរង្វាន់លីគដំបូងក្នុងនាមជាគ្រូបង្វឹកជាមួយក្រុម Al Sadd

លោក Xavi Hernandez បានឈ្នះពានរង្វាន់លីគដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកបន្ទាប់ពីបានដឹកនាំ ក្រុម Al Sadd ទៅរកពានរង្វាន់ QNB Stars League នៅប្រទេសកាតា។ ជ័យជម្នះ ៣-០ របស់ក្រុម Al ... Read More »

ចាន់ កែវនិមល និងក្រុមគ្រួសាររកឃើញវិជ្ជមានជំងឺកូវីដ-១៩ ខណៈមានអ្នកពាក់ព័ន្ធជាសិល្បករល្បីឈ្មោះមួយចំនួន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីលេចឮដំណឹងនៃការរកឃើញវិជ្ជមានជំងឺកូវីដ-១៩លើពិធីការិនីល្បីឈ្មោះរបស់ទូរទស្សន៍ហង្សមាស គឺអ្នកនាងចាន់ កែវនិមល និងសមាជិកគ្រួសារមានប្តីនិងកូន។ ដំណឹងនេះបានល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ និងត្រូវបានចែករំលែកពេញបណ្តាញសង្គម ខណៈដែលគេដឹងថាមានសិល្បករបម្រើការងារនៅទូរទស្សន៍នេះមួយចំនួនក៏អាចពាក់ព័ន្ធផងដែរ។ យោងតាមសារទម្លាយពីក្នុងចង្កោមអ្នកសិល្បៈបានបញ្ជាក់ថា ពិធីការិនីទូរទស្សន៍ហង្សមាសអ្នកនាងចាន់ កែវនិមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ-១៩ ... Read More »

តោខៀវ Chelsea និងញញួរធំ West Ham រកបាន៣ពិន្ទុដូចគ្នាបន្តឈរលេខ៤ និងលេខ៥

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមញញួរធំ West Ham ក៏ទទួលបានជ័យជម្នះដូចគ្នាទៅលើក្រុម Leeds United ក្នុងលទ្ធផល២ទល់០ដូចគ្នា ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៨សម្រាប់ ... Read More »

បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នបុកគោយន្តកន្ត្រៃដឹកក្ដារបន្ទះស្លាប់នៅនឹងកន្លែង

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ខណៈបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃដឹកក្ដារបន្ទះមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៨ខែមីនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨និង៤៩ ក្នុងភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ មុី ហ៊ា អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ជិះម៉ូតូម៉ាកDH88  ... Read More »

លោក ប្រាក់ សុខុន ៖ ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់

ភ្នំពេញ៖ នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ និងដើម្បីធានាបានជាអតិបរមានូវសុវត្ថិភាពរួមរបស់មន្រ្តីរាជការក្រសួងការបរទេស ... Read More »

Zlatan Ibrahimovic ត្រៀមខ្លួនវិលត្រឡប់លេងឲ្យជម្រើសជាតិស៊ុយអែតវិញសម្រាប់ព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីការចូលនិវត្តន៍ពីជម្រើសជាតិដើម្បីលេងឱ្យប្រទេសស៊ុយអែតរបស់គាត់វិញ។ នេះបើយោងតាមការចេញផ្សាយរបស់ dailymail.com កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan វ័យ៣៩ឆ្នាំរូបនេះមិនបានធ្វើជាតំណាងឱ្យប្រទេសរបស់ខ្លួនឡើយចាប់តាំងពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ ដែលការបង្ហាញខ្លួនចុងក្រោយរបស់គាត់ដោយបរាជ័យក្នុងលទ្ធផល ... Read More »

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរស័ព្ទ iPhone ទាក់ទងនឹងបញ្ហាសុវត្ថិភាព

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរស័ព្ទ iPhone និង macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រហើយបានស្នើសុំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។ ... Read More »

ចែករំលែកបន្ទាន់! ពលករបរទេសទាំងអស់ ក្នុងខេត្តឃ្យ៉ុងគី ត្រូវតម្រូវឱ្យទៅធ្វើតេស្តកូវីដជាបន្ទាន់ ឱ្យបានមុនថ្ងៃទី ២២ មីនា បើល្មើសនឹងត្រូវពិន័យប្រាក់ធ្ងន់ធ្ងរណាស់

កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News)កាលពីម្សិលមិញបានផ្សាយថា,អាជ្ញាធរកូរ៉េខាងត្បូងប្រកាសនៅថ្ងៃនេះ តម្រូវឱ្យពលករបរទេសទាំងអស់ រួមទាំងពលករខ្មែរយើងផង នៅក្នុងខេត្តឃ្យ៉ុងគី ដើម្បីទៅធ្វើតេស្តជំងឺកូវីដ-១៩ គ្រប់គ្នាជាកំហិតឱ្យបានមុនថ្ងៃទី ២២ ខែមីនានេះ ជាវិធានការថ្មីក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលឆ្លងចេញពីសហគមន៍ ឬទីតាំងការងារដែលមានពលករបរទេសកកកុញ ដែលអជ្ញាធរកូរ៉េបានដាក់ចេញ។ គេហទំព័រដដែលបានដកស្រង់ តាមការផ្សព្វផ្សាយក្នុងសារព័ត៌មាន ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១០-១៦ខែមីនា នឹងមានភ្លៀងផ្គរ រន្ទះ ខណ:ទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិកបានធ្លាក់ចុះបន្តិចគ្របលើតំបន់ខ្ពង់រាបនៃភាគ ឦសាន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៦ខែមីនា នឹងមានភ្លៀងផ្គរ រន្ទះ ខណ:ទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិកបានធ្លាក់ចុះបន្តិចគ្របលើតំបន់ខ្ពង់រាបនៃភាគ ឦសាន។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១ ... Read More »

សារសំឡេងសំខាន់ៗ បន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅយប់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១

ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាចូលក្នុងសហគមន៍ មានទ្រង់ទ្រាយធំ ហើយពិនិត្យរកឃើញទាំងយប់ចំនួន ៤៩នាក់ ឆ្លងទៅលើ មន្រ្តីនគរបាល មន្ត្រីរាជការ សិល្បករ វិធីការិនីទូរទស្សន៍ ជាដើម គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ សរុប ៩១០៣៥នាក់

ភ្នំពេញ៖ នៅទាបភ្លឺឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform ... Read More »

ពិតជាសាហាវមែន!! យុវជនម្នាក់ត្រូវក្រុមអ្នកលេងដាវសាមូរ៉ៃកាប់ដាច់ត្រឹមកដៃ រងរបួសធ្ងន់

      ភ្នំពេញ​ ៖​ ក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃ និងកាំបិត បុ័ងតោ បានធ្វេីសកម្មភាពកាប់ទៅលេីយុវជន២នាក់​ បណ្ដាលឲ្យម្នាក់ដាច់ត្រឹមកដៃធ្លាក់ដល់ដី រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់ចូលផ្ទះប្រជាពលរដ្ឋទាន់ពេល​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃចន្ទ ... Read More »

ស្រវឹងស្រាបើករថយន្តព្រូសបុករះបង្គោលឡាក់ បាក់អស់៦ដើមរថយន្តធ្លាក់ចូលប្រឡាយ​ តែមិនរងរបួស

​    ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករះបង្គោលឡាក់បាក់អស់៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយ សំណាងល្អម្ចាស់រថយន្តមិនរងរបួស។ ​    ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៩ ខែមិនា ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រជិតស្តុបបាគូរ ប្រមាណ២០០ម៉ែត្រ ... Read More »