ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជិះម៉ូតូកញ្ចាស់មកបន្លំដូរយកម៉ូតូថ្មីត្រូវអ្នកទទួលផ្ញើម៉ូតូឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូកញ្ចាស់មកប្តូរយកម៉ូតូថ្មី ខណៈកំពុងធ្វេីសកម្មភាពស្រាប់តែអ្នកផ្ញេីម៉ូតូឃេីញទាន់ស្រែកផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីតាំងផ្ញើម៉ូតូក្នុងភូមិត្រពាំងសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សួន ប៊ុន្នី ភេទប្រុស អាយុ៤២ឆ្នាំ ... Read More »

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមលើកផែនការអភិវឌ្ឍន៍ស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀត ដើម្បីបញ្ជៀសការលិចលង់ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកផែនការអភិវឌ្ឍន៍ស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ។ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីទំហំ១ម៉ែត្រកន្លះ១គ្រឿង និងទំហំ១ម៉ែត្រ២តឹកចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹកឱ្យកាន់តែធំ និងជីកបុកស៊ីផាយអមសងខាងប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុនដើម្បីពន្លឿនការបូមទឹកឱ្យបានលឿន បញ្ចៀសនូវការលិចលង់ដោយជំនន់ទឹកទឹកភ្លៀងនៅឆ្នាំក្រោយៗទៀត ។ ការសម្រេចលើកផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីរួមទាំងការស្តារប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុននៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៣

ភ្នំពេញ៖ លោក ហែមអាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ១២កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ ... Read More »

ប្រទេសជាច្រើនត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួន

សារព័ត៌មាន​Telegraph របស់អង់គ្លេសបានផ្សាយថា ​ រដ្ឋាភិបាលទីក្រុងឡុងដុង បានប្រកាសថា​នឹងអនុម័តវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ផលិតដោយក្រុមហ៊ុន​ Pfizer នៅក្នុងសប្តាហ៍​នេះ​ ។ ជាមួយគ្នានោះ​រដ្ឋាភិបាលអេស្ប៉ាញក៏បានប្រកាសថា អេស្ប៉ាញនិងអាល្លឺម៉ង់ជាប្រទេសដំបូងគេបង្អស់នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ដល់ពលរដ្ឋ​ ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ​២០២១។ ក្រុមអ្នកជំនាញរបស់អង់គ្លេស កំពុងតែវាយតម្លៃវ៉ាក់សាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន​Pfizer ... Read More »

ប្រទេសថៃ ខណៈវិធានការរឹតត្បិតកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ បន្តបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ

អន្តរជាតិ៖ ស្របពេលប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសចំនួន១,២០១នាក់ ជាលើកដំបូងនៅក្នុងខែតុលាកន្លងទៅ ហើយនឹងកំពុងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសបន្តិចម្តងៗ ដោយពឹងផ្អែកជាខ្លាំងលើវិស័យទេសចរណ៍ ដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបើគិតចាប់តាំងពីបម្រាមមិនឲ្យមានទេសចរចូលប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងមក ក្នុងគោលបំណងទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកល(COVID-19)។ ជាក់ស្តែងបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA ដកស្រង់ចេញពីទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា៖ ភ្ញៀវទេសចរបរទេសចំនួន១,២០១នាក់ដែលបានកត់ត្រានៅក្នុងខែតុលា ... Read More »

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវឃាតកមិនស្គាល់អត្តសញ្ញាណសម្លាប់នៅក្នុងបន្ទប់

   ខេត្តបន្ទាយមានជ័យ៖ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវឃាតកវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។   នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាដូនជីនៅសំណាក់ធម៌ក្នុងវត្តបរមនិវេសន៍ ... Read More »

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខណ្ឌចំនួន៥ នឹងធ្វើការជួសជុលទឹកធ្លាយចាប់ពីខែធ្នូខាងមុខនេះ ពេញ១ខែ

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ២២ និង០០នាទីយប់ដល់ម៉ោង ០៥ និង០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖ ១. សង្កាត់ចោមចៅ២ ... Read More »

មជ្ឈមណ្ឌលឱកាសខ្ញុំជាមជ្ឈមណ្ឌលផ្ដល់សេវាព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនប្រកបដោយគុណភាព

ភ្នំពេញ៖ លោក សៀង ឡាប្រេស្ស អនុប្រ ធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងប្រតិភូអមចំនួន៦រូបទៀត ដែលមានលោកស្រីមុំ ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិីតិសម្បទារាជធានីភ្នំពេញនិងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានចូលរួមចុះត្រួតពិនិត្យលើការផ្ដល់សេវាព្យាបាល អប់រំ និងស្ដារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ... Read More »

នគរបាលប៉ុស្តិ៍ស្រះចកម្នាក់ ជាមេជួញដូរគ្រឿងញៀន ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៨នាក់ រួចឆ្លើយថាមន្រ្តីរូបនេះជាអ្នកជួយសម្រួលដល់ពួកគេទិញថ្នាំញៀន

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀននៅតំបន់អតីតបឹងកក់រយៈពេលពីរថ្ងៃជាប់គ្នា បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ថ្មីៗនេះ នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាក់ស្តែងដកហូតនូវសារធាតុញៀនជាង ២០០កញ្ចប់តូចធំរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បើតាមប្រភពព័ត៌មាន ... Read More »

មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ?

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកចក្រវាលកម្ពុជា២០២០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយរកបានម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពល។ ចង់ដឹងទេថាតើមុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ? រ៉េត សារីតា ... Read More »

តើអ្នកបានទៅតំបន់រ៉ាមសារ ឬនៅ ! តំបន់ រ៉ាមសារ ខេត្តស្ទឹងត្រែង ជាទីលំហែកាយសម្រាប់អ្នកស្រលាញ់ធម្មជាតិ

ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងមានលក្ខណៈពិសេសច្រើន ដែលអ្នកខ្លះមិនទាន់ទទួលព័ត៌មានលម្អិត ដូចជាប្លែកជាងខេត្តដទៃ ត្រង់មានទន្លេចំនួន៤ ប្រសព្វគ្នា គឺទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក និងទន្លេមេគង្គ។  ដោយឡែកតំបន់​រ៉ា​ម​សារ ជា​តំបន់​ព្រៃ​លិច​ទឹក និង​វាល​ខ្សាច់​ទឹកសាប​សម្បុស ដែលជា​ជំរក​នូវ​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។  តំបន់​ដែល​ស្ថិតនៅ​ដង​ទន្លេមេគង្គ​មួយ​នេះ ... Read More »

ក្រសួងព័ត៌មាន ពង្រឹងអាជ្ញាប័ណ្ឌ ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន

ភ្នំពេញ ៖ ដើម្បីពង្រឹងលើវិស័យព័ត៌មាន និងសោតទស្សន៍ តាមការស្នើសុំប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នឹងត្រូវបានចែកចាយប្រើប្រាស់ប៉ុន្មានថ្ងៃខាងមុខទៀត

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នឹងត្រូវបានចែកចាយទៅកាន់បណ្តារដ្ឋនៅសប្តាហ៍ក្រោយ ហើយអ្នកដែលប្រឈមការឆ្លងខ្ពស់ នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ​។ សារព័ត៌មាន DailyMail បានផ្សាយថា​ នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក​​ទៅកាន់​កម្លាំងទាហាននៅក្រៅប្រទេសតាមអនឡាញ ក្នុងថ្ងៃទី​២៦ខែវិច្ឆិកា​ ប្រធានាធិបតីដូណាល់ ត្រាំ​បានបញ្ជាក់ថា ... Read More »

ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសអនាគតម្ដាយតារាម្ដាយក្មេងស្រីរងគ្រោះបានបង្ហោះសារយ៉ាងឈឺចាប់បំផុត

ភ្នំពេញ៖ ទីបំផុត! ស្ត្រីម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលហ៊ានយកកាំបិតអារមុខ និងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរដេរជាង១០០ថ្នេរ នាពេលកន្លងទៅនោះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវលោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ និង ... Read More »

ក្រុមអ្នកគាំទ្រប៉ះទង្គិចជាមួយកម្លាំងប៉ូលិសក្នុងពិធីបុណ្យសពម៉ារ៉ាដូណា​

ពលរដ្ឋអាហ្សងទីនរាប់សិបពាន់នាក់បាននាំគ្នាទៅកាន់ទីក្រុងប៊ុយអឺណូ ហ្ស៊ែរ (Buenos Aires) ដើម្បីបង្ហាញពីការសោកស្តាយដល់ការស្លាប់របស់អតីតកីឡាករDiego Armando Maradona កាលពីថ្ងៃទី​២៥ខែវិច្ឆិកា។ នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នា មកកាន់រដ្ឋធានី​អាហ្សង់ទីន​ដើម្បី គោរពដល់អតីតកីឡាករម៉ារ៉ាដូណា ។ សកម្មភាពប្រមូលផ្តុំយ៉ាងច្រើនបែបនេះបង្កក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពសុខភាពរបស់ពលរដ្ឋ ខណៈការឆ្លងរាលដាលកូវីដ​-១៩ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៦ខ្នងនិងសម្ភារមានតម្លៃមួយចំនួននៅស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​ ៖​ កាលពីវេលាម៉ោង​៨:៣០​ នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឆាបឆេះលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៦ខ្នង​ ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)​ ។ ... Read More »

សមត្ថកិច្ច​ឃាត់ខ្លួនជនជាតិ​ចិន​ម្នាក់កំពុង​ឈរ​នៅ​កន្លែង​ស្ងាត់​ហើយត្រួតពិនិត្យ​រកឃើញ​កាំភ្លើងខ្លី១ដើម

ខេត្តព្រះសីហនុ​៖ សមត្ថកិច្ចក្រុងព្រះសីហនុបានឃាត់ខ្លួន​ជនសង្ស័យ​ជាជន​ជាតិចិនម្នាក់ពាក់ព័ន្ធ​នឹង​ករណី កាន់កាប់​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​នៅ​វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ចំណុច​អូរត្រេះ ស្ថិតនៅ​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង-ខេត្តព្រះសីហនុ។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ... Read More »

រថយន្តហាយប្រ៊ីដពណ៌សពីរគ្រឿងពន្លះគ្នាពេញទំហឹងរងការខូចខាតទាំងសងខាង ខណ:បើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន

ខេត្តស្ទឹងត្រែង៖ រថយន្តហាយប្រីដពណ៌សពីរគ្រឿងបានសាកកម្លាំងគ្នា ធ្វើឲ្យរថយន្តទាំងពីររងការខូចខាតផ្នែកខាងស្ដាំ និងកង់បែកខ្ទេចរៀងៗខ្លួនទៅមុខលែងរួច តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ ខណ:ពួកគេបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ធ្វើឱ្យរថយន្តហាយប្រ៊ីដដែលបើកបរពីជើងទៅត្បូងដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានរេចង្កូតទៅបុករថយន្តហាយប្រ៊ីដដូចគ្នាដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង។ ក្រោយប៉ះទង្គិចគ្នាហើយអ្នកបើករថយន្តបង្ក ស្រាប់តែមានម៉ូតូមួយគ្រឿងមកឌុបរំដោះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥៖៣៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ឆ្ពោះទៅប្រទេសឡាវ នៅចំណុចដំតាចែម ភូមិរិទ្ធីសែនជ័យ២ ... Read More »

ក្រុមខ្លាំង២នៅអង់គ្លេសទទួលបានលទ្ធផល្អនៅ UEFA Europa League ខណៈ Leicester ឡើងវគ្គបន្តដោយស្វ័យប្រវត្តិ

តាមការចេញផ្សាយរបស់ soccerway និង soccer news បានចេញលទ្ធផលបង្ហាញថា ការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃម្សិលមិញ ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសបានទទួលជ័យជម្នះដូចគ្នាគឺក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham។ ... Read More »

កីឡាករ Andy Murray គាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ការប្រកួតកីឡាវាយតឺន្នីស

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បាននិយាយថា អ្នកលេងកីឡាវាយកូនបាល់គួរតែត្រូវបានគេតម្រូវឱ្យចាក់វ៉ាក់សាំងការពារមេរោគមុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃពុធ ទី២៥ វិច្ឆិកា។ ជាមួយនឹងកាលវិភាគសម្រាប់ការប្រកួតកីឡាវាយតឺន្នីសឆ្នាំ២០២១ កំពុងប្រឈមនឹងបញ្ហាដែលមិនអាចចៀសផុតបានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ម្ចាស់ពានរង្វាន់ Grand Slam ... Read More »

រកឃើញ៦ក្រុមឡើងវគ្គ១៦ក្រុមស្វ័យប្រវត្តិនៅ UEFA Champions League

យោងតាមលទ្ធផលដែលចេញផ្សាយដោយ Soccer News កាលពីព្រឹកថ្ងៃ២៦ វិច្ឆិកា និងយោងតាមការចេញផ្សាយរបស់ UEFA បានឲ្យដឹងថា ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League បានរកឃើញ៦ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌខាងលើមិនទាន់បញ្ចប់នៅឡើយទេ គឺនៅសល់២ប្រកួតទៀតទើបចប់ការប្រកួតវគ្គជម្រុះនេះ។ ... Read More »

ក្លិប Napoli គ្រោងនឹងប្តូរឈ្មោះពហុកីឡដ្ឋានបន្ទាប់ពី Maradonaទទួលមរណភាព

សារព័ត៌មាន livescore.com បានផ្សាយថា ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានបង្ហើបឱ្យដឹងថា កីឡដ្ឋានរបស់ក្លិបអាចប្តូរឈ្មោះទៅជាកិត្តិយសរបស់លោក Diego Maradona បន្ទាប់ពីលោកបានទទួលមរណភាពកាលពីថ្ងៃពុធ។ សមាគមបាល់ទាត់អាហ្សង់ទីន ... Read More »

អង្គភាពស៊ីម៉ាក់រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្រាមជាច្រើនគ្រាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំនៅខេត្តបន្ទាយមានជ័យ បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលនៅសេសសល់ពីសម័យសង្រ្គាម នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងដីឡូត៍មួយកន្លែងស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ  ។   លោកអធិការស្រុកព្រះនេត្រព្រះមាស រិទ្ធីបានបញ្ជាក់ថា កាលពីអំឡុង២ទៅ៣ខែមុន កម្លាំងនគរបាលស្រុកបានធ្វើការហ៊ុមព័ទ្ធដីឡូត៍មួយកន្លែងជាកម្មសិទ្ធិរបស់ឈ្មោះ ឡាយ ពេជ្រ ... Read More »

ពិធីសម្ពោធបណ្ណាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធបណ្ណាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលបានរៀបចំជួសជុលកែលម្អធ្វើទំនើបកម្មទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកបរិក្ខារ និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងឲ្យសមស្របតាមលក្ខណ:បច្ចេកទេស។ ការរៀបចំ និងកែលម្អបណ្ណាល័យនេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការរៀន និងបង្រៀន បណ្ដុះទម្លាប់អាន និងការស្រាវជ្រាវ ព្រោះបណ្ណាល័យជាកន្លែងរក្សាទុកនូវចំណេះដឹងគ្រប់បែបយ៉ាង ដែលគ្រូឧទ្ទេស និងគរុសិស្សអាចស្វ័យសិក្សា ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើបទឧទ្ទេសនាមស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច

ភ្នំពេញ៖ ដោយមានការឯកភាពពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើសំណើរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព  នាយកសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានាយទាហានសកម្ម ... Read More »

ខេត្តមណ្ឌលគិរី នៅតែជាតំបន់ដំណើរកម្សាន្តជាមួយនឹងទេសចរណ៍បែបធម្មជាតិល្អបំផុត

ខេត្តមណ្ឌលគិរី៖ មន្ទីទេសចរណខេត្តមណ្ឌគិរី និងក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍បានបរិយាយថា៖  មណ្ឌលគិរី​ គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា​ សម្បូរទៅដោយធន​ធានធម្មជាតិទាំងនៅលេីដី​និងនៅក្រោមដី​ ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដេីមភាគតិច​ ក្រៅពីនោះខេត្តមណ្ឌលគិរីមានភ័ព្វវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព​ និងទេសភាពដ៏ទាក់ទាញ​ មានទឹកជ្រោះជាច្រេីនកន្លែង​ (ទឹកជ្រោះប៊ូស្រា​ រមនា១​ រមនា២​ ជ្រៃធំ​ ... Read More »

ពុលទឹកក្នុងស្រែ ស្លាប់២នាក់និង ១១នាក់ផ្សេងទៀតកំពុងសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ ស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង ១១នាក់ផ្សេងទៀតមានអាការៈធ្ងន់និងស្រាលកំពុងសង្រ្គោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំងអស់បាននាំគ្នាផឹកទឹក នៅក្នុងស្រែ ពេលហូបបាយថ្ងៃត្រង់រួចហើយពុល ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ... Read More »

កម្មវិធីដែលមានដើមកំណើតចិនចំនួន ៤៣ ទៀត ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់

ភ្នំពេញ៖ បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនានិងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៦ ... Read More »

បុរសម្នាក់ស្រវឹងស្រានឹកចង់សម្លព្រលឹតចុះដកក្នុងស្រះលង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈស្រវឹងស្រានឹកចង់សម្លម្ជូរព្រលឹតដើរទៅស្រះទឹកខាងក្រោយផ្ទះចុះដកព្រលឹតបណ្ដាលឲ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាលើករលាក់ទឹកចេញ តែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ម៉ែន ឌីណា ... Read More »

បុរសម្នាក់ត្រូវបុរសម្នាក់ទៀតកាប់ឲ្យរងរបួសធ្ងន់គ្រាដែលដើរទៅស្រែស្រែកហៅប្រពន្ធ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ខណ:ដើរទៅមើលស្រែក៏ស្រែកហៅរកប្រពន្ធតែត្រូវជនបង្កម្នាក់ស្មានតែស្រែកឌឺដងដាក់ខ្លួនកំពុងអង្គុយផឹកក៏ទាញកាំបិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ រួចជនដៃដល់រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ។ ជនដៃដល់ឈ្មោះ ហុង ហួច ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិអូរប្រាសាទឃុំអូរប្រាសាទ ... Read More »