ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល៖ ​ច្រាន​ចោល​ការសរសេររោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ដែល​ចែក​ចាយ​គ្មានប្រភពច្បាស់លាស់តាមបណ្ដាញសង្គមមួយចំនួន

    ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយរោគសញ្ញា​នៃ​ជំងឺ​កូវីដ–១៩ ដែល​កំពុង​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងទៀត​នាពេល​ថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​ស្រី​ ឱវណ្ណឌីន បាន​បញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានតាម​ប្រព័ន្ធ​សង្គម​តេឡេក្រាមប្រឆាំងព័ត៌មានក្លែងក្លាយ ​ថា៖ ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ច្រានចោល​នូវ​ការ​ផ្សព្វផ្សាយ​​រោគសញ្ញា​នៃ​ជំងឺ​កូវីដ–១៩ ទាំងនេះ ព្រោះគ្មានប្រភពច្បាស់លាស់នោះទេ ។ ... Read More »

ហុងគ្រី​បិទប្រទេសជាលើកទីពីរ ក្រោយមានករណីឆ្លងថ្មីកើនឡើងខ្ពស់

តាមគេហទំព័រ Worldometer ​នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០បានផ្សាយថា នៅក្នុងប្រទេសហុងគ្រីមាន​ករណីឆ្លងកើនឡើងដល់ទៅ​ ១១៨.៩១៨ នាក់ ស្លាប់​២.៥៩៦នាក់។ ​ ចំណែកអ្នកព្យាបាលជាសះស្បើយវិញមានតែ​២៧ពាន់នាក់ប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍បំផុតគឺក្នុងរយៈពេល​២៤ម៉ោងកន្លងមក ប្រទេសនេះ មានអ្នកឆ្លងកូវីដ​-១៩ថ្មី​ដល់ទៅជាង​៤១០០នាក់​។ សារព័ត៌មាន BBC ... Read More »

Update ៖ ករណីបង្ក្រាបគ្រឿងញៀននៅត្រើយស្លា! ជាបឋម សមត្ថកិច្ចរំដោះប្រពន្ធមេខ្លោងគ្រឿងញៀនចេញពីជនសង្ស័យបានហើយ

ខេត្តកណ្ដាល ៖ មេខ្លោងគ្រឿងញៀននៅតែបន្តបាញ់គំរាមមកលើសមត្ថកិច្ចជាច្រើនគ្រាប់ ដើម្បីរំដោះខ្លួន។ ប៉ុន្តែសមត្ថកិច្ចមានវិធានការខ្ពស់ ការពារខ្លួន ជាមួយនឹងយុទ្ធសាស្រ្ត ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ កើតឡើង ខណៈជនសង្ស័យបានប្រើប្រាស់កាំភ្លើងអាកាបាញ់ជាច្រើនគ្រាប់ និងជាច្រើនលើក។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ... Read More »

ក្រុមហ៊ុនលីនវតី ប្រកាសចែកទឹកអាល់កុលម៉ាក Pansy ដោយមិនគិតថ្លៃ

ភ្នំពេញ៖ ក្រុមហ៊ុនលីនវតី(linvateyCo,.LTD)ដែលគេស្គាល់ថាជាក្រុមហ៊ុនចែកចាយផលិតផលល្បីឈ្មោះលំដាប់ពិភពលោកម៉ាក Pansyនៅកម្ពុជានោះបានប្រកាសចែកទឹកអាល់កុលម៉ាក Pansy ដោយមិនគិតថ្លៃ។ ការផ្តល់ជូននេះត្រូវបានធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។    សកម្មភាពសប្បុរសធម៌ជួយដល់សង្គមនេះត្រូវបានធ្វើឡើងបណ្តើរៗហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលការចែកទឹកអាល់កុលដោយមិនគិតថ្លៃនេះត្រូវបានធ្វើឡើងនៅហាងបុកល្ហុងបាងកកទល់មុខផ្សារទំនើបម៉ាក្រូខណ្ឌសែនសុខ។នេះបើយោងតាមការបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ កញ្ញា វង្ស សុថាវតី នាយិកាក្រុមហ៊ុន ... Read More »

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចែកគ្រាប់ពូជ ដំណាំ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កន្លងទៅ ក្នុងស្រុក ថាឡាបរិវ៉ាត់ ចំនួន៤៥១ គ្រួសារ

ខេត្តស្ទឹងត្រែង៖ ពិធី សំណេះសំណាល និង ចែកគ្រាប់ពូជ ដំណាំ រួមមាន គ្រាប់ពូជ ពោត ​ ស្ពៃខៀវ​ ល្ពៅ​ និងសណ្តែកគួរ. ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ... Read More »

ទិន្នន័យឯកជនភាពរបស់អតិថិជន ដែលប្រើសេវាកម្មកក់សំបុត្រយន្តហោះនិង សណ្ឋាគារត្រូវបានបែកធ្លាយ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ Prestige Software ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុនកក់សំបុត្រយន្តហោះ និងសណ្ឋាគារធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ត្រូវបានក្រុមអ្នកសុវត្ថិភាពបច្ចេកវិទ្យា Website ... Read More »

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​ដែល​មានការ​ជួបជុំ​គ្នា​ច្រើន​ដូច​ជា ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ៗនោះ​ទេ

ភ្នំពេញ៖ នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតក្នុង​ការមិនអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្តុំ​គ្នា​មាន​ចំនួន​ច្រើន ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ៗដែល​មានការ​ជួបជុំ​មនុស្សច្រើន​បាន​មាន​ច្រើន​ជាបន្តបន្ទាប់។  លោក​ស្រីឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានបន្ត​ថា ក្រសួង​មិន​ដែលបានអនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​គ្នា​ដែល​មាន​ចំនួន​ច្រើន​នោះ​ទេ ។ លោក​ស្រីបានបញ្ជាក់ថា ៖«​កន្លង​មក​យើង​អត់​ដែល​បាន​ប្រកាស​ឲ្យ​បើក​ឲ្យ​មានការ​រៀបចំ​រៀប​អាពាហ៍ពិពាហ៍ ... Read More »

Update ៖ មេខ្លោងគ្រឿងញៀន បានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ៣គ្រាប់ នៅត្រើយស្លាស្រុកស្អាង(មានវីដេអូ)

ខេត្តកណ្ដាល ៖ មកទល់នឹងម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ចុះដោយផ្ទាល់ ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ ... Read More »

ខ្មាសគេតិចអី! គ្រាន់តែចូលដណ្តឹងតាមហ្វេសប៊ុក កូនកម្លោះហៅចាស់ទុំបងប្អូនមួយឡានពីកំពង់ស្ពឺ មកខេត្តកណ្តាល ស្រាប់តែខាងស្រីបិទទូរស័ព្ទឈឹង ចុងក្រោយ…..

    ភ្នំពេញ៖ តាមពិតទៅវាជារឿងមួយដែលមិនប្រាកដប្រជានោះទេ ខណៈដែលបុរសម្នាក់ គ្រាន់តែចូលដណ្តឹងនារីម្នាក់ តាមបណ្ដាញសង្គមហ្វេសប៊ុកសោះ បែរជាកូនកម្លោះហៅចាស់ទុំ ព្រមទាំងបងប្អូនពេញមួយឡាន ជិះពីខេត្តកំពង់ស្ពឺ មកជួបខាងស្រីនៅខេត្តកណ្តាល ស្រាប់តែមកដល់ខាងស្រីបិទទូរស័ព្ទឈឹងចុងក្រោយទើបដឹងថាចាញ់បោក និងនាំបងប្អូនត្រឡប់ទៅវិញ ។ ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីឈ្មោះ ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានគ្រឿងញៀនជាង ៦គីឡូក្រាម

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:៤០នាទី កម្លាំងជំនាញ (ក១១)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ... Read More »

Breaking News ៖ មុននេះបន្តិច ! ជនសង្ស័យជួញដូរគ្រឿងញៀន បានបាញ់មកលើសមត្ថកិច្ច ចំនួន១គ្រាប់នៅត្រើយស្លា ស្រុកស្អាង

ខេត្តកណ្ដាល ៖ នៅមុននេះបន្តិច នាវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការឡោមព័ទ្ធ ជនសង្ស័យជួញដូរគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ... Read More »

មន្ត្រីអធិការកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្តចុះពិនិត្យណែនាំក្លឹបកម្សាន្ត និងខារ៉ាអូខេ១០កន្លែងក្នុងក្រុងបាត់ដំបងបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩(មានវីដេអូ)

ខេត្តបាត់ដំបង៖ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាយុទ្ធនាការនេះធ្វើឡើងដោយមានកិច្ចសហការរវាងមន្ត្រីអធិការកិច្ចរបស់មន្ទីរទេសចរណ៍ខេត្តជាមួយនឹងអាជ្ញាធរក្រុងបាត់ដំបងជាច្រើននាក់  នៅវេលាម៉ោង៨យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះដោយបានចុះត្រួតពិនិត្យនិងណែនាំលើទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តនានាប្រមាណជាង១០ទីតាំងក្នុងទីប្រជុំជនក្រុងបាត់ដំបង។  លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអ៊ុច  អ៊ុំភីនីស្សារ៉ា បានបញ្ជាក់បន្តថា យុទ្ធនាការដ៏ចាំបាច់នេះដែរមន្ត្រីជំនាញបានអប់រំណែនាំទៅដល់ម្ចាស់ទីតាំងខារ៉ាអូខេក្លឹបកម្សាន្តនិងភោជនីយដ្ឋានជាច្រើនឲ្យចូលរួមអនុវត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ... Read More »

ធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក សាយភាយធ្វើឲ្យពលរដ្ឋរស់នៅជិតខាងពិបាកដកដង្ហើម

ភ្នំពេញ៖ រោងចក្រផលិតទឹកកកអនាម័យមួយកន្លែង យីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) សាយភាយមកខាងក្រៅ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរី បឹងដែង(ហៅវត្តឈូកមាស) នៅស្រុកស្ទឹងត្រង់

        ខេត្តកំពង់ចាម ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីជំនាញផ្នែកវប្បធម៌ បានចុះពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ... Read More »

ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី » ដេីម្បីចូលរួម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា

ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា ... Read More »

អាជ្ញាធរខណ្ឌជ្រោយចង្វារមិនមានឆន្ទះ ដោះស្រាយសំណើប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីទីតាំងបូមខ្សាច់បំពងសម្លេង ហានិភ័យបាក់ច្រាំងទន្លេ(មានវីដេអូ​)

ភ្នំពេញ៖ មកទល់នឹងពេលនេះ ប្រមាណជា២សប្តាហ៍ទៅហើយ អាជ្ញាធរខណ្ឌជ្រោយចង្វារ គ្មានឆន្ទះដោះស្រាយសំណើសុំប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីម្ចាស់ដីបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។ នេះជាលើកឡើងរបស់ប្រជាពលរដ្ឋ នៅភូមិក្តីចាស់ ... Read More »

កម្លាំងគ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតនិងការពារសន្តិសុខក្នុងទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំង គ អន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ ... Read More »

បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញស្អុយរលួយលើដើមឈើ ខាងក្រោយភូមិ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញកោសល្យវិច័យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវករណីប្រទះឃើញសពលើដើមឈើខាងក្រោយភូមិ បន្ទាប់បានបាត់ខ្លួនកាលពី៥ថ្ងៃកន្លងមក ។ ហេតុការណ៍សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវជុំវិញករណីប្រទះឃើញសពខាងលើ ធ្វើឡើងនារសៀលថ្ងៃចន្ទ ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ... Read More »

លោកអភិបាលខណ្ឌចំការមនយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកជូនប្រជាជនរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះ

ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌចំការមននិងក្រុមការងារបានយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាជនដែលរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះពួកគាត់កាលពីពេលយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »

ក្រសួងការងារក្រើនរំឭកអំពីវិធានការបង្ការជំងឺកូវីដ-១៩តាមរោងចក្រ សហគ្រាស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានធ្វើការក្រើនរំឭកសាជាថ្មីម្តងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការក្រើនរំឭកនេះដើម្បីបន្ដបង្កើនការយកចិត្តទុកដាក់ ... Read More »

លោក ខៀវ សុភ័គ ប្រគេនម៉ាស៊ីនអេកូសាស្រ្ត ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី

ភ្នំពេញ៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ៍ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ... Read More »

ព្រះអង្គម្ចាស់ Akishino បាន​ក្លាយជា​រជ្ជទាយាទ (Crown Prince) ផ្លូវការ​របស់​ជប៉ុន

អន្តរជាតិ៖ ក្រោយ​ព្រះ​រាជពិធី​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ ព្រះអង្គម្ចាស់ Akishino ក្រោម​ព្រះនាម Fumihito ដែលជា​ព្រះអនុជ​របស់​អធិរាជNaruhito បាន​ក្លាយជា​រជ្ជទាយាទ (Crown Prince) ផ្លូវការ​របស់​ជប៉ុន។​ ​ព្រះអង្គ Akishino មាន​ព្រះជន្ម​តិចជាង​អធិរាជ Naruhito ... Read More »

លោក ដូណាល់ ត្រាំ ប្រកាសលក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន

ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានប្រកាសលក់ឧទ្ធម្ភាគចក្រ​​ ប្រភេទ S76 ក្នុងតម្លៃពី​៨០ម៉ឺន ដល់១លានដុល្លារអាមេរិក។ តាមសារព័ត៌មាន Forbes លោកត្រាំប្រកាសលក់ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​ ដែលលោកទិញនៅឆ្នាំ ២០១៦ ក្នុងតម្លៃ 875.000 ... Read More »

រុស្ស៊ីបញ្ជូនទាហាន​​​​​ជិត ២.០០០ នាក់ទៅកាន់តំបន់ Nagorno-Karabakh រក្សាសន្តិភាព

ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា បានបញ្ជូនកម្លាំងទាហាន ជិត​២.០០០នាក់ទៅកាន់​តំបន់ដែលកំពុងតែផ្ទុះសង្គ្រាម Nagorno-Karabakh ដើម្បីរក្សាសន្តិភាព ។​ យន្តហោះដឹកជញ្ជូនយោធា ប្រភេទIl-76 ​ បានដឹកកម្លាំងទាហាន ទៅកាន់តំបន់ខាងលើ រួមទាំង​រថពាសដែក ៩០ ... Read More »

WHO៖ វ៉ាក់សាំងកូវីដ-១៩ដំបូង សម្រាប់អ្នកងាយរងគ្រោះបំផុតអាចនឹងដាក់ឲ្យប្រើប្រាស់ នៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ!

អន្តរជាតិ៖ បើតាមការអះអាងពីលោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឲ្យបណ្តាជនដែលងាយរងគ្រោះបំផុតប្រើប្រាស់ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនបន្ទាប់ពីឆក់ខ្សែ.កបានសម្រេចហើយតែរត់មិនរួច

ភ្ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វេីសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់បានសម្រេចហើយតែជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរបណ្ដាលឱ្យដួលត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ២៧៤កែងផ្លូវលេខ២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។  ជនសង្ស័យឈ្មោះ ចាន់ ... Read More »

វៀតណាម៖ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន

អន្តរជាតិ៖ ក្រុមអ្នកជំនាញរុស្ស៊ី មានការជឿជាក់ទៅលើភាពសកម្មរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ខណៈដែលប្រទេសវៀតណាមកំពុងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ,នេះបើតាមទីភ្នាក់ងារ AKP ដែលចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ។ បើតាមលោកស្រីបណ្ឌិត ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នបាន ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នបាន ព្រោះថាច្បាប់មានរួចហើយ ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងនៅឡើយទេ។ បើយោងតាមទីភ្នាក់ងារAKP បានដកស្រង់ប្រសាសន៍ ... Read More »

ក្រសួងអប់រំ៖ បន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងអង្គភាពផ្សេងទៀត កើនឡើងដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

ភ្នំពេញ៖ បើគិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំងអង្គភាពផ្សេងទៀត សរុបកើនដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា។  លោក រស់ ... Read More »

ទិសយោធភូមិភាគទី៥ ទទួល អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន ... Read More »