ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងសុខាភិបាល៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី និងមិនមានករណីជាសះស្បើយ

ភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី និងមិនមានករណីជាសះស្បើយ  នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២០ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈកំពុងត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការបញ្ជាដឹកនាំយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ... Read More »

រថយន្តស៊េរីទំនេីបរ៉េង រ៉ូវើរ ពន្លះទ្រូងផ្លូវព្រះមុនីវង្ស​បាក់អស់៣កង់

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេក​ បានបើករថយន្តស៊េរីទំនើបក្នុងល្បឿនយ៉ាងលឿន​ហេីយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះមុនីវង្សបាក់អស់៣កង់​ ឯរថយន្តផុងមួយកំណាត់មុខ​ ជាប់របាំងថ្មទៅមុខលែងរួច។ ​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡេីងនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨​ ខែ​វិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែងនឹងផ្លូវលេខ១៨២​ ក្នុងសង្កាត់បឹងរាំង​ ... Read More »

រថយន្ដហ៊ីយ៉ាន់ដាយH.Iបុករះរទេះលក់មីឆាគុយទាវ​និងបុកម៉ូតូអូសជាប់ជាច្រើនរយម៉ែត្រទេីបឃាត់បាន

      ភ្នំពេញ ៖​ បុរសម្នាក់បានបើករថយន្តមួយគ្រឿងសង្ស័យងងុយដេករេចង្កូតទៅបុករះរទេះលក់បាយឆា មីឆា គុយ​ទាវនិងបុកម៉ូតូមួយគ្រឿងទៀតអូសជាប់ក្រោមរថយន្តបែកផ្កាភ្លើងជាច្រើនម៉ែត្រ តែសំណាងល្អមិនមានអ្នករបួស​ឬស្លាប់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ត្រង់ចំណុចខាងក្រោយអធិការដ្ឋានខណ្ឌច្បារអំពៅ​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត បានធ្វើចត្តាឡីស័ក ៤ថ្ងៃហើយ .!

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជន គ្រប់វិនាទី គឺសម្តចតេជោ ហ៊ុន សែន នៅ យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។ ... Read More »

ថៅកែដែកប្តឹងថៅកែសំណង់ទៅប៉ូលិសក្រុងតាខ្មៅពីបទរំលោភលើទំនុកចិត្តនិងជេរប្រមាថ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បុរសម្នាក់ជាថៅកែដេប៉ូលក់ដែកបានប្តឹងស្ត្រីម្នាក់ជាថៅកែផ្គត់ផ្គង់គ្រឿងសំណង់ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ «ពីបទរំលោភលើទំនុកចិត្តនិងជេរប្រមាថ»  ។ ថៅកែដេប៉ូលក់ដែក មានឈ្មោះ គុយ ម៉ុន អាយុ៣២ឆ្នាំ ។ ចំណែកថៅកែស្រីផ្គត់ផ្គង់គ្រឿងសំណង់មានឈ្មោះ ហ៊ួត ... Read More »

តុលាការមិនចោទប្រកាន់ មេឆ្នោតវៀតណាម សញ្ញាសម្គាល់ C56 ឈ្មោះ ប៊ុនធឿន តែបែរជា ភ្នាក់ងារ២នាក់ មានទោសទៅវិញ

ភ្នំពេញ៖ ឈ្មោះ ប៊ុនធឿន ដែលជាមេឆ្នោតជនជាតិវៀតណាម មានសញ្ញាសម្គាល់ C56 មិនត្រូវបានតុលាការផ្តន្ទាទោសនោះទេ តែតុលាការបែរជាផ្តន្ទាទោសភ្នាក់ងារ២នាក់ នៃឆ្នោតវៀតណាម នេះ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ តែទោសនេះត្រូវព្យួរ ។ តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ... Read More »

អឺរ៉ុប​នឹងដំឡើងពន្ធ​​លើទំនិញអាមេរិក មានទឹកប្រាក់​៤ពាន់លានដុល្លារនៅសប្តាហ៍ក្រោយ

បណ្តាមន្ត្រីការបរទេស​របស់សហគមន៍អឺរ៉ុប បានប្រកាសថា​​ អឺរ៉ុបនឹងដំឡើងពន្ធនាំចូលទំនិញអាមេរិក មានទឹកប្រាក់សរុប​៤ពាន់លានដុល្លារ នៅក្នុងសប្តហ៍ក្រោយ ​ដើម្បីសងសឹក​ដល់ទីក្រុងវ៉ាស៊ីនតោនផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតយន្តហោះ​ ប៊ូអ៊ុីង​។ រដ្ឋាភិបាល​អឺរ៉ុប បានគាំទ្រ​ដល់ការដំឡើងពន្ធលើទំនិញអាមេរិក ក្នុងពេលដែល​បណ្តារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អឺរ៉ុបជួបប្រជុំគ្នា នៅថ្ងៃទី​៩ខែវិច្ឆិកា ហើយនៅថ្ងៃទី​១០ ឬ​១១ខែវិច្ឆិកា នឹងដំឡើងពន្ធលើទំនិញអាមេរិកជាផ្លូវការ​។ ... Read More »

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei សម្រេចដាក់ពាក្យតវ៉ាប្រឆាំងបម្រាម 5G របស់ស៊ុយអែត

អន្តរជាតិ៖ កាលពីដើមខែវិច្ឆិកានេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និងក្រុមហ៊ុនចិនមួយទៀតគឺ ZTE ត្រូវបានអាជ្ញាធរទូរគមនាគមន៍ស៊ុយអែតPTS ដាក់បម្រាមពាក់ព័ន្ធបណ្តាញ 5G ជុំវិញក្តីព្រួយបារម្ភបញ្ហាសន្តិសុខ។ពេលនេះក្រុមហ៊ុន Huawei បានសម្រេចដាក់ពាក្យតវ៉ាប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ស៊ុយអែត ដែលបានហាមប្រាមការប្រើប្រាស់ឧបករណ៍របស់ខ្លួន នៅក្នុងបណ្តាញ 5G ... Read More »

អាមេរិក​៖ កំពុងបង្កើន​សន្តិសុខ​ដើម្បីការពារ​អ្នក​​ទទួលបន្ទុក​​រាប់​សន្លឹកឆ្នោត ដែល​មិនទាន់​អស់​

អន្តរជាតិ៖ ​ការភ័យខ្លាច​កើនឡើង​ចំពោះ​សុវត្ថិភាព​អ្នក​រាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ប្រជែង​គ្នា​ខ្លាំង​ដែល​រាប់​មិនទាន់​អស់​ ខណៈដែលភាពតានតឹង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នៅមិនទាន់​ដឹង​លទ្ធផល​ដាច់​ស្រាច់​នៅឡើយ ទើបរដ្ឋ​ខ្លះ​ និង​មន្ត្រី​មូលដ្ឋានបង្កើន​សន្តិសុខដើម្បីការពារពួកគេ​ទាំងនេះ។​ ហើយ​ការតានតឹង បាន​រីក​កាន់តែ​ធំ​ឡើង នៅពេលដែល​ការចោទប្រកាន់​ពី​ភាពមិនប្រក្រតី​នៅក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត បាន​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ខាងក្រៅ​បណ្តា​អគារ ដែល​គេ​កំពុងតែ​រាប់​សន្លឹកឆ្នោត​ជា​បន្ត​នោះ​។​ ​ជាក់ស្តែងក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី Donald Trump និង​លោក ... Read More »

មេដឹកនាំដំបូងគេនៅលើពិភពលោក ជូនពរលោកបៃឌិនជាប់ឆ្នោត

នាយករដ្ឋមន្ត្រី ហ្វុីជី(Fiji)លោក Frank Bainimarama បានក្លាយជាមេដឹកនាំដំបូងគេបង្អស់នៅលើពិភពលោក បានជូនពរលោកបៃឌិន ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ ការជូនពររបស់លោក Frank Bainimarama ក្នុងពេលការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់ នៅឡើយទេ។ នៅថ្ងៃទី ៧ខែវិច្ឆិកា ... Read More »

ក្រុមអ្នកគាំទ្រលោកត្រាំ បន់ស្រន់ សង្ឃឹមថាលទ្ធផលបោះឆ្នោតនឹងប្រែប្រួល

ក្រុមអ្នកគាំទ្រលោកត្រាំ​​បាននាំគ្នាបន់ស្រន់ សូមឲ្យលទ្ធផលបោះឆ្នោតប្រែក្រឡាស់ ជួយលោកត្រាំ នាំមុខ​វិញ​ ហើយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្តីសង្ឃឹម​ដឹកនាំអាមេរិក របស់លោកត្រាំ​កាន់តែបាត់បង់​។ ចាប់តាំងពីថ្ងៃទី​៤ខែវិច្ឆិកាមកទល់ពេលនេះ គឺក្រោយពេលបោះឆ្នោត​មួយថ្ងៃ ការរាប់សន្លឹកឆ្នោតលោកបៃឌិនមានប្រៀប​ក្នុងរដ្ឋសំខាន់ៗ​​ដែលជាហេតុធ្វើឲ្យឱកាសរបស់លោកត្រាំត្រូវបាត់បង់ ។ អ្នកគាំទ្រលោកត្រាំ ភាគច្រើនទៅបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា ចំណែកអ្នកគាំទ្រលោកបៃឌិន ភាគច្រើនបោះឆ្នោតមុនពេលកំណត់និងបោះឆ្នោតតាមប្រៃសណីយ៍ ... Read More »

អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីក្រោមឱវាទធ្វើយុទ្ធនាការផ្សព្វផ្សាយកូវីដ-១៩ តាមភូមិ-សង្កាត់

ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌចូលរួមយុទ្ធនាការផ្សព្វផ្សាយការពារជម្ងឺកូវីដ-១៩ នៅសាលាខណ្ឌព្រែកព្នៅ និងបន្តផ្សព្វផ្សាយតាមម៉ូតូកង់បី តាមបណ្តាសង្កាត់ទាំង៥ តាមផ្សារ និងទីប្រជុំជនក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ... Read More »

សិស្សសាលា២នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពទៅបុករថយន្តបើកបញ្ច្រាសទិសគ្នាផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ យុវជនជាសិស្ស២នាក់បានរងរបួសខណៈជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពទៅបុករថយន្តមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦និង១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ម្នាក់មានឈ្មោះ ពន្លឺ រស្មី  អាយុ១៦ឆ្នាំ ... Read More »

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ កម្ពុជាបច្ចុប្បន្នមានរថយន្ត និងម៉ូតូ ៥,៨លាន គ្រឿងកំពុងចរាចរណ៍កើនឡើងយ៉ាងគំហុកដោយសារកត្តាពីរយ៉ាង

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានរថយន្ត និងម៉ូតូចំនួន ៥.៨ លានគ្រឿងដែលកំពុងចរាចរណ៍នៅក្នុងប្រទេស។ ការលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ ... Read More »

ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត និងដកហូតថ្នាំញៀន៦៦ កញ្ចប់(ធំ០២កញ្ចប់)នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តសហការជាមួយនគរបាលស្រុករមាសហែកចុះឃាត់ខ្លួនបុរសម្នាក់តាមអនុវត្តដីការរបស់តុលាការពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបន្តឃាត់ខ្លួនបុរសម្នាក់ទៀតនិងដកហូតថ្នាំញៀន៦៦ កញ្ចប់(ធំ០២កញ្ចប់)។ ការចុះអនុវត្តន៍ ដីកាបង្គាប់ឲ្យឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី៦  ខែវិច្ឆិកាឆ្នាំ២០២០នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនដែលត្រូវចោទបង្គាប់អោយឃាត់ខ្លួនមានឈ្មោះ ពូក តុលា (ហៅ តុលា) ភេទប្រុស ... Read More »

លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ៖ ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះ គឺច្បាប់មិនគាំពារ អាចចូលមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានប្រតិកម្មទៅលើវីដេអូបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មាន K01 កាលពីព្រឹកថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ដែលបានធ្វើសកម្មភាពដេញអ្នកជិះម៉ូតូបញ្ច្រាស់ទៅផ្លូវស្របវិញ ហើយនៅក្នុងវីដេអូក៏បានឃើញសកម្មភាពគាត់បានកាន់របស់រឹង និងរត់ទៅវាយកែបម៉ូតូឲ្យអ្នកបើកបរបញ្ច្រាស់ជិះត្រឡប់ផ្លូវវិញ ត្រូវអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាបង្ហោះ និងស៊ែរតៗគ្នាផងដែរ។ ... Read More »

ពិតជាក្លាហានមែន!! នារីម្នាក់ដេញចាប់ចោរលួចកាច់កម៉ូតូរបស់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ចាត់ការបន្ត

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចាប់វាយខ្នោះជនសង្ស័យម្នាក់​ក្រោយពីធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ៧ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះជួលនៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ... Read More »

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចនាយករដ្ឋមន្ត្រី សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ខាង​មុខ​នេះ​

ភ្នំពេញ៖ បើ​យោងតាម​ប្រសាសន៍​របស់​សម្ដេច​ដោយ​ផ្ទាល់​ក្នុង​សារ​អំពាវនាវ​រយៈពេល​ ២៣នាទី​ពីម្សិលមុិញ បានថ្លែងថា៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន នឹង​តំណាង​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ខាង​មុខ​នេះ។ សូមជម្រាបជូនថា៖ ... Read More »

ចំណេះដឹងទូទៅ! តើ​អ្នកដឹងទេថា អ្វីទៅ​ជា​វិទ្យុសកម្ម? ហើយមានផលប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាង​ដូចម្តេចខ្លះ? តើវាមាន​នៅ​កន្លែងណា​ខ្លះ?

សុខភាព៖ ​វិទ្យុ​សកម្ម គឺ​ជា​រលកដែល​សាយភាយ​ ចេញ​ពី​គ្រឿង​អេឡិច​ត្រូនិច​ មានដូច​ជា៖ ​ទូរស័ព្ទ Ipad ទូរទស្សន៍ កុំ​ព្យូទ័រ WiFi ម៉ាស៊ី​ត្រជាក់​ ​ទូទឹក​កក ​ឆ្នាំ​ង​ដាំ​បាយ​អគ្គីសនី​ និង​គ្រឿង​អេឡិច​ត្រូនិច​ ផ្សេង​ជា​ច្រើន​ទៀត។ ... Read More »

ខេត្តស្ទឹងត្រែងមានឈើកប់នៅក្នុងដីច្រើនពាន់ឆ្នាំ ក្លាយជាថ្មនិងវិវត្តន៍ទៅជាដែក

ខេត្តស្ទឹងត្រែង៖ ឈើដ៏ធំមួយដើមដែលកប់នៅក្នុងដីមានអាយុកាលជាច្រើនពាន់ឆ្នាំបានក្លាយទៅជាថ្ម និងវិវត្តន៍ទៅជាដែក ត្រូវបានប្រជាពលរដ្ឋជនជាតិព្រៅនៅភូមិកាតូត ស្រុកសេសាន ខេត្តស្ទឹងត្រែង អភិរក្សទុកជាសម្បត្តិវប្បធម៌សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ បែបសាសនា ។ លោក ទាង ប៊ុនណាត តំណាង ជនជាតិនៅភូមិកាតូត បានរៀបរាប់ប្រាប់ថា ... Read More »

អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​ សាលារៀន​ចំនួន​៦​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​

ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា មកដល់​យប់​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​រកឃើញ​សាលារៀន​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​ចំនួន​៦​។​ ​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០២០​ថា​ ​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ... Read More »

មន្ត្រីគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ត្រូវមូលចិត្តមូលគំនិត និងសហការគ្នាឲ្យបានល្អ

ភ្នំពេញ៖ មន្ត្រីគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ត្រូវមូលចិត្តមូលគំនិត និងសហការគ្នាឲ្យបានល្អ ដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ខណ្ឌព្រែកព្នៅរបស់យើង ក៏ដូចជាក្នុងប្រទេសកម្ពុជាយើងទាំងមូល មិនត្រូវឲ្យនរណាម្នាក់មកបំផ្លាញសន្តិភាពនាពេលបច្ចប្បន្ននេះបានឡើយ។ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណបញ្ជាកាឯកភាពខណ្ឌ កាលពីរសៀលថ្ងៃទី០៦ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ពីលោកប្រធានាធិបតី ស៊ី ជិនពីង

ភ្នំពេញ៖ ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈម៉ូតូកង់បី និងតុកតុក នៅខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥

ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងទាំងអស់គ្នា ហើយចំណែកឯវ៉ាក់សាំងសម្រាប់ការព្យាបាលក៏មិនទាន់មានពិតប្រាកដនៅឡើយដែរនោះ ធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោកបាននិងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ហើយតួលេខក៏បានកើនឡើងជិត៥០លាននាក់ដែរ ខណៈ អ្នកស្លាប់បានកើនដល់១លាន២៤ម៉ឺននាក់នៅទូទាំងពិភពលោក។ ដោយមើលឃើញពីភាពផុយស្រួយក្នុងការឆ្លងនិងចម្លងលឿនបែបនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តបើកយុទ្ធនាការផ្សព្វផ្សាយបន្ថែមនូវអ្វីដែលក្រសួងសុខាភិបាលបានធ្វើការណែនាំឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមបើកយុទ្ធនាការជាថ្មីម្តងទៀត ដោយប្រើប្រាស់មធ្យោបាយឧឃោសនស័ព្ទ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យចំពោះអ្នកដែលចោលសំរាមគ្មានសណ្ដាប់ធ្នាប់ មិនត្រឹមត្រូវ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យហើយបើប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដែលលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះសំអាតប្រមូលសំរាម និងផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់COVID-19 នៅក្នុងមូលដ្ឋានខណ្ឌទួលគោក នៅព្រឹកថ្ងៃទី៧ ខែវិថ្ឆកា ឆ្នាំ២០២០។ លោក ... Read More »

ពលរដ្ឋ​ដែនដី​កោះ​ព័រ​តូ​រី​កូ នាំគ្នាធ្វើ​ប្រជាមតិ​លើ​លក្ខន្តិកៈ​នៃ​ដែនដី​របស់ខ្លួន​ ដោយ​ចង់​ប្រែក្លាយ​ទៅជា​រដ្ឋ​មួយ​របស់អាមេរិក​

អន្តរជាតិ៖ ពលរដ្ឋ​ដែនដី​កោះ​ព័រ​តូ​រី​កូ ក៏បាន​ធ្វើ​ប្រជាមតិ​លើ​លក្ខន្តិកៈ​នៃ​ដែនដី​របស់ខ្លួន ​ដោយ​ចង់​ប្រែក្លាយ​ទៅជា​រដ្ឋ​មួយ​ពេញលេញ​លក្ខណៈ​របស់អាមេរិក ស្រប​ពេលដែល​ពលរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ចំនួន​៥០​ បានធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សភា​តំណាង និង​ព្រឹទ្ធសភា ។ ប៉ុន្តែ​បើទោះបីជា​លទ្ធផល​ប្រជាមតិ​មិនមាន​ចំណង​ផ្លូវច្បាប់​ក្តី ពលរដ្ឋ​ព័រ​តូ​រី​កូ​ដែល​ចូលរួម​ធ្វើ​ប្រជាមតិ​ជាង​៥២​ភាគរយ ចង់​ឲ្យ​កោះ​នេះ​ក្លាយ​ទៅ​រដ្ឋ​មួយ​ដូច​រដ្ឋ​ដទៃទៀត​ផងដែរ​។ ​សម្រាប់​ពលរដ្ឋ​ព័រ​តូ​រី​កូ លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នេះ​ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៩កញ្ចប់តូច

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនូវសារធាតុញៀន និងដកហូតបានថ្នាំញៀន៩កញ្ចប់តូច។ ការចុះឃាត់ខ្លួនជនសង្ស័យនេះដឹកនាំដោយលោកអធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានដែករថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះកាយរបងដេីម្បីធ្វេីផ្លូវមួយខ្សែប្រហែលជាង៣០០ម៉ែត្រ

ភ្នំពេញ​៖​ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣​ នៅព្រឹកថ្ងៃទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំដោយលោកប៉ាង​ លីដា​ អភិបាលរងខណ្ឌ និងលោក​ អុឹម​ វណ្ណា​ រួមទាំងលោកសុទ្ធ សុជាតិ​ ចៅសង្កាត់រង ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ តាមការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកអង្គស្នួលធ្វើការឃាត់ខ្លូនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់បន្ថែមទៀត នៅចំណុចផ្ទះគ្មានលេខស្ថិតនៅក្នុងភូមិ ... Read More »