ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជនសង្ស័យ១ក្រុមបន្លំលួចកាបូបលុយ មានសរុបប្រហែល៥,០០០ដុល្លារពីក្នុងតូបលក់ដូរមួយកន្លែង

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមមានគ្នាពី៣ទៅ៤នាក់បានចូលទៅបន្លំលួចយកកាបូបលុយនៅកន្លែងលក់គ្រឿងក្រអូបនិងប្ដូរប្រាក់មួយកន្លែងបានសម្រេចដែលនៅក្នុងកាបូបនោះមានលុយដុល្លារនិងលុយខ្មែរផងសរុបប្រហែល ៥,០០០ដុល្លាររួចបានគេចខ្លួនបាត់អស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់គ្រឿងក្រអូប ភេសជ្ជៈនិងប្ដូរប្រាក់មួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ស្រ្តីជាម្ចាស់ផ្ទះគេមិនទាន់ស្គាល់ឈ្មោះនោះទេ។ចំណែកជនសង្ស័យមានគ្នាពី៣ទៅ៤នាក់ ហើយអ្នកយកកាបូបលុយគឺជាបុរសម្នាក់ ហើយក្រោយពីលួចយកបានមានបុរសម្នាក់ទៀតជាអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងទៅដឹកចេញគេចខ្លួនបាត់ស្រមោល។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ឆ្នាំ២០២០ លើកទី១

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះប្រមូលសំរាមនិងលាងផ្លូវជាតិ

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ន ... Read More »

សម្តេចហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមជាកិត្តិយសព្រះរាជពិធីបុណ្យប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ... Read More »

កម្លាំងប៉ូលិស​ថៃបាញ់ទឹកបំបែកហ្វូងបាតុករ

សារព័ត៌មាន​Channel News Asiaនៅថ្ងៃទី​៨ ខែវិច្ឆិកា​បានផ្សាយថា កម្លាំងប៉ូលិសថៃ បានបាញ់ទឹក​បំបែកក្រុមបាតុករដែលប្រមូលផ្តុំគ្នា​នៅមុខការិយាល័យរបស់រាជវាំងនៅទីក្រុងបាងកក។ កន្លងមក ក្រុមបាតុករថៃបានដង្ហែក្បួនបាតុកម្មនៅវិមាន ប្រជាធិបតេយ្យ​ក្នុងទីក្រុងបាងកក​ ហើយបន្តដង្ហែក្បួនទៅកាន់ការិយាល័យ​រាជវាំងដើម្បីដាក់លិខិតថ្វាយព្រះមហាក្សត្រ Maha Vajiralongkorn ស្នើឲ្យកែទម្រង់របបរាជាធិបតេយ្យ​។ កម្លាំងប៉ូលិសប្រឆាំងបាតុកម្មបានសម្រេចបាញ់ទឹកបំបែកហ្វូងបាតុករដែលឆ្លងផុតបន្ទាត់ហាមឃាត់ ចូលទៅកាន់តំបន់ ... Read More »

អតីតប្រធានាធិបតីGeorge W. Bush ជូនពរលោកបៃឌិនឈ្នះឆ្នោត

អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក​George W. Bush​បានប្រកាសថា​ ពលរដ្ឋអាមេរិកអាចជឿជាក់ទៅលើប្រព័ន្ធបោះឆ្នោតរបស់អាមេរិក​ដែល​មានភាពយុត្តិធម៌ ហើយលទ្ធផលបោះឆ្នោតមានភាពច្បាស់លាស់និងត្រូវបានរក្សា​ដដែលមិនមានការកែប្រែឡើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី​៨ខែវិច្ឆិកា លោក George W. Bush សមាជិកគណបក្សសាធារណរដ្ឋ​បានប្រកាសថា លោកបាននិយាយជាមួយលោកបៃឌិន ហើយបានជូនពរលោកពីជ័យជម្នះក្នុងការបោះឆ្នោត​កាលពីថ្ងៃទី ... Read More »

មកភ្ជាប់ពាក្យបងប្អូននៅស្វាយរៀងត្រឡប់ទៅវិញជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់និងរបួសធ្ងន់១នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូមកភ្ជាប់ពាក្យបងប្អូននៅខេត្តស្វាយរៀងហើយពេលត្រឡប់ទៅវិញចៃដន្យអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែប្រើប្រាស់លឿនខ្វះការប្រុងប្រយ័ត្នស្របជាមួយនឹងផ្លូវកោងផងក៏រេចង្កូតដួលបោកក្បាលបណ្តាលឱ្យស្លាប់និងរបួសតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ អេង សុជាតិ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ នៅព្រឹកថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នាវិមានឯករាជ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ... Read More »

UEFA អះអាងថា ពិភពបាល់ទាត់នៅអឺរ៉ុបមានសុវត្ថិភាពបំផុតនៅលើពិភពលោកអំឡុងពេលមានជំងឺរាតត្បាត

គណៈកម្មការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបាននិយាយថា UEFA បានត្រួតពិនិត្យការធ្វើតេស្តចំនួន ៦១,៨៥៩ដងនៃការធ្វើតេស្តរកជំងឺកូវីដ–១៩ ចាប់តាំងពីខែសីហាដែលអនុញ្ញាតឱ្យមានការប្រកួតនៅតំបន់អឺរ៉ុបជាង៥០០ និងធ្វើឱ្យបាល់ទាត់ក្លាយជាបរិស្ថានមួយដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុបដែលរងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចំពោះការឈានមុខគេជាមួយបាល់ទាត់អន្តរជាតិអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩បានអះអាងថា មានតែការសាកល្បងចំនួន៣៤០នាក់ប៉ុណ្ណោះដែលវិជ្ជមានគឺ០,៥៥ភាគរយនៃចំនួនសរុបហើយមានតែ៣ភាគរយប៉ុណ្ណោះនៃការប្រកួតត្រូវបានលុបចោល។ ប្រធាន UEFA លោក Aleksander Ceferin មានប្រសាសន៍ថា “ ... Read More »

FIFA ជំរុញឱ្យមានច្បាប់ថ្មីសម្រាប់ភ្នាក់ងារទិញ-ដូរកីឡាករ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងជំរុញផែនការប្រមូលកម្រៃជើងសារសម្រាប់ថ្លៃសេវាផ្ទេរប្រាក់សម្រាប់ភ្នាក់ងារកីឡាករ និងអនុវត្តគម្រោងអាជ្ញាប័ណ្ណបើទោះបីជាបទបញ្ញត្តិថ្មីរបស់ខ្លួនត្រូវបានជំទាស់ដោយភ្នាក់ងារមួយចំនួនក៏ដោយ។ FIFA បានប្រកាសពីការដាក់កម្រិតលើភ្នាក់ងារកីឡាកររបស់ក្លិបដែលលក់ឱ្យដល់១០ភាគរយនៃថ្លៃផ្ទេរ និង៣ភាគរយនៃថ្លៃឈ្នួលរបស់កីឡាករសម្រាប់ភ្នាក់ងាររបស់ក្លិបទិញ។ បទប្បញ្ញត្តិថ្មីដែលគ្រោងនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ក៏នឹងបង្ខំឲ្យភ្នាក់ងារនានាទទួលបានអាជ្ញាប័ណ្ណ និងឆ្លងកាត់ការប្រឡងដែលរៀបចំឡើងដោយ FIFA ក៏ដូចជាធ្វើប្រតិបត្តិការជាសាធារណៈទាំងអស់ដែលអនុញ្ញាតឱ្យអ្នកគាំទ្រមើលឃើញថា តើភ្នាក់ងារកីឡាករនោះត្រូវបានចំណាយប៉ុន្មានលើកិច្ចព្រមព្រៀង។ FIFA ... Read More »

លោក ហ៊ុយ វណ្ណៈ អញ្ជើញដឹកនាំគណៈប្រតិភូ (ស.ស.ស.ក)ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា (ព្រះបរមរតនកោដ្ឋ)

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ០៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥និង១២ នាទី គណៈប្រតិភូ ... Read More »

ខឹងខាងស្រីផ្ដាច់ពាក្យខាងប្រុសយកកូនកាំបិតចាក់បណ្ដាលឲ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នារីម្នាក់ត្រូវខាងប្រុសជាអតីតគូដណ្ដឹងយកកូនកាំបិតចាក់បណ្ដាលឲ្យរងរបួសជាទម្ងន់ ព្រោះតែខាងប្រុសខឹងនឹងនារីរងគ្រោះផ្ដាច់ពាក្យ។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា​ ជនសង្ស័យឈ្មោះ រ៉ា ... Read More »

លោកត្រាំ មានគម្រោងកម្ទេចអុីរ៉ង់ មុនពេលចាកចេញពីតំណែង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ជាពេលវេលា​ស្បថចូលកាន់តំណែង របស់ប្រធានាធិបតី​អាមេរិកតាំងពីឆ្នាំ​១៩៣៧ រហូតមកទល់ពេលនេះ។ អតីតអនុប្រធានាធិបតីអាមេរិក ចូបៃឌិន​ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ​ប្រកាសពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោត​ឆ្នាំ​២០២០ ។ ... Read More »

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ៖ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញអាវុធនិងគ្រាប់មួយកេសត្រូវបានជនមិនស្គាល់មុខយកទៅទម្លាក់ចោលនៅមាត់បឹង

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងគ្រាប់ជាច្រើនប្រភេទនៅចំណុចមាត់បឹង ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីម៉ោង១១:១០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ចុះទៅត្រួតពិនិត្យនៅនឹងកន្លែង។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រទះឃើញបានឲ្យដឹងថា គាត់បានធ្វើដំណើរពីផ្ទះទៅរកបេះបន្លែនៅមាត់បឹង(កន្លែងកើតហេតុ)ហើយក៏ប្រទះឃើញកេសដែកមួយបិទជិត។ឃើញដូច្នេះគាត់ក៏យកដៃទៅទាញបង្ហើបមើលឃើញសុទ្ធតែអាវុធក៏រត់ទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុរួចយកកេសដាក់អាវុធនោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៥២នាក់ ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្ត «អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់»តែរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ថ្មីចំនួន២នាក់

ភ្នំពេញ៖យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បង្ហាញថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៥២នាក់ ដែលបានទទួលលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់ ... Read More »

លួចគាស់ផ្ទះគេបាន២ដងមិនឈប់លើកក្រោយលួចទៀតត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ពលរដ្ឋកាលពីថ្ងៃទី៨​ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង១៣និង៣០នាទី នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។      មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់​ ... Read More »

ជិះម៉ូតូធ្លាក់ជង្ហុកដួលលេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុកបណ្តាលដួលហើយភ្លាមៗនោះក៏ត្រូវរថយន្តបើកមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងកម្លាំងវិស្វកម្ម​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះឡុង ស៊ីថេន​ ភេទប្រុសអាយុ១៩​ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិម័រ​ សង្កាត់ដង្កោ សង្កាត់ដង្កោ​។  តាមប្រភពពព័ត៌មានបានឲ្យដឹងថា​ ... Read More »

ប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត, កីទ្បដ្ឋាន ... Read More »

ចិនបើករថយន្តស៊េរីទំនើបឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ ជនជាតិចិនម្នាក់រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបKIAមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូMSXមួយគ្រឿងជិះដោយមនុស្សប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនពីរនាក់ជិះរថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AW-8228ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីក៏ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-0107ជិះដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ ... Read More »

ជិះម៉ូតូឌុបគ្នាឆ្លងភ្លើងស្តុបទៅបុកជាមួយរថយន្តស៊េរីទំនេីបឡិចសុីសLX570 បណ្ដាលឲ្យរបួសធ្ងន់៣នាក់

ភ្នំពេញ​ ៖​ បុរស៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស៊េរីទំនេីបLexus LX570 ចំពីមុខរថយន្តពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅត្រង់ចំណុចភ្លើងស្តុបអាងទឹកអូឡាំពិក​ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត​ កែងផ្លូវព្រះសីហនុ​ ក្នុងសង្កាត់ទួលស្វាយព្រៃ​២ ... Read More »

ក្រសួងការងារផ្អាកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញ២សប្តាហ៍ ដោយសារបង្ការពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងគោលបំណងបង្ការសុវត្ថិភាពពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីពេលជូនដំណឹងនេះ។ នៅក្នុងសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល នៅរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ... Read More »

ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់​ជិះម៉ូតូចូលវាយជនរងគ្រោះដល់ក្នុងភូមិ​ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់​ស្រាលម្នាក់

​      ភ្នំពេញ​ ៖​ ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានជិះម៉ូតូជាង១០គ្រឿងចូលវ៉ៃនិងកាប់យុវជន៣ទៅ៤នាក់​ដែលកំពុងអង្គុយលេងក្បែរផ្ទះក្នុងភូមិ​របស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០​ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ជាប់ប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ បេីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ឧទ្ធម្ភាគចក្រដឹកជញ្ជូនបេះដូងមួយគ្រឿង ធ្លាក់ចុះពេលកំពុងហោះហើរ(មានវីដេអូ)

អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍ពីក្រៅស្រុក បានលើកឡើងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមានឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ស្រាប់តែពេលនោះបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។ ប្រភពដដែលនេះបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រពេទ្យចំនួនមួយគ្រឿងដែលជួបបញ្ហានេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ ដែលមានឈ្មោះថា Grossmont Hospital ឆ្ពោះទៅកាន់មន្ទីរពេទ្យ Keck Hospital ... Read More »

ក្រសួងអប់រំ ប្រកាសជាថ្មី៖ ការសម្រេចផ្អាកសាលារដ្ឋ និងឯកជនមួយចំនួន ជាបណ្ដោះអាសន្នចំនួន២សប្តាហ៍

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងផ្លូវការមួយថា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។ បើយោងតាមសេចក្តីដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ... Read More »

អុីរ៉ង់៖​ រដ្ឋាភិបាលអាមេរិកថ្មីនឹង កែទម្រង់កំហុសឆ្គងរបស់លោកត្រាំ

រដ្ឋាភិបាលរបស់ប្រធានាធិបតី អុីរ៉ង់ លោក ហាសាន រ៉ូហានី ​នៅថ្ងៃទី​៨ខែវិច្ឆិកា បានប្រកាសថា​ រដ្ឋាភិបាលអាមេរិក បន្ទាប់ គួតែប្រើប្រាស់ឱកាសនេះដើម្បី បំពេញនៅអ្វីដែលលោកត្រាំ ធ្វើខុសឆ្គង ធ្វើឲ្យបាត់បង់នាពេលកន្លងមក ។ ការលើកឡើងរបស់លោក ... Read More »

លោកស្រី Jill Biden ប្រកាសថា នឹងបន្ត​ទៅបង្រៀន ក្រោយក្លាយជាស្ត្រីទីមួយរបស់អាមេរិក

ភរិយា លោកបៃឌិន គឺលោកស្រី បណ្ឌិត Jill Biden ​នឹងក្លាយជាស្ត្រីទីមួយរបស់អាមេរិក​ បន្ទាប់ពីស្វាមីក្លាយជាប្រធានាធិបតីទី​៤៦របស់អាមេរិក ។​ ប៉ុន្តែលោកស្រី​ប្រកាសថានៅតែបន្តទៅបង្រៀនដដែល​។ តាមសារព័ត៌មានCBSNews ប្រសិនបើលោកស្រីមិនអាចបោះបង់អាជីពបាន នោះគឺជាភរិយាប្រធានាធិបតីដំបូង ទៅធ្វើការយកប្រាក់ខែ ដោយកម្លាំងរបស់ខ្លួន។ ... Read More »

សវនាការអតីតឧកញ៉ា ហូ ចំរើន ត្រូវបានពន្យារពេល !

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ទៅថ្ងៃក្រោយដោយមិនកំណត់ ... Read More »

បន្ទាប់ពីជាប់ឆ្នោត លោក បៃឌិននឹងត្រូវធ្វើអ្វីបន្តទៀត?

លោកបៃឌិនបានបញ្ជាក់ថា​ រដ្ឋាភិបាលរបស់លោកនឹងបង្កើតឡើង​តាមមូលដ្ឋាននៃវិទ្យាសាស្ត្រ និងរួមគំនិតការយកចិត្តទុកដាក់។ លោកបៃឌិនក៏បានអំពាវនាវ​ដល់ក្រុមអ្នកគាំទ្រលោកត្រាំថា សូមផ្តល់ឱកាសដល់គ្នាម្នាក់ម្តង​។ នៅពេលនេះអ្វីដែលលោកបៃឌិនត្រូវធ្វើដំបូងគេបង្អស់នោះគឺបង្កើតក្រុមទទួលបន្ទុកយុទ្ធនាការប្រឆាំងកូវីដ​-១៩ ដែលមានសមាជិក​១២នាក់ ហើយការបង្កើតនោះត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី​៩ខែវិច្ឆិកា (ពេលវេលាអាមេរិក)។ គណៈកម្មការប្រឆាំងកូវីដ​-១៩ របស់លោក បៃឌិនដឹកនាំដោយមនុស្ស​៣រូប​គឺ ឧត្តមសេនីយ៍Vivek Murthy ... Read More »