ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

វាយប្រហារដោយកាំបិតនៅកាណាដា ស្លាប់និងរបួស៧នាក់នាយប់ Halloween

យ៉ាងហោចណាស់ក៏មានមនុស្ស​២នាក់ស្លាប់និង​៥នាក់រងរបួស​ធ្ងន់ ពីការវាយប្រាហារដោយកាំបិតបង្កឡើងដោយបុរសម្នាក់​​តែងខ្លួន​ជាខ្មោច​​ក្នុងរាត្រី Halloween នាយប់ថ្ងៃទី​៣១ខែតុលា​ក្នុងទីក្រុងកេបិច ប្រទេសកាណាដា​។ តាមការលើកឡើងរបស់កម្លាំងប៉ូលិសកាណាដា​ឱ្យដឹងថា ជនដៃដល់ជាយុវជនមានអាយុ២០ឆ្នាំ​ស្លៀកឈុតបុរាណ កាន់អាវុធ វាយប្រហារពលរដ្ឋ​ជាច្រើន​នាក់​។ ការវាយប្រហារកើតឡើងនៅជិតទីតាំងរដ្ឋ​ក្នុងទីក្រុងកេបិច​​ ។ ប៉ូលិសក៏បានស្នើដល់ពលរដ្ឋ​រស់នៅតំបន់​ កើតហេតុត្រូវស្នាក់នៅក្នុងផ្ទះ​ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។ បង្ហោះលើបណ្តាញសង្គម​ទ្វីតធើរ នាព្រឹកថ្ងៃទី​១ខែវិច្ឆិកា ... Read More »

បើទោះបីនៅរាជធានីភ្នំពេញមិនមានពិធី ប្រណាំងទូកក្ដី ក៏ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើរលេងកម្សាន្តដែរតែពួកគាត់បានគោរពវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន

ភ្នំពេញ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅរាជធានីភ្នំពេញ នាថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយនឹងវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺនេះចូលទៅក្នុងសហគមន៍។ បើទោះបីពុំមានព្រះរាជពិធីប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាបានមកលេងកម្សាន្តនៅរាជធានីភ្នំពេញ នៅមុខព្រះបរមរាជវំាង សួនសម្តេចតេជោហ៊ុន សែន និងតំបន់រមណីយដ្ឋានវត្តភ្នំយ៉ាងច្រើនកុះករនិង ... Read More »

ទាស់ពាក្យសម្តីគ្នារឿងជំពាក់ប្រាក់២ម៉ឺនរៀលឈានដល់យកកាំបិតកាប់គ្នាបណ្ដាលឲ្យម្នាក់របួសដៃ

ខេត្តកណ្ដាល៖ បុរសម្នាក់បានរងរបួសដៃយ៉ាងដំណំដោយសារតែគូទំនាស់របស់ខ្លួនយកកាំបិតផ្គាក់កាប់ព្រោះតែទាស់ពាក្យសម្តីគ្នារឿងជំពាក់ប្រាក់ចំនួន២ម៉ឺនរៀល។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីនៅចំណុចភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សុឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ ... Read More »

ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរមកកម្សាន្តប្រមាណជាង៣ពាន់នាក់

ខេត្តស្វាយរៀង៖ លោក វ៉ាន់ សារ៉ាត់ប្រធានមន្ទីទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ រយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះមានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តស្វាយរៀងសរុបចំនួន៣.៣១៩នាក់។ លោកបន្តថា ចំពោះអ្នកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសរុបមាន ១.២៦១នាក់និងកម្សាន្តតាមអាហារដ្ឋាន និងអាងហែលទឹកសរុប ២.០៥៨នាក់សរុបទាំងអស់មានចំនួន ... Read More »

ទារកម្នាក់ទើបតែកើតត្រូវបានគេយកមកប្លុងចោលរហូតដល់ស្លាប់

ភ្នំពេញ៖ ទារកម្នាក់ទើបតែកើតមកមិនទាន់ឃើញពន្លឺថ្ងៃផងត្រូវបានគេយកមកប្លុងចោលរហូតដល់ស្លាប់នៅជាប់របងសាលារៀនវត្តភ្នំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅជាប់របងសាលារៀនវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា គេបានឃើញកេសក្រដាសទំហំប្រហែលកន្លះម៉ែត្រ៤ជ្រុងដែលត្រូវបានគេយកមកបោះចោល។ ដោយប្រជាពលរដ្ឋមានការងឿយឆ្ងល់ ពេកទើបនាំគ្នាទៅបើកកេសនោះមើលស្រាប់តែប្រទះឃើញទារកម្នាក់ដែលទើបតែកើតស្លាប់នៅក្នុងកេសនោះបាត់ទៅហើយ ... Read More »

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ នៅស្រុកកងមាស

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី រួមជាមួយ ឧត្តមសេនីយ៍ឯក ... Read More »

ព្រះមហាក្សត្រខ្មែរស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការខេត្តសានស៊ីរយៈពេល៣ថ្ងៃ

ប្រទេសចិន៖ នាវេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានសុី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ លោកប្រធានាធិបតី Xi JinPing ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតនាយ នាយរងដែលបានចូលនិវត្តន៍

ខេត្តឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខអតីតនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈ សរុបចំនួន ៤៦នាក់ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ

ខេត្តត្បូងឃ្មុំ៖ ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ... Read More »

សមត្ថកិច្ចបង្ក្រាបនិងរឹបអូសឈើបាន២១ដុំប្រគល់ឱ្យជំនាញចាត់ការបន្តក្រោយពីមានរូបភាពបង្ហាញក្នុងបណ្តាញសង្គម

ខេត្តរតនគិរី៖ គំនរឈើគររាយប៉ាយចំនួន២ទីតាំងផ្សេងគ្នាមានចំនួន២១ដុំដែលក្រុមឈ្មួញលាក់ទុកបម្រុងដឹកទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងកងរាជអាវុធហត្ថខេត្ត, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងរដ្ឋបាលព្រៃឈើ, កម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស ដោយមានសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបនិងរឹបអូសយកទៅរក្សាទុក។ ការចុះបង្ក្រាបនោះដោយមានបទបញ្ជាពីលោកថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ... Read More »

សូមលើកយកពី «ព្រះមហាមកុដរាជ្យ»

ភ្នំពញ៖ យោងតាមប្រភពពី បូរាណាចារ្យ បានលើកពី (ព្រះមហាមកុដរាជ្យ) ដោយលើកឡើងថា៖ ក្នុងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង តាំងតែអំពីសម័យបុរាណរៀងមក មកុដគឺជាគ្រឿងប្រដាប់ព្រះសិរសាមួយប្រភេទ ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់សំគាល់អង្គព្រះរាជាដែលជាម្ចាស់ផែនដី។ ព្រះមហាមកុដរាជ្យដែលប្រើប្រាស់តាំងពីរជ្ជកាលមុនៗមក មានរាងក្រឡូម កំពូលស្រួចឆ្ពោះឡើងទៅលើហើយរំលេចដោយរំលេចក្បាច់រចនាដ៏ល្អវិចិត្រសម្រិតសម្រាំងជាទីបំផុត មានការពណ៌នាថាព្រះមហាមកុដរាជ្យនេះគឺសាងដោយមាសបរិសុទ្ធទំងន់សរុប២គីឡូក្រាម ... Read More »

អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញនេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ... Read More »

បើករថយន្តម៉ាកហ្វដ រ៉េនជើរមិនប្រកាន់ស្ដាំបុកអ្នកជិះម៉ូតូបញ្ច្រាសគ្នាស្លាប់ម្នាក់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែរថយន្ត ម៉ាកហ្វដ រ៉េនជើរបើកបរមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ស្ថិតនៅ លើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ក្នុងភូមិធ្លក ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះបេន  វិចិត្រ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  ... Read More »

អភិបាលខេត្តព្រៃវែង អរគុណភរិយា បានផ្តល់កាដូកូនស្រី២នាក់ ដល់ក្រុមគ្រួសារដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

ខេត្តព្រៃវែង៖ តាមពិតទៅ នៅលើលោកសន្និវាសយើងនេះ គ្មានស្នេហាឯណាធំជាង ស្នេហារវាងឪពុកម្តាយមកលើកូនទេ។ កូនជាបេះដូង ស្រឡាញ់លើសពីជីវិតខ្លួនឯងទៅទៀត។ បើស្ត្រីបានស្វាមីប្រកបគុណវិហារធម៍ ចេះយោគយល់ ថ្នាក់ថ្នម ជាឧត្តមបុស នោះភាពសុខកាយ សប្បាយចិត្ត សេចក្តីជ្រះថ្លាក្នុងចិត្ត ទទួលបានសុភមង្គលបំផុត ... Read More »

មានវិបត្តិរួមរឹតខ្លាំងពេកបុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួននឹងមែកខ្នុរ

ខេត្តកំពង់ចាម​ ៖​ បុរសមានវ័យ​២១ឆ្នាំ​ម្នាក់​សង្ស័យ​ថាមានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញបាន​សម្រេច​ចិត្ត​ចងកធ្វេីអត្តឃាត​ដោយយកខ្សែអង្រឹងមកចងកភ្ជាប់នឹងមែកខ្នុរមានកម្ពស់ពីដី៥ម៉ែត្រ​ ស្ថិតនៅក្នុងភូមិថ្នល់បែកកើតឃុំស្វាយទាប ស្រុកចំការលើ​ ។  ករណី​នេះ​បានបង្កការភ្ញាក់ផ្អេីល​ហេីយ​ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប​បានចុះមកពិនិត្យសពនៅវេលាម៉ោង​៦និង​៣០នាទី​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ។  តាមរយៈការពិនិត្យនិងវិភាគកន្លែងកើតហេតុ​សមត្ថកិច្ចជំនាញបានឃើញជនរងគ្រោះយកខ្សែអង្រឹងចងកភ្ជាប់នឹងមែកខ្នុរមានកម្ពស់ពីដី៥ម៉ែត្រ​ នៅខាងក្រោយផ្ទះឈ្មោះលន់ ​ទាវ ភេទប្រុសអាយុ៤១ឆ្នាំចម្ងាយ១៥ម៉ែត្រស្ថិតក្នុងភូមិថ្នល់បែកកើត ... Read More »

បាញ់ប្រហារនៅព្រះវិហារបារាំង​គ្រូអាចារ្យម្នាក់រងរបួសធ្ងន់

កាលពីរសៀលថ្ងៃទី​៣១ ខែតុលា​ ប្រទេសបារាំង​បានរងការបាញ់ប្រហារ​នៅព្រះវិហារ​ក្នុងទីក្រុងលីយ៉ុង បណ្តាលឲ្យគ្រូអាចារ្យម្នាក់រងរបួស​ធ្ងន់​។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារកើតឡើង​នៅវេលាម៉ោង​១៦ (ម៉ោងក្នុងតំបន់) នៅពេលនោះមានខ្មាន់កាំភ្លើងម្នាក់បានបាញ់សំដៅ​ទៅលើគ្រូអាចារ្យ​បណ្តាលឲ្យរបួសធ្ងន់​នៅក្នុងព្រះវិហារគ្រិឹស្តអូស្សូដក់ក្រិក ស្ថិតនៅក្នុងទីក្រុងលីយ៉ុង។ ក្រោយការបាញ់ប្រហារ​ជនដៃដល់បានរត់គេចខ្លួនបាត់​។ ក្រុមអ្នកស្រាវជ្រាវ​នៅទីក្រុងលីយ៉ុង បានបើកការស្រាវជ្រាវ​ពីបទល្មើស ប៉ុនប៉ងសម្លាប់មនុស្ស ។ ​នៅចំពោះមុខ ... Read More »

បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កបុករថយន្តពីក្រោយបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។ ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៦ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង OCIO ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាមុន ... Read More »

ស្ថានភាពភ្ញៀវទេសចរដែលចូលមកលេងកម្សាន្ដ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៥២,៣១៤នាក់ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាបបានរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថា៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាបបានឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ អំពីស្ថានភាពភ្ញៀវទេសចរដែលចូលមកលេងកំសាន្ត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៥២,៣១៤នាក់ ក្នុងនោះ ៖ ... Read More »

ថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃអុំទូកទី១ ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, សៀមរាបទទួលបានភ្ញៀវច្រើនជាងគេ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ... Read More »

យុវជនម្នាក់តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកមកដាក់កប់ដីខ្សាច់និងចាក់ទឹកអោយជោកផងដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលយុវជនរូបនេះបានតខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់បង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិថ្មី ឃ៉ំថ្មី ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ កើត ហាយ អាយុ១៦ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនឈ្មោះកើត ... Read More »

របបរាជានិយមនៅថៃរងផលប៉ះពាល់ដែរឬទេ បើក្រុមនិស្សិត បាត់បង់ទំនុកចិត្តលើព្រះមហាក្សត្រ

ព្រះមហាក្សត្រថៃ ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីមហាជនថៃ ​ដោយមិនមានពលរដ្ឋណាមួយហានប៉ះពាល់ដល់ព្រះមហាក្សត្រនោះឡើយ អ្នកប៉ះពាល់អាចនឹងត្រូវជាប់ទោស ។ ប៉ុន្តែពេលនេះ ពលរដ្ឋ ភាគច្រើនជាយុវវ័យ ក្រុមនិស្សិត សិស្ស ដែលជាទំពាំងស្នងឬស្សីថៃ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំង រដ្ឋាភិបាល និងព្រះមហាក្សត្រ ... Read More »

អាជីវកម្មល្បែងស៊ីសង់កំពុងតែត្រូវប៉ាន់នៅក្នុងទីផ្សារល្បែងជុំវិញពិភពលោក

ដោយសារតែការបោះឆ្នោតអាមេរិក កាន់តែក្តៅ​ហើយភាគរយនៃការយកឈ្នះរបស់បេក្ខភាពនីមួយ​ៗ​មិនប្រាកដ ទាំងនោះហើយទើបបានក្លាយជាឱកាសដល់ក្រុមអ្នករកស៊ី​​នៅប្រទេសជាច្រើនជុំវិញពិភពលោក យកព្រឹត្តិការណ៍បោះឆ្នោតអាមេរិករកប្រាក់ចំណូល​បានជាច្រើន​​ក្នុងអាជីវកម្ម។ នៅលើទីផ្សារល្បែងស៊ីសងនៅក្នុងប្រទេសអង់គ្លេស​ ក្រុមអ្នកភ្នាល់ បានដាក់ប្រាក់ជាច្រើនសម្រាប់ការបោះឆ្នោតអាមេរិកនាថ្ងៃទី​៣ខែវិច្ឆិកាខាងមុខ​។ តាមតួលេខប្រាក់ភ្នាល់​បានកើនឡើងច្រើនជាងគេបង្អស់ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នានាលើពិភពលោក ដូចជាបាល់ទាត់ពិភពលោកជាដើម។​ គិតមកត្រឹមថ្ងៃទី​២៨ខែតុលា មានពលរដ្ឋអង់គ្លេសបានដាក់ប្រាក់ភ្នាល់ កើនឡើងដល់ទៅ២២០លានផោន​ តាមក្រុមហ៊ុន​Betfair ... Read More »

សន្លឹកឆ្នោតគាំទ្រលោកត្រាំរាប់ពាន់សន្លឹកបានបាត់

ពលរដ្ឋរាប់ពាន់នាក់នៅក្នុងតំបន់ Butler រដ្ឋPennsylvania ដែលជាទីតាំងបោះឆ្នោតគាំទ្រប្រធានាធិបតីដូណាល់ ត្រាំ កាលពីឆ្នាំ​២០១៦​បានបញ្ចាក់ថា មកទល់ពេលនេះ ពួកគាត់មិនទាន់ទទួលបាន​សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតតាមប្រៃសណីយ៍នៅឡើយទេ​។ សារព័ត៌មាន​CBSNews បានដកស្រង់ការប្រកាសរបស់មន្ត្រីក្នុងតំបន់ Butler បានឲ្យដឹងថា ពលរដ្ឋប្រមាណ​១ម៉ឺននាក់​បានសួរថា​ហេតុអ្វីពួកគាត់បានចុះឈ្មោះបោះឆ្នោតតាមប្រៃសណីយ៍​ហេតុអ្វីមកទល់ពេលនេះនៅមិនទាន់ទទួលបានសន្លឹកឆ្នោតសម្រាប់បោះ។ តំបន់ Butler ... Read More »

បើករថយន្តលឿនរេចង្កូតធ្លាក់ជ្រោះរបួស៣នាក់ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅគ្រាកំពុងធ្វើចរាចរណ៍តាមផ្លូវចុះចំណោត។ ហេតុការណ៍ក្រឡាប់រថយន្តបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនាព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ... Read More »

លោកដួង តារា នាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ១ពាន់គ្រួសារក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង៖ លោកដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ... Read More »

អាជ្ញាធរហ្វីលីពីន ជម្លៀសប្រជាជនទៅរកកន្លែងសុវត្ថិភាព ខណៈព្យុះទីហ្វុង ប្រចាំឆ្នាំ២០២០នេះ នឹងវាយប្រហារនៅថ្ងៃអាទិត្យស្អែកនេះ

អន្តរជាតិ៖ នៅថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរប្រទេសហ្វីលីពីន បានចេញបញ្ជាឲ្យប្រជាជនមានការជម្លៀស ចេញពីភាគខាងត្បូងនៃកោះធំ លូហ្សុន (Luzon) ដែលស្ថិតនៅភាគខាងជើងប្រទេស ក្នុងនោះមានរដ្ឋធានីម៉ានីលផងដែរ ព្រោះតែព្យុះទីហ្វុង ដ៏សាហាវបំផុតប្រចាំឆ្នាំ២០២០នេះ នឹងកំពុងរំកិលមកកាន់តំបន់នេះ។ បើតាមសារព័ត៍មាន ... Read More »

កាន់តែធ្ងន់ធ្ងរហើយបារាំង! អាជ្ញាធរប្រកាសរកឃើញអ្នកឆ្លងCOVID-19 ជិត៥ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ

អន្តរជាតិ៖ ប្រទេសបារាំង កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ បានធ្វើបិទ​ប្រទេស​ទូទាំងប្រទេស ចូល​ជាធរមាន​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​-១៩បន្ទាប់ពីអាជ្ញាធរមូលដ្ឋានរាយ​ករា​រណ៍​ប្រចាំចំពោះករណី​ឆ្លង​COVID-19 នៅថ្ងៃស្រុក្រម្សិលមិញនេះ មានចំនួន ៤៩ ២១៥​ករណី ក្នុងពេល​២៤​ម៉ោងបើធៀប​នឹងកាលពី​ថ្ងៃទី ២៩ ... Read More »

ចែ ក្រឹម ខឹងសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើនៅស្រុកប្រាសាទបល្ល័ង្កចាប់ឈើ មកស្រែកជេរដាក់ទំនាយទាំងកំរោល

ខេត្តកំពង់ធំ ៖ ស្ត្រីម្ចាស់រថយន្តដឹកឈើមួយគ្រឿងដែលបានដឹកឈើថ្មីបង្កប់ជាមួយនឹងឈើចាស់បន្លំភ្នែកសមត្ថកិច្ច ឈ្មោះចែក្រឹម បានបញ្ចេញកំហឹងទល់កំហល់ ដោយបានជេរប្រមាថសមត្ថកិច្ច បន្ទាប់ពីក្រុមជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចឃាត់រថយន្តដឹកឈើមួយគ្រឿងប្រភេទយីឌុបមានទ្រុងពណ៌ត្រួយចេក ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-4541 កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ។  ស្ត្រីជាម្ចាស់ឈើបានមកជេរដាក់បណ្ដាសាទៅលើសមត្ថកិច្ចថា«ចាប់ឈើរបស់គាត់ជាឈើចាស់សម្រាប់យកទៅធ្វើផ្ទះ ហើយសកម្មភាពជេរនេះគឺគាត់បានមកស្រែកឡូឡានៅកន្លែងរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាល្ល័ង្កតែម្តង»។  ... Read More »

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងស្តៅចែកអំណោយជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកខេន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងស្តៅ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារស្មើនឹង៩ភូមិនៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកទី ហួត លោក ស៊ូ  ម៉ុល អភិបាលស្រុករមាសហែក លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ និងក្រុមការងារជាច្រើនរូបផងដែរ។ ... Read More »

រៀបនឹងធ្វេីសកម្មភាពគាស់ផ្ទះគេ នគរបាលមកដល់ល្មម

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋដើម្បីចូលលួចទ្រព្យសម្បត្តិ តែមិនទាន់បានធ្វេីសកម្មភាពផងស្រាប់តែសមត្ថកិច្ចមកដល់សួរនាំហើយរកឃេីញសម្ភារមួយចំនួនក៏ឃាត់ខ្លួនតែម្តង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២០​ នៅចំណុចផ្សារទួលពង្រ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេល កេីតហេតុកម្លាំងបានចុះល្បាតនៅក្នុងមូលដ្ឋាន ខណៈទៅដល់ចំណុចកេីតហេតុក៏ប្រទះឃេីញម៉ូតូម៉ាកzoomer-x ពណ៍ក្រហម​លាយស​ ... Read More »