ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សម្តេចហ៊ុនសែន៖ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ... Read More »

លោកថេង សុថុល អភិបាលខណ្ឌចំការមនចែកម៉ាស់ដល់ប្រជាពលដ្ឋក្រីក្រ

ភ្នំពេញ៖ ឥលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនសហការជាមួយលោកអភិបាលរងតំណាងអោយអភិបាលរាជធានីភ្នំពេញបានចុះចែកម៉ាស់ដល់ពលរដ្ឋក្រីក្រនិងធ្វើការណែនាំឱ្យការពាររក្សាអនាម័យចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នានាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០នៅចំណុចខាងក្រោយវត្តប្រយូវង្ស ស្ថិតក្នុងភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ លោក ថេង សុថុល ... Read More »

FAO ៖ ព្រោះតែវិបត្តិ​ជំងឺ​កូ​វីដ-​១៩ ជម្លោះ និង​កង្វះខាត​ជំនួយ​មនុស្សធម៌ ធ្វើឲ្យបណ្តា​ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការកើតមាន​គ្រោះ​ទុរ្ភិក្ស​

អន្តរជាតិ៖ យោងតាមរបាយការណ៍​វាយតម្លៃ​ថ្មី​មួយ​ដោយ​ទីភ្នាក់ងារ​ស្បៀងអាហារ​និង​កសិកម្ម (FAO) និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា ប្រទេស​ចំនួន ២០ ជា​កន្លែង​ងាយ​រងគ្រោះ​ខ្លាំង​ពី​កង្វះខាត​ស្បៀងអាហារ​។ មិនតែប៉ុណ្ណោះរបាយការណ៍​ដដែរបាន​ព្រមាន​ថា ប្រទេស​ចំនួន​បួន​នៅ​ក្នុងនោះ​រួមមាន៖ ប្រទេស​បួ​គី​ណា​ហ្វា​សូ​នៅ​តំបន់ Sahel ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក តំបន់​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ប្រទេស​ស៊ូដង់​ខាងត្បូង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយអូរខ្សាច់ប្រវែង១៨គីឡូម៉ែត្រ ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងជីកស្តារប្រឡាយអូរខ្សាច់ ដែលមានប្រវែង១៨គីឡូម៉ែត្រចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល, សង្កាត់ឪឡោក,សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធន ធានទឹក ... Read More »

បុរសជាងផ្សារដែកម្នាក់ជិះម៉ូតូពេលយប់ត្រូវរថយន្តបុកពីក្រោយស្លាប់ផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង ៖ បុរសជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីរថយន្តមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងបានបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ហែន សុកជា  ... Read More »

កញ្ញាឯក រឿន ណាត ធ្លាយរឿងបែកបាក់ស្នេហ៍ជាមួយតារាបង្ហាញម៉ូត ជា ឃាងឈេ

​ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញដំណឹងថាកញ្ញាឯកចក្រវាឡកម្ពុជា២០១៨កញ្ញា រឿន ណាត បានបែកបាក់ចំណងស្នេហ៍ជាមួយលោក លោក ជា ឃាងឈេ ដែលគេស្គាល់ថាជាប្រុសស្អាត ធ្លាប់បានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador ២០១៨នោះហើយ។​ ... Read More »

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកឃើញវិជ្ជមានកូវីដ-១៩

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ក្នុងពេលកំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ សមាគមកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បាននិយាយកាលពីថ្ងៃសុក្រថាកីឡាករ Mohamed Salah វ័យ២៨ឆ្នាំបានវិលត្រឡប់ទៅរកការធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ។ កីឡាករMohamed ... Read More »

ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅតំបន់អាមេរិកខាងត្បូងបានបញ្ចប់ហើយកាលពីព្រឹកមិញ ដោយមាន២ក្រុមទទួលបានលទ្ធផលល្អគឺក្រុមជម្រើសជាតិឈីលី និងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះក្រុមភ្ញៀវប៉េរូ និងវេណេហ្ស៊ុយអេឡា។ ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូងឈីលីបានយកឈ្នះក្រុមភ្ញៀវប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Vidal ទាំង២គ្រាប់គឺនៅនាទីទី២០ និងនាទីទី៣៥។ លទ្ធផលនេះធ្វើក្រុមឈីលីមានឱកាសច្រើនក្នុងការប្រកួតបន្តដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះវេណេហ្ស៊ុយអេឡាក្នុងវគ្គជម្រុះបន្តទៀតនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។ ... Read More »

ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ការប្រកួតពានរង្វាន់ UEFA National League ក្នុង League A នៅយប់នេះមានគូសុទ្ធតែខ្លាំងៗប្រកួតគ្នា ដោយមកពីប្រទេសល្បីៗខាងវិស័យបាល់ទាត់។ ជាមួយគ្នានោះគូសត្រូវចាស់ព័រទុយហ្គាល់នឹងបើកទ្វារស្វាគមន៍ក្រុមអតីតម្ចាស់ជើងឯកពិភពលោកបារាំង នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ វិច្ឆិកានេះ។ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ធ្វើបានល្អក្នុងប៉ុន្មានប្រកួតកន្លងទៅ ទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានរង្វាន់ ... Read More »

Neymar ប្តឹងក្រុម Barcelona ទារសំណង៤៤លានអឺរ៉ូ

មេធាវីរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថា កីឡាកររូបនេះបានទាមទារឱ្យក្លិប Barcelona បង់លុយឲ្យរូបគេចំនួន៤៤ លានអឺរ៉ូនៅក្នុងដំណាក់កាលចុងក្រោយនៃជម្លោះផ្លូវច្បាប់រវាងភាគីទាំងពីរ។ កីឡាកររបស់ក្លិប Paris Saint-Germain រូបនេះក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ផងដែរទោះបីជាអ្នកតំណាងរបស់គាត់បានបដិសេធសេចក្តីសម្រេចកាលពីខែមិថុនាដែលបានមើលឃើញថា គាត់ត្រូវបង់ប្រាក់ចំនួន៦,៧ លានអឺរ៉ូដល់ក្លិបចាស់របស់គាត់ក៏ដោយ។ ការអះអាងទាំងនេះដែលត្រូវបានរាយការណ៍ថា Neymar ... Read More »

លោក Ole Gunnar Solskjaer នៅតែជា អាទិភាពបន្តដឹកនាំក្លិបManchester United

លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហមបាននិយាយថា ក្លិប Manchester United នៅតែប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បច្ចុប្បន្ន។ ការអត្ថាធិប្បាយរបស់លោក Woodward នេះគឺមាននៅក្នុងរបាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី១របស់ក្លិបដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ... Read More »

ជាលើកដំបូង​លោកត្រាំទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនចំពោះលោកបៃឌិន ក្នុងការបោះឆ្នោត

ជារឿងប្រសើរបំផុតដើម្បីបញ្ចប់ការបោះឆ្នោតនៅអាមេរិក​និងផ្លាស់ប្តូរអំណាច ដើម្បីឆ្ពោះទៅរកការផ្សះផ្សា រីកចម្រើន បញ្ចប់ការឆ្លងកូវីដ​-១៩ … ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ​បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី​១៣ខែវិច្ឆិកា​ថា លោក អាចនឹងបរាជ័យចំពោះលោកបៃឌិនក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០។ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី​៣ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ... Read More »

ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន ៨នាក់និងបន្តតាមចាប់បក្ខពួកច្រើននាក់ទៀត

ខេត្តព្រះវិហារ៖   ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយ កម្លាំងនគរបាលក្រុងព្រះវិហារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក បានឃាត់ខ្លួនជនសង្ស័យ៨នាក់ ... Read More »

ឆក់បានហេីយរត់មិនរួចពលរដ្ឋស្ទាក់ចាប់បានជនសង្ស័យ២នាក់

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយឡើងទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច ចំណែកនារីរងគ្រោះដួលរងរបួសស្រាល។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចក្បែររបងវត្តអង្គតាមិញ​ ស្ថិតក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យទី១-ឈ្មោះម៉ែន សៀម ភេទប្រុស​ អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ... Read More »

ដុតបំផ្លាញចោលស្លាបនិងសាច់មាន់នាំចូលខូចគុណភាព ២,៩៨៨ គីឡូក្រាម

ខេត្តបាត់ដំបង៖  នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិង លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុង ពិធីដុតបំផ្លាញចោល ... Read More »

បាញ់ប្រហារគ្នា​រវាងឥណ្ឌានឹងប៉ាគីស្ថាន​ស្លាប់​១៥នាក់

កម្លាំងទាហានឥណ្ឌានឹងប៉ាគីស្ថាន​បានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ បណ្តាលឲ្យពលរដ្ឋ​១០នាក់និង ទាហាន៥នាក់របស់ប្រទេសទាំងពីរស្លាប់។ សារព័ត៌មាន AlJazeera បានផ្សាយថា ​កម្លាំងទាហានឥណ្ឌា នឹងប៉ាគីស្ថានបានបញ្ជាក់ថា ពិតជាមានការបាញ់ប្រហារគ្នានៅព្រំដែនកាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ប្រាកដមែន ។​ក្នុងចំណោមអ្នកស្លាប់​ទាំង១៥នាក់ មានពលរដ្ឋឥណ្ឌា​៦នាក់និងទាហាន៣នាក់។ ចំណែកភាគីប៉ាគីស្ថានវិញមានពលរដ្ឋ​៤នាក់និងទាហាន​២នាក់​។ ប៉ុន្តែតាមប្រភពព័ត៌មានបានបញ្ជាក់ថា ... Read More »

ឃាត់ខ្លួនជនជាតិចិន៦នាក់ករណីលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយទូដែក)នៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុរីគជ់អាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន២៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ ... Read More »

នាំកូនទៅមើលស្រូវស្រែ ដើរជាន់ពស់ស្រកាចាស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីជាម្តាយបាននាំកូនស្រីទៅមើលស្រូវនៅស្រែ តែអកុសលបានដើរជាន់ពស់ស្រកាចាស់ចឹកបណ្តាលឲ្យស្លាប់បន្ទាប់ពីកូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចខាងលិចភូមិយាងវៀន ក្នុងឃុំ ផ្កាំ ស្រុកស្វាយចេក ។ ... Read More »

កម្លាំងអធិការដ្ឋានស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះសម្រាលកូនចំនួន២នាក់ទៅមណ្ឌលសុខភាពប្រកបដោយសុវត្ថិភាព

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះសម្រាលកូនចំនួនពីរនាក់ទៀតហើយដែលត្រូវបាន កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវយករថយន្តសឺរ៉ែនជួយដឹកទៅសម្រាលនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយប្រកបដោយសុវត្ថិភាព។ ការបញ្ជូនស្រីឈឺពោះសម្រាលកូនទៅមណ្ឌលសុខភាពនោះគឺតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវ។ ស្ត្រីឈឺពោះឆ្លងទន្លេទីមួយឈ្មោះសេវ ថ្កា អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយនាវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិដធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ... Read More »

ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីអាមេរិក

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។ នេះបើយោងតាមក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment ... Read More »

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត ស្តីពីការពិនិត្យលទ្ធផលការងារសាងសង់លំនៅដ្ឋាន សម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព និងនគរបាលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ... Read More »

ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះទាក់ទងនឹងបញ្ហាស្រដៀងគ្នានេះ។ ... Read More »

លោក ឃួង ស្រេង បន្ដចុះចែកម៉ាស់របស់សម្ដេចតេជោ ជូនបងប្អូនកម្មករសំណង់ជាង៧០០នាក់នៅសង្កាត់ច្រាំងចំរេះទី១ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តយកម៉ាស់ របស់សម្ដេចតេជោ ទៅចែកជូនបងប្អូនកម្មករសំណង់មួយកន្លែងស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាង៧០០នាក់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។ ... Read More »

លិចកប៉ាល់ដឹកជនភៀសខ្លួន២លើកនៅលីប៊ីស្លាប់ ៩៤នាក់

ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានប្រកាសឲ្យដឹងថា ក្រោយប៉ុន្មានម៉ោង ដែលទទួលបានព័ត៌មានស្តីពី​ការលិចកប៉ាល់​បណ្តាលឲ្យអ្នកដំណើរ​៧៤នាក់ស្លាប់ ក៏មានករណីលិច មួយទៀតសម្លាប់អ្នកដំណើរ ២០នាក់បន្ថែមទៀត ។ ក្រុមជួយសង្គ្រោះ របស់​MSF ប្រចាំនៅទីក្រុង Sorman ភាគខាងលិចប្រទេសលីប៊ីបានឲ្យដឹងថា នៅថ្ងៃទី​១២ខែវិច្ឆិកា ... Read More »

គណបក្សរបស់លោកស្រី អោង សានស៊ូជី បន្តដឹកនាំមីយ៉ាន់ម៉ា៥ឆ្នាំទៀត

គណបក្សកាន់អំណាចរបស់លោកស្រី អោង សានស៊ូជី នៅមីយ៉ាន់ម៉ាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត មានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ សារព័ត៌មានWall Street Journal បានចុះផ្សាយថា គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ បន្តដឹកនាំមីយ៉ាន់ម៉ា​៥ឆ្នាំទៀតដើម្បីជួយឲ្យប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកាន់តែរឹងមាំ​។ មកទល់ពេលនេះការរាប់សន្លឹកឆ្នោតនៅតែបន្ត​ ក្រោយការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកា​។​ ប៉ុន្តែមកដល់ថ្ងៃទី​១៣ ខែវិច្ឆិកា​គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ ... Read More »

អ្នកនយោបាយអាមេរិកបារម្ភខ្លាចលោកត្រាំធ្វើឲ្យបែកធ្លាយរឿងសម្ងាត់បំផុតរបស់អាមេរិក

ក្រុមអ្នកនយោបាយអាមេរិក និងអ្នកឯកទេសវិភាគ​បាន​និយាយទៅកាន់សារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្ត៍ថា ​អ្វីដែលបារម្ភបំផុតនាពេលនេះគឺលោកត្រាំ អាចធ្វើឲ្យបែកធ្លាយ រឿង​សម្ងាត់បំផុតរបស់អាមេរិក ។ ប្រសិនបើបែកធ្លាយនោះ រដ្ឋាភិបាលបន្ទាប់ នឹងជួបនៅបញ្ហាជាច្រើន​ ពិសេសគឺបញ្ហាសន្តិសុខជាតិ​ ។ នៅពេលនេះគណបក្សសាធារណរដ្ឋក៏បានជំរុញឲ្យលោកត្រាំ​ ចែករំលែក​ព័ត៌មានសម្ងាត់ទៅកាន់លោកបៃឌិន ដើម្បីដឹកនាំអាមេរិកជាបន្តទៀត​។​​ ក្រុមអ្នកឯកទេសបារម្ភខ្លាច ... Read More »

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក ហ៊ុន ម៉ាណែតនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារដែលរងផល ប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រកនៅពហុកីឡដ្ឋានខេត្ត ភូមិរូង ឃុំត្រពាំងប្ញស្សី ... Read More »

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ

ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋអាចទិញប្រើប្រាស់បាន ក្នុងការការពារ ការចម្លងវីរុសកូវីដ-១៩ ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖ស សម Read More »

ប្រជាសហគមន៍ CPA ចំនួន៣ ទទួលការហ្វឹកហ្វឺនផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាត

ខេត្តមណ្ឌលគិរី៖ សហគមន៍តំបន់ការពារធម្មជាតិ (CPA) ចំនួន៣ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ខ្លួនទៅលើផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាតពីសំណាក់គ្រូបង្គោលមកពីអង្គការ WWF និងមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានសហការនិងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឲ្យកាន់តែប្រសើរឡើង។ វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ខាងលើនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ... Read More »