ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ប្រវត្តិ៖ អ្នកតាជំទាវម៉ៅ

នៅ​ក្នុង​សង្កាត់​ចក្រី​ទីង ខេត្ត​កំពត ប្រប​នឹង​មាត់​ផ្លូវ​ថ្នល់​ជាតិ​លេខ ៣ នៅ​ត្រង់​របត់​ភ្នំ​ទ្វារ ដែល​ជា​ផ្លូវ​ចូល​ទៅ​ក្រុង​កំពត មាន​អ្នក​តាមួយឈ្មោះអ្នកតា “ជំទាវ ម៉ៅ” ។ កាល​ពី​ជំនាន់​ដើម អ្នក​តា​នេះ​មាន​ត្រឹម​តែ​ខ្ទម​តូច ធ្វើ​ដោយ​ឈើ​ប្រក់​ក្បឿង ។ ក្នុង​ខ្ទម​នោះ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធ និវត្តន៍ជនមន្រ្តីរាជការសុវិល ជនពិការ និងគ្រួសារអ្នកពលី មរណៈ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធ និវត្តន៍ជនមន្រ្តីរាជការសុវិល ជនពិការ និងគ្រួសារអ្នកពលី មរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង ... Read More »

ព្រៃផ្សៃមែន​ ! ចៅប្រុសប្រេីប្រាស់គ្រឿងញៀន​វាយយាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវពលរដ្ឋលួចថតសកម្មភាព​បាន​

ខេត្តកណ្តាល៖ ចៅប្រុសប្រេីប្រាស់គ្រឿងញៀន​បានវាយតប់យាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវបានប្រជាពលរដ្ឋលួចថតសកម្មភាព​ដ៏ព្រៃផ្សៃនេះបាន​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចាប់ខ្លួន​តែម្តង​ ។  សកម្មភាពល្មេីសនេះ​ កេីតឡេីងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨៖០០នាទីល្ងាច នៅចំណុចក្រោមផ្ទះឈ្មោះ ងី គឹមជន ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ... Read More »

ក្រោយ​រកឃើញ​ត្បូងថ្ម​​Tanzanite បានចំនួនពីរ​ដុំ បុរស​តង់​ហ្សា​នី​ម្នាក់ដែលមាន​ភរិយា​៤​នាក់ ក្លាយជា​មហាសេដ្ឋី

អន្តរជាតិ៖ ​ក្រសួង​រ៉ែ​តង់​ហ្សា​នី បាន​ទិញ​ត្បូងថ្ម​ទម្ងន់​សរុប​១៥​គីឡូក្រាម​ពី​លោក Saniniu Laizer ​ដែលជាអ្នកប្រកប​អាជីវកម្ម​រុករក​រ៉ែ​ខ្នាតតូច​ម្នា​ក់នៅ​តង់​ហ្សា​នី ក្នុងតម្លៃ​៣.៤​លាន​ដុល្លារ​អាមេរិក​ បន្ទាប់ពីកូនជាងរបស់គាត់បាន​រកឃើញ​ត្បូងថ្ម Tanzanite ចំនួនពីរ​ដុំ ដ៏​ធំ​បំផុត​ក្នុងប្រទេស​។ នេះ​បើតាម​ការផ្សាយ​របស់សារព័ត៍មាន BBC កាលពីថ្មីៗនេះ ។ ... Read More »

ហ្វុីលីពីននិងវៀតណាមបារម្ភពីការកើនឡើងបញ្ហាអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អាស៊ាន៖  រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ បានសម្ដែងក្តីព្រួយបារម្ភដូចគ្នាពីការកើនឡើងបញ្ហាអសន្តិសុខនៅក្នុងតំបន់ ជាពិសេស​នៅ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រមុខ​ដឹកនាំ​ទាំងពីរ បាន​មើលឃើញថា ភាគី​ពាក់ព័ន្ធ​ខ្លះបាន​បង្កើន​សកម្មភាព​បំពាន ខណៈនៅក្នុងតំបន់ និង​ពិភពលោកកំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​រាតត្បាត Covid-19​។​ ​យោងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃ២៦ មិថុនា លោក​ប្រធានាធិបតី​ហ្វីុលីពីន  Rodrigo ... Read More »

ទ័ពកណ្ដូបរាប់ពាន់ក្បាលហើរខ្មួលខ្មាញ់ពេញទីក្រុងក្នុងប្រទេសឥណ្ឌាមើលទៅគួរឲ្យខ្លាច

ប្រទេសឥណ្ឌា៖ ហ្វូងទ័ពសត្វកណ្ដូបវាលខ្សាច់បានហោះហើរខ្មួលខ្មាញ់ ពាសពេញទីក្រុង Gurgaon របស់ឥណ្ឌា កាលពីថ្ងៃសៅរ៍ម្សិលមុិញ បានជំរុញឲ្យរដ្ឋាភិបាលនៃរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ចេញសេចក្ដីណែនាំមួយដែលផ្ដល់ព័ត៌មានដល់ក្រុមមន្ត្រីឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់។ សត្វល្អិតទាំងនេះបានឆ្លងកាត់ទីក្រុងនៅម៉ោង១១:៣០នាទីព្រឹក ម៉ោងក្នុងស្រុក។ ១៥នាទីក្រោយមក សត្វកណ្ដូបរាប់ពាន់ក្បាលបានឈប់នៅលើផ្ទៃរាបស្មើនិងដំបូលផ្ទះ មុនពេលត្រូវបានកម្លាំងខ្យល់ដ៏ខ្លាំងបក់កួចចេញទៅ។ ពេលសត្វកណ្ដូបវាលខ្សាច់កំពុងហោះហើរទាំងហ្វូងក្នុងទីក្រុង រដ្ឋមន្ត្រីក្រសួងការងារនិងអភិវឌ្ឍន៍ទីក្រុង លោក ... Read More »

រថយន្ត២គ្រឿងបើកខ្វះការអធ្យាស្រ័យគ្នា ដល់ផ្លូវបំបែកជាបួន បុកគ្នាពេញទំហឹងក្រឡាប់ផ្ងារជើងតែម្តង

ភ្នំពេញ៖បុរស ៤នាក់ស្ថិតក្នុងរថយន្ត តូយ៉ូតា ព្រូស មួយគ្រឿង បើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ខណះមកដល់ផ្លូវបំបែកជាបួនក៏បានជ្រុលទៅប៉ះគ្នាជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងទៀតបណ្ដាល ក្រឡាប់ជាច្រើនត្រឡប់រងការខូចខាតស្ទើរតែទាំងស្រុង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួនស្ថិតនៅតាមដងផ្លូវលេខ១៦៩ កែងផ្លូវលេខ៦១៩ ក្នុងសង្កាត់ស្រះចក ... Read More »

នារីម្នាក់បើករថយន្ត ធ្លាក់ចូលបឹងទទឹងថ្ងៃឈ្លក់ទឹកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ខេត្តកណ្តាល៖ នារីម្នាក់បេីករថយន្តធ្លាក់ចូលទឹកបឹងទទឹងថ្ងៃលិចបាត់ ឈ្លក់ទឹករហូតដល់ស្លាប់ ។ ហេតុការណ៍បានកេីតឡេីងនៅម៉ោងជាង១២និង០៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២០​ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ដេីមមាន​ ក្រុុងតាខ្មៅ​ ខេត្តកណ្តាល​ ។ សូមបញ្ជាក់ថា៖ ក្រោយពីកើត ... Read More »

ម្នាក់ស្លាប់និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្អាង

ខេត្តកណ្ដាល៖ កាលពីថ្ងៃសៅរ៍​ ទី២៧​ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង២១និង៥៥នាទីយប់​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។     ... Read More »

មិនតបតនឹងសារឪពុក ប៉ុន្តែសាររបស់ស្វាមីឱកសុគន្ធកញ្ញា បញ្ចេញហាក់ចាក់ដោតខ្លាំង

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃហើយដែលដំណឹងនៃការបញ្ចេញសារខូចចិត្តរបស់លោក ឱក បូនី ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជន។ នៅមិនទាន់តបសារទៅកាន់ឪពុកមែន ប៉ុន្តែស្វាមីនាងបានបញ្ចេញសារមួយដែលហាក់ដាស់សតិអារម្មណ៍ឪពុកម្តាយដែលមានកូនក្នុងបន្ទុកឲ្យគិតពិចារណា។ ​សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនី បានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-​​អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហមដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Sheffield United នឹងចុះកុងត្រាថ្មីនៅទឹកដី ... Read More »

កីឡាការិនី៣នាក់មកពីក្រុមបាល់ទាត់ស្ត្រី PSG ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លឹបបារាំង Paris Saint-Germain (PSG) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា កីឡាការិនី ៣រូបមកពីក្រុមស្ត្រីរបស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្ត ត្រូវបានអនុវត្តមុន ពេលចាប់ផ្តើមសកម្មភាពនេះបង្ហាញពីករណីវិជ្ជមានកីឡាការិនីចំនួន៣នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩ គឺកីឡាករ២នាក់នៃក្រុម U19 និងកីឡាករម្នាក់នៃក្រុមអាជីព ... Read More »

អតីតតារាបាល់ទាត់ Arjen Robben គ្រោងនឹងត្រលប់មកក្លឹប Groningen វិញ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអាទិត្យនេះបានឲ្យដឹងថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិហុល្លង់ Arjen Robben បានប្រកាសកាលពីថ្ងៃសៅរ៍ថា គាត់ចង់ចេញពីការចូលនិវត្តន៍ ហើយគ្រោងនឹងវិលត្រឡប់នៅឯអតីតក្លឹប FC Groningen ក្នុងប្រទេសហុល្លង់វិញ។ លោក Arjen Robben មានវ័យ៣៦ ឆ្នាំបានកំណត់ទិសដៅវិលត្រឡប់ទៅកាន់ទឹកដីក្របខ័ណ្ឌលីគកំពូលហុល្លង់ ... Read More »

បិសាចក្រហម Man United ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup

ក្រុមបិសាចក្រហម Manchester United បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១/៤ ក្រោយពីបាន យកឈ្នះក្រុម Norwich City ក្នុងម៉ោងបន្ថែមដោយលទ្ធផល ២ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ... Read More »

ក្រសួងសាធារណការ៖ ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តប៉ៃលិន ,តាកែវ ,ព្រៃវែង ,កំពត

ភ្នំពេញ៖ ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តប៉ៃលិន ,តាកែវ ,ព្រៃវែង ,កំពត ចាប់ពីថ្ងៃទី២៩ ខែមិថុនា – ០៣ ខែកក្កដា ឆ្នាំ ២០២០។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងសាធារណការ ... Read More »

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩

ភ្នំពេញ៖ ថ្ងៃនេះគឺជាថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៩៥១-២៨មិថុនា ២០២០)។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ... Read More »

ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ពីរនាក់ថ្មីទៀត ជាករណីនាំចូលពីម៉ាឡេស៊ី ជាបុរសជនជាតិខ្មែរដែលទើបរកឃើញជំងឺកូវីដ១៩នេះ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅខេត្តកណ្តាល។ បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ជើងហោះហើរដែលអ្នកទើបរកឃើញកើតជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ... Read More »

កង​​កម្លាំង​​រក្សា​សន្តិភាព​កម្ពុជា ឆ្លង​ជំងឺ​កូវីដ-​១៩​ នៅ​សាធារណ​រដ្ឋម៉ាលី ជា​សះ​ស្បើយ​ទាំង​ស្រុង​ហើយ ​

ពេញៈ នាយ​ឧត្តម​សេនីយ៍ ​ឈុំ ​សុជាត ​រដ្ឋលេខា​ធិការ​ និង​ជា​អ្ន​ក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ឲ្យ​ដឹង​ថា៖​ គិ​ត​រហូត​ដល់​ពេល​នេះ ​(ថ្ងៃ​ទី​២​៦ ​ខែ​មិថុនា ​ឆ្នាំ​២០២០​)​ កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ​ដែល​ឆ្លង​ជំងឺ​កូវីដ-​១៩​ នៅ​សាធារណ​រដ្ឋម៉ាលី ​ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមិនប្រយ័ត្នបុករះម៉ូតូកង់បីពីរគ្រឿងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងចំណែកម្ចាស់រងរបួសធ្ងន់ស្រាល២នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនបុកម៉ូតូកង់បី ២ គ្រឿងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯម្ចាស់កង់បីរងរបួសធ្ងន់ស្រាលចំនួនពីរនាក់ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ យប់ថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ កែងនឹងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ... Read More »

លោក រ័ត្ន វិរៈ លែងសត្វពស់ថ្លាន់១ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅព្រលប់ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

ឧកញ៉ា សង ថន ត្រូវបានអង្គភាព ACU នាំខ្លួនមកសាកសួរ ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងនៅល្ងាចថ្ងៃទី២៧ ... Read More »

ខ្លាចរងការចោទប្រកាន់ថាជាក្រុមហ៊ុនរើសអើងជាតិសាសន៍ ក្រុមហ៊ុនL’Oréal សម្រេចដកពាក្យ​«ធ្វើឲ្យស»

ក្រុមហ៊ុនផលិតគ្រឿងសំអាងដ៏ធំរបស់បារាំងឈ្មោះ L’Oreal បានប្រកាសនៅថ្ងៃសៅរ៍នេះ ថាខ្លួនបានដកពាក្យផ្សព្វផ្សាយ ដូចជា“ ធ្វើឱ្យស្បែកស” ‘whitening’ ចេញពីផលិតផលរបស់ខ្លួន ដោយខ្លាចរងការចោទប្រកាន់ ថារើសអើងជាតិសាសន៍​ ប្រកាន់ជនជាតិស្បែកខ្មៅ​ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបានបញ្ជាក់ថា “ក្រុមហ៊ុន L’Oreal ... Read More »

ក្រោយពីឃើញវីដេអូកម្មករផលិតទឹកកកមួយកន្លែងយកជើងជាន់លើទឹកកកកញ្ញាវ៉ាន់នីឡាប្រតិកម្មយ៉ាងខ្លាំង(មានវីដេអូ)

ក្រោយពីបានឃើញវីដេអូបង្ហោះតាមបណ្ដាញសង្គម tik tok តែត្រូវបានចែករំលែកតាមប្រព័ន្ធfacebook ឃើញសកម្មភាពកម្មករផលិតទឹកកកអនាម័យម្នាក់យកជើងជាន់ទៅលើទឹកកកកាលពីថ្មីៗនេះបណ្តាល ឲ្យកញ្ញាវ៉ាន់នីឡាដែលជាតារាចំរៀងមានប្រតិកម្មយ៉ាងខ្លាំងចំពោះកម្មករដែលប្រើជើងជាន់លើទឹកកករូបនោះរហូតពោលពាក្យថា{បិទចោលហើយដាក់ពន្ធនាគារនឹងពិន័យជាទឹកប្រាក់ផងរកស៊ីថោកទាបបែបនេះអញ្ចឹងខ្លួនអែងជាម្ចាស់ដឹកនាំគួរតែចេះគ្រប់គ្រងកូនចៅមិនមែនឲ្យធ្វើអ្វីស្រេចតែក្បាលអញ្ចឹងនោះទេសិប្បកម្មទាំងអស់គ្មានកាមេរ៉ាសុវត្ថិភាពទេយ៉ាងម៉េចបានជាបណ្ដាលឲ្យកូនចៅធ្វើអ្វីៗស្រេចតែអំពើចិត្តដ៏សែនថោកទាបនេះ។តើប្រិយមិត្តយល់ដូចម្ដេចដែរ? Read More »

លោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន​ ពាក់ព័ន្ធករណីរំលោភដីរដ្ឋ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក​ សុង​ ប៉ុណ្ណារិទ្ធ​ ចៅនៅព្រលប់ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ​ សម្រេចឃុំខ្លួនលោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ចោទប្រកាន់ចំនួន៤បទល្មេីស​ ពាក់ព័ន្ធករណីរំលោភដី១ពាន់ហិកតា ... Read More »

ស្ថានទូតអង់គ្លេស ស្នើទទួលអាកាសយានិកឆ្លងកូវីដ-១៩ ជិតជាសះស្បើយនៅវៀតណាម ត្រឡប់ទៅអង់គ្លេសវិញ

ស្ថានទូតអង់គ្លេស នៅក្នុងប្រទេស វៀតណាម​បានស្នើទទួលអាកាសយានិកត្រឡប់ទៅស្រុកវិញតាមជើងហោះហើរ​VietNam Airlines​ នាថ្ងៃទី​១២ ខែកក្កដា​ ។ នៅក្នុងលិខិត ស្នើសុំ ស្ថានទូតអង់គ្លេស​បានអរគុណយ៉ាងខ្លាំង ដល់គ្រូពេទ្យវៀតណាម ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ-១៩​ទី​៩១នៅក្នុងប្រទេសនេះ​។ ស្ថានទូតអង់គ្លេស​បានស្នើដល់ភាគីវៀតណាម​វាយតម្លៃ ពីស្ថានភាពសុខភាព របស់អ្នកជំងឺតើអាចធ្វើដំណើរតាមជើងហោះហើរបានដែរឬទេនៅពេលខាងមុខ។ ... Read More »

ស្នងការប៉ូលិសទីក្រុង ម៉ិចស៊ីកូស៊ីធី រងការធ្វើឃាត

នៅថ្ងៃទី​២៧ខែមិថុនា ក្រុមអ្នកឯកទេសស្រាវជ្រាវ​ពីករណីបាញ់ប្រហារទៅលើស្នងការប៉ូលិសទីក្រុង Mexico City ប្រទេសម៉ិចស៊ីកូ ហើយបើរកឃើញថាជាការធ្វើឃាត​​ពីក្រុមជនល្មើសនោះ ជាការបង្ហាញឲ្យឃើញថា ​សង្គ្រាមប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសនេះនៅតែបន្ត​និងកាន់តែខ្លាំងឡើង។ កាលពីថ្ងៃទី​២៦ខែមិថុនា ខ្មាន់កាំភ្លើង បានសម្រុកចូលបាញ់ប្រហារស្នងការប៉ូលិសទីក្រុងម៉ិចស៊ីកូ លោកOmar García Harfuch​ បណ្តាលឲ្យរងរបួសធ្ងន់​។ ... Read More »

រាជរដ្ឋាភិបាល សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង។ បើយោងតាមអនុក្រឹត្យ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជានិច្ចកាលតែងរំលឹកសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ។ កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព ... Read More »

អ៊ុយក្រែន៖​ ជួបគ្រោះទឹកជំនន់បំផ្លាញផ្ទះអស់រាប់ពាន់ខ្នង សម្លាប់មនុស្ស៣នាក់ ​និងមនុស្ស​ជាង៨០០នាក់ទៀត ត្រូវជម្លៀសចេញពីផ្ទះសម្បែង

អន្តរជាតិ៖ ​យ៉ាងហោចណាស់ ផ្ទះប្រជាជនអ៊ុយក្រែនរាប់ពាន់ខ្នងត្រូវបានបំផ្លាញ និងមនុស្ស៣នាក់បានស្លាប់ ​រីឯមនុស្ស​ជាង ៨០០នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព ខណៈទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។ យោងតាមអាជ្ញាធររបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍​ថា ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំង ទៅលើភូមិចំនួន ២០០ នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ... Read More »