ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ Prestige Software ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុនកក់សំបុត្រយន្តហោះ និងសណ្ឋាគារធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ត្រូវបានក្រុមអ្នកសុវត្ថិភាពបច្ចេកវិទ្យា Website ... Read More »
ព័ត៌មានថ្មី
អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិនដែលអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីដែលមានការជួបជុំគ្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗនោះទេ
ភ្នំពេញ៖ នៅថ្ងៃរសៀលថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតក្នុងការមិនអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្តុំគ្នាមានចំនួនច្រើន ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗដែលមានការជួបជុំមនុស្សច្រើនបានមានច្រើនជាបន្តបន្ទាប់។ លោកស្រីឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា ក្រសួងមិនដែលបានអនុញ្ញាតឲ្យមានការជួបជុំគ្នាដែលមានចំនួនច្រើននោះទេ ។ លោកស្រីបានបញ្ជាក់ថា ៖«កន្លងមកយើងអត់ដែលបានប្រកាសឲ្យបើកឲ្យមានការរៀបចំរៀបអាពាហ៍ពិពាហ៍ ... Read More »
Update ៖ មេខ្លោងគ្រឿងញៀន បានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ៣គ្រាប់ នៅត្រើយស្លាស្រុកស្អាង(មានវីដេអូ)
ខេត្តកណ្ដាល ៖ មកទល់នឹងម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ចុះដោយផ្ទាល់ ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ ... Read More »
ខ្មាសគេតិចអី! គ្រាន់តែចូលដណ្តឹងតាមហ្វេសប៊ុក កូនកម្លោះហៅចាស់ទុំបងប្អូនមួយឡានពីកំពង់ស្ពឺ មកខេត្តកណ្តាល ស្រាប់តែខាងស្រីបិទទូរស័ព្ទឈឹង ចុងក្រោយ…..
ភ្នំពេញ៖ តាមពិតទៅវាជារឿងមួយដែលមិនប្រាកដប្រជានោះទេ ខណៈដែលបុរសម្នាក់ គ្រាន់តែចូលដណ្តឹងនារីម្នាក់ តាមបណ្ដាញសង្គមហ្វេសប៊ុកសោះ បែរជាកូនកម្លោះហៅចាស់ទុំ ព្រមទាំងបងប្អូនពេញមួយឡាន ជិះពីខេត្តកំពង់ស្ពឺ មកជួបខាងស្រីនៅខេត្តកណ្តាល ស្រាប់តែមកដល់ខាងស្រីបិទទូរស័ព្ទឈឹងចុងក្រោយទើបដឹងថាចាញ់បោក និងនាំបងប្អូនត្រឡប់ទៅវិញ ។ ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីឈ្មោះ ... Read More »
នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានគ្រឿងញៀនជាង ៦គីឡូក្រាម
ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:៤០នាទី កម្លាំងជំនាញ (ក១១)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ... Read More »
Breaking News ៖ មុននេះបន្តិច ! ជនសង្ស័យជួញដូរគ្រឿងញៀន បានបាញ់មកលើសមត្ថកិច្ច ចំនួន១គ្រាប់នៅត្រើយស្លា ស្រុកស្អាង
ខេត្តកណ្ដាល ៖ នៅមុននេះបន្តិច នាវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការឡោមព័ទ្ធ ជនសង្ស័យជួញដូរគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ... Read More »
មន្ត្រីអធិការកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្តចុះពិនិត្យណែនាំក្លឹបកម្សាន្ត និងខារ៉ាអូខេ១០កន្លែងក្នុងក្រុងបាត់ដំបងបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩(មានវីដេអូ)
ខេត្តបាត់ដំបង៖ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាយុទ្ធនាការនេះធ្វើឡើងដោយមានកិច្ចសហការរវាងមន្ត្រីអធិការកិច្ចរបស់មន្ទីរទេសចរណ៍ខេត្តជាមួយនឹងអាជ្ញាធរក្រុងបាត់ដំបងជាច្រើននាក់ នៅវេលាម៉ោង៨យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះដោយបានចុះត្រួតពិនិត្យនិងណែនាំលើទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តនានាប្រមាណជាង១០ទីតាំងក្នុងទីប្រជុំជនក្រុងបាត់ដំបង។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់បន្តថា យុទ្ធនាការដ៏ចាំបាច់នេះដែរមន្ត្រីជំនាញបានអប់រំណែនាំទៅដល់ម្ចាស់ទីតាំងខារ៉ាអូខេក្លឹបកម្សាន្តនិងភោជនីយដ្ឋានជាច្រើនឲ្យចូលរួមអនុវត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ... Read More »
ធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក សាយភាយធ្វើឲ្យពលរដ្ឋរស់នៅជិតខាងពិបាកដកដង្ហើម
ភ្នំពេញ៖ រោងចក្រផលិតទឹកកកអនាម័យមួយកន្លែង យីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) សាយភាយមកខាងក្រៅ ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរី បឹងដែង(ហៅវត្តឈូកមាស) នៅស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីជំនាញផ្នែកវប្បធម៌ បានចុះពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ... Read More »
ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី » ដេីម្បីចូលរួម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា
ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា ... Read More »
អាជ្ញាធរខណ្ឌជ្រោយចង្វារមិនមានឆន្ទះ ដោះស្រាយសំណើប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីទីតាំងបូមខ្សាច់បំពងសម្លេង ហានិភ័យបាក់ច្រាំងទន្លេ(មានវីដេអូ)
ភ្នំពេញ៖ មកទល់នឹងពេលនេះ ប្រមាណជា២សប្តាហ៍ទៅហើយ អាជ្ញាធរខណ្ឌជ្រោយចង្វារ គ្មានឆន្ទះដោះស្រាយសំណើសុំប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីម្ចាស់ដីបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។ នេះជាលើកឡើងរបស់ប្រជាពលរដ្ឋ នៅភូមិក្តីចាស់ ... Read More »
កម្លាំងគ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតនិងការពារសន្តិសុខក្នុងទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំង គ អន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ ... Read More »
បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញស្អុយរលួយលើដើមឈើ ខាងក្រោយភូមិ
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញកោសល្យវិច័យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវករណីប្រទះឃើញសពលើដើមឈើខាងក្រោយភូមិ បន្ទាប់បានបាត់ខ្លួនកាលពី៥ថ្ងៃកន្លងមក ។ ហេតុការណ៍សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវជុំវិញករណីប្រទះឃើញសពខាងលើ ធ្វើឡើងនារសៀលថ្ងៃចន្ទ ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ... Read More »
លោកអភិបាលខណ្ឌចំការមនយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកជូនប្រជាជនរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះ
ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌចំការមននិងក្រុមការងារបានយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាជនដែលរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះពួកគាត់កាលពីពេលយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »
ក្រសួងការងារក្រើនរំឭកអំពីវិធានការបង្ការជំងឺកូវីដ-១៩តាមរោងចក្រ សហគ្រាស
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានធ្វើការក្រើនរំឭកសាជាថ្មីម្តងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការក្រើនរំឭកនេះដើម្បីបន្ដបង្កើនការយកចិត្តទុកដាក់ ... Read More »
លោក ខៀវ សុភ័គ ប្រគេនម៉ាស៊ីនអេកូសាស្រ្ត ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី
ភ្នំពេញ៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ៍ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ... Read More »
ព្រះអង្គម្ចាស់ Akishino បានក្លាយជារជ្ជទាយាទ (Crown Prince) ផ្លូវការរបស់ជប៉ុន
អន្តរជាតិ៖ ក្រោយព្រះរាជពិធីមួយនៅទីក្រុងតូក្យូ ព្រះអង្គម្ចាស់ Akishino ក្រោមព្រះនាម Fumihito ដែលជាព្រះអនុជរបស់អធិរាជNaruhito បានក្លាយជារជ្ជទាយាទ (Crown Prince) ផ្លូវការរបស់ជប៉ុន។ ព្រះអង្គ Akishino មានព្រះជន្មតិចជាងអធិរាជ Naruhito ... Read More »
លោក ដូណាល់ ត្រាំ ប្រកាសលក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលក់ឧទ្ធម្ភាគចក្រ ប្រភេទ S76 ក្នុងតម្លៃពី៨០ម៉ឺន ដល់១លានដុល្លារអាមេរិក។ តាមសារព័ត៌មាន Forbes លោកត្រាំប្រកាសលក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ដែលលោកទិញនៅឆ្នាំ ២០១៦ ក្នុងតម្លៃ 875.000 ... Read More »
រុស្ស៊ីបញ្ជូនទាហានជិត ២.០០០ នាក់ទៅកាន់តំបន់ Nagorno-Karabakh រក្សាសន្តិភាព
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា បានបញ្ជូនកម្លាំងទាហាន ជិត២.០០០នាក់ទៅកាន់តំបន់ដែលកំពុងតែផ្ទុះសង្គ្រាម Nagorno-Karabakh ដើម្បីរក្សាសន្តិភាព ។ យន្តហោះដឹកជញ្ជូនយោធា ប្រភេទIl-76 បានដឹកកម្លាំងទាហាន ទៅកាន់តំបន់ខាងលើ រួមទាំងរថពាសដែក ៩០ ... Read More »
WHO៖ វ៉ាក់សាំងកូវីដ-១៩ដំបូង សម្រាប់អ្នកងាយរងគ្រោះបំផុតអាចនឹងដាក់ឲ្យប្រើប្រាស់ នៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ!
អន្តរជាតិ៖ បើតាមការអះអាងពីលោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឲ្យបណ្តាជនដែលងាយរងគ្រោះបំផុតប្រើប្រាស់ ... Read More »
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនបន្ទាប់ពីឆក់ខ្សែ.កបានសម្រេចហើយតែរត់មិនរួច
ភ្ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វេីសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់បានសម្រេចហើយតែជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរបណ្ដាលឱ្យដួលត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ២៧៤កែងផ្លូវលេខ២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ ... Read More »
វៀតណាម៖ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន
អន្តរជាតិ៖ ក្រុមអ្នកជំនាញរុស្ស៊ី មានការជឿជាក់ទៅលើភាពសកម្មរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ខណៈដែលប្រទេសវៀតណាមកំពុងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ,នេះបើតាមទីភ្នាក់ងារ AKP ដែលចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ បើតាមលោកស្រីបណ្ឌិត ... Read More »
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នបាន ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងទេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នបាន ព្រោះថាច្បាប់មានរួចហើយ ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងនៅឡើយទេ។ បើយោងតាមទីភ្នាក់ងារAKP បានដកស្រង់ប្រសាសន៍ ... Read More »
ក្រសួងអប់រំ៖ បន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងអង្គភាពផ្សេងទៀត កើនឡើងដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា
ភ្នំពេញ៖ បើគិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំងអង្គភាពផ្សេងទៀត សរុបកើនដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា។ លោក រស់ ... Read More »
ទិសយោធភូមិភាគទី៥ ទទួល អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន ... Read More »
រុស្ស៊ី៖ វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០%
អន្តរជាតិ៖ បើតាមការអះអាងពីក្រសួងសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា វ៉ាក់សាំង Sputnik V ប្រឆាំងនឹងជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាពជាង ៩០%។ ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន ... Read More »
លោកឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យដាវីត ត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន និងបានប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ មៀច ... Read More »
ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យជាង ១ម៉ឺនគ្រួសារ ទទួលអំណោយ ពូជស្រូវ ពីសម្ដេចតេជោ ហ៊ុន សែន
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។ ... Read More »
លោកត្រាំដកតំណែងរដ្ឋមន្ត្រីការពារជាតិMark Esper
មកដល់ពេលនេះហើយនៅតែមានមន្ត្រីជាន់ខ្ពស់របស់អាមេរិកត្រូវបានលោកត្រាំដកតំណែង ហើយពេលនេះគឺជារដ្ឋមន្ត្រីការពារជាតីលោកMark Esper ។ ជាមួយគ្នានោះលោកត្រាំបានតែងតាំងលោក Christopher C. Miller ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិMark ... Read More »
ក្រុមលោកត្រាំបន្តប្តឹងតុលាការកំពូលដើម្បីទប់ស្កាត់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ
អាមេរិក៖ ក្រុមការងាររបស់លោកត្រាំ បានព្យាយាមរារាំងរដ្ឋPennsylvania ប្រកាសលទ្ធផលបោះឆ្នោត ហើយជ័យជម្នះបាននៅលើលោកបៃឌិន ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវីរបស់លោកត្រាំ បានបញ្ជូនពាក្យបណ្តឹងទៅកាន់តុលាការរដ្ឋPennsylvania ចោទប្រកាន់សន្លឹកឆ្នោតមួយចំនួនដែលបោះតាមប្រៃសណីយ៍មិនស្របច្បាប់។ ក្នុងពាក្យបណ្តឹងបានប្តឹងទម្រង់បោះឆ្នោតតាមប្រៃសណីយ៍មិនមានតម្លាភាព។ មិនតែប៉ុណ្ណោះ ក្រុមការងាររបស់លោកត្រាំបានចោទប្រកាន់មន្ត្រីក្នុងតំបន់ថាបំពានរដ្ឋធម្មនុញ្ញ ។ ក្រុមការងាររបស់លោកត្រាំបានចោទប្រកាន់ប្រព័ន្ធបោះឆ្នោតមិនមានតម្លាភាព គឺក្នុងពេលបោះឆ្នោតផ្ទាល់បានត្រួតពិនិត្យយ៉ាងតឹងតែង ... Read More »