ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សាលាឧទ្ធរណ៍​ ពុំ​មាន​សវនាការ​រឿង​ក្តី​លោក​កឹម​ សុខា​ ទេ

ភ្នំពេញ​៖​ លោក​ផែង​ ហេង​ មេធាវី​ការពារ​ក្តី​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​មក​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ចន្ទ​ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមិនមានសវនាការលើបណ្តឹងឧទ្ធរណ៍នឹងដីកាសម្រេចពន្យារពេលឃុំខ្លួនលោក​ កឹម សុខា ទេ​ ។ សូម​បញ្ជាក់​ថា​ ... Read More »

ខេត្តស្វាយរៀងអបអរសាទរ ទិវា​សម្អាត​អនាម័យ​ពិភពលោក​ ១៥ កញ្ញា ក្រោម​ប្រធានបទ រួមគ្នាដើម្បីពិភពលោកស្អាត

ខេត្តស្វាយរៀង៖ ដេីម្បីអបអរសាទរ ទិវា​សម្អាត​អនាម័យ​ពិភពលោក​ ១៥ កញ្ញា ក្រោម​ប្រធានបទ «រួមគ្នា​ដើម្បីពិភពលោកស្អាត» ។ នាព្រឹកថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

បន្លំលូកយកកាបូបលុយក្នុងផ្សារត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចបន្ទាប់ពីជននោះបានធ្វើសកម្មភាពលួចយកកាបូបលុយ១ពីអាជីវករលក់ទូរស័ព្ទម្នាក់នៅក្នុងផ្សារកាណាស៊ីធី បន្ទាប់មកបានគេចខ្លួនបាត់ប៉ុន្តែក្រោយពីដឹងថាបាត់កាបូបភ្លាមជនរងគ្រោះបានសង្ស័យទៅលើជននោះរួចទៅហើយ។ លុះរយៈពេល៥ថ្ងៃក្រោយមកបានត្រឡប់ចូលទៅកាន់ផ្សារនោះវិញ ក៏ត្រូវបានអាជីវកររូបនោះឃាត់ខ្លួនប្រគល់ជូននគរបាលឲ្យចាត់ការតាមច្បាប់តែម្ដង។ ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន៨នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន សហការគ្នាចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងរក្សាទុកជួយដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨នាក់ជាបន្តបន្ទាប់ នៅស្រុកវាលវែង និងស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងដែរថា នៅរសៀលថ្ងៃទី១៣ ... Read More »

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាដួលផ្កាប់មុខក្នុងទឹកក្បែរចិញ្ចើមផ្លូវបណ្ដាលឲ្យដាច់ខ្យល់ស្លាប់

ខេត្តកណ្ដាលៈ បុរសចំណាស់បានផឹកស្រាពេញមួយថ្ងៃ រហូតស្រវឹងជោកជាំ បានដើរដួលផ្កាប់មុខក្នុងទឹកដក់ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ខាងលើនេះ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខទ្វាររបងដីឡូត៍ឈ្មោះ កែវ មុំ ត្រូវជាបងជនរងគ្រោះ ... Read More »

លោកតាអាចារ្យម្នាក់កំពុងជិះម៉ូតូទំនងខ្យល់គរដួលតាមផ្លូវស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ លោកតាអាចារ្យវ័យចំណាស់ម្នាក ខណៈកំពុងជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែធ្លាក់ពីលើម៉ូតូដួលច្រងាប់ច្រងឹល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើង ប៉ុន្តែអកុសលយឺតពេលទៅហើយទំនងជាខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ០៥ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ម៉ូតូឡាំប្រ៊ឺតាដឹកភ្ញៀវ៤នាក់ ត្រូវរថភ្លើងបុកទាំងកំរោលអូសជាង២០ម៉ែត្រ បណ្ដាលឲ្យភ្ញៀវម្នាក់របួសបាក់ជើង

ភ្នំពេញ៖ រថភ្លើងដឹកអ្នកដំណើររបស់ស្ថានីយរថភ្លើង រាជធានី​ភ្នំពេញ បើកឆ្លងកាត់ផ្លូវដោយគ្មានដាក់ប៉ារ៉ាសហាម​ឃាត់​ រួចជ្រុលទៅបុកម៉ូតូឡាំប្រ៊ឺតា(ឥណ្ឌា)ដឹកភ្ញៀវមួយគ្រឿង ដែលកំពុងបើកឆ្លងកាត់ផ្លូវរថភ្លើងចំពាក់កណ្តាលម៉ូតូពេញទំហឹងអូសជិត២០ម៉ែត្រ​ និងបណ្ដាលឲ្យភ្ញៀវម្នាក់ក្នុងចំណោម៤នាក់របួសបាក់ជើងម្ខាង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង​២និង១០នាទី​រំលងអធ្រាត្រឈាន​ចូលថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ... Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង ឈប់គ្មានភ្លើងសញ្ញា កង់បី១គ្រឿងបុកពីក្រោយ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង បើកឈប់លើដងផ្លូវមិនដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវធ្វើអោយបុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង មកបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានគេដឹកតាមរថយន្តសាម៊ុយទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកចូលដ្ឋានសំណង់មួយកន្លែងស្ពានអាកាសផ្សារដីហុយ ចុងខាងលិច តាមបណ្តោយផ្កូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

អស្ចារ្យយ៉ាង! អស់ពីខ្វល់រឿងបង្ហោះម៉ូតូផ្លូវសាធារណៈ មកខ្វល់រឿងបង្ហោះកាណូត​ផ្អើលអស់ហ្វូងមច្ឆបឹងទន្លេសាបវិញម្តង

ខេត្តពោធិ៍សាត់៖ ប៉ូលិសពោធិ៍សាត់​ត្រូវគេមើលឃើញថា ពុំសូវជាកង្វល់ខ្វល់អារឿងបង្ហោះម៉ូតូ​តាមផ្លូវសាធារណៈអីនោះទៀតហើយ ប៉ុន្តែ​មកកង្វល់អំពល់ទុក​អារឿងបង្ហោះកាណូត ការបំពាក់ម៉ាស៊ីនកាណូត​លាន់សំឡេងឮខ្លាំងៗ ធ្វើឲ្យហ្វូងមច្ឆជាតិ​បឹងទន្លេសាប ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជាក់ស្តែងក្រុមយុវជនស្ទាវៗ ឈាមដុំៗ ឈាមរាវៗ ខ្លះៗ បង្ហោះ​កាណូតលើផ្ទៃទឹក​ បង្ក​ផលប៉ះពាល់​សណ្តាប់ធ្នាប់ ​​ចំនួន​៧នាក់ ... Read More »

ពួនស្ទាក់ចាប់បាន២នាក់ រកឃើញសង្ស័យគ្រឿងញៀនជាង១០កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលពួនស្ទាក់ចាប់ជាប់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ប៉ូលិសចាក់អង្រែលើនិយាយថា បានពួនស្ទាក់និងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​កាលពីម៉ោងរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ... Read More »

ស្ត្រីម្នាក់​គ្មានចិត្តលោភលន់ចំពោះទ្រព្យ​ ដែលមិនទាន់ដឹងសវតាច្បាស់ យកប្រគល់ឲ្យសមត្ថកិច្ចរក្សាទុក

ខេត្តកំពង់ស្ពឺៈ ស្រ្តីជាប្រពន្ធម្នាក់ មិនទុកចិត្តប្តី ពេលចេញទៅធ្វើការខេត្តឆ្ងាយហើយត្រឡប់ចូលផ្ទះមានម៉ូតូថ្មីជិះ ស្រាប់តែពេលប្តីវិលទៅវិញ ក៏យកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ... Read More »

ទូហ្គេមបាញ់ត្រីចាស់ថ្មីចំនួន១៣ទូត្រូវបានកម្ទេចចោល

ភ្នំពេញ ៖ ក្រោយពីបង្ក្រាបបាននូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន១៣ទូ មានចាស់ ថ្មី សមត្ថកិច្ចសម្រេចកម្ទេចចោលនៅ វេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចដីវាល ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ... Read More »

ចាប់បាន២នាក់ ជាមួយម្សៅសង្ស័យថ្នាំញៀន១៧កញ្ចប់

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង១៥និង២០នាទី ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្ថិតនៅចំណុចក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ ។ ជនសង្ស័យឈ្មោះនី សាក់ភា ភេទប្រុស អាយុ៣៦ឆ្នាំ ... Read More »

បុរសជនជាតិស្វីសម្នាក់ជាប់ចោទពីបទគំរាមទារប្រាក់ជនជាតិបារាំង

ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្សយ័ជាជនបរទេសម្នាក់ សញ្ជាតិស្វីសពីបទគំរាមទារប្រាក់ ដែលបានប្រព្រឹត្តកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខផ្សារទំនើបយុវវ័យ(ជិតសាលាវិទ្យាល័យហ៊ុនសែនមិត្តភាព) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ Rickard Erik Stiogson ... Read More »

គណៈកម្មាធិការគណបក្សខណ្ឌមានជ័យបើកកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅបន្ត

ភ្នំពេញ៖ គណៈកម្មាធិការបក្សខណ្ឌមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នា២០១៨ និងលើកទិសដៅបន្តរបស់ខ្លួនកាលពីរសៀលថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីភាពពីសំណាក់លោក ប៉ា ... Read More »

អាណាព្យាបាលសិស្សានុសិស្សសាទរសកម្មភាពកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅគោរពវិន័យ និងជួយសង្គមបានល្អ

ភ្នំពេញ ៖ ដោយគោរពតាមការណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងតែក្រើនរំលឹកជាច្រចាំ ឲ្យកងកម្លាំងអាវុធហត្ថទូទាំងរាជធានីទាំងអស់ក្រៅតែពីកិច្ចការងារស្នូលក្នុងកិច្ចការពារ ថែរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺត្រូវរួមចំណែកជួយក្នុងកិច្ចការងារសង្គម។ លោកវីរសេនីយ៍ឯក ... Read More »

លោកឃួង ស្រេង សុំទោសពលរដ្ឋចំពោះជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន ហើយអាជ្ញាធរដោះស្រាយមិនទាន់ពេល 

ភ្នំពេញ ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ចុះជួយខណ្ឌព្រែកព្នៅ បានសុំទោសប្រជាពលរដ្ឋ និងការសោកស្តាយ និងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ... Read More »

ចោរលួចរថយន្តពីកំពង់ស្ពឺ ទៅគាស់ផ្ទះបន្តទៀតនៅកំពង់ធំ បានម៉ូតូ១គ្រឿង ទើបប៉ូលិសប្រមាញ់បានតែវត្ថុតាង

ខេត្តកំពង់ធំ៖ ចោរមួយក្រុមជិះរថយន្ត​ដើរធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ​ បំណងលួចយករថយន្តនោះទេ ប៉ុន្តែ​មិនបានសម្រេច ពួកចោរ​ ក៏យកបានម៉ូតូមួយគ្រឿង បណ្តើរដាក់លើរថយន្តរបស់ពួកគេ ជិះគេចខ្លួន តែត្រូវសមត្ថកិច្ចតាមប្រកៀកប្រកិត រត់ប្រាស់អាយូស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

សមាគមអ្នកលក់ឱសថកម្ពុជាផ្តល់ពានរង្វាន់ និងប័ណ្ណសរសើរដល់RF3 World Cambodia

ភ្នំពេញ៖ ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធពិធីអបអរនូវភាពជោគជ័យក្នុងការថែទាំ និងផ្តល់ទំនុកចិត្តលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីឈឺទៅជា ទាំងសម្រស់ខាងក្រៅ និងទាំងសុខភាពខាងក្នុងអស់រយៈពេលជាង២ឆ្នាំហើយក៏បានប្រកាសបើកសម្ពោធជាផ្លូវការក្រោមវត្តមានតំណាងរាជរដ្ឋាភិបាល និងអ្នកគាំទ្រទាំងជាតិ និងអន្តរជាតិ ។ ក្នុងពិធីដ៏ធំយ៉ាងពិសេសវិសាល នៃក្រុមហ៊ុនRF3 World ... Read More »

ចិនទៀតហើយ! ញាក់សាច់ណាស់ សុទ្ធតែប្រើអំពើហិង្សា និងគំរាមទារប្រាក់

ភ្នំពេញ៖ កម្លាំងនគរបាលឃាត់ខ្លួនជនជាតិចិន៣នាក់ យកមកសាកសួរ ចំណែក២នាក់ទៀត កំពុងព្យាយាមគេចខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាបានប្រើអំពើហិង្សា និងគំរាមទារប្រាក់ពីជនជាតិចិនដូចគ្នា​ កាលពីវលាម៉ោង៥ និង៣០នាទីល្ងាច នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ ស្ថិតនៅទីតាំងកម្ចីប្រាក់ ហ័ងស៊ីង ភូមិព្រៃទា១ ... Read More »

ជាប់ក្នុងរថយន្តកំពុងក្រឡាប់ច្រងាងកណ្តាលផ្លូវ ទាល់តែពលរដ្ឋជួយបំបែកកញ្ចក់ទាញ់ចេញ

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ ទំនងជាស្រវឹងស្រាបើក រថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ជើងច្រងាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៣រំលងអាធាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្បែរក្ដាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ... Read More »

លុយ​ជិត​៨លាន​ដុល្លារ​អាមេរិក​ ,​ លោក​ព្រះរាជ​អាជ្ញា​រង​ សៀង​ សុខ​ បន្តការ​សាកសួរ​ឪពុក​កូន​ជនជាតិ​កូរ៉េ​២នាក់​

ភ្នំពេញ​៖​ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ​ បានបន្ត​ការ​សាកសួរ​លើ​ឪពុក​ និង​កូនស្រី​ ជនជាតិ​កូរ៉េ​២នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់ប្រាក់ជិត​៨លានដុល្លារអាមេរិក ។ មន្ត្រី​តុលាការ​បញ្ជាក់​ថា​ ... Read More »

ផ្ទះលក់ឱសថស្ថានត្រូវចោរគាស់ យកលុយអស់ជិត១ម៉ឺនដុល្លារ

ភ្នំពេញ៖ ផ្ទះលក់ថ្នាំពេទ្យត្រូវបានចោរធ្វើសកម្មភាពគាស់ផ្ទះ យកលុយអស់ជិត១ម៉ឺនដុល្លារហើយបានរត់គេចបាត់ ។ ហេតុការណ៍នេះកាលវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ២១ ផ្លូវ២៩៤ កែងផ្លូវលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ... Read More »

ចោទថាចេះអាបធ្មប់ លីកាំបិតចូលកាប់ដល់ក្នុងផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះម្នាក់ដែលរងការចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ត្រូវបានជនសង្ស័យកាប់៣កាំបិត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ ... Read More »

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូលចុះឆែកឆេរសិប្បកម្មផលិតនំប៉ាវ យីហោ គីមគីម១៦៨ លក្ខណៈអាថ៌កំំបាំង

ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូលមួយក្រុមបានចុះឆែកឆេរសិប្បកម្មផលិតនំប៉ាវ យីហោ គីមគីម១៦៨ មួយកន្លែងរបៀបជាលក្ខណៈអាថ៌កំំបាំង ព្រោះព្យាយាមលាក់បាំងព័ត៌មានមិនឲ្យបែកធ្លាយដល់អ្នកកាសែតឡើយ ពោលគឺគ្រាន់តែអ្នកយកព័ត៌មានសួរនាំ និងថតរូប ក៏ក្រុមនោះស្តីឲ្យ ហើយថាមិនមានរឿងអីទេ សូម្បីតែប៉ូលិសមូលដ្ឋាន ដែលចូលរួមសហការនោះ ក៏មានការលាក់បាំងដែរ ... Read More »

អាវុធហត្ថស្រុកស្ទោង បង្រ្កាបបានរថយន្តហាយឡែនឌឺមួយគ្រឿងដឹកឈើខុសច្បាប់

ខេត្តកំពង់ធំ៖ លោក វរសេនីយ៍ត្រី ឃុន ភារ: មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង បានឃាត់រថយន្តដឹកឈើ ដោយ គ្មានច្បាប់អនុញាតិ បំរ៉ុងលោតឆ័ត្រ តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង ចាប់បញ្ជូនឲ្យសមត្ថកិច្ចជំនាញមេព្រៃ។ តាមសេចក្តីរាយការណ៍របស់ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលឃាត់រថយន្តនេះបាន ... Read More »

អ្នកបើករថយន្តសាំយុង បើកមិនប្រកាន់ស្តាំ បុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយ ស្លាប់ម្នាក់លើ ផ្លូវជាតិលេខ៦

ខេត្តកំពង់ចាម ៖ រថយន្ត២គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៧៩ ស្ថិតក្នុងភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពងចាម បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ និងរថយន្ត២គ្រឿងត្រូវខូចខាត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ... Read More »

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនីធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ... Read More »

បើកម៉ូតូទៅកៀររថយន្តម៉ាក CHEVROLET សង២០០ដុល្លារ ដើម្បីបញ្ជប់រឿង

ភ្នំពេញ៖ បុរសម្នាក់ បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកកៀររថយន្តមួយគ្រឿងម៉ាក CHEVROLET ដែលកំពុងចតនៅស្ងៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យឆ្កូតអស់មួយ​ចំហៀង ហើយត្រូវម្ចាស់រថយន្តចាប់ឲ្យសងជាសំណងចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ... Read More »

តុលាការខេត្តកណ្តាល ប្រកាសសាលក្រមសំណុំរឿងកូនកាប់សម្លាប់ឪពុកដោយសារលុយ ៣០០០រៀល ផ្តន្ទាទោស១២ឆ្នាំ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតុលាការខេត្តកណ្តាលបានបើកសវនាការសំណុំរឿង កូនកាប់សម្លាប់ឪពុកដោយសារលុយ ៣០០០រៀល ត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស១២ឆ្នាំ ។ ក្នុងសវនាការនេះដឹកនាំដោយលោក ផូង វណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ មានការចូលរួមពីលោក គឹម ... Read More »