ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Barcelona បំបាក់ Real Madrid ដល់ទឹកដី ឡើងឈរលេខ៣នៅ La Liga

គ្រូបង្វឹកក្រុម Barcelona លោក Xavi មិនបោះបង់ចោលការប្រជែងពានរង្វាន់ La Liga បន្ទាប់ពីក្រុមរបស់គាត់បានផ្តួលក្រុមដែលកំពុងឈរកំពូលតារាង Real Madrid ក្នុងលទ្ធផល៤ទល់០ នៅកីឡដ្ឋាន Bernabeu។ ក្រុម Real ... Read More »

វគ្គចែកពូលពានរង្វាន់ Davis Cup បានកំណត់ប្រកួតនៅទីក្រុងBologna, Glasgow, Hamburg និង Malaga

ទីក្រុងចំនួន៤ដូចជា Bologna, Glasgow, Hamburg និង Malaga នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលសម្រាប់ការប្រកួតពានរង្វាន់វាយតឺន្នីស Davis Cup ឆ្នាំនេះ ខណៈដែលសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ ITFបានបញ្ជាក់ការកែប្រែមួយផ្សេងទៀតចំពោះទម្រង់នៃព្រឹត្តិការណ៍ក្រុមជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកួតវគ្គជម្រុះចុងក្រោយឆ្នាំ២០២២នឹងឃើញប្រទេសចំនួន១៦ប្រកួតប្រជែងជាក្រុមដែលមានមូលដ្ឋាននៅទីក្រុងចំនួន៤ពីថ្ងៃទី១៤-១៨ ខែកញ្ញា ជាមួយនឹងក្រុមចំនួន៨នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី២៣-២៧ ... Read More »

Benzema របស់ Real Madrid មានការសង្ស័យពីរបួសអាចនឹងអវត្តមានសម្រាប់ការប្រកួត Clasico នៅថ្ងៃអាទិត្យ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid មានការសង្ស័យសម្រាប់ការប្រកួត El Clasico នៅថ្ងៃអាទិត្យទល់នឹងក្រុម Barcelona នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេរបស់ ... Read More »

Arsenal ត្រូវការឈ្នះ Aston Villa រាត្រីនេះដើម្បីបន្តកាន់កាប់ក្រុមកំពូលទាំង៤នៅ Premier League

ការខិតខំប្រឹងប្រែងរបស់ក្រុម Arsenal ដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយកំពុងឈានដល់ពេលវេលាដ៏លំបាកមុនការប្រកួតថ្ងៃសៅរ៍របស់ពួកគេនៅ Villa Park ទល់នឹងក្រុម Aston Villa ដែលជាការប្រកួតក្រៅទឹកដីក្រោយពី Arsenal ចាញ់ Liverpool ... Read More »

លោក Santos ៖ ការប្រកួតឈ្នះវគ្គ Playoff ជាការប្រជែងដ៏សំខាន់បំផុតរបស់ខ្ញុំក្នុងនាមគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានពណ៌នាការប្រកួតជម្រុះ World Cup វគ្គ Playoff ថា ជាការប្រកួតប្រជែងដ៏សំខាន់បំផុតនៃពេលវេលារបស់គាត់ក្នុងការដឹកនាំ ខណៈដែលគាត់បានប្រកាសពីបញ្ជីឈ្មោះក្រុមរបស់គាត់កាលពីថ្ងៃសុក្រ។ ព័រទុយហ្គាល់នឹងប្រកួតជាមួយទួរគីនៅថ្ងៃទី២៤ ខែមីនានៅទីក្រុង Porto ជាមួយនឹងក្រុមឈ្នះនឹងត្រូវជួបជាមួយអុីតាលី ... Read More »

FIFA អនុញ្ញតឲ្យកីឡាករអ៊ុយក្រែនអាចចុះហត្ថលេខានៅខាងក្រៅបញ្ជីទីផ្សារដោះដូរបាន

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករបាល់ទាត់អ៊ុយក្រែនអាចចុះឈ្មោះបាននៅខាងក្រៅបញ្ជីទីផ្សារដោះដូរកីឡាករបាន បន្ទាប់ពីការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិស្តីពីស្ថានភាព និងការផ្ទេរកីឡាករ (RSTP)។ វិសោធនកម្មនេះគឺបណ្តោះអាសន្ន ហើយមានគោលបំណងផ្តល់ជំនួយដល់ក្លិប និងកីឡាករអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ FIFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករអ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះជាមួយក្លិបមួយផ្សេងទៀត ទោះបីជារយៈពេលនៃការចុះឈ្មោះនោះត្រូវបានបិទនៅក្នុងសមាគមនៃក្លិបដែលពួកគេមានបំណងចុះឈ្មោះក៏ដោយ។ FIFA ... Read More »

Lionel Messi គ្រោងបន្តនៅ PSG បើទោះជាមានការរិះគន់បន្ទាប់ពីក្លិបធ្លាក់ចេញពី Champions League

ខ្សែប្រយុទ្ធ Lionel Messi មិនមានគម្រោងចាកចេញពីក្លិប Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះទេ។ ទោះបីជាទទួលបានការរិះគន់បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League របស់ PSG ក្រោមថ្វីជើង Real Madrid ... Read More »

កីឡាករ​អ៊ុយក្រែន Yarmolenko ស៊ុត​បញ្ចូល​ទីក្នុងម៉ោងបន្ថែមជួយ West Ham ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League

កីឡាករ Andriy Yarmolenko រកបានគ្រាប់បាល់ឈ្នះក្នុងម៉ោងបន្ថែមដ៏អស្ចារ្យជួយឲ្យក្រុម West Ham បានយកឈ្នះក្រុម Sevilla ក្នុងជើងទី២ពានរង្វាន់ Europa League ដើម្បីឈានទៅដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១។ Yarmolenko ... Read More »

Haaland អាចនឹងសុខចិត្តកាត់បន្ថយការទាមទារប្រាក់ខែដើម្បីចូលរួមជាមួយ Real Madrid

ដូចទៅនឹងខ្សែប្រយុទ្ធ Kylian Mbappe ដែលហាក់មានភាពច្បាស់លាស់ដើម្បីចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ គោលដៅផ្ទេរបន្ទាប់របស់ Real Madrid គឺគ្មាននរណាក្រៅពី Erling Haaland ដែលជាកីឡាករម្នាក់ទៀតដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីក្រុមធំៗនៅក្នុងបាល់ទាត់អឺរ៉ុប ។ មន្ត្រីរបស់ក្លិប Real Madrid ... Read More »

ហង្សក្រហម Liverpool តាមក្រុមកំពូលតារាង Man City យ៉ាងប្រកៀក ក្រោយឈ្នះ Arsenal

ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះ និង​មិន​បោះ​បង់​ចោល​ការ​ប្រជែងក្រុម​កំពូល​តារាង Premier League គឺ​ Man City ដែលការប្រកួតសម្រាប់សប្តាហ៍ទី២៩ ដោយចាញ់ក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំ ... Read More »

ប្រធាន WTA អះអាងថា កីឡាករមិនគួរត្រូវបានហាមឃាត់ជុំវិញវិបត្តិអ៊ុយក្រែនទេ

ប្រធានសមាគមកីឡាវាយតឺន្នីសនារី (WTA) លោក Steve Simon បាននិយាយថា អត្តពលិកម្នាក់ៗមិនគួរត្រូវបានពិន័យសម្រាប់ការសម្រេចចិត្តនៃភាពជាអ្នកដឹកនាំផ្តាច់ការ ចំពេលមានការព្រួយបារម្ភថា កីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារូសអាចត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការប្រកួត។ កីឡាកររុស្សី និងបេឡារូសត្រូវបានអនុញ្ញាតឱ្យលេងនៅលើវិញ្ញាសា ATP និង WTA ... Read More »

Villarreal ធ្វើបានល្អ ទម្លាក់ Juventus ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម

ក្រុមខ្លាំងមកពីអេស្ប៉ាញ Villarreal បានស៊ុតបញ្ចូលទី៣គ្រាប់ចុងម៉ោងដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល Juventus បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ក្រុមអេស្ប៉ាញមិនមានការស៊ុតចំគោលដៅទេ ក្នុងតង់ទី១ រហូតដល់តង់ទី២ កីឡាករ Gerard ... Read More »

ខ្សែការពារ Christian Eriksen ត្រឡប់​មក​វិញ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក

កីឡាករ Christian Eriksen ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិដាណឺម៉ាកជាលើកដំបូងចាប់តាំងពីគាត់គាំងបេះដូងពេលលេងនៅព្រឹត្តិការណ៍ Euro 2020 កាលពីរដូវក្តៅមុន។ កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានបំពាក់ដោយឧបករណ៍ចាក់បញ្ចូលបេះដូង (ICD) ដែលជាប្រភេទឧបករណ៍បង្កើនល្បឿនបេះដូង បន្ទាប់ពីគាត់គាំងបេះដូងពេលប្រកួតជាមួយក្រុមហ្វាំងឡង់។ គាត់បានចូលរួមជាមួយក្រុម Brentford ក្នុងខែមករាបន្ទាប់ពីចាកចេញពីក្រុម Inter ... Read More »

Chelsea ដកសំណើលេង FA Cup ជាមួយ Middlesbrough លេងដោយបិទទ្វារ

សមាគមបាល់ទាត់អង់គ្លេសបានឲ្យដឹងថា ក្រុម Chelsea បានដកសំណើសុំការប្រកួត FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុម Middlesbroughដើម្បីលេងដោយបិទទ្វារ។ ក្លិប Premier League មួយនេះមិនត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រសម្រាប់ការប្រកួតណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ម្ចាស់ជនជាតិរុស្ស៊ី Roman Abramovich ... Read More »

Juventus ត្រូវការឈ្នះដើម្បីឡើងវគ្គបន្តក្នុងការប្រកួតជើងទី២វគ្គជម្រុះ Champions League

ក្រុមសេះបង្កង់ Juventus និងក្រុម Villarreal បានឈានទៅប្រកួតជើងទី២នៅរាត្រីថ្ងៃពុធនេះនៃការប្រកួត UEFA Champions League វគ្គ១៦ក្រុមនៅកីឡដ្ឋាន Allianz ។ Juventus និង Villarreal បានប្រកួតស្មើ ... Read More »

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិរុស្សី Dzyuba បដិសេធមិនចូលរួមក្នុងជំរុំហ្វឹកហាត់

ប្រធានក្រុមជម្រើសជាតិរុស្ស៊ី កីឡាករ Artyom Dzyuba បាននិយាយថាគាត់មិនបានចូលរួមក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិសម្រាប់ហេតុផលគ្រួសារជាជាងទិដ្ឋភាពនយោបាយ។ Dzyuba មានវ័យ៣៣ឆ្នាំត្រូវបានគេនិយាយថា មានសាច់ញាតិនៅប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបានអះអាងថា ការលើកឡើងរបស់គ្រូបង្វឹក លោក Valery Karpin ដែលថា គាត់បានបដិសេធការហៅទូរស័ព្ទជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការយល់ច្រឡំ ... Read More »

Man Utd និង Ajax ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្នុងទឹកដីរបស់ខ្លួនដូចគ្នានៅ Champions League

យុទ្ធនាការប្រកួតពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដោយការខកចិត្តពីការបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid នៅកីឡដ្ឋាន Old Trafford ធ្វើឲ្យក្រុមនេះនៅសល់តែការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ... Read More »

Manchester United និង Atlético Madrid ត្រូវការឈ្នះដូចគ្នាក្នុងជំនួបជើងទី២នៅ Champions League រាត្រីនេះ

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United និងក្រុមភ្ញៀវ AtléticoMadrid បានឈាន​ទៅ​ប្រកួត​ជើង​ទី២​នៅ​ថ្ងៃ​អង្គារនេះ​នៃ​ការ​ប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ​នៅ​កីឡដ្ឋាន Old Trafford។ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ក្រុម Manchester ... Read More »

Neymar ត្រឡប់​មក​ប្រេស៊ីល​វិញ​ត្រៀមខ្លួន​ប្រកួត​ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានប្រកាសពីក្រុមរបស់គាត់ថា ខ្សែប្រយុទ្ធ Neymar នឹងចូលរួមប្រកួតជម្រុះ World Cup ២ប្រកួតចុងក្រោយរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានការប្រកួត២លើកដំបូងក្នុងឆ្នាំនេះ ដោយសាររបួស។ តារាឆ្នើមរបស់ក្លិប Paris Saint-Germain ដែលត្រឡប់មកពីរបួសកជើងរូបនេះបានដកខ្លួនចេញពីក្របខ័ណ្ឌ ... Read More »

អតីតម្ចាស់មេដាយអូឡាំពិកនាំជនភៀសខ្លួនអ៊ុយក្រែន៨០នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់

អតីតម្ចាស់មេដាយអូឡាំពិកលោក Paul Schockemoehle បាននាំជនភៀសខ្លួនអ៊ុយក្រែនចំនួន៨០នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួយពួកគេឱ្យរួចផុតពីការឈ្លានពានរបស់រុស្ស៊ីដែលកំពុងមានសង្គ្រាមលើទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ដែល Channel News Asia ដកស្រង់យកចេញផ្សាយនៅដើមសប្តាហ៍នេះ។ បុរសវ័យ៧៦ឆ្នាំរូបនេះបានឈ្នះក្នុងកីឡាជិះសេះលោតផ្លោះ នៅឯការប្រកួតកីឡាអូឡាំពិកទីក្រុង Montreal ... Read More »

Man City ប្រជែងជាមួយ Real Madrid នាំយកខ្សែប្រយុទ្ធ Haaland ដែលរំពឹងថានឹងជ្រើសរើសយកក្លិបជើងឯក Premier League

ក្លិបមេឃខៀវ Manchester City មាន​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ទិញ​យក​ខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund នៅ​រដូវ​ក្ដៅ​នេះ។ ប្រភពនៅក្នុងប្រទេសអាល្លឺម៉ង់ដែលជិតស្និទ្ធនឹងការផ្លាស់ប្តូរនេះបានឲ្យដឹងថា ឥឡូវនេះកីឡាករវ័យ២១ឆ្នាំនឹងជ្រើសរើសការផ្លាស់ប្តូរទៅកាន់កីឡដ្ឋានទឹកដី Etihad ដែលលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានពិភាក្សា ហើយក្របខ័ណ្ឌនៃការផ្ទេរគឺត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាដោយប្រធានក្លិប។ ... Read More »

Barcelona ហក់ឡើងឈរចំណាត់ថ្នាក់លេខ៣នៅ La Liga ក្រោយបំបាក់ Osasuna ៤ទល់០

ខ្សែប្រយុទ្ធ Ferran Torres បានស៊ុតបញ្ចូលទីបាន២គ្រាប់ ជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona បន្តទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេតាមរយៈការផ្តួលក្រុម Osasuna ក្នុងលទ្ធផល៤ទល់០ សម្រាប់ជ័យជម្នះនៅក្របខ័ណ្ឌ La Liga ជាលើកទី៤ជាប់ៗគ្នា។ អតីតខ្សែប្រយុទ្ធក្រុម Manchester ... Read More »

តោខៀវ Chelsea និងកាំភ្លើងធំ Arsenal ដណ្តើមបានជ័យជម្នះក្នុងទឹកដីដូចគ្នា

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដណ្តើមបានជ័យជម្នះដ៏សំខាន់មួយពីក្រុមភ្ញៀវ Newcastle ក្នុងការប្រកួតដំបូងនៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងលទ្ធផល១ទល់០ ចាប់តាំងពីម្ចាស់ក្លិបតោខៀវសញ្ជាតិរុស្ស៊ីលោក Roman Abramovich ត្រូវបានពិន័យដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ ការ​ប្រកួត​នេះ​ហាក់​កំពុង​ឈាន​ទៅ​លទ្ធផល​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់ មុន​ពេលខ្សែប្រយុទ្ធ Kai ... Read More »

Andy Murray ផ្តួល Taro Daniel នៅ Indian Wells ឈ្នះពានរង្វាន់ ATP Tour ជាលើកទី៧០០

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បានយកឈ្នះកីឡាករ Taro Daniel ក្នុងលទ្ធផល 1-6 6-2 6-4 ក្នុង​ជុំទីមួយកម្មវិធី Indian Wells ខណៈដែល​គាត់​បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី៧០០ នៅ​លើ ... Read More »

ក្រុមប្រឹក្សាភិបាលប្រដាល់សកលអាជីពអង់គ្លេសហាមអ្នកប្រដាល់មកពីរុស្ស៊ី និងបេឡារូស

ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់អាជីពរបស់ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែមីនាថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកប្រដាល់ដែលបានចុះឈ្មោះ ឬមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារូសដើម្បីប្រយុទ្ធនៅចក្រភពអង់គ្លេសនោះទេ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់របស់អង់គ្លេសធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មកីឡាជាសាកលក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ មិនមានការប្រកួតអាជីពធំណាមួយក្នុងប្រទេសអង់គ្លេសទេ ដែលគ្រោងនឹងចូលរួមជាមួយអ្នកប្រដាល់មកពីរុស្ស៊ី ឬបេឡារូស។ ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលជនជាតិរុស្ស៊ី កីឡាករ Dmitry Bivol នឹងត្រូវប្រកួតជាមួយកីឡាករម៉ិកស៊ិក ... Read More »

លោក Mauricio Pochettino នៅតែជាគោលដៅរបស់ក្លិប Manchester United ធ្វើជាគ្រូបង្វឹក

ក្លិបបាល់ទាត់បិសាចក្រហម Manchester United កំពុងបញ្ចុះបញ្ចូលលោក Mauricio Pochettino ដែលគាត់គឺជាជម្រើសទី១ ក្នុងការចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Pochettino និងគ្រូបង្វឹកក្លិប Ajax លោក Erik ten ... Read More »

ប្រធានក្លិប PSG លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ត្រូវបានស៊ើបអង្កេតដោយ UEFA

ប្រធានក្លិបយក្សនៅបារាំង Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រឈមមុខនឹងមន្ត្រីរៀបចំការប្រកួតបន្ទាប់ពីការបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធក្រោមថ្វីជើងក្លិប Real Madrid ។ លោក ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា ... Read More »

Cristiano Ronaldo កាន់តែមានចេតនាចង់ចាកចេញពី Man Utd នៅរដូវក្តៅនេះបន្ទាប់ពីជួបពិភាក្សាជាមួយភ្នាក់ងារ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួបពិភាក្សាជាមួយភ្នាក់ងារលោកJorge Mendes អំពីអនាគតរបស់គាត់នៅក្លិបបិសាចក្រហម Manchester United។ លោក Mendes បានព្យាយាមធ្វើឱ្យកីឡាកររូបនេះស្ងប់ចិត្ត បន្ទាប់ពីគាត់មិនបានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហមពេលប៉ះក្រុម Manchester City ក្នុងការប្រកួត ... Read More »

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងរៀបចំការដេញថ្លៃទិញយកក្លិប Chelsea

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងស្វែងរកយ៉ាងសកម្មនូវជម្រើសមួយចំនួនសម្រាប់ការដេញថ្លៃដ៏មានសក្តានុពលដើម្បីទិញក្លិបតោខៀវ Chelsea។ លោក Candy ដែលជាអ្នកគាំទ្រក្រុម Chelsea កាលពីកុមារភាពកំពុងព្យាយាមបង្កើតសម្ពន្ធភាពជាមួយនឹងអ្នកវិនិយោគអន្តរជាតិមួយចំនួន។ មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានដាក់លក់ក្លិបនេះកាលពីសប្តាហ៍មុនចំពេលមានវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ លោក ... Read More »