ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Sami Khedira អាយុ៣៣ឆ្នាំនិយាយថាការផ្លាស់ទៅលេងនៅ Premier League អាចជាជំរើសមួយនៅពេលកុងត្រារបស់ ... Read More »

ក្រុមខ្លាំងៗ៣នៅអង់គ្លេសទទួលបានលទ្ធផលល្អទាំងអស់

ក្រុមខ្លាំងៗចំនួន៣នៅអង់គ្លេស Premier League ទទួលបាន៣ពិន្ទុដូចគ្នាក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១០ កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុមមេឃខៀវ Manchester City ឈ្នះក្រុមភ្ញៀវ Fulham, ក្រុមបិសាចក្រហម Manchester United ... Read More »

Napoli ប្តូរឈ្មោះកីឡដ្ឋានតាមការប្រកាសដោយមានឈ្មោះលោកMaradona

ក្លិប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេឡើងវិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិបលោក Diego Maradona ទទួលមរណភាព ដោយការដូរឈ្មោះកីឡដ្ឋាននេះគឺតាមការប្រកាសកាលពីមរណភាពរបស់លោកថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។ អតីតខ្សែបម្រើប្រយុទ្ធ និងអ្នកចាត់ការទូទៅរបស់អាហ្សង់ទីនលោកម៉ារ៉ាដូណាដែលបានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅក្នុងខែវិច្ឆិកាបានដឹកនាំក្រុមអុីតាលីមួយនេះឱ្យឈ្នះជើងឯក Serie A ... Read More »

លោក Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស PDP-Lanbanនៅហ្វីលីពីន

យោងតាមសារព័ត៌មាន essentiallysports.com ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែធ្នូថា លោក Manny Pacquiao ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស PDP-Lanban ដែលកំពុងកាន់អំណាចនៅប្រទេសហ្វីលីនសព្វថ្ងៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីទីក្រុងម៉ានីលរបស់លោកប្រធានាធិបតី Duterte ក្នុងពិធីជប់លៀងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស។ ចំណែក​តំណែងអនុប្រធានបក្ស ... Read More »

ក្រុមម្ចាស់ផ្ទះអុីតាលីត្រូវប៉ះអេស្ប៉ាញ ខណៈបែលហ្ស៊ិកប៉ះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ National League

UEFA បានប្រកាសថា ក្រុមអុីតាលីត្រូវបានគេជ្រើសរើសដើម្បីប្រកួតនឹងអេស្ប៉ាញ ខណៈដែលបែលហ្ស៊ិកនឹងត្រូវជួបបារាំងនៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ដែលអុីតាលីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅខែតុលាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីចុងសប្តាហ៍នេះ។ UEFA បានចេញសេចក្តីប្រកាសបន្ទាប់ពីការប្រជុំគណៈកម្មាធិការប្រតិបត្តិតាមរយៈសន្និសីទវីដេអូដោយអះអាងថា ការប្រកួតនឹងធ្វើឡើងនៅ San Siroក្នុងទីក្រុង ... Read More »

ខ្សែប្រយុទ្ធ Luis Suarez ជាពីជំងឺកូវីដ-១៩ហើយ

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ នៅពេលធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ដែលមានន័យថានៅទីបំផុតកីឡាកររូបនេះអាចចូលរួមជាមួយមិត្តរួមក្រុម Atletico Madrid ក្នុងការហ្វឹកហាត់កាលពីថ្ងៃសុក្របាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃសុក្រ ទី៤ ធ្នូម្សិលមិញ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងអាចចូលរួមជាមួយក្រុមរបស់លោក Diego ... Read More »

ក្លិប Man United នឹងបន្តគាំទ្រលោក Solskjaer ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមបានផ្តល់ការគាំទ្រពេញទំហឹងដល់លោក Ole Gunnar Solskjaer ហើយបាននិយាយថា ផែនការរយៈពេលវែងរបស់ក្លិបគឺស្ថិតនៅក្នុងចិត្តរបស់បុរសសញ្ជាតិន័រវែសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។ លោក Solskjaer ... Read More »

ក្រុមអង់គ្លេស២ឡើងវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

តាមការចេញផ្សាយលទ្ធផលរបស់ soccerway និង Livescore នៅព្រឹកថ្ងៃទី៤ ធ្នូនេះបានបង្ហាញថា មានក្រុមចំនួន២នៅអង់គ្លេសបានឡើងទៅកាន់វគ្គ៣២ក្រុមនៃពានរង្វាន់ UEFA Europa League។ ក្រុមទាំង២នោះគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal។ ... Read More »

ថវិការបស់ក្លិប Real Madrid សម្រាប់រដូវកាលនេះតិចជាង៣០០លានអឺរ៉ូទាបជាងការព្យាករណ៍

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា ក្លិប Real Madrid បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ទាំងរដូវកាលមុន និងរដូវកាលនេះដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលពេញពិភពលោកចាប់ផ្តើមមាននៅក្នុងគណនីរបស់ពួកគេ។ ក្នុងរដូវកាល២០២០-២០២១ ថវិការបស់ក្លិបគឺតិចជាង ៣០០ លានអឺរ៉ូ ពោលគឺតិចជាងស្ថិតក្នុងស្ថានភាពធម្មតាដែលធ្លាប់ការព្យាករណ៍ពីមុន។ ក្លិបបានបញ្ជាក់ថា ... Read More »

Holyfield និង Mike Tyson ចុះហត្ថលេខាលើកិច្ចសន្យាចូលសង្វៀនប្រកួតគ្នា

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា បន្ទាប់ពីបានឃើញព្រឹត្តិការណ៍នានាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅឯStaples Center ក្នុងទីក្រុង Los Angeles លោក Evander Holyfield មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តទេ គាត់ចង់ប្រយុទ្ធជាមួយ Mike ... Read More »

NBA រាយការណ៍ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩លើកីឡាករបាល់បោះ៤៨នាក់

សមាគមអ្នកលេងបាល់បោះជាតិ(NBA)របស់អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មានការធ្វើតេស្តវិជ្ជមានលើកីឡាករចំនួន៤៨នាក់មានផ្ទុកកូវីដ-១៩ ក្នុងចំណោមកីឡាករបាល់បោះ៥៤៦នាក់ដែលត្រូវបានសាកល្បងធ្វើតេស្តចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីម្សិលមិញថា ការសាកល្បងជុំសម្រាប់កីឡាករបានប្រកាសចេញមកខណៈដែលកីឡាករបាល់បោះទាំងអស់បានវិលត្រឡប់មកក្រុមរបស់ពួកគេនៅមុនពេលដែលត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខ។ សម្រាប់ការប្រកួតបាល់បោះជ្រើសរើសជើងឯកនៅអាមេរិករដូវកាលនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ សមាគមបាល់បោះNBA បានចេញសេចក្ដីថ្លែងការណ៍ថា ... Read More »

ការប្រកួតរវាង Aston Villa និង Newcastle នៅ Premier League ត្រូវពន្យារពេលដោយសារតែជំងឺកូវីដ-១៩

យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC Sport កាលពីថ្ងៃទី២ ខែធ្នូបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Aston Villa ជាមួយក្រុម Newcastle United នៅថ្ងៃសុក្រខាងមុខនេះត្រូវបានពន្យារពេលបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងករណីមានការីករាយដាលជំងឺកូវីដ-១៩នៅឯទីលានហ្វឹកហាត់ Magpies ... Read More »

Dortmund កក់កៅអីវគ្គ១៦ក្រុម ក្រោយស្មើជាមួយ Lazio

ក្រុម Borussia Dortmund ទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទោះបីខកខានមិនបានរកគ្រាប់បាល់បញ្ចូលទីយកឈ្នះលើក្រុម Lazio ក៏ដោយ ក៏ក្រុមនេះបានប្រកួតស្មើគ្នា១ទល់១ ដែលធ្វើឲ្យក្រុម Dortmund នៅតែឈរលេខ១ក្នុងពូល F ។ ... Read More »

កីឡាករ Mark Selby និង Neil Robertson ឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ជើងឯកស្នូកឃ័រអង់គ្លេសឆ្នាំ២០២០

ម្ចាស់ជើងឯក២សម័យកាល Mark Selby និង Neil Robertson បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៅជើងឯកពានរង្វាន់ស្នូកឃ័រចក្រភពអង់គ្លេសឆ្នាំ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ កីឡាករ ... Read More »

បិសាចក្រហមចាញ់ PSG ធ្វើឲ្យពូលHមាន៣ក្រុមពិន្ទុស្មើគ្នា

ការប្រកួតក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ធ្នូនេះនៅក្នុងពូលH រវាងក្រុមបិសាចក្រហម Manchester United និងក្រុម PSGរបស់បារាំងបានបញ្ចប់ដោយក្រុមភ្ញៀវ PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Man United ក្នុងលទ្ធផល៣ទល់១។ ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League

ការប្រកួតកាលពីយប់មិញនៃក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះតាមពូលបានរកឃើញក្រុមចំនួន២ទៀតឡើងវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយsoccerway, livescore និងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ខែធ្នូ ... Read More »

រកឃើញគូប្រកួតសម្រាប់វគ្គជម្រុះ FA Cup ជុំទី៣ហើយ

ការប្រកួតវគ្គជម្រុះ FA Cup បានបញ្ចប់ក្នុងជុំទី២ហើយ ដោយមានក្រុមខ្លាំងៗមួយចំនួនក្នុងក្របខ័ណ្ឌ Premier League, Championship, League 1, League 2 និង National League ... Read More »

ខ្សែបម្រើ Curtis Jones ជួយហង្សក្រហម Liverpool ឡើងវគ្គ១៦ នៅ Champions League

ក្រុមហង្សក្រហមបានឡើងទៅវគ្គ១៦ក្រុមនៃកម្មវិធី UEFA Champions League ដោយស្វ័យប្រវត្តិ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Ajax កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។ ... Read More »

ការចំណាយសម្រាប់កម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយគ្រោងចំណាយ៩៦០លានដុល្លារអាមេរិក

សារព័ត៌មាន CNA បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៣០ វិច្ឆិកាថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានប៉ាន់ប្រមាណថាការចំណាយកម្មវិធីព្រឹត្តិការណ៍អូឡាំពិកដែលត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយអំឡុងពេលវិបត្តិកូវីដ-១៩នឹងមានទឹកប្រាក់ប្រមាណ១០០ពាន់លានផោន (៩៦០លានដុល្លារ) ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការចំណាយសរុបក្នុងការពន្យារពេលព្រឹត្តិការណ៍កីឡាសម្រាប់មួយឆ្នាំនឹងកើនឡើងដល់២០០ពាន់លានអឺរ៉ូ។ អ្នកនាំពាក្យរបស់អ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានរ៉យទ័រថា សេចក្តីប្រកាសមួយនឹងត្រូវធ្វើឡើងលើរបាយការណ៍បណ្តោះអាសន្នបន្ទាប់ពីមានកិច្ចពិភាក្សារវាងទីក្រុងតូក្យូឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុននៅថ្ងៃពុធ។ ថវិកាផ្លូវការចុងក្រោយដែលផ្តល់ដោយគណៈកម្មាធិការរៀបចំនៅខែធ្នូឆ្នាំ២០១៩ មុនពេលព្រឹត្តិការណ៍កីឡាត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ–១៩ ... Read More »

Grosjean បើករថយន្តបុកនឹងរបាំងផ្ទុះឆេះខ្លួនប្រាណក្នុងការប្រណាំង F1 នៅប្រទេសបារ៉ែន

អន្តរជាតិ៖ Grosjean ដែលបើកបរឲ្យក្រុម Haas-Ferrari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារត្រូវភ្លើងឆេះខ្លួន បន្ទាប់ពីបើករថយន្តបុកនឹងរបាំងហើយផ្ទុះឆេះនាការប្រណាំង F1 នៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងករណីគ្រោះថ្នាក់នេះដែលបណ្តាលឲ្យរថយន្តឆេះដាច់ជាពីរនេះកើតឡើងត្រឹម២៦នាទីក្រោយចាប់ផ្តើមប្រណាំងប៉ុណ្ណោះ។ ជាក់ស្តែងអ្នកប្រណាំង F1 សញ្ជាតិបារាំងរូបនេះ ត្រូវភ្លើងឆេះ ហើយជាប់នៅក្នុងរថយន្តជិត៣០វិនាទីមុនពេលអាចចេញផុតពីអណ្ដាតភ្លើងខណៈក្រុមជួយសង្គ្រោះ ... Read More »

Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City  និងក្រុម West Ham ... Read More »

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St ... Read More »

ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក ... Read More »

កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន ... Read More »

Messi រកបានគ្រាប់បាល់ដូចទៅនឹង Maradona រកបានឲ្យក្រុមNewell កាលពីឆ្នាំ១៩៩៣

វាហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែការស៊ុតបាល់របស់ខ្សែប្រយុទ្ធ Messiកាលពីថ្ងៃអាទិត្យទល់នឹងក្រុម Osasuna គឺប្រហាក់ប្រហែលនឹងគ្រាប់បាល់មួយដែលលោក Diego Maradona រកបានសម្រាប់ក្រុម Newell’s Old Boys កាលពីឆ្នាំ១៩៩៣ ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca ... Read More »

អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់លេងនៅ Fulham និងPortsmouth បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ

អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់ ធ្លាប់ធ្វើការនៅ Fulham និងក្លិបPortsmouth គឺកីឡាករ Papa Bouba Diop បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ។ កីឡាករ Papa Bouba ... Read More »

ក្រុមវេជ្ជបណ្ឌិតព្រមានពីការប្រារព្ធពិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនៅឥណ្ឌាដោយសារកូវីដ-១៩ និងការបំពុលបរិយាកាស

សារព័ត៌មាន CNA បានចេញផ្សាយនៅកាលពីល្ងាចថ្ងៃសៅរ៍​ទី២៨ វិច្ឆិកាថា ក្រុមវេជ្ជបណ្ឌិតល្បីៗបានព្រមានអ្នករត់ប្រណាំងកំពុងប្រថុយនឹងគ្រោះថ្នាក់ ដោយចូលរួមការប្រកួតពាក់កណ្តាលម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យនេះ នៅទីក្រុង New Delhi ប្រទេសឥណ្ឌាចំពេលនៃការផ្ទុះវីរុសកូវីដ-១៩ និងការបំពុលបរិយាកាស។ ម្ចាស់កំណត់ត្រាពិភពលោកផ្នែករត់ម៉ារ៉ាតុងស្ត្រីឈ្មោះ Brigid Kosgeiមកពីប្រទេសកេនយ៉ា និងអ្នកឈ្នះពានរង្វាន់បុរសពីរសម័យកាល ... Read More »

បិសាចក្រហមវាយបកយកឈ្នះ Southampton ឡើងឈរលេខ៨នៅលីគកំពូលអង់គ្លេស

យោងតាមលទ្ធផលនៃការប្រកួតដែលចេញផ្សាយដោយ soccerway និង livescore បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានវាយសម្រុកយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ៣ទល់២ កាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកាម្សិលមិញនេះ។ ចាប់ផ្តើមប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-អ្នកចាំទី Dean Henderson វ័យ២៣ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United នឹងបន្តខ្ចីជើងដើម្បីបង្កើនការទាមទាររបស់អង់គ្លេសសម្រាប់ការឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំក្រោយដោយក្លិប ... Read More »

ប្រទេសម៉ារ៉ុករំកិលឡើង៤លេខក្នុងតារាងចំណាត់ថ្នាក់ FIFA

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៨ វិច្ឆិកា និងយោងតាមគេហទំព័រផ្ទាល់របស់FIFA បានបង្ហាញថា ប្រទេសម៉ារ៉ុកបានឡើងដល់តំណែងទី៣៥ ក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយប្រទេសនេះបានរំកិលរហួតដល់៤លេខក្នុងតារាងចំណាត់ថ្នាក់នេះ ពោលគឺពីលេខ៣៩ មកនៅលេខ៣៥។ ប្រទេសម៉ារ៉ុកកំពុងឈរចំណាត់ថ្នាក់លេខ៤នៅក្នុងតារាងFIFA ប្រចាំទ្វីបដែលប្រទេសនេះនៅ ដោយឈរពីក្រោយប្រទេសសេណេហ្គាល់ (ទី២០) ទុយនីស៊ី ... Read More »