តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខជាបន្ទាន់របស់កីឡាការិនីវាយតឺន្នីសDayana Yastremska ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ដូច្នេះការសម្រេចចិត្តអាចត្រូវបានធ្វើឡើងដោយមានការចូលរួមផ្ទាល់របស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open នៅខែក្រោយ។ កីឡាការិនី Yastremska របស់អ៊ុយក្រែនត្រូវបានព្យួរនៅដើមខែនេះបន្ទាប់ពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) បានរកឃើញសារធាតុហាមឃាត់នៅក្នុងទឹកនោមក្រៅការប្រកួតដែលនាងបានដាក់។ ... Read More »
កីឡា
Papu Gomez ចុះហត្ថលេខាចូលជាមួយក្លិប Sevilla ជាផ្លូវការ
ក្រោយពីមានការបែកបាក់ក្នុងទំនាក់ទំនងរវាងគ្រូបង្វឹក Atalanta លោក Gian Piero Gasperini និងកីឡាករ Papu Gomez ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុម Sevilla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA កាលពីថ្ងៃទី២៧ មករា។ ... Read More »
អតីតអ្នកចាត់ការទូទៅក្លិប Aston Villa និង Celtic លោក Jozef Venglosទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ
លោក Jozef Venglos ដែលជាអ្នកគ្រប់គ្រងដំបូងនៅក្លិបនៅអង់គ្លេសនិងអៀរឡង់ដែលទទួលបន្ទុកជាក្រុមនៅលីគកំពូលអង់គ្លេសបានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២១។ បុរសសញ្ជាតិស្លូវ៉ាគីរូបនេះបានបង្កើតប្រវត្តិសាស្រ្តនៅពេលដែលគាត់ត្រូវបានតែងតាំងនៅក្លិប Aston Villa ក្នុងឆ្នាំ១៩៩០។ គាត់បានដឹកនាំរយៈពេលតែមួយរដូវកាលប៉ុណ្ណោះនៅក្លិបនេះ ... Read More »
Ozil ផ្លាស់ពី Arsenal ទៅចូលរួមជាមួយក្រុម Fenerbahce របស់ទួរគីជាផ្លូវការ
ក្លិបកាំភ្លើងធំ Arsenal បានអះអាងថា ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ MesutOzil បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្រុម Fenerbahce របស់លីគកំពូលទួរគីជាអចិន្ត្រៃយ៍ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailymail កាលពីថ្ងៃទី២៧ ខែមករា។ ក្លិប Fenerbahce បានប្រកាសកាលពីសប្តាហ៍មុនថា ... Read More »
Man City, Arsenal, Leed United, West Ham ធ្វើបានល្អក្រៅទឹកដី
ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី២០ ក្រុមភ្ញៀវទាំង៤ក្រុមដូចជា Man City, Arsenal, Leed United, West Ham សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលរបស់ ... Read More »
កីឡាករបាល់ទាត់ពិភាក្សាអំពីការរំលោភបំពានតាមអុីនធើណេតជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេស
កីឡាករបាល់ទាត់អង់គ្លេសកំពូលៗរួមទាំងប្រធានក្រុម Liverpool កីឡាករ Jordan Henderson និងអតីតកីឡាការិនីអន្តរជាតិ លោកស្រី Karen Carney បានពិភាក្សាអំពីការរំលោភបំពាន និងការរើសអើងតាមអុីនធើណេតជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »
កីឡាករប្រឈមនឹងបញ្ហាចាក់វ៉ាក់សាំង COVID-19 នៅមុនព្រឹត្តិការណ៍អូឡាំពិក
នៅពេលដែលអ្នករៀបចំអូឡាំពិកបដិសេធសេចក្តីរាយការណ៍ថា ការប្រកួតកីឡានៅទីក្រុងតូក្យូរដូវក្តៅនេះនឹងត្រូវពន្យារពេលម្តងទៀត ពួកគេ និងអង្គភាពកីឡាដទៃទៀតកំពុងប្រជែងនឹងបញ្ហានៃការចាក់វ៉ាក់សាំង COVID-19 សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោក Denis Masseglia ប្រធានគណៈកម្មាធិការជាតិអូឡាំពិកបារាំងបាននិយាយថា គ្មានជំរើសអ្វីក្រៅពីការចាក់វ៉ាក់សាំងហើយថាការរក្សាការប្រកួតកីឡានេះនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ ។ ... Read More »
ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់
យោងតាមការចេញផ្សាយរបស់ Livescore News បានឲ្យដឹងកាលពីថ្ងៃទី២៦ មករាថា ក្របខ័ណ្ឌ Premier League បានប្រកាសពីករណីវិជ្ជមានថ្មីចំនួន៨នាក់ពីការធ្វើតេស្តរកជំងឺកូវីដ-១៩ពីរលើកចុងក្រោយ ដែលពាក់កណ្តាលនៃចំនួនកីឡាករ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន។ ការធ្វើតេស្តត្រូវបានកើនឡើងរហូតដល់ពីរដងក្នុងមួយសប្តាហ៍កាលពីដើមខែនេះ ដោយសារតែការកើនឡើងនៃអត្រាឆ្លងនៅទូទាំងលីក និងចក្រភពអង់គ្លេសកាន់តែខ្ពស់។ កំណត់ត្រាវិជ្ជមានចំនួន៤០នាក់ត្រូវបានកំណត់នៅចន្លោះថ្ងៃទី២៨ ... Read More »
FIFA ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការបង្កើតលីគកំពូលអឺរ៉ុបEuropean Super League
FIFA បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងខ្លាំងនឹងការស្នើសុំបង្កើតក្របខ័ណ្ឌបាល់ទាត់កំពូលអឺរ៉ុប (European Super League) ប៉ុន្តែអ្នកខ្លះកំពុងងឿងឆ្ងល់ថា តើមានតួនាទីអ្វីបន្ថែមទៀតចំពោះតំណែងនេះ? នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញMarca ។ សារព័ត៌មាន MARCA ចង់បញ្ជាក់ឱ្យច្បាស់ថា ការប្រកួតប្រជែងណាមួយក្រៅពីច្បាប់ដែលកំណត់ដោយ FIFA ឬដោយសហព័ន្ធផ្សេងទៀតមិនត្រូវគ្នាជាមួយនឹងការបន្តបាល់ទាត់ក្នុងទម្រង់បច្ចុប្បន្នឡើយ។ ... Read More »
គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves
លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅថ្ងៃទី២៣ មករានេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »
Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង
ក្រុម Borussia Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២ ខណៈដែលក្រុមនេះបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ BorussiaMonchengladbach ក្នុងលទ្ធផល៤ទល់២ កាលពីរាត្រីថ្ងៃទី២២ឈានចូលថ្ងៃទី២៣ មករានេះ។ ការប្រកួតក្នុងតង់ទី១ កីឡាករ Elvedi របស់ក្រុម ... Read More »
Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង
Arkadiusz Milik បានចូលរួមជាមួយ Marseille ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Napoli រហូតដល់ឆ្នាំ២០២២ ហើយការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងតំលៃ១២លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore News កាលពីថ្ងៃទី២២ មករា។ខ្សែប្រយុទ្ធ Arkadiusz Milik ... Read More »
ប្រធានាធិបតីថ្មីលោក Joe Biden អាចទាមទារប្រាក់ខែស្មើគ្នាសម្រាប់ក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកំណែទម្រង់មួយដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់នៅក្នុងប្រទេសដោយធ្វើឲ្យមានតម្លាភាពនៃប្រាក់ខែរវាងក្រុមជម្រើសជាតិស្រ្តី និងបុរស។ បន្ទាប់ពីការកត់សម្គាល់របស់លោកស្រី Megan Rapinoe អំពីសមាជិកក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិកដែលសមនឹងទទួលបានប្រាក់ខែស្មើគ្នាចំពោះភាគីបុរសនោះ លោក Joe Biden បានបញ្ចេញសម្លេងនៅលើបណ្តាញសង្គមដោយសង្កត់ធ្ងន់ថា គាត់នឹងព្យាយាមផ្លាស់ប្តូរវិសមភាពប្រសិនបើគាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិក។ ... Read More »
ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២២ មករា ២០២១បានឲ្យថាខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានធ្វើតេស្តវិជ្ជមានជំងឺCovid-19 ដែលធ្វើឲ្យកីឡាកររូបនេះអាចខកខានការប្រកួតរបស់ក្រុមមួយរយៈពេល។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលទើបតែលេងបានសរុប១៤១ឆ្លងកាត់ការបង្ហាញខ្លួនចំនួន៥ដងក្នុងរដូវកាលនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានCovid-19។Aguero ខកខានការប្រកួត៣លើកកន្លងមកដោយសាររូបគេត្រូវនៅដាច់ដោយឡែកពីគេហើយពេលនេះគេត្រូវអវត្តមានយូរបន្តិចហើយ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានសរសេរលើ Twitter ... Read More »
Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid
សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា បន្ទាប់ពីនាំយកកីឡាករ Sead Kolasinac មកកាន់ក្លិបវិញហើយ ធ្វើឱ្យមានជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយក្លិប Schalke កំពុងសម្លឹងមើលការវិលត្រឡប់ខ្សែប្រយុទ្ធដើម្បីចៀសវាងការកាត់ចេញពីក្របខ័ណ្ឌ Bundesliga គឺការចុះហត្ថលេខាជាថ្មីនូវអតីតអ្នកស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid ... Read More »
Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open
កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កាលពីព្រហស្បតិ៍ទី២១ មករាបានរងការរិះគន់ចំពោះលិខិតរបស់លោកទៅប្រធាន Craig Tiley ដែលក្នុងនោះលោកបានស្នើឱ្យបន្ធូរបន្ថយការដាក់កម្រិតនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយនិយាយថាចេតនាល្អរបស់លោកត្រូវបានគេបកស្រាយខុស។ កីឡាករចំនួន៧២នាក់ត្រូវបានបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេរយៈពេល១៤ថ្ងៃ និងមិនអាចហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកថ្ងៃទី៨-២១ ខែកុម្ភៈបន្ទាប់ពីអ្នកដំណើរនៅលើជើងហោះហើរចំនួន៣នាក់ដែលដឹកពួកគេទៅកាន់ទីក្រុងមែលប៊នបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ តាមលិខិតរបស់លោក Djokovic បានស្នើសុំកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក ... Read More »
Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley
ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានទទួលបរាជ័យក្នុងទឹកដីរបស់ខ្លួនជាលើកដំបូងក្រោមថ្វីជើងក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៩ កាលពីរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ មករានេះ។ សារព័ត៌មាន BBC Sport ... Read More »
Crystal Palace ជិតឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Jean-Philippe Mateta ពីក្លិប Mainz
ក្លិប Crystal Palace ជិតឈានដល់ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Jean-Philippe Mateta ក្នុងលក្ខខណ្ឌខ្ចីជើង១៨ខែពីក្លិប Mainz របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២១ ខែមករា ២០២១។ ... Read More »
បិសាចក្រហម Manchester United បន្តឈរកំពូលតារាងក្រោយឈ្នះម្ចាស់ផ្ទះ Fulham
ក្រុមបិសាចក្រហម Manchester United បានបង្ហាញភាពខ្លាំងក្រៅទឹកដីរបស់ខ្លួន ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល ២ទល់១ សម្រាប់សប្តាហ៍ទី១៩ ក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី២០ឈានចូលថ្ងៃទី២១ មករានេះ។ សារព័ត៌មាន ... Read More »
ក្រុមសេះបង្កង់ Juventus យកឈ្នះ Napoli លើកពានអុីតាលី Super Cup
ក្រោមការដឹកនាំដំបូងរបស់លោក Andrea Pirlo បានជួយឲ្យក្រុម Juventus កាលពីរាត្រីថ្ងៃពុធ ទី២០ មករា យកឈ្នះក្រុម Napoli ២-០ នៅកីឡដ្ឋាន Reggio Emilia លើកពានរង្វាន់ក្នុងស្រុកមួយគឺអុីតាលី ... Read More »
Tiger Woods រង់ចាំការប្រកួត បន្ទាប់ពីបានវះកាត់ជាសះស្បើយត្រឡប់មកវិញជាលើកទី៥
កីឡាករTiger Woods បានផ្អាកចូលរួមសម្រាប់រដូវកាលរបស់គាត់បន្ទាប់ពីបានធ្វើការវះកាត់ជាលើកទី ៥ក្នុងអាជីពរបស់គាត់។ កីឡាករវាយកូនហ្គោលដែលឈ្នះពានរង្វាន់ធំៗ១៥សម័យកាលចុងក្រោយបានលេងនៅកម្មវិធី PNC Championship កាលពីខែធ្នូជាកន្លែងដែលគាត់មានអារម្មណ៍មិនស្រួលនៅខ្នងរបស់គាត់ ហើយក៏ត្រូវខកខានដើម្បីចំណាយពេលវេលាព្យាបាល និងវះកាត់។ សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់កីឡាករTiger Woods បានសរសេរថា គាត់បានព្យាបាលជាដោយជោគជ័យនូវរបួសដែលបានដាក់សម្ពាធក្នុងសរសៃប្រសាទរបស់គាត់ពិសេសលើខ្នងដែលធ្វើឲ្យមានការឈឺចាប់។ លោក ... Read More »
PSG សារភាពថាពួកគេនឹងព្យាយាមចុះហត្ថលេខាលើ Messi ប្រសិនបើមានលទ្ធភាព
បន្ទាប់ពីលោក Mauricio Pochettino ធ្វើជាគ្រូបង្វឹកថ្មីរបស់ក្លិបការចាប់អារម្មណ៍របស់ Paris Saint-Germain បានងាកទៅរកការជ្រើសរើសកីឡាករឆ្នើមៗ ហើយនាយកកីឡាលោក Leonardo បានសារភាពថា ក្លិបនឹងព្យាយាមចុះហត្ថលេខាជាមួយ Lionel Messiប្រសិនបើមានលទ្ធភាព។ កុងត្រារបស់ Messi ... Read More »
Sevilla ច្រានចោលសំណើរបស់ក្លិប West Ham សម្រាប់ខ្សែប្រយុទ្ធEn-Nesyri
ទីផ្សារដោះដូរកីឡាករហាក់ស្ងាត់ស្ងៀមខុសពីធម្មតា ដោយក្លិប West Ham ត្រូវបានក្លិប Sevilla ច្រានចោល ពីការចង់បានខ្សែប្រយុទ្ធ Youssef En-Nesyri មកចូលរួមក្រុម។ West Ham បានលក់កីឡាករ Sebastian ... Read More »
Leicester City បំបាក់ Chelsea ឡើងឈរកំពូលតារាងបណ្តោះអាសន្ន
ក្រុមម្ចាស់ផ្ទះ Leicester City បានយកឈ្នះក្រុមភ្ញៀវតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់០ មានឱកាសឡើងឈរកំពូលតារាង Premier League សប្តាហ៍ទី១៩ កាលពីថ្ងៃទី១៩ឈានចូលថ្ងៃទី២០ មករា ឆ្នាំ២០២១។ យោងតាមការចុះផ្សាយរបស់ ... Read More »
ព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំ២០២១ ពង្រីកពេលប្រកួតដល់១១ថ្ងៃដើម្បីបន្ធូរបន្ថយបន្ទុកដល់កីឡាករ
សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី១៩ មករាថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីស Davis Cup Finals នឹងត្រូវបានអ្នករៀបចំកម្មវិធីបន្ថែមរយៈពេល១១ថ្ងៃ ហើយនៅពេលអនាគតនឹងត្រូវរៀបចំឡើងនៅទីក្រុងចំនួន៣ផ្សេងទៀត ដើម្បីបន្ធូរបន្ថយបន្ទុករបស់កីឡាករ ដែលត្រូវធ្វើតេស្ត និងអាចនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់១០ថ្ងៃ។ សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ ... Read More »
ក្របខ័ណ្ឌ Premier League ប្រកាសការធ្វើតេស្តវិជ្ជមាន Covid-19 ចំនួន១៦ករណីបន្ថែមទៀតនៅដើមសប្តាហ៍នេះ
ក្របខ័ណ្ឌ Premier League បានប្រកាសថា កីឡាករនិងបុគ្គលិកក្លិបចំនួន១៦នាក់បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលនៃការសាកល្បងចុងក្រោយសម្រាប់ការធ្វើតេស្តរកជំងឺ Covid-19 ។ លីគកំពូលអង់គ្លេសបានធ្វើការសាកល្បងចំនួន៣.១១៥នាក់ឆ្លងកាត់២ជុំក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅចន្លោះថ្ងៃទី១១ និងថ្ងៃទី១៤ ខែមករាមានការធ្វើតេស្តវិជ្ជមានថ្មីចំនួន១០ និង៦នាក់ទៀតត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តរវាងថ្ងៃទី១៥ ថ្ងៃទី១៨ ខែមករា។ ចំនួននេះធ្លាក់ចុះយ៉ាងខ្លាំងទៅលើការធ្វើតេស្តវិជ្ជមានចំនួន៣៦នាក់បន្ទាប់ពីការធ្វើតេស្តកាលពីសប្តាហ៍មុន។ ... Read More »
ក្រុម Aston Villa ចាប់ផ្តើមពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើMorgan Sanson មកពីក្លិប Marseille
ក្រុម Aston Villa បានធ្វើការសាកសួរទៅលើអតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងរបស់ក្លិប Marseille ដែលមានឈ្មោះថា Morgan Sanson ដែលអាចមានតម្លៃប្រហែល១៥លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៩ ខែមករា ២០២១នេះ។ ... Read More »
David Abraham ផ្លាស់ពី Bundesliga ទៅកាន់អាហ្សង់ទីន ដើម្បីមើលថែរក្សាកូនប្រុសរបស់គាត់
ខ្សែការពារ David Abraham បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Eintracht Frankfurt នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មុនពេលគាត់ត្រឡប់ទៅស្រុកកំណើតវិញនៅប្រទេសអាហ្សង់ទីនដោយហេតុផលគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី១៨ មករា។ ខ្សែការពារ និងជាប្រធានក្រុម ... Read More »
កីឡាករ៧២នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងកម្មវិធីAustralian Open
សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី១៨ មករា ២០២១ថា កីឡាករវាយតឺន្នីសចំនួន៧២នាក់ឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេដែលស្នាក់នៅ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅលើជើងហោះហើរទី៣សម្រាប់ការប្រកួតពានរង្វាន់ Australian Open។ ចំណែកកីឡាករ២៥នាក់ទៀតដែលភាគច្រើនគិតថា ជាអ្នកមិនបានឆ្លងនៅលើយន្ដហោះពីដូហាទៅទីក្រុងមែលប៊នក៏ត្រូវនៅដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់របស់ពួកគេរយៈពេល១៤ថ្ងៃមុនការប្រកួត។ Heather Watson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៧២នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ... Read More »
Theo Hernandez និង Calhanoglu តេស្តវិជ្ជមានជំងឺ COVID-១៩
សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ AC Milan ចំនួន២នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ អំឡុងពេលការធ្វើតេស្តកាលពីចុងសប្តាហ៍មុន ហើយពេលនេះពួកគេទាំង២បាននៅដាច់ដោយឡែកពីគេ និងខកខានការបង្ហាញខ្លួនសម្រាប់ការប្រកួតកាលពីយប់មិញផងដែរ ពេលដែល AC Mailan ប៉ះក្រុម Cagliari ... Read More »