ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele

ពហុកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីលត្រូវបានដាក់ឈ្មោះជាកិត្តិយសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសគឺលោក Pele។ យោងតាមការចេញផ្សាយរបស់ BBC Sport ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ Rio de Janeiroដើម្បីប្តូរឈ្មោះទីកន្លែងទៅជាកីឡដ្ឋាន Edson Arantes do Nascimento ... Read More »

Pacquiao បញ្ជាក់ពីការចរចាជាមួយ Mikey Garcia និង Terence Crawford ក្នុងការឡើងសង្វៀនជាថ្មី

កីឡាករ Manny Pacquiao បានទន្ទឹងរង់ចាំការប្រយុទ្ធដ៏មានសក្តានុពលមួយជាមួយ Conor McGregor ប្រសិនបើកីឡាករអៀរឡង់រូបនេះបានផ្តួល Dustin Poirier នៅ UFC 257 ប៉ុន្តែការបរាជ័យរបស់គាត់បាននាំឱ្យមានពាក្យចចាមអារាមថាការប៉ះគ្នារវាងអ្នកទាំង២នឹងកើតឡើងមុនពេលការប្រកួតផ្សេងទៀត ។ ម៉្យាងវិញទៀត ... Read More »

ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុមបិសាចក្រហម Manchester United មិនសូវសម្របខ្លួននៅអង់គ្លេសទេ

ឪពុករបស់ខ្សែប្រយុទ្ធ Edinson Cavani បាននិយាយថា កូនរបស់គាត់គឺខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Edinson Cavani “មិនសូវសម្របខ្លួនបានទេ” ដោយកីឡាកររូបនេះអាចវិលត្រឡប់ទៅស្រុកកំណើតនៅអាមេរិកខាងត្បូងវិញ។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយវ័យ៣៤ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហម Man United ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីខែតុលាក្នុងកិច្ចសន្យារយៈពេល១ឆ្នាំដំបូងដែលបានចាកចេញពីក្លិបParis St-Germain ។ ... Read More »

លោក Joachim Low នឹងត្រូវចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ

លោក Joachim Low នឹងលាឈប់ពីតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសឥន្ទ្រីដែកអាល្លឺម៉ង់បន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុប(យូរ៉ូ) នារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១០ ខែមីនា។ បុរសវ័យ៦១ឆ្នាំរូបនេះបានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិប្រទេសរបស់គាត់(អាល្លឺម៉ង់)ចាប់តាំងពីចូលជំនួសលោក​ Jurgen Klinsmann កាលពីឆ្នាំ២០០៦។ គាត់មានកិច្ចសន្យារហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League

ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនានេះ យើងបានរកឃើញ២ក្រុមខ្លាំងៗទៀត ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League រដូវកាលនេះគឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីបារាំង Paris St-Germain ដែលក្រុមទាំង២នេះបានយកឈ្នះគូប្រកួតកាលពីជើងទី១រួចមកហើយ។ យោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

លោក Thierry Henry មានក្តីសុបិនចង់ធ្វើជាគ្រូបង្វឹកក្រុម Barcelona

អតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona លោក Thierry Henry បានបង្ហើបថា លោកចង់ត្រឡប់ទៅទឹកដី Camp Nou នៅថ្ងៃណាមួយវិញក្នុងនាមជាគ្រូបង្វឹក។ ទោះបីជាកំណត់ត្រាមិនមានភាពរំជើបរំជួលចាប់តាំងពីគាត់ចាប់ផ្តើមអាជីពជាកីឡាករបម្រុងក៏ដោយក៏លោក Thierry Henry បានសារភាពថា គាត់ត្រូវតែបង្ហាញខ្លួនឯងដើម្បីទទួលបានឱកាសនៅក្លិបធំៗ ... Read More »

Juventus ធ្លាក់ពី Champions League ក្នុងវគ្គ១៦ក្រុម ខណៈ Dortmund ឡើងវគ្គ៨ក្រុម

គ្រាប់បាល់នៅនាទីទី១១៥ក្នុងម៉ោងបន្ថែមរបស់កីឡាករ Sergio Oliveira បានធ្វើឱ្យក្រុម Juventus ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជាគ្រាប់បាល់ធ្វើឲ្យក្រុម Porto រកបានក្រៅដីក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២នៃក្របខ័ណ្ឌ Champions League ។ គ្រាប់បាល់នេះធ្វើឲ្យក្រុម Porto កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយក្រោយពីប្រកួតទាំង២ជើងជាមួយក្រុម Juventus ... Read More »

Novak Djokovic បំបែកឯតទគ្គកម្ម ATP ឡើងឈរចំណាត់ថ្នាក់លេខ១ពិភពលោកវិញ

កីឡាករវាយតឺន្នីសឆ្នើម Novak Djokovic បានប្រឹងប្រែងដើម្បីបំបែកឯតទគ្គកម្មរបស់លោក Roger Federer រយៈពេល៣១០សប្តាហ៍ឡើងជាប់ចំណាត់ថ្នាក់លេខ១ពិភពលោកវិញ។ កីឡាករឆ្នើមសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មកាលពីថ្ងៃអង្គារដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រវត្តិ៤៨ឆ្នាំនៃចំណាត់ថ្នាក់ ATP។ គាត់បានប្រាប់ BBC World Service ថា ... Read More »

ការប្រកួតដែលមានការផ្លាស់ប្តូរក្រុមចំនួន៣៦ក្របខ័ណ្ឌ Champions League អាចត្រូវបានព្រមព្រៀងគ្នានៅខែនេះ

ផែនការសម្រាប់ការផ្លាស់ប្តូរក្រុមចំនួន៣៦ក្រុមក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤អាចនឹងត្រូវបានយល់ព្រមនៅចុងខែនេះ។ នេះបើយោងការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។ លោក Andrea Agnelli ប្រធានសមាគមក្លិបអឺរ៉ុប (ECA) ... Read More »

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្អាកការប្រកួតជម្រុះ World Cup ក្នុងខែមីនា

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង (CONMEBOL) បានពន្យារពេលជាផ្លូវការនៃការប្រកួតជម្រុះ World Cup របស់ពួកគេដែលត្រូវបានគេគ្រោងនឹងធ្វើឡើងក្នុងអំឡុងពេលសម្រាកអន្តរជាតិក្នុងខែមីនា។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា បណ្តាប្រទេសអាមេរិចខាងត្បូងត្រូវលេងការប្រកួតជម្រុះចំនួន២ប្រកួតក្នុងរយៈពេលវិស្សមកាលប៉ុន្តែការហាមឃាត់ការធ្វើដំណើរបានបង្កជាបញ្ហាដល់កីឡាករ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ CONMEBOL បានបង្ហាញថាគណៈកម្មាធិការ CONMBEOL បានសម្រេចចិត្តផ្អាកការប្រកួតជម្រុះចំនួន២នៅ ... Read More »

លោក Xavi ឈ្នះពានរង្វាន់លីគដំបូងក្នុងនាមជាគ្រូបង្វឹកជាមួយក្រុម Al Sadd

លោក Xavi Hernandez បានឈ្នះពានរង្វាន់លីគដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកបន្ទាប់ពីបានដឹកនាំ ក្រុម Al Sadd ទៅរកពានរង្វាន់ QNB Stars League នៅប្រទេសកាតា។ ជ័យជម្នះ ៣-០ របស់ក្រុម Al ... Read More »

តោខៀវ Chelsea និងញញួរធំ West Ham រកបាន៣ពិន្ទុដូចគ្នាបន្តឈរលេខ៤ និងលេខ៥

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមញញួរធំ West Ham ក៏ទទួលបានជ័យជម្នះដូចគ្នាទៅលើក្រុម Leeds United ក្នុងលទ្ធផល២ទល់០ដូចគ្នា ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៨សម្រាប់ ... Read More »

Zlatan Ibrahimovic ត្រៀមខ្លួនវិលត្រឡប់លេងឲ្យជម្រើសជាតិស៊ុយអែតវិញសម្រាប់ព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីការចូលនិវត្តន៍ពីជម្រើសជាតិដើម្បីលេងឱ្យប្រទេសស៊ុយអែតរបស់គាត់វិញ។ នេះបើយោងតាមការចេញផ្សាយរបស់ dailymail.com កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan វ័យ៣៩ឆ្នាំរូបនេះមិនបានធ្វើជាតំណាងឱ្យប្រទេសរបស់ខ្លួនឡើយចាប់តាំងពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ ដែលការបង្ហាញខ្លួនចុងក្រោយរបស់គាត់ដោយបរាជ័យក្នុងលទ្ធផល ... Read More »

កីឡាករវ័យក្មេង Musiala ចុះកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ២០២៦

កីឡាករ Jamal Musiala បានចុះកុងត្រាក្នុងអាជីពបាល់ទាត់ដំបូងរបស់គេជាមួយក្លិប Bayern Munich ដែលកីឡាកររបស់អាឡឺម៉ង់រូបនេះបានចុះកិច្ចសន្យាជាមួយក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga រហូតដល់ឆ្នាំ២០២៦ គឺត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីឈានដល់វ័យ១៨ឆ្នាំ។ កីឡាករ Musiala មានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីបានផ្ទេរពីក្រុមតោខៀវ Chelsea កាលពី២ឆ្នាំមុន ... Read More »

Barcelona កាន់តែមានសង្ឃឹមសម្រាប់ប្រជែងពាន La Liga រដូវកាលនេះ

យោងតាមទិន្នន័យចុងក្រោយក្រុម Barcelona គឺជាក្រុមដែលកំពុងប្រជែងក្នុងការឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅថ្ងៃទី៨ មីនានេះ។ ការប្រកួតកាលពីថ្ងៃអាទិត្យរវាងក្រុម Atletico Madrid និង Real ... Read More »

Roger Federer មិនដែលគិតពីការចូលនិវត្តន៍ទេ បើទោះបីជាអវត្តមាន១៤ខែពីកីឡាវាយតឺន្នីស

កីឡាករ Roger Federer បាននិយាយថា គាត់មិនដែលគិតគូរពីការចូលនិវត្តន៍ក្នុងរយៈពេល១៤ខែពីការលេងកីឡាវាយតឺន្នីសនោះទេ ហើយគាត់នឹងវិលត្រឡប់មកវិញនៅពេលគាត់មានអារម្មណ៍ល្អ និងអាចលេងបានល្អឡើងវិញ។ ម្ចាស់ជើងឯក Grand Slam ២០សម័យរូបនេះកំពុងប្រកួតប្រជែងក្នុងកម្មវិធី Qatar Open នៅសប្តាហ៍នេះ។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ចាប់តាំងពីចាញ់ ... Read More »

លោក Joan Laporta បានជាប់ឆ្នោតជាប្រធានក្លិប Barcelona ជាលើកទី២

លោក Joan Laporta ត្រូវបានតែងតាំងជាប្រធានក្លិប Barcelona ជាលើកទី២បន្ទាប់ពីឈ្នះការបោះឆ្នោតនៅក្លិបកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ មីនានេះ។ លោក Laporta ដែលមានការសន្យាសំខាន់គឺរក្សា Lionel ... Read More »

បិសាចក្រហមបញ្ចប់ភាពមិនដែលចាញ់ Man City បន្តឈរលេខ២បណ្តោះអាសន្ន

ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការមិនដែលចាញ់របស់ក្រុមមេឃខៀវ Manchester City កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនានេះ។ ការទទួលបានជ័យជម្នះរបស់ក្រុមបិសាចក្រហម Man United ធ្វើឲ្យក្រុមមួយនេះទទួលបាន៣ពិន្ទុបន្តឈរលេខរៀងទី២បណ្តោះអាសន្នក្នុងលីគកំពូលអង់គ្លេស។ យោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

MLS ស៊ើបអង្កេតការផ្ទេរ Matuidi ទៅកាន់ក្លិប Inter Miami របស់David Beckham

ការផ្លាស់ប្តូររបស់កីឡាករ Blaise Matuidi ទៅកាន់ក្លិប Inter Miami កំពុងត្រូវបានស៊ើបអង្កេតដោយស្ថាប័នលីគកំពូលអាមេរិក Major League Soccer (MLS) ដើម្បីកំណត់ថា តើច្បាប់ប្រាក់ខែត្រូវបានរំលោភជាមួយនឹងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះកាលពីឆ្នាំ២០២០ ។ MLS ... Read More »

រដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសអំពីកញ្ចប់ថវិកាសម្រាប់ការស្តារឡើងវិញចំនួន៣០០លានផោនក្នុងវិស័យកីឡា

រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសនូវកញ្ចប់ថវិកាថ្មីសម្រាប់វិស័យកីឡានៅប្រទេសអង់គ្លេសដែលមានទឹកប្រាក់ចំនួន៣០០លានផោន (៤១៨,៨៦ លានដុល្លារ) ដែលជាផ្នែកមួយនៃផែនការដើម្បីជួយដល់សេដ្ឋកិច្ចក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័រ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Rishi Sunak បាននិយាយនៅក្នុងសុន្ទរកថា ថវិកាប្រចាំឆ្នាំកាលពីថ្ងៃពុធថាទឹកប្រាក់ចំនួន៧០០លានផោនត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់សិល្បៈ វប្បធម៌ និងស្ថាប័នកីឡា។ក្រសួងហិរញ្ញវត្ថុអង់គ្លេសបានប្រកាសនៅលើបណ្តាញសង្គមធ្វីតទ័រថាមានទឹកប្រាក់ចំនួន៣០០លានផោនដើម្បីគាំទ្រក្លិប ... Read More »

ខ្សែការពារ Pique នឹងអវត្តមាន២ ឬ៣សប្តាហ៍ដោយសាររបួសជង្គង់

ក្លិប Barcelona បានប្រកាសថា ខ្សែការពារ Gerard Pique បានរងរបួសជង្គង់ខាងស្តាំរបស់គាត់ ហើយវានឹងធ្វើឱ្យខ្សែការពារនេះខកខានការបង្ហាញខ្លួននៅចន្លោះពី២ ទៅ៣សប្តាហ៍។ ក្លិបមិនបានបញ្ជាក់ថា ពេលណាដែលកីឡាករ Pique នឹងអាចវិលត្រឡប់មកធ្វើសកម្មភាពវិញនោះទេ ហើយបានអះអាងថា ការវិវត្តរបស់គាត់នឹងត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យ ... Read More »

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្លិបបិសាចក្រហមកើនឡើងដោយសារការផ្សព្វផ្សាយ

ក្លិបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង២,៦ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២០ ដោយសារការផ្សាយនិងការឧបត្ថម្ភពីដៃគូនានា។ អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថា “ការចាក់វ៉ាក់សាំងយ៉ាងលឿននៅចក្រភពអង់គ្លេស និងលើសពីនេះផ្តល់ឱ្យយើងនូវទំនុកចិត្តថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពធម្មតារួមទាំងការវិលត្រឡប់របស់អ្នកគាំទ្រទៅនឹងស្ថានភាពធូរស្រាលឡើងវិញពីវិស័យកីឡាបាល់ទាត់” ។ ប្រាក់ចំណូលនៃការផ្សាយដែលជាផ្នែកធំបំផុតរបស់ក្លិបបាល់ទាត់អង់គ្លេស Premier ... Read More »

ខ្សែបម្រើ Bentancur របស់ Juventus ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែបម្រើ Rodrigo Bentancur របស់ក្រុមសេះបង្កង់ Juventus បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយដែលតែងតែបង្ហាញខ្លួនជាទៀងទាត់ក្រោមការដឹកនាំរបស់លោក ... Read More »

Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា គាត់ប្រហែលជាមិនអនុញ្ញាតឱ្យ Bruno Fernandes ធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការប្រកួតរបស់ព័រទុយហ្គាល់ក្នុងអំឡុងពេលប្រកួតអន្តរជាតិឡើយប្រសិនបើខ្សែបម្រើរូបនេះត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេយូរថ្ងៃពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។ ខ្សែបម្រើ Bruno Fernandes ... Read More »

ជប៉ុន​៖​ គ្រោង​នឹងមិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ពី​ក្រៅប្រទេស​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក

អន្តរជាតិ​៖​ បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​ជប៉ុន​កាសែត Mainichi បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៣ ខែមីនា​ ឆ្នាំ​២០២១ថ្មីៗនេះ​ថា​ រដ្ឋាភិបាល​ជប៉ុន​ គ្រោង​នឹងមិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ពី​ក្រៅប្រទេស​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២០​នេះឡើយ ដ្បិត​បារម្ភ​ថា​ពួកគេ​នឹង​ចម្លងជំងឺ COVID-19 កាន់តែខ្លាំង​។ ខណៈ​ដែល​​ប្រជាជន​ជប៉ុន​ ភាគច្រើន​នៅតែ​ប្រឆាំងនឹង​ដំណើរការ​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​។​ ​តាមការដកស្រង់ចេញពីប្រភពកាសែតដដែល ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជាច្រើន​ថា ... Read More »

Bilbao ឡើងប៉ះ Barcelona វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey

ក្រុមខ្លាំង Athletic Bilbao បានផ្តួលក្រុម Levante ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម Barcelona នៅខែមេសាខាងមុខ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី៥ ... Read More »

ក្រុមភ្ញៀវទាំង៣ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះរៀងៗខ្លួន

ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២៧ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមីនានេះ ដោយមាន៣គូ។ ក្នុងនោះក្រុមភ្ញៀវ Everton, Tottenham និង Chelsea ទទួលបានជ័យជម្នះទាំងអស់ទៅលើក្រុមម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Rotterdam Open ដោយចាញ់ក្នុងលទ្ធផល ៧-៥និង៦-២ លើកីឡាករលេខ៨ពិភពលោក Andrey Rublev របស់រុស្ស៊ីនៅជុំទី២ ។ បច្ចុប្បន្នកីឡាករ Murray ... Read More »

អតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool លោក Ian St John ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ

អតីតខ្សែប្រយុទ្ធរបស់ក្លិប Liverpool សញ្ជាតិស្កុតឡេនលោក Ian St John ដែលបានប្រកបអាជីពជាតារាបាល់ទាត់នៅលើទីលាន និងក្លាយជាពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព ទទួលបានជោគជ័យបានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយរុំារ៉ៃកាលពីថ្ងៃពុធ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា លោក Ian St John គឺជាកីឡាករឈានមុខគេមួយរបស់ក្រុម ... Read More »

Barcelona យកឈ្នះ Sevilla ជើងទី២ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Copa del Rey

ក្រុមអ្នកមានបុណ្យ Barcelona បានបំប៉ោងសំណាញ់ទីក្នុងការប្រកួតជើងទី២ ខណៈដែលពួកគេបានយកឈ្នះក្រុម Sevilla ដែលមានគ្នា១០នាក់ដោយលទ្ធផល ៣-០ បន្ទាប់ពីម៉ោងបន្ថែមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ។ យោងតាមការចេញផ្សាយរបស់ ... Read More »